" ថាមិច!!..អ៊ុំម៉ែដោះស្លាប់ហើយ " ណាមជូនស្ដាប់លឺប្រយោគទាំងនោះទាំងអួលដើមករ គេមិនចាំអោយនាងអ៉ីផ្ដាច់មុនទេ នាយសម្ងំនៅស្ងៀមមួយសន្ទុះទើបជុងហ្គុកសួរ
" អាជូនអ្នកណាកើតអីហេ៎? "
" ស្ដាប់យើងណាអាជុង ម៉ែដោះនៅដែលចិញ្ចឹមឯងតាំងពីតូច ពេលនេះគាត់ស្លាប់ហើយ ពេលនេះប៉ូលីសនិងក្រុមគ្រូពេទ្យកំពុងតែនាំគាត់មកពិនិត្យកោសល្យវិច្ច័យនៅទីនេះ " ណាមជូន
" ... " ជុងហ្គុកស្លុតឈរ មួយសន្ទុះជង្គង់ក៏បានលុតជ្រុបដល់ការ៉ូមន្ទីពេទ្យនាយយំអោយគគ្រូកភ្លាមៗ
" អាជុងស្ងប់អារម្មណ៍សិនទៅ ចាំទៅមើលគាត់ជាមួយគ្នា " ណាមជូន
" គ្រូពេទ្យខ្ញុំសូមផ្ញើរថេយ៉ុងផង " ណាមជូនគ្រារាងក្រាស់នៅនិងដៃ ហើយក៏ងាក់មកផ្ញើរនិងគ្រូពេទ្យអោយជួយមើលថែថេយ៍ ព្រោះខ្លាចថាអការះប្រកាច់របស់គេរើឡើងមកទៀត
" បាទលោកណាមជូន " ទទួលបានពាក្យរួចរាល់ ណាមជូនក៏បាននាំជុងហ្គុកចេញទៅរកសាកសពរបស់ម៉ែដោះដែលគ្រូពេទ្យបានបញ្ជូនមកទីនេះរួចរាល់ហើយ។
_____________
#បន្ទប់ផ្ទុកសព(ម៉ោង8យប់)
ក្រោយពីពិនិត្យពិច័យរួចរាល់ប៉ូលីសក៏បាន
នាំសាកសពម៉ែដោះមកកាន់បន្ទប់ផ្ទុកសពនៅមន្ទីពេទ្យ ដោយក្នុងនោះរួមមាន នាងអ៉ី កាំងឈុល នាយកាំង(ជាអ្នកបើកឡាន)និងអ៊ុនប៊ីកំពុងតែឈរនៅក្បែរគ្រែសពរបស់ម៉ែដោះ ម្នាក់ៗយំអោយគគ្រូកបង្ហាញពីភាពសោកស្ដាយយ៉ាងខ្លាំងនៃការបាត់បង់សមាជិកម្នាក់នេះ។
" ហ្ហឹក..." ជុងហ្គុកដើរចូលមកដល់ នាយហាក់ទន់ល្វើយអស់ពីខ្លួន ព្យាយាមដើរមួយៗទៅរកគ្រែសពរបស់អ្នកមានគុណរបស់ខ្លួន ត្បិតថាត្រឹមជាម៉ែដោះពិតមែន ប៉ុន្តែម៉ែដោះគាត់ជាអ្នកបីបាច់មើលថែជុងហ្គុកនិងប្អូនៗនាយបានយ៉ាងល្អ តាំងពីប៉ាម៉ាក់នាយស្លាប់ទៅ គឺមានតែគាត់នេះហើយប្រៀបដូចជាម្ដាយទីពីរ នាយស្រលាញ់ម៉ែដោះខ្លាំងជាទីបំផុត។
" បងជុង...ហ្ហឺកៗៗ...ម៉ែដោះគាត់ទៅចោលពួកយើងហើយណាបងជុង...ហ្ហឹកៗៗ..." អ៊ុនប៊ីគ្រាន់តែឃើញអ្នកជាបងមកភ្លាម នាងក៏ងាក់មករកដោយដើរចូលទៅអោបនាយឈ្មុលខ្លួនចូលក្នុងដើមទ្រូងនាយ ទាំងបង្ហាញទឹកភ្នែក និងក្ដីអាឡោះអាល័យនៃភាពក្លែងក្លាយអោយមកជុងហ្គុកនិងអ្នកគ្រប់គ្នាបានឃើញ
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
