#ថ្ងៃថ្មី
នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វនៅកសិដ្ឋានរបស់ជុងហ្គុកថ្ងៃនេះមើលទៅដូចជាមានការចោមរោមមើលអ្វីម្យ៉ាង យើងមើលទៅក៏បានឃើញថាគឺជាថេយ៉ុងសោះ គឺគ្រប់គ្នាដែលដឹកនាំដោយយួនជុននិងណាគេបានមកសួខទុក្ខថេយ៉ុងព្រោះថេយ៉ុងខានមកធ្វើការណាមួយលឺជុងហ្គុកប្រាប់ថាថេយ៍គេមិនស្រួលខ្លួន(ថេយ៍ឈឺមិនមែនព្រោះបងឯណាហ្អីគុក?🤔)
«ឯងយ៉ាងមិចហើយថេយ៍ យើងបារម្ភពីឯងណាស់ប៉ុន្តែយើងត្រូវធ្វើការទើបមិនអាចទៅមើលឯងបាន»យួនជុន
«ខ្ញុំអូខេ ឃើញទេពេលនេះខ្ញុំអាចមកធ្វើការបានហើយណាអរគុណអ្នកទាំងអស់គ្នាណាស់ណា ដែលបារម្ភ»ថេយ៉ុងញញឹមពេលនិយាយជាមួយនិងគ្រប់គ្នាជាកម្មករនៅទីនេះ លើកដៃបង្ហាញពីភាពសុខសប្បាយរបស់គេដើម្បីកុំអោយមិត្តខ្លួនបារម្ភច្រើនទៀត
«ពិតមែនហើយតើឯងឈឺអ្វីដែរទៅថេយ៍ ឯងបាត់ទៅ5ថ្ងៃហើយណា»យួនជុន
«អ្ហឹម...គឺ...គឺ...»ថេយ៍ឆ្លើយលេងចេញនៅពេលមិត្តសួត្រង់ៗចំចំនុចទើបគេមិនដឹងជាដោះសារថាយ៉ាងមិចបើប្រាប់ត្រង់តាមអ្វីដែលខ្លួនជួបនោះមិនល្អនោះទេគ្រប់គ្នាអាចនិងសម្លឹងថេយ៍ក្នុងផ្លូវអាក្រក់ឬ អាចជាស្អប់និងជុងហ្គុកបាន
«ថេយ៉ុង គេកើតបេះដូងដុះខ្នែង...មិននាំគ្នាទៅធ្វើការទេឬយ៉ាងមិច»ជុងហ្គុកក៏បានមកនិយាយកាត់ ហើយដូចខ្វះឈ្មោះជម្ងឺណាស់ចឹង ពេលកម្មករបានលឺឈ្មោះជម្ងឺហើយក៏នាំគ្នាជ្រួញចិញ្ចើមឆ្ងល់គ្រប់គ្នាពីឈ្មោះជម្ងឺរបស់ថេយ៉ុង គេកើតជម្ងឺអីហេតុអីក៏ឈ្មោះប្លែកម្ល៉េះ ធ្លាប់តែលឺ ពោះវៀនដុះខ្នែង អីលូវនេះ វាវិវត្តខ្លួនទៅជាបេះដូងដុះខ្នែងហើយឬ?
គ្រប់គ្នាក៏បាននាំគ្នាបំបែកផ្លូវទៅធ្វើការតាមមុខជំនាញរៀងខ្លួនអស់ទៅចំនែកឯថេយ៍វិញក៏បានដក់ខ្លួនចេញពីរង្វង់ដៃរបស់នាយម្ដងបន្តិចៗទាំងមិនហ៊ានមាត់ករដាក់ វាមានរយះពេលជិតមួយអាទិត្យហើយដែលថេយ៍មិនដែលប្រឈមមុខដាក់ជុងហ្គុកព្រោះរឿងកាលពីយប់នោះធ្វើអោយថេយ៉ុងបាក់ស្បាតជាខ្លាំង គេខ្លាច គេពិតជាខ្លាចនិងនាយខ្លាំងណាស់
«ឈប់....»ជុងហ្គុកចាប់ដៃនាយតូចជាប់ទាំងទាញអោយនាយតូចបែរមុខមករកខ្លួនតិចៗ
«...»ថេយ៍មិនបាននិយាយអ្វីឬក៏សម្លឹងនាយឡើយគឺគ្រាន់តែបែរមុខមកធម្មតាតែថា ទឹកមុខក៏ភ័យខ្លាចមិនធម្មតាទេដៃជើងក៏ចាប់ផ្ដើមត្រជាក់ភ្លាមៗ
«ករអាវមិនបាច់រឺតជិតពេកទេវាហប់ អាចនិងពិបាកដក់ដង្ហើម»ជុងហ្គុកយកដៃនាយទៅចាប់រឺត អាវទាញវាចុះមកត្រឹមប្រឡោះករដើម្បីកុំអោយវាហប់ពេលកំពុងតែធ្វើការ ពេលដែលនាយរឺតចុះនាយក៏បានឃើញស្នាមកន្ទួលដែលវាជាស្នាមសល់ពីថ្ងៃនោះដែលជុងហ្គុកបានបន្សល់ទុកអោយ វានៅមិនទាន់បាត់នៅឡើយទេ ជុងហ្គុកយកដៃលូកចូលទៅស្ទៀបលើវាថ្នមៗទឹកមុខនាយដូចជាកំពុងតែអាណិតបន្តិចដែរ
«ខ្ញុំទៅធ្វើការសិនហើយ»ថេយ៉ុងបម្រាស់ចេញពីដៃនាយដើរចេញទៅទាំងប្រញាប់ព្រោះមិនចង់នៅនិយាយតរមាត់តរករជាមួយនាយឡើយ
«បងកាំងឈុលចាំខ្ញុំផង»ថេយ៍ដើរទៅបានឃើញកាំងឈុលដើរផ្លូវស្របខ្លួនទើបខ្លួនហៅនាយដើម្បីដើរបានទៅជាគ្នា គេក៏អាចគេចចេញពីជុងហ្គុកបានដែរ
«អៅ ថេយ៍ៗយ៉ាងមិចហើយបងលឺថាឈឺបានគ្រាន់ហើយមែនទេ ហើយថ្ងៃនេះថេយ៍ធ្វើនៅកន្លែងណាដែរទៅ»កាំងឈុលនិយាយទាំងញញឹមមកកាន់ថេយ៍ចំនែកឯរាងតូចវិញក៏ឆ្លើយតបទាំងញញឹមមកកាន់កាំងឈុលវិញដូចគ្នាដែរ សាងជាភាពមិនពេញចិត្តជាខ្លាំងមកដល់ជុងហ្គុកដែលនាយឈរមើល
ពីចម្ងាយមកបានឃើញទាំងពីអ្នកដូចជាស្និទ្ធស្នាលជាមួយគ្នា ពេលនៅជាមួយខ្លួនមិនឃើញស្រួលចឹងទេ មុខក្រម៉ូវជាប់ដូចមិនទាន់ចូលបន្ទប់ទឹក
«បាទបងខ្ញុំជាហើយ ៗថ្ងៃនេះថេយ៍និងធ្វើនៅកន្លែងចិញ្ចឹមគោ»ថេយ៍
«មើលទៅថេយ៍សប្បាយចិត្តណាស់ណ៎ដែលបានទៅទីនោះ»កាំងឈុលនិយាយសំដៅដល់កន្លែងចិញ្ចឹមគោ
«ខ្ញុំស្រលាញ់សត្វគោ ខ្ញុំឃើញពួកវាមើលទៅគួស្រលាញ់ណាស់ »ថេយ៍
ពួកគេដើរនិយាយជាមួយគ្នារៀងយូបន្តិចក៏បានមកដល់ទ្រុងគោដែលជាកន្លែងដែលពួកគេត្រូវធ្វើការ
_____________
#ផ្ទះស្នាក់ណាមជូន
ព្រឹកនេះណាមជូននាយនៅមិនទាន់ចេញពីបន្ទប់នៅឡើយគេនៅឈររៀបចំទូរដាក់សៀវភៅរបស់ខ្លួនអោយរួចរាល់តាមវគ្គឃ្លា នាយដាក់សៀវភោរបស់នាយតាមឈ្មោះដែលនាយសរសេរដើម្បីងាយស្រួលក្នុងការរកនៅពេលចាំបាច់
«អេ៎ ដូចជាទាស់ស្អីទេដឹង»ណាមជូនរុញទូទៅដាក់អោយកឹបជាមួយនិងជញ្ជាំងតែវាក៏ហើបៗដូចជាមានអ្វីមួយនៅកន្លៀតទីនោះទើបនាយទាញទូចេញបន្តិចហើយក៏ដើរទៅរកវានៅកន្លែងនោះនាយក៏បានឃើញថានោះគឺជាសៀវភៅចាស់មួយក្បាល
«សៀវភៅតើ...»ណាមជូនក៏បានរើសវាយកមកហើយក៏យកវាទៅអង្គុយមើលនៅលើតុក្បែរនោះរួចនាយក៏ធ្វើការបើកវាអាននៅទំព័រដំបូងដែលវាគឺជាការសរសេរដោយដៃផ្ទាល់
«សៀវភៅកំណត់ហេតុ...កម្មសិទ្ធរបស់សុង សេយ៊ុក
»ណាមជូនអានដល់ត្រឹមនេះនាយក៏បានគិតបន្តិចទើបនឹកឃើញថាប្រហែលជាអ្នកដែលនៅបន្ទប់នេះដំបូងឬជាពេទ្យសត្វពីមុនៗ គិតរួចនាយក៏បានបើកនៅទំព័របន្ទាប់អានទៀត
«ប្រវត្តរូបទៀតហេ៎...ឈ្មោះ សុង សេយ៊ុក ភេទប្រុស អាយុ22ឆ្នាំគឺជាគ្រូពេទ្យសត្វ ខ្ញុំគឺជាពេទ្យដែលមកមើលថែសត្វចិញ្ចឹមនៅក្នុង កសិដ្ឋាន Green Farmនេះទី3ហើយបន្ទាប់ពីពេទ្យចាស់ៗសុំឈប់ »ណាមជូនអានហើយក៏ជ្រូញចិញ្ចើមឆ្ងល់បន្តទៀតហើយតែនាយក៏នៅតែបន្តអានវានៅទំព័រមុខបន្ត
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
