" ឯងគួតែត្រឡប់ទៅវិញទៅ ពេលនេះឯងអស់សិទ្ធដែលត្រូវនៅហើយចេញទៅ " ជីន
" ខ្ញុំមិនទៅណាទេ " ជុងហ្គុកក៏ឌឺមិនធម្មតាដែរ នាយនៅរឹងក្បាលមិនចេញទៅណាទាំងអស់ ឃើញថេយ៍គេងនាយក៏ដើរទៅដាក់គូទអង្គុយនៅលើ
សាឡុងធ្វើមិនដឹង ទាំងជុងស៊ូក៏រៀងពិបាកដែរ ពិបាកមើលមុខជីននិងតែម្ដង។
" អ៉ើ..បងជីនកុំទាន់ដេញបងប្រុសអីណា " ជុងស៊ូងាក់មកនិយាយជាមួយជីន អាចនងនាយតូចគេស្ដាប់គ្នាបានខ្លះព្រោះតែកន្លងមកជីនស្រលាញ់ជុងស៊ូប្រៀបដូចជាបងប្អូនចឹង ណាមួយនាងល្អហើយថែមទាំងជាស្រីដែលប្អូនខ្លួនស្រលាញ់ផង ទើបគេក៏ក្រែងចិត្តខ្លះ។
" អ្ហឹម បងយល់ដល់ស៊ូទេណា ជុងស៊ូអង្គុយសិនទៅបន្តិចទៀតយ៉ុងអានមកដល់ហើយ "
<ក្រាក~~
និយាយមិនទាន់ផុតពីមាត់ផងទ្វាក៏របើកឡើងដោយមានវត្តមានរបស់យ៉ុងអាននិងជេហ៊ុបមកជាមួយដែរ។
" បងជីនខ្ញុំមកហើយ អ៎ាជុងស៊ូនេះអូនមកបានយ៉ាងមិចនិង? " យ៉ុងអានដើរចូលមកបានឃើញជុងស៊ូតែក៏មិនបានឃើញជុងហ្គុកឡើយ នាយ
ក៏ដើរមកជិតបម្រុងលើកដៃអោប តែភ្លាមនោះក៏...
" អាហ៊េម...ស៊ូមកអង្គុយជិតបងមក "
" អ្ហឹម...ចាស៎... " ជុងស៊ូ
" យ៉ុងអានមកនេះ ទៅនិយាយជាមួយគ្រូពេទ្យយ៉ាងមិចខ្លះ គ្រូពេទ្យបានអនុញ្ញាតិអោយចេញហើយឬនៅ? "
" បាទបងគ្រូពេទ្យប្រាប់ថាថេយ៍មិនបានកើតអីធ្ងន់ធ្ងរទេ វាជាអាការះទូទៅរបស់អ្នកចាញ់កូន
ដែលសន្លប់ព្រោះថេយ៍គ្រាន់តែខ្សោយ នេះថ្នាំពេទ្យបើកអោយ "
" អ្ហឹម ល្អណាស់ចុះបង់លុយរួចឬនៅ? "
" រួចហើយបង "
" បើចឹងបើថេយ៍ដឹងខ្លួនយើងអាចនាំគេត្រឡប់ទៅវិញបានហើយ មិនពិបាកនៅទីនេះយូទៀតទេ " ជីននិយាយតែភ្នែករបស់គេចេះតែដៀងទៅរកជុងហ្គុករហូត ឃើញរឹកពារជុងហ្គុក
ហើយគេអត់និងខ្នាញ់មិនបានទេ មើលចុះហួងហែងប្អូនលើសស្អីទៀត អង្គុយការពារប្អូនស្រីមិនអោយយ៉ុងអានចូលទៅជិតសោះ។
______________
#ចម្ការទំពាំងបាយជូ
ដោយសារតែមកនៅទីនេះយូណាមួយអត្តចរិករបស់គេចូលចិត្តផងរាងតូចគេក៏សមយ៉ាងលឿនជាមួយនិងទីនេះ ហើយគេក៏រហ័សមានមិត្តតែម្ដង មើលតែពេលនេះទៅជីមីនឈរកាត់ទំពាំងបាយជូបណ្ដើរនិយាយគ្នាជាមួយនិងមិត្តៗបណ្ដើរ។
" ជីមីន!!...អូនមីនបាទ "
" ហ្ហើយជីមីនពួកអាសាន់អាសនមកទៀតហើយ នៀកយើងធុញពួកនោះជាខ្លាំងហើយណា " ម្នាក់នេះជាមិត្តភក្តិស្រីដែលស្រលាញ់និងចូលចិត្តជីមីនបំផុតគេមានឈ្មោះថា លីលីនាងមានអាយុស្របាលគ្នាជាមួយនិងជីមីននិងឯង។
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
