Part14:បើចង់យំក៏ចេញទៅយំអោយ...

2K 110 0
                                        

#ទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស
[ប្រលានយន្តហោះ]
ដូចដឹងស្រាប់ហើយនៅប្រលានយន្តហោះគឺមានមនុស្សចេញចូលៗទៅមកៗជាច្រើនខ្លះក៏ចេញទៅតាមបណ្ដាប្រទេសនានា រីឯខ្លះក៏ទើបតែមកដល់ ដូចជាពេលនេះ ចន អ៊ុនប៊ី នាងទើបតែមកដល់ប្រទេសអង់គ្លេសនៅព្រឹកពីថ្ងៃបន្ទាប់ ពេលចុះពីលើយន្តហោះភ្លាមនាងតូចក៏រវីរវៃសម្លឹងរកមើលបងមីនរបស់គេដែលជុងហ្គុកបានប្រាប់ថានិងមកទទួលគេនៅឯប្រលានយន្តហោះពេលចុះចត ចំណាយពេលដើរអូសវ៉ាលីដ៏ធំរបស់នាងដើរចេញមកយ៉ាងយូនាងក៏បានសម្លឹងឃើញបងមីនរបស់គេពិតមែន ពុទ្ធោហ្អើយបងមីនរបស់គេនេះណាមិនមែនជាមនុស្សប្រុសមាឌឌាំងមាំមួនស្វាហាប់អ្វីឡើយពោលគឺ មានរូបរាងតូចស្រឡូនស្អាត សាច់សរ រលោងស្រិលថ្ពាល់ប៉ោងៗដូចជានំម៉ូឈី បបូមាត់រូបរាងបេះដូងមានពណ៌ស៉ីជំពូរស្អាត ច្រមុះកោងស្រួច និយាយអោយខ្លីគឺស្រស់ស្អាតស្ទើតែបន្លំនិងមនុស្សស្រីបានទៅហើយគឺគ្រាន់តែពាក់សក់តែបន្តិចគឺ100%តែម្ដង
«បងមីន...ខ្ញុំគឺចន អ៊ុនប៊ីណាបង»អ៊ុនប៊ីរត់ទៅរកបងខ្លួនចង់ស្រវាអោបតែបងមីនខ្លួនក៏យកដៃរុញក្បាលចេញថែមទាំងនិយាយរំខានទៀត
«ហឹម...នាងតូចកុំចង់មកអោបបងណាស់ ពេលនេះយើងធំពេញក្រមុំហើយមកអោបគឺមិនបានទេណាស់តោះឆាប់ឡើងបងជួយកាន់វ៉ាលីណាប្រញាប់ចេញដំណើរទៅ »មីន
«ហូយៗ បងមីន...បងមីន»នាងតូចក៏ធ្វើខ្លួនដូចជាក្មេងរួចក៏រត់តាមបងខ្លួនស្រែកតាមពីខាងក្រោយ ដូចជាកូនក្មេងចឹងឯង
___________________
#កសិដ្ឋានចិញ្ចឹមសត្វ
ល្ងាចនេះរាងតូចគេកំពុងតែអោយចំនីគោបង្ហើយស្មៅដែលសល់ទាំងរីករាយមើលទៅនាយតូចហើយក៏ដឹងថាគេដូចជាមានអារម្មណ៍ប្រសើរឡើងបន្តិចហើយ យប់មិញក៏គេងស្រួលខ្នងថែមទៀតព្រោះផ្ទះមួយខ្នងគេងតែឯងហើយបន្ទប់ចៅហ្វាយពូកក្រាស់ៗទន់ល្មើយគេងហើយស្រួលខ្លួនតែម្ដង(បញ្ជាក់អ៊ុនបីធ្វើដំណើរទៅអង់គ្លេសគឺរំលងពេលមួយថ្ងៃមួយយប់ចឹងហើយពេលនេះថេយ៉ុងក៏គេងនៅផ្ទះដែលជុងហ្គុកប្រាប់រួចរាល់ហើយប៉ុន្តែគេងម្នាក់ឯងប៉ុណ្ណោះ ចំនែកឯនៅឯប្រទេសអង់គ្លេសស្មើនេះម៉ោងប្រហែល10ព្រឹកនៅកូរ៉េគឺម៉ោង5ល្ងាចនិងឯង)
«ថេយ៉ុង...ដល់ម៉ោងសម្រាកហើយឯងមិនទាន់ឈប់ទៀតហ្អី» យួនជុនដើរមកបម្រុងនិងត្រឡប់ទៅបន្ទប់តែក៏បានឃើញថេយ៉ុងកំពុងតែដាក់ស្មៅអោយគោទើបបានជាហួសមកសួ
«គឺខ្ញុំសុំនៅដាក់ស្មៅអោយពួកគេសិនមើលទៅវានៅមិនទាន់ឆ្អែតនៅឡើយឯងទៅមុនខ្ញុំចុះណា»ថេយ៉ុងបន្តដាក់ស្មៅអោយគោទាំងសប្បាយចិត្តដដែល ពេលដែលបាននៅជាមួយសត្វហើយធ្វើអោយគេសប្បាយរីករាយខ្លាំងតែម្ដង ខុសពីនៅជាមួយនិងមនុស្សខ្លះ
«អ៉ើ... អ៎និយាយចឹងយើងភ្លេចប្រាប់អំបាញ់មិញយើងលឺបងមេការនិយាយថាម៉ោង5ចៅហ្វាយធំនិងមកទីនេះ »យួនជុន
«ហ៎ាស លោក...ចៅហ្វាយធំមកធ្វើអីទីនេះបាត់ទៅជិតពីរថ្ងៃហើយសុខៗក៏មក»ថេយ៉ុង
«មិនដឹងដែរ តែលឺមកថាគាត់ទើបតែមកពីជូនដំណើរអ្នកនាងតូចទៅរៀនបន្តនៅបរទេស ហើយ សង្ស័យតែគាត់ត្រូវមកមើលនៅកសិដ្ឋាននេះជាពិសេសដូចមុនវិញហើយ»យួនជុន និយាយក៏កាន់តែធ្វើអោយថេយ៉ុងកាន់តែវិលវល់ គេកាន់តែឆ្ងល់កាន់តែចង់ដឹង
«គាត់ខានមកទីនេះយូហើយមែនទេ?»ថេយ៉ុង
«យូហើយតាំងពីអ្នកនាងទីពីជួបបញ្ហាមកគឺគាត់មិនដែលមកកសិដ្ឋានសូម្បីម្ដងសូកចិត្តអោយគេផ្ញើរកាងារមក»យួនជុន
«ជួបបញ្ហា!!..អ្នកនាងជុងស៊ូនិងតើមែនទេ?»ថេយ៉ុង
«អ្ហឹម...ត្រូវហើយអ្នកនាងជុងស៊ូតែបញ្ហាអ្វីយើងក៏មិនដឹងដូចគ្នាព្រោះចៅហ្វាយធំបញ្ជាអោយបិទរឿងនេះហាមមិនអោយអ្នកណានិយាយចេញក្រៅជាដាច់ខាត...ឯងក៏ចឹងដែរសុខៗក៏អោយយើងនិយាយរឿងនេះ បានហើយយើងទៅបន្ទប់ហើយក្រែងមានអ្នកណាមកលឺគេយកទៅប្រាប់ចៅហ្វាយធំវីវ៎មិនខាន ឯងក៏ចឹងប្រញាប់ទៅផ្ទះទៅប្រយ័ត្នមានរឿងដូចលើកមុនទៀត»យួនជុននិយាយហើយក៏ដើរចាកចេញទៅនៅសល់តែថេយ៉ុងដែល
មានទឹកមុខកំពុងតែនឹកគិតពីពាក្យសម្ដីដែលយួនជុននិយាយមុននិង តើរឿងដែលយួនជុននិយាយគឺជារឿងដែលជុងហ្គុកតែងតែនិយាយដូចគ្នាឬ ហើយជុងស៊ូមានបញ្ហាអ្វីពាក់ព័ន្ធជាមួយនិងបងខ្លួនដែរទៅទើបបានជាជុងហ្គុកដូចជាមានគំនុំនិងខ្លួនម្ល៉េះ ទាល់តែសើបទើបបាន
«អៅ ថេយ៉ុងមិនទាន់ត្រឡប់ទៅផ្ទះវិញទេហ្អី?»កាំងឈល់
«បងកាំងឈុលគឺនៅទេខ្ញុំកំពុងតែដាក់ស្មៅអោយពួកវាស៉ីមើលទៅពីបីក្បាលនេះដូចជាមិនទាន់ឆ្អែតសោះ»ថេយ៉ុង
«អោយបងជួយណា»កាំងឈល់ក៏បានដើរមកក្បែររួចក៏យកស្មៅដែលជាប់និងដៃរបស់ថេយ៉ុងមកកាន់ជាមួយគ្នាទើបធ្វើអោយមុខរបស់ពួកគេទាំងពីគឺកៀកគ្នាខ្លាំងមែនទែន
«អួយ សឺតត៎»ឈរកាន់ស្មៅជាមួយគ្នាសម្លឹងមុខគ្នាសុខៗក៏ស្រាប់តែអ្វីមិនដឹងបានចូលភ្នែករបស់ថេយ៉ុង ទើបកាំងឈុលសុំខ្លួនជាអ្នកមើលអោយ
«កើតអីថេយ៍»កាំងឈុល
«បែបជាធូលីចូលភ្នែកខ្ញុំហើយបង...»ថេយ៉ុង
«ចាំបងមើលអោយណា»កាំងឈុលនិយាយរួចក៏បានជូតដៃនិងខោអាវស្អាតហើយក៏ដើរមកជិតរាងតូចយកដៃទៅបើកភ្នែករាងតូចតិចៗដើម្បីមើល កាយវិការបែបនេះអ្នកនៅក្បែរគេប្រាកដជាដឹងជាមិនខានថាគេគ្រាន់តែមើលភ្នែកអោយគ្នាប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកដែលឈរមើលពីចម្ងាយមកវិញនោះគឺប្រាកដជាគិតថាគែឈរថើបគ្នាមិនខាន ព្រោះវាដូចខ្លាំងពេក ហើយអ្នកដែលបានឃើញនៅសកម្មភាពរបស់ពួកគេទាំងពីនោះគឺគ្មានអ្នកណាក្រៅពីជុងហ្គុកនោះឡើយ នាយឃើញហើយក៏សង្រ្គឺតជើងធ្មេញគ្រឺតក្រតៗ ក្ដាប់ម្រាមដៃចូលគ្នាសឹងតែបាក់ សម្លឹងមើលហើយមួយសន្ទុះនាយក៏ដើរចេញពីត្រង់និងទៅសំដៅបន្ទប់របស់គេនោះឯងដែលជាផ្ទះដែលខ្លួនអោយថេយ៉ុងគេងសម្រាកនោះ
«អរគុណបងណាស់ បើចឹងខ្ញុំសុំទៅផ្ទះមុនហើយបងជម្រាបលា»ថេយ៉ុងនិយាយទាំងញឹមៗរួចក៏បានដើរចេញទៅ ចំនែកឯកាំងឈុលក៏ឈរសើចញញឹមម្នាក់ឯងដូចជាមនុស្សមានស្នេហា ដូចដឹងហើយថានាយខាងសើចចេញពីចិត្តស្រស់បែបនេះមកយូឆ្នាំហើយ
______________
ពេលថេយ៉ុងដើរមកដល់ផ្ទះរបស់ខ្លួនសម្រាក់ នាយតូចក៏ឆ្ងល់នៅពេលឃើញទ្វារបងផ្ទះបើកឡើងមកនាយតូចក៏គិតអវិជ្ជមានយកតែម្ដងទើបដើរចូលទៅឃើញដំបងមួយប៉ុនករដៃក៏លើកមកកាន់ជាប់ទុកការពារខ្លួនរួចក៏បន្តដើរចូលទៅ
លបៗ
«ជាចោប្រាកដណាស់...»រាងតូចគិតអ្វីមិនឃើញក្រៅពីចោឡើយបើទោះជាចោក៏ដោយពេលនេះខ្លួនមិនត្រូវខ្លាចឡើយត្រូវបង្ហាញភាពក្លាហានចេញមកចូលទៅដើម្បីរក្សារបស់ទ្រព្យរបស់ចៅហ្វាយដែលមាននៅក្នុងផ្ទះនេះ
«ហីច!!!..ងាប់ទៅអាចោ...»នាយតូចលើកដំបងវាយប្រុសម្នាក់នោះពីខាងក្រោយចំស្មានៅពេលដែលប្រុសម្នាក់នោះដួលនាយតូចក៏បានឃើញថាគេគឺជាចៅហ្វាយធំសោះដែលជាជុងហ្គុកនិងឯងស្លាប់មិនខានឡើយនាយប្រាកដជាសម្លាប់ខ្លួនមិនខានទេពេលនេះ
«អួយ...»ជុងហ្គុកយកដៃស្ទៀបស្មាស្រែកអួយ ទាំងឈឺចាប់ពេលងាក់មកក៏បានឃើញថាអ្នកដែលវាយខ្លួនគឺជាថេយ៉ុងសោះ
«ហ៎ា...លោ...លោកចៅហ្វាយធំ...ខ្ញ...ខ្ញុំសុំទោសខ្ញុំគ្មានចេទនាទេ មកអោយខ្ញុំជួយខ្ញុំស្មានថាជាចោ...អីចអ្ហឹស...អ៎ាយ...លោកលេងណាស់ លោកចង់ធ្វើអី»នាយតូចអោនទៅដើម្បីជួយលើករាងក្រាស់អោយក្រោកឡើងតែក៏ត្រូវនាយចាប់ដៃខ្លួនទាញអោយដួលទៅនៅលើសាឡុងក្បែរនោះភឹប ដោយមាននាយមកចាប់សង្រ្គប់ដៃជើងខ្លួនជាប់
«ឯងចង់សម្លាប់យើងអោយស្លាប់មែនទេ? អ៎ ពេលដែលយើងស្លាប់ទៅឯងអាចនិងបានត្រឡប់ទៅផ្ទះវិញ ឬក៏ឯងអាចមានសិទ្ធទៅស្និទ្ធនិងប្រុសណាក៏បានឬ...តែគួអោយស្ដាយណាស់ដែលឈើប៉ុន្នឹងមិនអាចធ្វើអីយើងបានឡើយ»ជុងហ្គុកពិតជាយល់ថារាងតូចប្រហែលវាយខ្លួនពិតប្រាកដជាការតាំងចិត្តហើយមើលទៅនោះ នាយមិនព្រមស្ដាប់រាងតូចនិយាយសោះអំបាញ់មិញគេប្រាប់ថាស្មាននាយគឺជាចោហើយនិង
«ទេ...ហ្ហឺ...ខ្ញុំមិនបានចង់សម្លាប់លោកទេ...អួយ...ខ្ញុំគ្រាន់តែការពារខ្លួន...ហ្ហឹកៗ...ស្មានថាលោកគឺជាចោ ខ្ញុំមិនបានតាំងចិត្តវាយលោកទេ...អួយឈឺលេងខ្ញុំណាស់»ថេយ៉ុងរើបម្រាស់ខ្លាំងៗព្យាយាមនិយាយបក់ស្រាយប្រាប់នាយក្រាស់អោយបានយល់តែមើលទៅនាយទៅដូចជាកម្រោលចូលចឹងគ្មានស្ដាប់ហេតុផលអ្វីរបស់រាងតូចឡើយ
«ឯងគិតថាយើងល្ងង់ណាស់មែនទេដែលជឿប្អូនសត្រូវដូចជាឯងនោះ...យ៉ាងមិចទៅដាក់ស្នេហ៍ប្រុសៗពេញចម្ការ អីលូវធ្វើមកនិយាយតម្លើងសម្លេងដាក់យើងហ្អី លេងខ្លាចយើងជាម្ចាស់ជីវិតរបស់ឯងហើយហ្អី...»ជុងហ្គុកជ្រុលមាត់និយាយខុសពីប្រធានបទភ្លាមធ្វើអោយថេយ៉ុងជ្រួញចិញ្ចើមឡើង គិតពីសំដីរបស់នាយ
«អ្វីរបស់លោកនិង...អ្នកណាទាក់ប្រុសខ្ញុំមិនដឹងរឿង...អួយលេងខ្ញុំណាស់ខ្ញុំឈឺ»ថេយ៉ុង
«សម្បូរស្នេហ៍ណាស់តើចឹងតើបានប្រុសៗអស់នោះតែងតែមកជួយធ្វើកាងាររបស់ឯងរហូតទោះដល់ម៉ោងសម្រាកក៏ដោយ »ជុងហ្គុកដូចជាមិនស្ដាប់ពីថេយ៉ុងនិយាយឡើយផ្ទុយទៅវិញនាយរឹតតែនិយាយកាន់តែជ្រុលទៅៗកាន់តែធ្វើអោយថេយ៉ុងកាន់តែឆ្ងល់គេមិនដឹងរឿងហើយនៅមកសួមកនិយាយដដែលៗទៀតហេតុអីក៏និយាយគ្នាស្ដាប់មិនបានសោះចឹង ប្រុសម្នាក់នេះ
«អ៉ើ!!...មកពីខ្ញុំគួអោយស្រលាញ់ ខ្ញុំស្រស់ស្អាតក្មេង  ចរិកល្អទើបប្រុសៗទាំងនោះចូលចិត្តខ្ញុំ មិនចាំបាច់ត្រូវអោយខ្ញុំទៅដាក់ស្នេហ៍ទេពួកគេក៏មករកខ្ញុំទៅហើយ...ហើយវាយ៉ាងមិចវាជាសិទ្ធរបស់ខ្ញុំមិនចឹងឬបើលោកស្អប់ខ្ញុំណាស់លោកចាំបាច់អីត្រូវខ្វល់ថាខ្ញុំមានប្រុសឬក៏មានស្រីធ្វើអីដែរទៅ ចង់ខ្ញុំយកប្រុសប៉ុន្មានអ្នកមកដេកជាមួយក៏ជា..អ៊ុប...អ្អឺៗៗ...លេង...អ្ហឺៗៗៗ...»រាងតូចខំបក់ស្រាយប៉ុន្នឹងហើយមើលទៅនាយដូចជាស្ដាប់មិនបានខ្ចិលនិយាយច្រើន នាយតូចក៏ចាក់បណ្ដោយតែម្ដង និយាយប្រាវៗខ្លាំងៗធ្វើអោយនាយក្រាស់ឆេះដុំឡើង ពេលនេះកំហឹងកំពុងតែផ្ទុះឡើងមកហើយ ត្រូវនាយតូចមកបន្ថែមសាំងទៀតនាយក៏អោនទៅសង្រ្គប់លេបត្របាក់បបូមាត់ប៉ិនហើបនិយាយប៉ប៉ាច់នោះធ្វើអោយសម្ដីទាំងប៉ុន្មានត្រូវលេបចូលពោះអស់វិញ នាយខាំបឺតជញ្ជក់បបូមាត់នាយតូចខ្លាំងៗរហូតមានក្លិនឆ្អាបឈាមជ្រាបចេញមក ទឹកភ្នែកនៃក្ដីឈឺចាប់ក៏ស្រក់មកជោកប៉ះជាមួយនិងមុខរបស់នាយក្រាស់ នាយក៏ដឹងថារាងតូចកំពុងតែយំ តែគេមិនខ្វល់ឡើយនាយក៏នៅតែធ្វើការជញ្ជក់បឺតអណ្ដាតតូចក្រលាស់លេងយ៉ាងសប្បាយមាត់ ចំនែកអ្នកខាងក្រោមធ្វើអ្វីមិនបានក៏ស្ងៀមស្ងាត់លេងរើ លេងបញ្ចេញប្រតិកម្មអ្វីទាំងអស់ក្នុងខ្លួនហាក់ទន់អស់កម្លាំងរលីង ដៃជើងក៏ប្រែជារហិតរហៃតែនាយតូចមិនបានតបស្នងការថើបមួយនោះឡើយគឺនៅស្ងៀមតែមួយមុខគត់....
«ហ្ហឹកហ្ហឺ...ៗៗៗ....»ក្រោយពេលនាយក្រាស់ដក់មាត់ចេញពីការថើបនាយតូចក៏បញ្ចេញសម្លេងដង្ហក់យំមកខ្លាំងៗភ្លាមៗ នាយក្រាស់ឃើញបែបនោះក៏ដូចជាដឹងខុសបន្តិចដែរ តែនាយនៅតែរក្សាទឹកមុខមាំងូវដដែល គឺនាយនៅតែគិតថាខ្លួនគឺត្រូវគ្រប់ពេល
«បើចង់យំក៏ចេញទៅយំអោយឆ្ងាយទៅ»មួយឃ្លាពីមាត់នាយក្រាស់មើលនាយនិយាយចុះគ្មានអាណិតអាសូរនាយតូចអ្វីបន្តិចទាំងដែលខ្លួនឯងគឺជាអ្នកខុសសោះហេតុអីក៏និយាយមិនគិតពីអារម្មណ៍គេ នាយក្រាស់និយាយហើយក៏ដើរចូលទៅក្នុងបន្ទប់ខ្លួនបាត់ទៅ ទាញទ្វាបន្ទប់បិទលឺសូតែក្រឹប ស្ទើតែចង់បាក់ទ្វាទៅហើយ

To Be Continue...
Jeon Larisa 💎

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Место, где живут истории. Откройте их для себя