Part40:គឺព្រោះតែបងស្រលាញ់អូននិង

1.4K 84 1
                                        

អស់ពីខ្នើយកើយ នាងតូចក៏លូកដៃយកភួយរបស់នាយជាបងមកថើបម្ដង នាងថើបគ្រប់សម្ភារះរបស់អ្នកជាបងទាំងអស់ បន្ទាប់ពីនោះនាងតូចក៏ក្រាបក្បាលទៅនិងពូកកន្លែងដែលជុងហ្គុកគេងជាប្រចាំ ដាក់ដៃលាត្រដាងអង្អែលអូសទៅអូសមកនៅលើពូកនោះ គេងទាំងញញឹមញញែម រួចក៏រំលឹកទៅកាលពីមុនដែលនាងមកដល់ទីនេះបន្តិច នាងកំពុងតែរំលឹកដល់ស្នាមដែលមាននៅលើដងខ្លួនរបស់នាងនោះណា
#នៅបន្ទប់ទឹកសារធារណះ
នាងតូចចុះពីលើឡានដើរតម្រង់ទៅរកបន្ទប់ទឹកសាធារណះមួយកន្លែងដោយរឹកពារគឺពិតជាប្រញាប់ប្រញាល់ខ្លាំងបំផុត
«បងជុងហ្គុកប្រាកដជាសួមិនខានឡើយ...»នាងសញ្ជឹងគិតបន្តិចក៏គិតដល់អ្វីដែលនៅក្នុងកាបូបរបស់នាង នាងក៏បានយកវាចេញហើយនោះគឺជាស្និតសិតសក់ នាងមិនបានយកវាមកសិតសក់នោះឡើយ តែនាងនិងយកមក...
«អួយសឺតត៎!!....ផាច់ៗៗ»អ៊ុនប៊ីត្រូវបង្ខំចិត្តខាំមាត់បិទមិនអោយលឺសម្លេងស្រែកឈឺចាប់ចេញទៅខាងក្រៅព្រោះនាងយកស្និតសិតសក់របស់នាងយកមកវាយតប់ៗ នៅលើដើមដៃនៅលើដងខ្លួនអោយវាមានស្នាមជាំ ពេញតែទាំងអស់ ដោយសារស្បែកសរផងទើបវាយតែបន្តិចក៏វាមានស្នាមបាត់ទៅហើយ នាងលះបង់ឈឺសាច់ដល់ម្លឹងផងហ្អីដើម្បីគេចពីរៀន
បានមករស់នៅក្បែរបងប្រុសរបស់ខ្លួនវិញនោះ
តុក~~~តុក~~~
«អត់ទោសអ្នកខាងក្នុងមានកើតអ្វីទេ មានអីអោយខ្ញុំជួយទេ?»អ្នកដែលនៅខាងក្រៅបានលឺក៏ស្រែកសួខ្លាចក្រែងអ៊ុនប៊ីនាងមានកើតអ្វីឬអត់
«អ៎ គឺគ្មានអីទេ ចាសអរគុណហើយ»អ៊ុនប៊ី ក្រោយឆ្លើយតបនិងអ្នកខាងក្រៅហើយនាងក៏យកអាវក្រៅដែលនាងដោះអំបាញ់មិញមកពាក់អោយត្រឹមត្រូវហើយក៏ចាកចេញពីបន្ទប់ទឹក ចេញទៅខាងក្រៅទៅរកកាក់ឡានជិះទៅខាងមុខបន្ត ហើយទីដៅដែលនាងទៅជាបន្តនោះគឺទៅកន្លែងដែលគេផាត់មុខផាត់មាត់អូសគៀបសក់និង
«អ៉ើ...ខ្ញុំចង់ញាំទឹកអូនអាចយកទឹកអោយបងញាំបន្តិចបានទេ»អ៊ុនប៊ី នាងកំពុងតែអោយជាងធ្វើសក់អោយ
«ចាសបាន»កូនជាងក៏ដើរទៅយកទឹកអោយនាងតែវាក៏នៅរៀងឆ្ងាយបន្តិចដែរ យើងមកមើលអ៊ុនប៊ីវិញ នាងកាន់នៅប្រដាប់គៀបសក់ សម្លឹងមើលដោយកែវភ្នែកពិបាកស្មានចិត្តដល់មិនដឹងថានាងគិតចង់ធ្វើអ្វីអោយប្រាកដឡើយ
«ត្រូវតែធ្វើ...អ្អឺៗ....សឺតត៎ហ្ហា!!....»នាងយកប្រដាប់គៀបសក់ដែលនៅក្ដៅហុយៗនោះយកមកញុលលើកញ្ចឹងកររបស់ខ្លួនតិចៗបែបស្រាលៗប៉ុណ្ណោះ នាងដាក់នៅត្រង់នេះបន្តិចត្រង់នោះបន្តិចអោយមើលទៅឃើញថាជាស្នាមបែបនោះពិតមែន នាងធ្វើបែបនេះដើម្បីអោយជុងហ្គុកបានដឹងថាវាគឺជាស្នាមមួយនិង នាងទើបតែមានអាយុ19ជិត20ប៉ុណ្ណោះប៉ុន្តែរឿងអស់នេះដូចជាមនុស្សធំជំនាញណាស់ចឹង នាងដាក់ទន់ឈឺសាច់ស្នាមសាច់ដល់ថ្នាក់នេះគឺមិនមែនធម្មតានោះឡើយ នាងវិលត្រឡប់មកលើកនេះគឺនាងមកយកអ្វីដែលជារបស់នាងមកវិញទាំងអស់មិនលើកលែងតែជា បងប្រុសរបស់នាងក៏ដោយ
__________________
«ខ្ញុំសុំទោសណាបងមីន...គឺមកពីខ្ញុំគ្មានជម្រើស...»នាងតូចនិយាយសុំទោសទៅកាន់បងរបស់ខ្លួនដែលតែងតែធ្វើល្អដាក់នាងអោយទីជំរកមកនាង មិនថានាងចង់បានអីក៏ជីមីនអោយដែរ តែអ្វីដែលនាងសងទៅកាន់គេជាអ្វី ជារឿងដែលខុសធ្ងន់ នាងមួលបង្កាច់បងខ្លួនទាំងខុសស្រឡះ នាងធ្វើខុសធ្ងន់ណាស់
យើងងាក់មកមើលខាងជុងហ្គុកវិញពេលនេះនាយកំពុងតែអង្គុយនៅលើតុសម្លឹងទៅកាន់យួនជុនដែលកំពុងតែរៀបចំសម្លៀកបំពាក់អោយថេយ៉ុងនោះ ចំនែកឯថេយ៍វិញគឺនៅឈរស្ងៀមព្រោះនាយមិនអោយធ្វើអ្វីឡើយពោលគឺអោយឈរនៅតែមួយកន្លែងគ្មានប្រតិកម្មអ្វីទាំងអស់
«យួនជុនឯងត្រូវគេងនៅត្រង់នោះ ចំនែកឯងថេយ៉ុងឯងគេងនៅទីនេះ»ជុងហ្គុកឈរនៅត្រង់គ្រែដែលនាយអោយទៅថេយ៍ដែលគេង ហើយចង្អុលត្រង់ចុងគ្រែម្ខាងអោយយួនជុនគេង
«លោក...យួនជុនគឺជាម្ចាស់បន្ទប់មិចក៏ដេញគេអោយទៅគេងនៅត្រង់នោះ ខ្ញុំគេងត្រង់ណាក៏បានដែរ »ថេយ៉ុង
«យួនជុន យើងពឹងអោយខ្លំមើល ហាមមិនអោយលោកមេការកាំងឈុល ឬកម្មករប្រុសៗណាចូលមកបន្ទប់នេះជាដាច់ខាត អ៎មួយទៀតអាពេទ្យសត្វម្នាក់នេះក៏មិនអោយចូលបើគ្មានយើងមកជាមួយ...»ជុងហ្គុកមិនមាត់តបតរនិងរាងតូចឡើយតែនាយមកនិយាយផ្ដាំផ្ញើរយួនជុនទៅវិញ នាយនិយាយធ្វើដូចនាយប្រច័ណ្ធហួងហែងប្រពន្ធយ៉ាងចឹងណ៎
«ហ្ហើយ អាហ្គុក ជាយើងសោះឯងក៏មិនទុកចិត្តដែរហ្អេ»ណាមជូន
«លឺយើងនិយាយទេ...»ជុងហ្គុកបញ្ជាក់យួនជុនពេលឃើញគេឈរស្ងៀមទ្រឹងដូចជាគេចាក់ជីបចរបែបនោះ
«បាទៗៗចៅហ្វាយធំ»យួនជុន
«ឯង...ត្រូវទៅធ្វើការនៅម៉ោង7យួនជុនត្រូវតាមគ្រប់ជំហ៊ានហើយចេញមកទីនេះវិញនៅម៉ោង
3:45នាទីល្ងាច យល់ទេ»ជុងហ្គុក
«លោក...ក្រែងចេញនៅម៉ោង5មិនចឹងហ្អីបើអោយខ្ញុំចេញនៅម៉ោងបីកម្មករលោកនិងគិតយ៉ាងមិចជាមួយខ្ញុំ»ថេយ៉ុង
«អ្អឺពិតមែនហើយ...ឯងត្រូវនៅរង់ចាំនៅកន្លែងធ្វើការរហូតដល់យើងទៅទទួល រៀងរាល់ល្ងាចយើងនិងមកទីនេះម្ដង ស្ដាប់បានទេ ហាមប្រកែក ធ្វើតាមនេះទៅបើមិនចឹងយើងនិងយកឯងទៅផ្ទះស្នាក់របស់យើងវិញ យ៉ាងមិចដែរ?»
ជុងហ្គុក និយាយចប់គ្រប់គ្នាជាពិសេសគឺថេយ៉ុង អំបាញ់មិញស្មានថានាយព្រមអោយខ្លួនធ្វើការដូចគេឯងតែមានឯណាមើលអីលូវនេះនាយបែរជាធ្វើរឿងដែលកាន់តែយ៉ាប់ជាងនេះទៅវិញ នាយម្នាក់នេះធ្វើអ្វីមិនចេះគិតដល់ចិត្តរបស់គេសោះថាចូលចិត្តឬចង់បានបែបនិងឬអត់នោះ
«....»ថេយ៉ុងមិនមាត់គេក៏ធ្វើមុខយ៉ាងក្រមូវហើយក៏ដើរទៅខាងក្នុងបន្ទប់ទឹកបាត់ទៅមិនមែនទៅងូតទឹកឬទៅធ្វើអ្វីនោះទេគឺទៅគេចពីនាយទៅវិញទេធុញនិងនាយខ្លាំងតែម្ដង
«យើងផ្ញើរឯងមើលថែគេផង តោះទៅវិញអាជូន»ជុងហ្គុកផ្ដាំផ្ញើរហើយនាយក៏ដើរចាកចេញទៅដោយបន្សល់នៅត្រឹមទឹកមុខបែបឆ្ងល់ៗពីយួនជុនតែប៉ុណ្ណោះ
#ក្នុងឡាន
«ឯងមានដឹងខ្លួនថាឯងកំពុងតែធ្វើអីទេហ៎ាអាហ្គុក»ពេលអង្គុយស៊បនៅក្នុងឡានហើយណាមជូនក៏បានសួទៅកាន់ជុងហ្គុក
«...»ជុងហ្គុកមិនមាត់គ្រាន់តែជ្រួញចិញ្ចើមរបៀបសួនាយបកវិញ
«....»ណាមជូនក៏ទាល់តម្រិះជាមួយនិងជុងហ្គុកជាខ្លាំង ទើបបានត្រឹមតែដក់ដង្ហើមវែងធុញថប់តែម្នាក់ឯង
ទ្រឺង~~ទ្រឺង~~~
សម្លេងទូរស័ព្ទរបស់ជុងហ្គុកបានបន្លឺឡើង នាយក៏ដក់ហូតចេញពីហោប៉ៅយកមក
«ហិលឡូ...ជេហ៊ុប យើងខានខលទៅឯងយូ
ហើយតើ ជុងស៊ូយ៉ាងមិចដែរ?»គ្រាន់តែដឹងថាអ្នកម្ខាងដែលខលមកគឺជាអ្នកណាភ្លាមនាយកម្លោះក៏រហ័សចោទជាសំណួទៅភ្លាមៗ
«អ៉ើ...ជុងស៊ូប៉ុន្មានថ្ងៃនេះនាងដូចជាចិត្តត្រជាក់ៗច្រើនហើយយើងចង់ប្រាប់ឯងរឿងនេះល្មម ដែរ...និយាយចឹងពេលណាឯងមក»ជេហ៊ុប
«អ៉ើ...យើងផ្ញើរឯងមើលថែជុងស៊ូជំនួសយើងផង ប៉ុន្មានថ្ងៃនេះយើងរវល់នៅកសិដ្ឋានខ្លាំងណាស់មិនបានទៅសេអ៊ូលនោះទេ»ជុងហ្គុកដូចជាទម្លាក់ទឹកមុខនៅពេលនិយាយដល់រឿងរបស់ជុងស៊ូ នាយសឹងតែភ្លេចសងសឹកធ្វើបាបគូសត្រូវរបស់នាយទៅហើយរវល់តែឈ្លក់វង្វេង
_______________
ក្រោយពេលដែលបានមកដល់ផ្ទះស្នាក់របស់នាយហើយជុងហ្គុកក៏បានបញ្ជាអោយកូនចៅរបស់នាយដែលជាហូសូ...
«បងជុងហ្គុកនេះបងធ្វើអីនិង បងចង់ទៅណា?»អ៊ុនប៊ីដែលទើបតែចេញពីបន្ទប់ទឹកក៏បានឃើញនាងអ៉ី ហូសូជញ្ជូនប្រដាប់ប្រដាររបស់នាយដែលមាននាយបញ្ជា
«គឺបងទៅសម្រាកជាមួយអាជូន អូនគេងនៅបន្ទប់នេះជាមួយម៉ែដោះចុះ»ជុងហ្គុក
«តែ...នេះបងចង់ទុកអោយខ្ញុំគេងតែឯចឹងឬបងហ្គុក»អ៊ុនប៊
«អូនគេងជាមួយម៉ែដោះនិងអ៉ី តើ បងនៅក៏គេងមិនកើតនោះដែរ ព្រោះតែវាមានតែគ្រែមួយអូនគេងចុះណាអ៊ុនប៊ី»ជុងហ្គុក
«អ្ហឺ....បង...បងជុងហ្គុក...អ៊ុនប៊ីខ្លាច...បើបងមិននៅទីនេះអូនខ្លាចបងមីនមករក...គឺ...»អ៊ុនប៊ីហាក់ដូចជាហេងហាងនិយាយមិនត្រូវនាងចង់ឃាត់អោយជុងហ្គុកនៅតែដូចជាពិបាកក្នុងការឃាត់ព្រោះវាគ្មានហេតុផលអ្វីសោះឡើយដែលត្រូវអោយជុងហ្គុកនៅ នាយនិយាយក៏ត្រូវដែរគ្រែគឺតូចណាមួយខ្លួនជាស្រីអោយគេងជាមួយប្រុសមិនបានទេទោះជាបងប្អូននិងគ្នាក៏ដោយ តែនាងក៏នៅចង់អោយជុងហ្គុកនៅដដែលនិង
«វាមកមិនបានទេ អូនកុំបារម្ភអីអូនគេងទីនេះមានសុវត្ថភាពបំផុតហើយណា អ្ហឹម បងទៅហើយអូនសម្រាកអោយបានសប្បាយចិត្តចុះចាំបងនិងឧស្សាហ៍មកលេងអូន»នាយក្រាស់អង្អែលសក់ក្បាលប្អូនហើយញញឹមបន្តិចទើបនាយចាកចេញទៅ
«គឺ...បង...ហ្ហឺយ!!...»អ៊ុនប៊ីរកនិយាយឃាត់ព្រោះនាងមិនចង់អោយជុងហ្គុកចាកចេញទៅនោះឡើយតែក៏មិនទាន់ ទើបនាងដក់ដង្ហើមវែងដោយក្ដីធុញថប់ក្នុងចិត្ត
___________________
#មណ្ឌល់ក្មេងកំព្រា
យើងងាក់មកមើលសូហ្គានិងជីមីនវិញម្ដង មិនដឹងថាមួយព្រឹកនេះពីអ្នកនេះមានរឿងអ្វីខ្លះជាមួយគ្នាទេ សូហ្គាកំពុងតែរៀបចំអាហារពេលព្រឹកយ៉ាងច្រើនទុកនៅលើតុ មើលទៅសុទ្ធតែទំនងៗឆ្ងាញ់តែទាំងអស់និង ចំនែកឯជីមីនវិញអង្គុយនៅតុបាយទាំងមានទឹកមុខមួ យកគ្នាតែម្ដងមិនប្រាប់ក៏ដឹងមុខបែបនេះគឺប្រហែលកំពុងខឹងសូហ្គានិងឯង
«នេះសុទ្ធតែម្ហូបដែលអូនចូលចិត្តទាំងអស់ណាស់ បងដួសអោយណាអូនសម្លាញ់...ជីមីន
បងសុំទោសណា កុំខឹងបងអី បងដឹងខុសហើយ...លើកក្រោយបងមិនធ្វើបែបនិងទៀតទេណាៗ»សូហ្គាព្យាយាមធ្វើមុខកំប្លែងដើម្បីអោយជីមីនសើចហើយក៏ព្រមអភ័យទោសអោយខ្លួន តែឈប់ជាទោសអីទៅ!!....
«ជូនអូនទៅផ្ទះវិញ....អូនចង់ទៅផ្ទះ»ជីមីននិយាយជាមួយនិងសូហ្គាទាំងមិនសម្លឹងមុខរបស់នាយសោះឡើយ គឺខឹងនិងហើយតែអាសម្ដីបងអូននៅតែផ្អែមរលួយដដែល
«ពុទ្ធោហ្ហើយមីននី បងពិតជាសុំទោសអូនពិតមែនណា អោយបងធ្វើអីក៏ព្រមអោយតែអូនអភ័យទោសអោយបងណា»សូហ្គា
«ហេតុអ្វីក៏បងធ្វើបែបនេះដាក់អូនហ៎ា បងទុកអូនដូចជាប្រុសលក់ខ្លួនមែនទេ អូនក៏មានចិត្តមានបេះដូង ហើយបងមកធ្វើរឿងចឹងដាក់អូនបងមានខ្វល់ពីអារម្មណ៍របស់អូនដែរទេ បងថាស្រលាញ់អូន តែបងមិនយល់ពីចិត្តអូនសោះ ស៊ូបងចាប់រំលោភអូនធ្វើអីហ៎ា.
...ផាច់ៗៗៗ»ជីមីនស្រែកសួនាយខ្លាំងៗ ព្រលឹមក្រោកមកក៏ឃើញថាខ្លួនឯងគ្មានសម្លៀកបំពាក់នៅជាប់ខ្លួនសោះ ហើយនាយក៏សារភាពថាខ្លួនគេបានរំលោភ ហើយទឹកដោះគោគឺមានថ្នាំពិតមែន នេះនាយពិតជាអាក្រក់ណាស់ជនឈ្លៀតឧកាសពិតមែនឈ្លៀតពេលគេសន្លប់បាត់ស្មារតីនាយក៏ធ្វើរឿងចឹងឬ ជីមីនអង្រួនខ្លួននាយខ្លាំងៗហើយក៏ទះទ្រូងនាយផាច់ៗជាច្រើនដង ចំសាច់ហើយផងក៏មិនដឹង
«គឺព្រោះតែបងស្រលាញ់អូននិង...បងចង់អោយអូនក្លាយជាកម្មសិទ្ធរបស់បងតែម្នាក់ អូនក៏ដឹងថាបងគឺត្រឹមជាក្មេងកំព្រាប៉ាម៉ាក់រស់នៅក្នុងមណ្ឌល់កុមាកំព្រា គ្មានផ្ទះសំបែង គ្មានកាងារ គ្មានលុយ គ្មានកិត្តយស ប៉ុន្តែអូនវិញ អូនគឺជាទាយាទតែម្នាក់របស់ត្រកូលអ្នកមានស្ដុកស្ដម មានកេរ្ត៍ឈ្មោះ មានលុយមានឡានមានអ្នកបម្រើឆ្វេងស្ដាំ បងគ្រាន់តែខ្លាច...បងខ្លាចថ្ងៃណាមួយអូនឃើញអ្នកថ្មីដែលគេល្អជាងបង គេមានឋានះមុខមាត់ស្មើរគ្នានិងអូនៗក៏លេងស្រលាញ់បងដូចពេលនេះទៀត គ្រាន់តែបងចង់ការពារឃុំគ្រងមនុស្សដែលបងស្រលាញ់អោយនៅតែក្បែរបងម្នាក់តើខុសមែនទេ?បងគ្រាន់តែចង់អោយអូនក្លាយជារបស់បងតែម្នាក់ តើខុសមែនទេ?»សូហ្គានិយាយដោយទឹកភ្នែកនាមជាប្រុសរឹងមាំស្រក់មកជាច្រើនដំណក់ នាយដាល់តុលឺសូផាំងៗនាយខឹងៗខ្លួនឯងដែលគិតចឹង គ្រាន់តែចង់ឃុំមនុស្សដែលខ្លួនស្រលាញ់អោយនៅតែក្បែរខ្លួនតើខុសណាស់មែនទេ?នាយនិយាយចប់ក៏អង្គុយលើតុ ដោយអោនមុខចុះ
«ស៊ូ!!!..អូនសុំទោស...អូនឈប់ខឹងបងហើយណាអូនសុំទោស...បងឈប់ដាល់តុទៅ បងកុំធ្វើចឹងអីស៊ូ អូនសុំទោស....ហ្ហឹកហ្ហឺៗៗ»នាយតូចក៏យំហ៊ូរត់ទៅក្រសោបកាយអ្នកកម្លោះ ចាប់ដៃនាយអោយបញ្ឈប់ការដាល់តុនោះមើលចុះវាមានចេញឈាមមកហើយ

*Adminប្រាប់ចុះសូហ្គាមិនបានចាប់រំលោភជីមីននោះទេ នាយគ្រាន់តែដោះអាវជីមីនចេញ ធ្វើអោយដូចជាខ្លួនបានធ្វើអីលើជីមីនមែន ហើយ
មូលហេតុដែលសូហ្គាកុហក់ថាគេបានរំលោភជីមីន ព្រោះនាយមានហេតុផល។

To Be Continue...
Jeon Larisa 🐻🐰

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now