ម៉ោង5កន្លះមេឃនៅមិនទាន់ភ្លឺល្អនៅឡើយទេ តែជុងហ្គុកកំពុងតែក្រោកឈររៀបចំខ្លួនរួចរាល់ ប្រុងចុះចាកចេញទៅ។
" បងប្រុស បងកុំទៅអីបានទេ បើបងកើតអីទៅតើអោយខ្ញុំរំពឹងអ្នកណាទៅ បងពេលនេះក៏នៅមិនទាន់ជាស្រួលបួលនៅឡើយ " ជុងស៊ូឈរអោបដៃបងប្រុសទាំងយំរដឺតរដក់ទទូចសុំកុំអោយនាយចេញទៅធ្វើភារកិច្ចមួយនិង ព្រោះវាគ្រោះថ្នាក់មើលតែពេលនេះពួកគេនៅមិនទាន់ចេញពីមន្ទីពេទ្យនៅឡើយផង ជុងហ្គុកក៏នៅដើរប៉ាក់ប៉ើៗនៅឡើយ
" ស៊ូ ស្ដាប់ណាបងមិនបានទៅធ្វើសង្រ្គាមទេបងគ្រាន់តែទៅតាមរកអ៊ុនប៊ីនិងប៊ូយ៉ុងប៉ុណ្ណោះ ដើម្បីសុវត្ថភាពគ្រប់គ្នាយ៉ាងណាបងត្រូវតែធ្វើរឿងនេះ ជុងស៊ូនៅទីនេះបងផ្ញើរមើលថែថេយ៉ុងអោយបងផង ហើយរឿងស៊ូនិងយ៉ុងអាន ចាំបងយកមកគិតណា " ជុងហ្គុកពាក្យអាវរួចទើបលូកដៃទៅស៊កសសៃសក់ប្អូនស្រីអង្អែលថ្នមៗ រួចទើបញញឹមបន្តិចទើបគេដើរចេញទៅ។
" ហ្ហឹកៗ បងប្រុសហ្ហឹកៗ សូមអោយបងប្រុសប្រយ័ត្នប្រយែងណាលឺទេ អូននៅទីនេះនិងមើលថែខ្លួនឯងនិងថេយ៉ុងអោយបានល្អបំផុត " ជុងស៊ូ
" អ្ហឹម បងនិងមិនកើតអីទេអូនកុំបារម្ភអីស៊ូ កូនចៅបងច្រើនណាស់ នេះប្រហែលជាសូប៊ីនមកដល់ហើយក៏មិនដឹង "
" រួចឬនៅអាជុង " ណាមជូនដើរចូលមកក្នុងបន្ទប់ពេទ្យសួរជុងហ្គុកព្រោះនាយក៏ទៅជាមួយដែរ ហើយពេលនេះនាយក៏បានរៀបចំខ្លួនរួចរាល់ដូចគ្នា។
" រួចហើយតោះ បងទៅហើយស៊ូ អូនទៅរកយ៉ុងអានចុះបងបានផ្ដាំផ្ញើរវារួចរាល់ហើយ "
" ហ្ហឹម...បងថែខ្លួនផង បងជូនបងក៏ត្រូវប្រយ័ត្នប្រយែងដូចគ្នា " ជុងស៊ូ
ថ្វីត្បិតថាពួកគេទៅចាប់ខ្លួនអ៊ុនប៊ីនិងប៊ូយ៉ុងត្រឹមជាស្រីមាឌតូចៗពីរអ្នកក៏ពិតមែន តែយ៉ាងណាក៏មិនគួប្រហែសដែរ ព្រោះពេលនេះយើងប្រៀបដូចជាអ្នកដែលនៅកន្លែងភ្លឺ ចំនែកពួកគេគឺនៅកន្លែងងងឹត គេគឺមានប្រៀបជាងឆ្ងាយណាស់។
___________
យើងងាក់មកមើលថេយ៉ុងវិញម្ដង តាំងពីយប់មិញរហូតដល់ភ្លឺស្រាងៗហើយថេយ៍គេេគងបានតែតិចម៉ោងប៉ុណ្ណោះ ក្នុងចិត្តរបស់គេហាក់ដូចជាវិលវល់វាដូចជាមានរឿងអាក្រក់អាចនិងកើតឡើងក្នុងពេលបន្តិចទៀតយ៉ាងចឹង។
" ថេយ៍ ក្រោកមកញាំបបរបានហើយណា "
" អ្ហឹម បងជីនចុះឯណាបងយ៉ុងមិនបានឃើញគាត់ទេ " ថេយ៉ុង
<ក្រាក~~
និយាយមិនទាន់ចប់ល្អផងយ៉ុងអានក៏បានច្រានទ្វាចូលមកដោយមានជុងស៊ូមកព្រមជាមួយដែរ។
" ខ្ញុំសុំផ្ញើរជុងស៊ូនិងបងជីនផង ខ្ញុំនិងទៅជាមួយអាជុង " យ៉ុងអាន
" អ្ហឹម តែពួកគេទៅណាដែរទៅ? " ជីន
" គឺទៅតាមចាប់ខ្លួនអ៊ុនប៊ីនិងប៊ូយ៉ុង បើចឹងស៊ូអូននៅជាមួយបងជីននិងថេយ៍ណា ខ្ញុំទៅហើយ "
" ឈប់សិនបងយ៉ុង...គឺ...មើលថែជុងហ្គុកផង " ថេយ៉ុងនិយាយសង្កត់ន័យតែបញ្ចេញសម្លេងខ្សោយៗលាយឡំជាមួយនិងទឹកភ្នែក គេបារម្ភពីនាយខ្លាំងណាស់ ចង់ទៅជួយនាយ តែអាចធ្វើអីបានទៅពេលនេះយោងតែអាត្មាខ្លួនឯងមិនទាំងកើតផង។
" បាទ ទុកចិត្តចុះ បងនិងមើលថែគេអោយថេយ៍អោយបានល្អបំផុត "
" យ៉ុងអាន បងក៏មើលថែខ្លួនឯងផង " ជុងស៊ូ
" ហ្ហើយ...ម្នាក់ៗផ្ដាំផ្ញើរធ្វើមើលតែចេញទៅច្បាំង ប៉ូលីសក៏មាន " ជីន
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
