Part56:ដំណឹងនៃការស្លាប់

1.6K 97 1
                                        

ជុងហ្គុកនិងគ្រូពេទ្យរួមជាមួយនិងហូសូកំពុងតែអង្គុយរង់ចាំគ្រូពេទ្យយ៉ាងអន្ទះសារ នេះពេទ្យចូលទៅក៏រៀងយូណាស់ហើយដែរនៅមិនទាន់ចេញមកទៀតចឹង។
     " លោកគ្រូពេទ្យមកហើយ "
     " លោកគ្រូពេទ្យតើគេយ៉ាងមិចហើយ "
     " ហ្ហឹម អ្នកជម្ងឺអស់អីហើយ តែពេលនេះកំពុងតែស្ថិតនៅក្នុងពេលតាមដានបន្តទៀត ព្រោះតែខាងយើងរកឃើញថាមានសារជាតិថ្នាំអ្វីម្យ៉ាងនៅក្នុងឈាមរបស់អ្នកជម្ងឺ ដែលវាជាថ្នាំដែលអាចធ្វើអោយអ្នកជម្ងឺគ្រោះថ្នាក់ដល់ជីវិតបាន ពួកយើងសុំពេលពិនិត្យមើលសារជាតិថ្នាំនោះសិន ខាងយើងនិងផ្ដល់ចម្លើយអោយអ្នកទាំងអស់គ្នាវិញនៅថ្ងៃស្អែក "
     " តើពួកយើងអាចចូលទៅបានទេលោកគ្រូពេទ្យ " ជុងហ្គុក
     " ចាំអោយខាងគ្រូពេទ្យប្ដូរអ្នកជម្ងឺទៅបន្ទប់សម្រាកព្យាបាលសិនបាទ បើចឹងខ្ញុំលាសិនហើយ " គ្រូពេទ្យបញ្ចប់សេចក្ដី គាត់ក៏ចាកចេញទៅ
_______________
យើងងាក់មកមើលខាងកសិដ្ឋានវិញម្ដង នេះវាក៏ម៉ោង5ល្ងាចទៅហើយ កម្មករក៏នាំគ្នាចូលផ្ទះស្នាក់រៀងខ្លួនអស់ហើយ និយាយពីនាងតូចអ៊ុនប៊ីកំពុងតែដើរទៅដើរមកនៅក្នុងបន្ទប់គេង នាងក្ដាប់ដៃចូលគ្នាយ៉ាងណែន អារម្មណ៍វិលវល់ភ័យខ្លាចថាមានអ្នកដឹងរឿងរបស់គេ ណានៅរឿងសេរ៉ាងថ្នាំដែលជ្រុះបាត់នោះទៀត ហើយនៅពេលដែលនាង
រត់ចេញ ប្រញាប់ពេកមិនបានជាសម្លឹងមើលជុំវិញអោយគ្រប់ជ្រុងជ្រោយឡើយ នាងភ័យខ្លាចថាមានអ្នកអាចឃើញនាងពេលនាងរត់ចេញពីបន្ទប់ពេទ្យ។
     " អ្នកនាងអ៊ុនប៊ី " នាងអ៉ី
     " ហ៎ា!!..ស្អីគេ? "
     " គឺទូរស័ព្ទខលមកពីអ្នកប្រុសជេហ៊ុប គាត់ចង់ជួបអ្នកប្រុសជុងជាប្រញាប់ចាស៎ " នាងអ៉ីដើរចូលមកទាំងមិនបានគោះទ្វាបណ្ដាលអោយនាងភិតភ័យយ៉ាងខ្លាំង តែក៏រៀបឬកមកជាធម្មតាវិញទើបលូកដៃ
យកទូរស័ព្ទពីដៃរបស់នាងអ៉ី រួចនាងអ៉ីក៏ដើរចេញទៅ

       " បងជេហ៊ុបខលមកមានការអីអីញ្ចេះ? "
    <ទ្រើង~~~
អ៊ុនប៊ីក៏បានចុចទទួលលើកយកមកផ្អឹបនិងត្រចៀកទាំងមិនទាន់និយាយអ្វីបន្តិចនៅឡើយ ព្រោះនាងចាំស្ដាប់សិន។
     #InCall
    " ហិលឡូអាជុង ជុងស៊ូស្រាប់តែអាចនិយាយបាន នេះជាសញ្ញាដែលល្អខ្លាំងណាស់ ពេលនេះនាងកំពុងតែមានស្នាមញញឹមឡើងវិញ ដែលជាស្នាមញញឹមដែលដូចជាជុងស៊ូពីមុន ឃើញទេ យើងប្រាប់ហើយថាបើសិនជាពីរអ្នកនិងនៅជាមួយគ្នា នោះនិងឆាប់ជាមិនខាន "
អ៊ុនប៊ីបានស្ដាប់លឺគ្រប់ប្រយោគទាំងអស់របស់ជេហ៊ុប នាងគាំងទ្រឹង ពេលនេះស្ថានភាពរបស់នាងមិនខុសពីឆ្កែទាល់ច្រកនោះឡើយ ណានៅខាងណេះកំពុងតែភ័យខ្លាចថាមានអ្នកដឹងថាមានអ្នកធ្វើបាបថេយ៉ុង អីលូវនៅមានរឿងនៅឯសេអ៊ូលថែមទៀត បើសិនជាជុងស៊ូស្រាប់តែជាមកប្រក្រតីវិញនោះ នាងច្បាស់ជាចប់គ្មានថ្ងៃងើបបានឡើយ។ ដោយសារមិនលឺឆ្លើយតប ជេហ៊ុបក៏បានផ្ដាច់ប្រព័ន្ធ។
       " អេ៎ រឿងដល់ដំណាក់កាលនេះទៅហើយ បើយើងទន់ខ្សោយច្បាស់ជាចប់ " អ៊ុនប៊ីនិយាយហើយក៏យកទូរស័ព្ទរបស់ជុងហ្គុកដែលនិយាយទើបតែរួចអំបាញ់មិញ យកខលទៅអ្នកណាម្នាក់

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now