Part68:បងជុងហ្គុកប៊ីសុំទោស

1.5K 100 0
                                        

            #ត្រឡប់ទៅ កាលពីបីថ្ងៃមុន
ជុងហ្គុកកំពុងតែអង្គុយអានសៀវភៅកំណត់ហេតុរបស់សេយ៊ុក នាយផ្ចង់អារម្មណ៍ខ្លាំងណាស់ក្នុងការអានមិនមែនអានធម្មតាមិនយកចិត្តទុកដាក់អ្វីឡើយ ហើយដូចជាដឹងស្រាប់ថាសៀវភៅកំណត់ហេតុរបស់សេយ៊ុកគឺនាយបានចារបានសរសេរសព្វគ្រប់រឿងរ៉ាវរបស់នាយរហូតដល់ថ្ងៃចុងក្រោយដែលអ៊ុនប៊ីបានណាត់នាយទៅជួបនៅឯទឹកជ្រោះនិង។
     <ទ្រើង~~
កំពុងអានសុខៗសម្លេងទូរស័ព្ទរបស់ជុងហ្គុកក៏បាន
រោទ៍ឡើង នាយក្រាស់ក៏បានលើកយកមកមើលក៏ឃើញថាជាលេខរបស់ណាមជេហ៊ុប។
     InCall
    " ហិលឡូ "
    (យើងមានរឿងចង់និយាយជាមួយឯងវាជារឿងសំខាន់ខ្លាំងណាស់)ជេហ៊ុប
    " រឿងរបស់អ៊ុនប៊ីឬ? "
    ( អ្ហឹម តែហេតុអីក៏ឯងដឹងរឿងនេះ? )
     "និយាយមក មានរឿងអីដែលយើងមិនបានដឹងទៀតទេ និយាយអោយអស់"
     ( ប៉ូលីសមានភ័ស្តុតាងថាអ៊ុនប៊ីគឺជាអ្នកដែលបានសម្លាប់អ៊ុំម៉ែដោះ ដោយរឹតបំពងកររបស់គាត់ដោយខ្សែបញ្ចូលទូរស័ព្ទ )
      ជុងហ្គុកលឺបែបនោះនាយក៏បានគិតដល់ប៉ុន្មានម៉ោងមុនបន្តិច គឺជាពេលដែលនាងអ៉ីបានរើសខ្សែដៃរបស់អ៊ុនប៊ីដែលជ្រុលនៅបន្ទប់របស់ម៉ែដោះនោះឯង។
      (ឯងគិតអី?)
      " យើងមិនបានគិតអីទេ តែឯងនិយាយបន្តទៀតមក " ជុងហ្គុក ហាក់អស់អារម្មណ៍ក្នុងការចង់ស្ដាប់ប៉ុន្តែនាយនៅតែបន្តស្ដាប់ជេហ៊ុបនិយាយបន្តទៀតទាំងអារម្មណ៍មិននៅក្នុងខ្លួន
     ( ប៉ូលីសប្រាប់ថាចង់ចាប់ប៊ីប៉ុន្តែភ័ស្តុតាងប៉ុន្នឹងមិនអាចធ្វើអ្វីប៊ីបានទេ ទើបយើងចង់បានការសហកាពីឯង ) ជេហ៊ុបក៏រៀងស្ទាក់ស្ទើរក្នុងការនិយាយតព្រោះតែនាយយល់អារម្មណ៍ជុងហ្គុកនៅពេលនេះច្បាស់ប្រាកដជាពិបាកនិងទទួលយកណាស់។
       " ឯងចង់អោយយើងធ្វើអី? ប្រាប់មក "
       (ឯងមិនអីពិតមែនហេ៎? )
      " បើកើត!!..តើអោយយើងធ្វើអីទៅ? "
       (អ៉ើ យើងសង្ឃឹមថាឯងនិងសហកាជាមួយប៉ូលីសទៅចុះណា រឿងផែនការនោះគឺ ) ហើយជេហ៊ុបក៏បានប្រាប់ផែនការទៅកាន់ជុងហ្គុកទាំងអស់ អោយនាយធ្វើជាភ្លើមិនដឹងរឿងអីទាំងអស់ ហើយក៏ដើរចូលទៅក្នុងឆាកល្ខោនរបស់អ៊ុនប៊ីបន្តទៀត រហូតបានមកដល់ពេលដែលជុងហ្គុកបានស្ដាប់លឺគ្រប់រឿងរ៉ាវដែលអ៊ុនប៊ីនិយាយទាំងអស់នេះចឹង...

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Место, где живут истории. Откройте их для себя