Episod3:ជាកូនក្រៅខោនិងមែនទេ

2.5K 122 0
                                        

«អួយ....ខ្ញុំនៅកន្លែងណានិង...អ្នកណាក៏បានដែរជួយខ្ញុំផង.....មានអ្នកណានៅខាងក្រៅដែរទេមកជួយខ្ញុំផង!!!!...»រាងតូចបម្រះខ្លួនចង់ក្រោកតែគេក៏ក្រោកមិនកើតព្រោះតែជើងរបស់គេមួយខាងទៀតគឺកំពុងតែឈឺគឺមិនអាចកម្រើករឺធ្វើសកម្មភាពបាននោះទេទើបទ្រោបខ្លួននិងឥដ្ឋបញ្ចេញសម្លេងស្រែកហៅអោយគេមកជួយ

«ក្រឹក~~~»សម្លេងបើកគន្លឹះទ្វាពីខាងក្រៅបានបន្លឺឡើងធ្វើអោយនាយតូចសម្លឹងទៅកាន់មាត់ទ្វាទាំងលេបទឹកមាត់ផ្សើមបំពង់ករបន្តិចគេអាចនិងមានសុវត្ថភាពហើយ

«ហ៉ើយ...យ៉ាងមិចក៏មកនៅលើឥដ្ឋទៅវិញមកចាំខ្ញុំជួយ»អ៊ុំម៉ែដោះបើកទ្វាចូលមកក៏ចោលភ្នែកទៅឃើញរាងតូចកំពុងតែគេងទ្រោបខ្លួននៅលើឥដ្ឋគាត់ក៏រហ័សចូលមកជួយ លើករាងតូចអោយអង្គុយស្រួលបួលវិញ

«អ៊ុំ...ទីនេះជាកន្លែងណានិង...អ៊ុំជួយនាំខ្ញុំចេញទៅបន្តិចបានទេ...អ៊ុំ»រាងតូចក្រោយដាក់អោយអង្គុយនៅលើកូនសាឡុងមួយនៅក្បែរនោះហើយក៏ងាក់មកចាប់ដៃរបស់ម៉ែដោះយ៉ាងស្អិតពោលសុំអោយគាត់នាំចេញទៅខាងក្រៅដោយភាពភ័យខ្លាច

«ទីនេះជាផ្ទះរបស់អ្នកប្រុសចន ជុងហ្គុក.....ជើងរបស់ឯងកើតអីមែនទេ»ម៉ែដោះគាត់ក៏ស្រាប់តែចាប់ភ្លឹកនិងជើងរបស់រាងតូច

«ជើងរបស់ខ្ញុំពេលជួបគ្រោះថ្នាក់បានគៀបជាមួយនិងឡានទើបវាបែបនេះទៅ...អ៊ុំដឹងដែរទេថាអ្នកប្រុសរបស់អ៊ុំយកខ្ញុំមកទីនេះធ្វើអីនោះព្រោះខ្ញុំមិនដែលស្គាល់លោក ចន ជុងហ្គុកនោះទេ»និយាយតែមាត់តែដៃក៏បន្តចាប់ដៃរបស់ម៉ែដោះនៅស្អិតនៅឡើយ

«នេះឯងមិនដឹងទេមែនទេ...»ម៉ែដោះគាត់ក៏មានអារម្មណ៍ដូចជាអាណិតរាងតូចបន្តិចដែរដែលនៅសុខៗក៏មកត្រូវរងកម្មជំនួសបងប្រុសរបស់ខ្លួនទាំងដែលខ្លួនមិនដឹងអ្វីសោះ

«ដឹង...ដឹងអ្វីទៅអ៊ុំ...អ៊ុំខ្ញុំចង់ចេញពីទីនេះថ្មើនេះលោកប៉ាអ្នកម៉ាក់និងបងអានចាំមើលផ្លូវខ្ញុំស្លាប់ហើយណាអ៊ុំជួយគ្រាខ្ញុំចេញពីទីនេះបន្តិចណាអ៊ុំ»រាងតូចអង្រួនដៃរបស់ម៉ែដោះសុំអោយគាត់ជួយជូនចេញទៅទាំងមិនដឹងនោះទេហ្អីថានេះគឺជាកណ្ដាលកោះនោះ

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now