«ទេៗៗៗ...ហ្ហឹៗៗៗ»ថេយ៉ុង
«ថេយ៍...ថេយ៍ឯងកើតអី?»ជុងហ្គុកភ្ញាក់ទាំងមីងមាំងនៅពេលដែលកំពុងតែគេងលក់ស្រួលក៏ស្រាប់តែលឺសូរសម្លេងស្រែករបស់ថេយ៉ុង នាយក៏បានស្ទុះចុះពីលើសាឡុងទៅមើលរាងតូចនៅលើគ្រែពេទ្យសួនាំដោយការបារម្ភ
«ហ្ហឹកហ្ហឺៗ....»ថេយ៍
«អស់អីហើយណា...»ជុងហ្គុក
ថេយ៍ស្ថិតនៅក្នុងរង្វង់ដៃអោបរបស់ជុងហ្គុក គេពិតជាភ័យខ្លាចខ្លាំងណាស់ នាយតូចអោបជុងហ្គុកយ៉ាងណែន ដៃ ជុងហ្គុកក៏អោបតបតរលួងលោមអង្អែលខ្នងតូចតិចៗថ្នមៗ រៀងយូបន្តិចទៅថេយ៍ដូចជាមានអារម្មណ៍ល្អឡើងវិញទើបនាយដាក់អោយថេយ៍គេងវិញ
«ខ្ញុំយល់សប្តិអាក្រក់...ហ្ហឹក...ខ្ញុំមិនហ៊ានបិទភ្នែកគេងវិញទេ...»ក្រោយពេលដែលជុងហ្គុកដាក់អោយខ្លួនគេងហើយថេយ៍ក៏និយាយឡើងពីរឿងដែលខ្លួនជួបអំបាញ់មិញនោះ
«ម៉ោងទើបតែមួយទេ បើមិនគេង តើចង់ធ្វើអី»ជុងហ្គុក
«លោកឡើងមកគេងជាមួយខ្ញុំមក...បើមិនចឹងខ្ញុំគេងមិនលក់ទេ...ខ្ញុំខ្លាចយល់សប្តិអំបាញ់មិញវានៅក្នុងភ្នែកខ្ញុំនៅឡើយទេ»ថេយ៍
«ឯងប្រាកដហើយហ្អី ថាអោយយើងទៅគេងជាមួយនោះ មិនខ្លាច...»ជុងហ្គុក
«មិនខ្លាចទេ...លោកចង់ធ្វើអីក៏បានហាមតែចូលក្នុងខ្លួនខ្ញុំមួយមុខទេ ឆាប់ឡើងខ្ញុំងុយ»ថេយ៉ុងនិយាយហើយក៏ដាក់ក្បាលលើខ្នើយអៀរទៅរកម្ខាងនៃគ្រែ តែគ្រែពេទ្យវាមិនធំឯណាគឺសម្រាប់តែម្នាក់ប៉ុណ្ណោះ បើមកគេងពីអ្នកគឺមានតែគេងព្រៀត គ្នាទើបបាន គឺថេយ៍
និយាយក៏ត្រូវ បើគេងស្រួលមានតែគេងអោបគ្នានិងឯង
ជុងហ្គុកដោយបានឧកាសហើយនាយក៏ឡើងទៅគេងជាមួយថេយ៍ដោយកើយខ្នើយមួយពីរអ្នក ហើយក៏លូកដៃទៅអោបរាងតូចជាប់យ៉ាងស្អិត ដូចជាកាវ502ចឹង ថេយ៍វិញគេមានអារម្មណ៍មិនល្អសោះ វាដូចជាស្អិតពេក ណាមួយរបស់នោះចាក់គូទគេពីខាងក្រោយពេញៗ នាយតូចក៏ងាក់មុខមកក្រោយបន្តិចនិយាយជាមួយនាយ
«លោក...ស្អិតពេកទេដឹង»ថេយ៍
«ក៏ខ្នើយមានតែមួយទេ»ជុងហ្គុក
«ហ្ហើយ...គិតខុសគិតត្រូវទេដែលអោយលោកមកគេងជាមួយនៀក...»ថេយ៍
«គេងទៅភ្លឺអីលូវហើយ»ជុងហ្គុកខ្សឹបដាក់ត្រចៀកនាយតូចទាំងខ្លួនឯងបិទភ្នែកបាត់ទៅហើយចំនែកឯនាយតូចក៏ព្យាយាមរើខ្លួនអោយចេញពីនាយបន្តិច តែរឹតតែរើ នាយក៏រឹតតែបន្តឹងដៃអោប
«កុំរើ ប្រយ័ត្នធ្លាក់»ជុងហ្គុក
«បើអោបស្អិតបែបនេះមិនអោយរើយ៉ាងមិច»ថេយ៉ុងរើផងគក់នាយផងទម្រាំតែបានគេងគឺមិនងាយស្រួលឡើយ ចំនែកឯសេរ៉ូមវិញពេទ្យទើបតែមកដូរម៉ោង7នេះហើយទេ សង្ស័យទម្រាំអស់ដល់ភ្លឺវិញឯណ៎
_______________
#ព្រឹកថ្ងៃថ្មី
ថ្ងៃថ្មីក៏បានចូលខ្លួនមកជំនួសថ្ងៃចាស់ អ្វីៗក៏ប្រែទៅថ្មីនិងស្រស់បំព្រងតាមវេលាថ្មី យើងគ្រលែកមកមើលកម្លោះតូចរាងមួយក្ដាប់ និងកម្លោះមាឌមាំ ដែលកំពុងតែគេងអោបគ្នាយ៉ាងស្អិតនៅលើគ្រែពេទ្យវិញម្ដង ពួកគេដូចជាគេងលក់ស្រួលដល់ហើយ
ក្រាក~~~
«អ្នកគ្រូពេទ្យមកដូរសេរ៉ូមអោយថេយ៍មែនទេ»ណាមជូន (ចៃដន្យណាមជូន ម៉ែដោះ និងនាងអ៉ីបានមកទាំងព្រឹកគិតថាយកបបរដែលនាងអ៉ីក្រោកធ្វើយកមកអោយអ្នករបួស
បានញាំនិងមានកម្លាំង ពេល ដែលនាំគ្នាមកក៏ជួបនិងគ្រូពេទ្យនៅមាត់ទ្វាចូល ក៏នាំគ្នាបើកទ្វាមកចូលទាំងអស់គ្នាតែម្ដងទៅ )
«....»គ្រប់គ្នារួមទាំងគ្រូពេទ្យស្រីពីរអ្នកដែលមកជាមួយនោះបានឃើញរូបភាពគេងលើគ្រែពេទ្យអោបគ្នាយ៉ាងស្អិតបែបនេះពួកគេក៏ស្រឡាំងកាំងធ្វើអ្វីមិនត្រូវ ប៉ុន្តែគ្រូពេទ្យគាត់ក៏ខ្ទប់មាត់សើចបែបសប្បាយចិត្តសង្ស័យគ្រូពេទ្យទាំងពីគឺជាFan BLដូចអ្នកអានដែរហើយ😄
ណាមជូនឃើញបែបនោះក៏ដើរទៅជិតលូកដៃទៅកេះ ប៉ុន្តែមុននិងថេយ៍រួមទាំងជុងហ្គុកភ្ញាក់នោះនាងអ៉ីបានទាញទូរស័ព្ទមកថតពីបីសន្លឹកទាំងញញឹមដែរ
«អាហ៊េម...អាហ្គុក...ភ្ញាក់ៗឡើង»ណាមជូនលូកដៃទៅអង្រួនកាយនាយក្រាស់ទាំងភ្នែកដៀងមកកាន់គ្រូពេទ្យព្រោះគេមានអារម្មណ៍ថាអៀនជំនួសមិត្តខ្លួននិងណា ឃើញបែបនេះវាដូចជាស្រស់ៗពេក
«ហឹម...អ្ហឹស...ភ្លឺហើយហ្អី...អៅអាជូន...ម៉ែដោះគ្រូពេទ្យ...ហ៎ាគ្រ...គ្រូពេទ្យ...»ជុងហ្គុកភ្ញាក់ភ្លេចខ្លួនថាគេកំពុងតែអោបរាងតូចជាប់ទើបនឹកឃើញស្រឡាំងកាំងស្ទុះបិះធ្លាក់ពីលើគ្រែ
«អ្ហឹម...លោក...អួយសឺតតត៎...
អ៎ាស...គ្រប...គ្រ...គ្រប់គ្នា មកតាំងពីពេលណានិង?»ថេយ៍ក៏អៀនមិនស្ទើរដែរពេលភ្ញាក់ឡើងក៏ឃើញគ្រប់គ្នាមកឈរសម្លឹងមើលពួកគេអំបាញ់មិញសង្ស័យបានឃើញគេគេងជាមួយនិងជុងហ្គុកអស់ហើយទេដឹង
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
