Part80:អារម្មណ៍ឈឺចាប់

1.4K 78 0
                                        

" សួស្ដីភ្ញៀវទាំងអស់ដែលបានចូលរួមជាមួយខ្ញុំបាទ វ៉ូថេយ៉ុង ខ្ញុំពិតជាមានក្ដីសោមនស្សរីករាយខ្លាំងណាស់ អ្ហឹម ជាដំបូងខ្ញុំពិតជាអរគុណខ្លាំងបំផុតដល់អ្នកមានគុណរបស់ខ្ញុំ គឺលោកប៉ាវ៉ូសាន់ និងអ្នកម៉ាក់មីរ៉ា ដែលជាអ្វីៗគ្រប់យ៉ាងសម្រាប់កូន អរគុណដែលកូនបានកើតមកក្នុងគ្រួសារមួយនេះ... " រាងតូចនិយាយដោយទឹកមុខញញឹមស្រស់ស្រាយ មើលទៅគេក៏ដឹងថាគេពិតជាសប្បាយចិត្តជាខ្លាំងតែម្ដង
    " អូហ៎ ពិតជារំភើបចិត្តខ្លាំងណាស់ជាមួយនិងកូនប្រុសពៅរបស់លោករដ្ឋមន្រ្តី ដែលមានកូនពៅ
ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់បាទ "
Mcក៏បាននិយាយម្ដងទៀត ពេលដែលMcអោយថេយ៍និយាយវិញ ភ្លាមនោះសម្លេងមេក្រូរបស់ថេយ៍ក៏ដាច់សម្លេង គឺលឺសម្លេងចេញពីត្រង់ណាមកក៏មិនដឹង តែវាជាសម្លេងដែលរបស់នារីម្នាក់

      " ហ្ហឹសៗហាសហា...គួអោយខ្មាស់អៀនណាស់
ដែលការពិតខ្លួនឯងត្រឹមជាក្មេងកំព្រាខ្ចាត់ព្រាត់មកពីសំណង់អានាធិប្បតេយ្យនៅឯណាក៏មិនដឹងប្រភពច្បាស់លាស់ តែលើកតម្កើងខ្លួនឯងខ្ពស់ហួសមេឃថាជាកូនប្រុសរបស់លោករដ្ឋមន្រ្តីទៅវិញ "អាម៉ារីសដើរពីខាងក្រោមឆាក ដើរមកចំពាក់កណ្ដាល ដែលសម្លឹងមកមើលរាងតូចដែលឈរនៅខាងលើឆាក នាងកាន់មេក្រូនិងដៃជាប់រួចសម្លឹងឆ្លាស់គ្នាជាមួយនិងភ្ញៀវកិត្តយស។
     " អ្នកទាំងអស់គ្នាចង់ដឹងទេចា៎អ្នកដែលមានឈ្មោះថា វ៉ូថេយ៉ុងដែលសព្វថ្ងៃមានឈ្មោះថាជាកូនប្រុស
ពៅរបស់ត្រកូលលោករដ្ឋមន្រ្តីវ៉ូសាន់ តែតាមការពិតគេត្រឹមតែជាក្មេងកំព្រា គ្មានទីជម្រកត្រឹមត្រូវ មិនដឹងថាពូជពង្សរបស់គេជាអ្នកណាមកពីណា អ្នកទាំងអស់គ្នាមិនជឿ មិនអីទេ ព្រោះខ្ញុំមកពេលនេះគឺមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីមកបង្ហាញគ្រប់គ្នា " អាម៉ារីស
និយាយចប់ ខ្សែវីដេអូដែលដាក់បញ្ចាំងតាមស្លាយ ក៏បានបញ្ចាំងឡើង មានរូបធំៗច្បាស់ៗ គឺស្ដែងពីគ្រួសាររបស់លោកវ៉ូសាន់ ដែលមាន លោកវ៉ូសាន លោកស្រីមីរ៉ា ជីននិងយ៉ុងអាន កំពុងតែនិយាយគ្នាពីរឿងដើមកំណើតរបស់ថេយ៍ ដំបូងៗគឺលោកសាន់និងភរិយារៀបរាប់ប្រាប់កូនៗអោយបានដឹង ទើបអាម៉ារីសចូលទៅទាន់ នាងក៏បានទាញទូរស័ព្ទមកថតគ្រប់ពាក្យគ្រប់ម៉ាត់ រួមទាំងគ្រប់សកម្មភាពរបស់
ពួកគេផងដែរ ថ្ងៃដែលនាងរត់ចេញមកបានប៉ះនិងថេយ៍នោះឯង។

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now