«ថេយ៉ុង...ៗៗៗឯងនៅឯណា»ម៉ែដោះ
«ហ៎ាស ថេយ៉ុង!!!........»Sangដើរៗក៏បានឃើញរាងតូចកំពុងតែសន្លប់នៅលើស្មៅក្នុងគុម្ពផ្កាទើបនាយរហ័សស្រែកឡើងធ្វើអោយនាយក្រាស់បានលឺហើយប្រញាប់រត់មកតាមសម្លេងយ៉ាងលឿន
«....»នាយក្រាស់គ្រាន់តែឃើញរាងតូចសន្លប់នៅលើដីបាត់មាត់ឈឹងភ្លាមគេក៏បន្ទន់ជង្គង់បន្តិចលូកដៃទៅចាប់លើកបីរាងតូចហើយក៏រត់ចេញទៅយ៉ាងលឿនធ្វើអោយម៉ែដោះ នាយសាំងនិងអ្នកបម្រើផ្សេងទៀតក៏ឆ្ងល់មិនតិចដែរនៅពេលឃើញចៅហ្វាយខ្លួនមានរឹកពារដូចជាបារម្ភបែបនោះ
«ចៅហ្វាយ...បន្ទប់របស់គេនៅ....»សាំងរកប្រាប់ថាបន្ទប់នាយតូចនៅខាងក្រោយទេហេតុអីក៏បីយកទៅខាងលើវិញចឹងតែរកតែនិយាយមិនទាន់ព្រោះចៅហ្វាយបីទៅលឿនពេក
ភឹប~~~
កាយតូចត្រូវបានអ្នកកម្លោះម៉ាហ្វៀដាក់អោយគេងនៅលើពូកថ្នមៗហើយក៏អង្គុយលើគ្រែក្បែរនិងរាងតូចក៏យកដៃទៅចាប់ប្រឡេះលេវអាវរាងតូចចេញអស់ក៏បង្ហាញអោយឃើញ ស្នាមអុចក្រហមៗ ពាសពេញរាងកាយតែម្ដង
«ហូសូ ទៅប្រាប់ម៉ែដោះអោយចូលមកណេះមួយភ្លែតអោយលឿនឡើង»Jk
«បាទចៅហ្វាយ»Hoso
3នាទីក្រោយមកម៉ែដោះក៏បានដើរចូលមកយ៉ាងលឿនតាមដែលនាយក្រាស់បានប្រាប់មុននោះ
«អ្នកប្រុសអោយហូសូហៅខ្ញុំមកមានការអ្វីដែរ»ម៉ែដោះ
«ម៉ែដោះមកមើលខ្លួនក្មេងនេះបន្តិចមិនក៏មានស្នាមជាំនិងស្នាមអុចពេញខ្លួនបែបនេះ»Jk
«អូយ ស្លាប់ហើយ ប្រហែលជាស្បែករបស់គេប្រតិកម្មជាមួយនិងអ្វីមួយហើយមិនអីទេអ្នកប្រុសចាំខ្ញុំទៅរកថ្នាំមកលាបអោយគេចុះ»ម៉ែដោះនិយាយហើយក៏ចេញទៅវិញទៅរកថ្នាំមកលាបអោយនាយតូចនោះឯង
+ពេលកំពុងតែលាប
«ពេញខ្លួនទាំងអស់បែបនេះគេប្រហែលជាប្រតិកម្មខ្លាំងហើយមើលចុះឯងប្រហែលជាឈឺណាស់ហើយមែនទេ...»ម៉ែដោះលាបថ្នាំអោយបណ្ដើរនិយាយទាំងការអាណិតបណ្ដើរមិនបានគិតថាមានអ្នកនៅជាមួយកំពុងតែមិនពេញចិត្តដែលម៉ែដោះនិយាយពាក្យទាំងនោះឡើយ
«រួចហើយអ្នកប្រុស ចាំខ្ញុំអោយសាំងមកយកគេទៅបន្ទប់ខាងក្រោមវិញណាអ្នកប្រុស»ម៉ែដោះ
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
