Part41:ចុះបើយើងចង់ញ៉ែមែនឯង...

1.3K 83 0
                                        

សូហ្គាក៏ព្រមបញ្ឈប់ដាល់តុតរទៅទៀត ព្រោះរាងតូចមកអោបនាយជាប់មើលទៅឈាមវាក៏ហូរមកតិចៗតាមម្រាមដៃហើយ មួយសន្ទុះធំ គ្រូគាត់ក៏បាននាំសូហ្គាទៅលាងរបួស
«ហេតុអីក៏ធ្វើបែបនេះហ៎ាសូហ្គា»គ្រូគាត់ក៏បានលាងរបួសហើយក៏និយាយសួទៅប្អូនបណ្ដើរ
«គឺមកពីខ្ញុំទេ កុំអីស៊ូក៏មិនឈឺខ្លួនបែបនិងដែរខ្ញុំសុំទោសអ្នកគ្រូផងដែលជាដើមហេតុធ្វើអោយ
ស៊ូមានរបួសបែបនេះ»ជីមីនលើកដៃសំពះសុំទោសសូហ្គាទាំងដែលខ្លួនឯងមិន
បានខុស អ្វីសោះ
ក្រោយពេលដែលលាងរបួសក៏ដូចជាបិទបង់អោយនាយរួចរាល់សូហ្គាក៏បាននាំជីមីនទៅត្រឡប់ទៅវិមានវិញនៅតាមផ្លូវជីមីនហាក់ព្យាយាមគៀកកិតស្និទនិងនាយក្រាស់ខ្លាំងណាស់តែកុំមើលទៅនាយក្រាស់អីនៅអោយស្ងៀមស្ងាត់មិនមាត់អ្វីមួយម៉ាត់រហូតទៅដល់វិមានវិញ
«ស៊ូហ្គា បងមិនចូលវិមានសិនទេហ្អេ...?»ជីមីន
«បងត្រូវប្រញាប់ទៅរត់តាក់ស៉ី បងទៅហើយបងផ្ដាំសុំទោសលោកប៉ារបស់អូនផង»និយាយហើយនាយកម្លោះក៏បានទម្លាក់កញ្ចក់មួកហើយក៏បើកចាកចេញទៅបន្សល់នូវទឹកមុខសោក
សៅរបស់ជីមីនដែលឈរសម្លឹងមើល
នាយធ្វើដំណើរចេញទៅរហូតផុតកន្ទុយភ្នែកទើបខ្លួនចូលទៅខាងក្នុង
«កូនមីន...កូនបាត់ទៅណាមួយយប់ហ៎ាកូនប៉ាបារម្ភណាស់ដឹងទេ»លោកផាកគ្រាន់តែបានឃើញកូនប្រុសខ្លួនចូលមកភ្លាមគាត់ក៏ស្ទុះមករកកូនសួនាំដោយក្ដីបារម្ភ
«សុំទោសលោកប៉ាដែលកូនបាត់ទៅមិនបានប្រាប់ គឺកាលពីយប់មិញកូនគេងជាមួយស៊ូហ្គានៅផ្ទះរបស់គេ»ជីមីន
«អ្ហឹម បើចឹងល្អហើយ ប៉ាបារម្ភខ្លាំងណាស់ ហើយនេះអ្នកណាជូនកូនមក»លោកផាក
«គឺសូហ្គាណាប៉ា»ជីមីន
«អ៎ ហើយនេះគេត្រឡប់ទៅវិញហើយហ្អេកូន»លោកផាក
«បាទទៅហើយលោកប៉ា បើចឹងកូនសុំឡើងទៅបន្ទប់សិនហើយជម្រាបលាលោកប៉ា»ថាហើយជីមីនក៏ដើរចេញទៅ កុំឆ្ងល់អី សូហ្គាឧស្សាហ៍ចេញចូលផ្ទះរបស់ជីមីនទើបប៉ារបស់ជីមីនដឹងនិងស្គាល់ក៏ប៉ុន្តែគាត់មិនបាន
ដឹងឡើយថាសូហ្គានិងកូនប្រុសរបស់គាត់ស្រលាញ់គ្នាជាសង្សានោះ គឺដឹងត្រឹមតែជាមិត្តភក្តិ
ប៉ុណ្ណោះឯង
__________________
#កសិដ្ឋាន
__បន្ទប់ណាមជូន
ជុងហ្គុកក្រោយពេលបានមកដល់បន្ទប់របស់ណាមជូនហើយនាយក៏គេងនៅលើគ្រែត្រដាងដៃត្រដាងខ្លួនឡើងពេញមួយគ្រែទៅហើយ គេដូចជាធុញថប់ក្នុងចិត្តណាស់
«អ៉ើឯងកើតអីធ្វើដូចមានរឿងធំក្នងជីវិតណាស់ចឹង»ណាមជូន
«ហ្ហើយ!....តើអ៊ុនប៊ីកុហក់យើងធ្វើអីទៅវៃ?»ជុងហ្គុកហាក់ដូចជាដឹងរឿងអ្វីមួយ
«កុហកអីទៅ»ណាមជូន
«គឺរឿងដែលអាមីនវាយធ្វើបាបនាងនិងចង់បំពានរាងកាយនាងនិងណា...»ជុងហ្គុក
«អ៉ើយើងក៏មិនដឹងដែរ យើងនិយាយត្រង់អាមីនវាគ្មានថ្ងៃធ្វើរឿងចឹងឡើយ»ណាមជូន
«យើងដឹង មនុស្សដូចអាមីនសូម្បីតែស្រមោចមួយក្បាលវាមិនហ៊ានសម្លាប់ផង ប៉ាវាអោយធ្វើម៉ាហ្វៀវាក៏ប្រកែក យើងមិនគិតថាវាធ្វើបាបអ៊ុនប៊ីទេ»ជុងហ្គុក
«អ៉ើ អានេះបានសមជាមិត្តភក្តិនិងគ្នាហ្អេ...»ណាមជូនឃើញមិត្តខ្លួនដូចជាជឿជាក់លើគ្នាបែបនេះនាយក៏សប្បាយចិត្តយកដៃទៅវាយដៃនាយរបៀបជាមិត្តជាពួកម៉ាកគឺត្រូវតែស្រលាញ់និងជឿទុកចិត្តគ្នាស្មោះត្រង់និងគ្នា
«តែយើងនៅគិតមិនយល់ដដែល ថាហេតុអីក៏អ៊ុនប៊ីត្រូវធ្វើបែបនេះ...»ជុងហ្គុក
«កុំទៅគិតច្រើនអី យើងទៅធ្វើការតើឯងទៅដែរទេ?»ណាមជូន
«អឺ ទៅ»ថាហើយអ្នកកម្លោះទាំងពីក៏ក្រោករឡោះខោអាវបន្តិចទើបដើរចាកចេញពីបន្ទប់ទៅកន្លែងធ្វើការដោយថ្មើរជើងព្រោះពីទីនេះទៅក្រោលគោគឺវាមិនឆ្ងាយប៉ុន្មានឡើយ
__________________
__បន្ទប់YeonJun
នៅព្រឹកនេះយួនជុនគេមិនទៅធ្វើការនោះឡើយពោលគឺជុងហ្គុកនៅអោយជួយមើលថែថេយ៉ុងអោយបានជាស្រួលបួលសិនសឹមអោយចេញមកធ្វើការទាំងពីអ្នកតែម្ដងទៅ
«មើលទៅចៅហ្វាយធំដូចជាព្រួយបារម្ភពីឯងណាស់...គាត់ចាប់អារម្មណ៍ឯងទេដឹង...»យួនជុននិយាយពេលដែលនាយហុចទឹកមួយកែវទៅអោយថេយ៍ញាំ ពេលគេនិយាយដល់ត្រឹមចាប់អារម្ភថេយ៍ក៏ព្រួសទឹកចេញពីមាត់អារលីង
«អឹកខឹក!!....»ថេយ៍ព្រួសទឹកហើយក៏ឈ្លក់ដែលលឺមិត្តនិយាយបែបនោះដែរ
«ឯងកើតអីថេយ៍»យួនជុន
«ឯងកុំនិយាយបែបនេះទៀត បើអ្នកផ្សេងគេស្ដាប់លឺគេយកទៅប្រាប់ចៅហ្វាយធំរបស់ឯងនោះ លោកជុងហ្គុកប្រាកដជាស្ដីថាអោយយើងទៀតហើយ...កុំនិយាយទៀតលឺទេ»ថេយ៍
«ហេតុអីយើងក៏គ្រាន់តែមើលតាមជាក់ស្ដែងតើ មើលទៅគាត់ព្រួយបារម្ភពីឯងជាងអ្នកណាទាំងអស់ អួយ»យួនជុននៅតែប៉ប៉ាច់ប៉ប៉ោចនិយាយប្រាប់ហើយថាកុំនិយាយអីលូវថេយ៍វាយបានសម្រេច
«អ៉ើ ឈប់និយាយហើយ...»យួនជុន
_______________
ងាក់មកមើលខាងអ៊ុនប៊ីវិញម្ដងនាងនៅអង្គុយក្នុងបន្ទប់មិនសុខតែម្នាក់ឯងដើរទៅដើរមកជួនក៏ដើរចេញមកខាងក្រៅរឹកពារដូចជាអន្ទះសារ
«អ្នកនាងអញ្ជើញពិសាបាយថ្ងៃត្រង់ចាសឆ្អិនហើយ»នាងអ៉ី
«រៀបចំទៅខ្ញុំរង់ចាំបងជុងហ្គុកមកញាំជុំគ្នា»អ៊ុនប៊ីឈររេរាៗនៅមាត់ទ្វាសម្លឹងទៅកាន់ផ្លូវ
«ចាសអ្នកនាង»នាងអ៉ីឆ្លើយហើយាងក៏ដើរទៅផ្ទះបាយវិញទៅ
«ចុះឯណាអ្នកនាងតូចហ៎ានាងអ៉ី»ម៉ែដោះ
«អ្នកនាងចាំអ្នកប្រុសគាត់អោយយើងរៀបចំទៅ»នាងអ៉ី
«អ៉ើបើចឹងរៀបចំទៅ»ម៉ែដោះសម្លឹងទៅឃើញរឹកពារបែបនៅមិនសុខរបស់អ៊ុនប៊ីពីចម្ងាយមើលទៅដូចជាអន្ទះអន្ទែងខ្លាំងណាស់

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now