Part65:អ្នកនាងឃោឃៅណាស់

1.5K 92 3
                                        

បន្ទាប់ពីចេញពីមន្ទីពេទ្យ ជុងហ្គុកក៏បានចេញត្រឡប់មកកសិដ្ឋានវិញមកដល់រៀបរយហើយពេលនេះនាយកំពុងតែនៅផ្ទះស្នាក់របស់នាយ តែក្នុងផ្ទះគ្មានអ៊ុនប៊ីនៅឡើយ សង្ស័យថានាងនៅមិនទាន់មកដល់។
    " នាងអ៉ី អូនប៊ីគេទៅណា? "
   " អ្នកនាងប៊ីប្រាប់ថាទៅផ្សារទិញរបស់ តែខ្ញុំមិនដឹងថាគាត់ទៅផ្សាឯណាទេអ្នកប្រុស " នាងអ៉ី
   " ហ្ហឹម..." ជុងហ្គុកគ្រហឹមដើមករបន្តចរួចគេក៏បានដើរចូលទៅខាងក្នុងតែនាងអ៉ីក៏បានហៅនាយ
   " អ៉ើ អ្នកប្រុសខ្ញុំបានសម្អាតបន្ទប់ម៉ែដោះ ក៏បានឃើញខ្សែដៃនេះជ្រុះនៅខាងក្រោមគ្រែ ប្រហែលជាខ្សែដៃរបស់អ្នកនាងអ៊ុនប៊ី អ្នកប្រុសទុកអោយអ្នកនាងផងចាស៎ " នាងអ៉ីហុចខ្សែដៃទៅអោយជុងហ្គុករួចគេក៏ដើរទៅរៀបចំបាយទឹកនៅផ្ទះបាយបន្តរ

    " ហេតុអីក៏វាទៅធ្លាក់ក្នុងបន្ទប់ម៉ែដោះទៅវិញ? " ជុងហ្គុកនិយាយទាំងងឿងឆ្ងល់ តែគេក៏មិនបានគិតដល់រឿងធំអ្វីដែរ នាយក៏ក្ដាប់ខ្សែដៃដាក់ក្នុងហោប៉ៅរួចទើបដើរចេញទៅ។
         #ផ្ទះស្នាក់ណាមជូន
ក្រោយពីចេញពីផ្ទះស្នាក់ខ្លួនឯង នាយក៏មកសម្ងំដេកលេងនៅផ្ទះរបស់ណាមជូន ព្រោះទីនេះស្ងប់ស្ងាត់ល្អ អាចធ្វើអោយនាយនៅគិតរឿងអ្វីឃើញ។
     " វាចូលចិត្តសម្ងំនៅក្នុងបន្ទប់គេង វាមើលស្អីទៅ? " ជុងហ្គុកដើរចូលមកកន្លែងគេងរបស់ណាមជូនគេក៏ដើររកមើលថាមានអ្វីប្លែកដែរទេ ព្រោះគេឆ្ងល់និងណាមជូនតែងតែធ្វើអីលាក់លាមៗរហូត។ ជុងហ្គុកដើរៗក៏បានឃើញសៀវភៅបន្តិចនៅក្រោមពូកគេងរបស់ណាមជូន គេក៏បានដក់វាយកមកមើល ហើយនោះគឺជាសៀវភៅកំណត់ហេតុរបស់ សេយ៊ុក
និងឯង។ នាយក្រាស់ចំណយពេលអានវាមួយសន្ទុះ តែគេអានបែបទ្រួសៗប៉ុណ្ណោះ តាំងពីសន្លឹកដំបូងរហូតដល់ចប់ ហើយក៏បានធ្វើអោយនាយបានឃើញអ្វីជាច្រើន ដែលម្ចាស់សៀវភៅបានសរសេរ។
_____________
    " ចៅហ្វាយធំ មានគេមកសុំធ្វើការ " មេកាកាំងឈុលដើរមកក្បែរជុងហ្គុក
     " លោកចាត់ចែងចុះ "
     " តែគេធ្លាប់ជាកម្មករចាស់របស់កសិដ្ឋាននេះពីមុន ខ្ញុំជឿថាចៅហ្វាយប្រាកដជាចង់ជួបនិងគេប្រាកដណាស់ " កាំងឈុល
     " អ្នកណាហេ៎? " ជុងហ្គុកនិយាយតែប៉ុន្នឹង
នាយក៏ដើរទៅតាមកាំងឈុលរហូតដល់កន្លែងដែលកម្មករនោះឈររង់ចាំ
     " នាយសេយ៊ុក!!.. " ជុងហ្គុក
     " សួស្ដីចៅហ្វាយធំ ខ្ញុំមកសុំអនុញ្ញាតិ ធ្វើការនៅទីនេះ " សេយ៊ុក
    " ល្អ យើងក៏មានរឿងចង់សួរឯងជាច្រើនទៀតផងដែរ កាំងឈុល នាំគេមកតាមយើង " និយាយហើយជុងហ្គុកក៏បានដើរទៅមុនដោយមានហូសូ កាំងឈុលនិងសេយ៊ុកដើរតាមពីខាងក្រោយជារឿយៗ ហើយក៏មិនដឹងដែរថាជុងហ្គុក
បាននាំសេយ៊ុកទៅទីណា។

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now