Part17:ពេទ្យសត្វខ្វះស្នេហ៍

1.7K 101 0
                                        

#កន្លែងសម្រាក
ក្រោយពេលដែលកាំងឈុលបាននាំថេយ៍មកដល់កន្លែងសម្រាកហើយ នាយក៏បានដាក់អោយរាងតូចគេងស្រួលបួលរួចក៏បម្រុងនិងដោះអាវរាងតូចចេញទៅហើយតែក៏ត្រូវបានសម្លេងមាំបាននិយាយកាត់
«លោកចង់ធ្វើស្អីនិង?»ជុងហ្គុកបានដើរមកដល់បានឃើញកាំងឈុលលូកដៃបម្រុងដោះអាវអោយរាងតូចក៏និយាយកាត់យ៉ាងលឿនហើយនាយមកដល់ក៏ទៅអង្គុយទន្ទឹមជាមួយនាយ
«អ៎ ចៅហ្វាយធំគឺខ្ញុំនិងដោះអាវអោយថេយ៍ព្រោះអាវថេយ៍ប្រឡាក់សុទ្ធតែលាមកជ្រូក ហើយណាមួយ គេសន្លប់បែបនេះបើពាក់ខោអាវហប់ៗវានិងកាន់តែពិបាកដល់ែដរ»កាំងឈុល បក់ស្រាយតាមដែលគេដឹងប្រាប់ទៅកាន់ជុងហ្គុកតែកុំមើលមុខរបស់នាយ
«លោកទៅធ្វើការចុះចាំយើងជាអ្នកមើលថែគេ»ជុងហ្គុក
«តែថា...»កាំងឈុលគេដូចជាមិនចង់ទៅណាឆ្ងាយពីថេយ៍ឡើយគេដូចជាគិតថាជុងហ្គុកគឺជាអ្នកធ្វើបាបថេយ៍ទៅវិញ
«យ៉ាងមិចខ្លាចយើងសម្លាប់គេឬ...បានហើយយើងនាំគេទៅបន្ទប់សិន»ជុងហ្គុកនិយាយហើយក៏បីរាងតូចត្រឡប់ទៅបន្ទប់វិញទាំងគ្មានខ្ពើមរអើមលាមកជ្រូកដែលជាប់និងខ្លួនរបស់ថេយ៉ុងសោះឡើយ អ្នកជាកម្មករដែលនៅក្បែរនោះក៏ស្រឡាំងកាំងគ្រប់គ្នានៅទង្វើដែលចៅហ្វាយធំរបស់ខ្លួនធ្វើទៅលើកូនឈ្នួលធម្មតាៗដូចជាថេយ៉ុង ចំនែកឯកាំងឈុលនិងយួនជុនគេសែនបារម្ភពីសុខទុករបស់មិត្តថ្មីជាខ្លាំង តែធ្វើអ្វីមិនបានគឺខ្លួនត្រូវធ្វើការ
«យ៉ាងមិចហើយមិត្តថ្មីសែនល្អរបស់ឯងនោះបង្កររឿងគ្មានលោះមួយថ្ងៃតាំងពីចូលមកធ្វើការ ហើយក៏ត្រូវធ្វើខ្លួនជាភារះអោយទៅចៅហ្វាយធំថែមទៀត»Buyungនាងក៏បានដើរមកក្បែរៗនិងយួនជុនហើយក៏និយាយដៀមដាមមុខក្រោយសំដៅលើថេយ៉ុង នាងមិនចូលចិត្តទាំងយួនជុនទាំងមិត្តថ្មីរបស់របស់យួនជុនដែលត្រូវជាថេយ៍នេះឡើយ នាងស្អប់យួនជុនព្រោះយួនជុនតែងតែស្និទ្ធស្នាលនិងមេការកាំងឈុលចំនែកនាងកាំងឈុលក៏មិនសូវជាចូលចិត្ត ណាមួយយួនជុនក៏មិនព្រមចូលក្រោមការបញ្ជារបស់នាង អាចនិយាយថាគ្រប់គ្នាទាំងប្រុសទាំងស្រីគឺតែងតែចូលមកអែបអបនាងព្រោះនាងជាស្រីស្អាត តែសម្រាប់យួនជុនគេមិនចូលចិត្តចរិករបស់Buyungឡើយទើបគេរស់នៅតែឯងរហូតដល់ជួបនិងថេយ៉ុងនេះឯង

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Donde viven las historias. Descúbrelo ahora