Part19:អ្នកប្រុសកើតអីមែនទេ?

1.6K 101 0
                                        

បន្ទាប់ពីបានណែនាំខ្លួនរបស់គ្រូពេទ្យថ្មីអោយគ្រប់គ្នាស្គាល់ហើយជុងហ្គុកក៏បាននាំណាមជូនទៅរកផ្ទះស្នាក់របស់គេដែលធ្វើពីឈើប៉ុន្តែវាក៏សីវីឡៃដែរ និយាយរួមទៅផ្ទះឈើមួយខ្នងដាច់ដោយឡែកនេះគឺនាងសង់សម្រាប់តែពេទ្យដែលមកសម្រាកនៅព្យាបាលសត្វក្នុងកសិដ្ឋាននាយប៉ុណ្ណោះ ហើយណាមជូនគឺជាគ្រូពេទ្យដែលមកទីនេះជាពេទ្យទី4ហើយបន្ទាប់ពីពេទ្យចាស់ៗត្រូវបានលាឈប់ ចំនែកពេទ្យខ្លះក៏បាត់ទៅដោយគ្មានដំណឹងជុងហ្គុកគេក៏មានកាសង្ស័យចំពោះកាបាត់ទៅរបស់ពេទ្យប៉ុន្តែនាយមិនដែលស៉ើបដឹងនោះឡើយដោយសារនៅលើកោះនេះនៅតំបន់នេះគឺជាទឹកដីរបស់នាយទើបគ្មានប៉ូលីសឬអ្នកមានឥទ្ធិពលម្នាក់ណាចូលមកបាននោះឡើយព្រោះថាជុងហ្គុកក៏មានឥទ្ធិពលមិនធម្មតាដែរ ទើបការបាត់ខ្លួនរបស់ពេទ្យនៅទីនេះត្រូវបានលប់បាត់ទៅយ៉ាងអាថ៍កំបាំងរហូតមកដល់ពេលនេះហើយវារំលងទៅច្រើនឆ្នាំហើយដែលជុងហ្គុកមិនដែលយកពេទ្យណាម្នាក់មកធ្វើការប្រចាំនៅទីនេះទៀតឡើយ គឺគ្រាន់តែព្យាបាលសត្វរបស់ខ្លួនហើយក៏ជូនគេត្រឡប់ទៅវិញ គឺទើបតែពេលនេះទើប នាយសម្រេចយកណាមជូនអោយមកធ្វើ ព្រោះអ្នកស្និទស្នាលបែបនេះអាចជាមិនដូចអ្នកចាស់ៗ

#ផ្ទះស្នាក់ណាមជូន
«ឯងសម្រាកនៅទីនេះទៅ នៅក្នុងបន្ទប់គឺមានរបស់របរប្រើប្រាសគ្រប់សព្វហើយនៅខាងឆ្វេងដៃទៅគឺជាបន្ទប់របស់លោកមេការ »ជុងហ្គុកក៏បានចង្អុលបង្ហាញទិសដៅរបស់ទៅខាងឆ្វេងដៃរបស់បន្ទប់ណាមជូនគឺជាផ្ទះស្នាក់របស់កាំងឈុលដែលវាមានចម្ងាយឆ្ងាយគួសមដែរ
«អ្ហឹម..ចុះខាងណុះ»ណាមជូនក៏បានចង្អុលសួនាំទៅផ្ទះមួយខ្នងដែលនៅខាងស្ដាំដៃដែលវាមានចម្ងាយពីររយម៉ែត្រដែលមើលឃើញព្រោះដីស្រឡះ ហើយផ្ទះមួយខ្នងនិងគឺជាផ្ទះរបស់នាយសម្រាករាល់ថ្ងៃនោះឯង
«គឺជាកន្លែងរបស់យើងទេ...»ជុងហ្គុក
«ឯងត្រឡប់មកកសិដ្ឋានធម្មតាវិញហើយហ្អី...»ណាមជូនប្លែកចិត្តនៅពេលដែលលឺជុងហ្គុកនិយាយដូចនេះព្រោះជុងហ្គុកមិនបានចូលមកទីនេះច្រើនឆ្នាំមកហើយ
«អ្ហឹម...»ជុងហ្គុកក្រហឹមដើមករជាមួយនិងក្បាលក៏ងក់ផ្ងក់ៗនេះក៏បានន័យថានាយមកធ្វើការតាមធម្មតាវិញហើយ
«បើចឹងល្អហើយ និយាយចឹងកាងារនៅសេអ៊ូលឯងបានអ្នកណាអ្នកជំនួសទៅ»ណាមជូន
«យើងផ្ញើរ Soobin(សូប៊ីន)មើលការខុសត្រូវហើយរៀងរាល់មួយខែម្ដងយើងនិងទៅអើត...ឯងទុកដាក់ហើយទៅជាមួយយើងមួយភ្លែតទៅមើលគោដែលឈឺនោះ»ជុងហ្គុក
«អូខេ»ណាមជូននិយាយហើយនាយក៏ទុកកាបូបត្រឹមត្រូវរួចក៏បានដើរចេញទៅជាមួយជុងហ្គុកទៅ

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now