សូប៊ីនបាញ់តែប៉ុន្មានគ្រាប់ពួកនោះក៏នាំគ្នាដួលរាប ហើយទើបក្រោកដើរចេញនាំគ្នារត់ទៅទាំងឈាមហូដាបម្នាក់ៗ
" ចេញទៅប្រាប់មេរបស់ឯងផងទៅថា លើក
ក្រោយកុំយកកូនចៅកំទិចកំទីបែបនិងមកទៀត " សូប៊ីនស្រែកប្រាប់ពួកទាំងនោះដែលនាំគ្នារត់ឡើងឡានចេញទៅទាំងលំបាក់លំបិននោះ
" ចូហាន់លោកកើតអីទេ ទៅពេទ្យឬអត់? " ជីន
" ខ្ញុំមិនអីទេអ្នកប្រុស ទៅលាងរបួសនៅផ្ទះវិញទៅគឺបានហើយ " ចូហាន់
" ប្រាកដហើយហេ៎? "
" បាទ "
" នែ៎ ល្មមៗបានហើយលោកជុងហ្គុក " ជីនក្រោកចេញទៅមើលក៏ឃើញថាប្អូនខ្លួននិងជុងហ្គុកអោបគ្នាឡើងស្អិតរមួតនៅឡើយទេ
" បងជីន បងមានកើតអីទេ? "
" អត់ទេ តែចូហាន់របួសជើងហើយ "
" បើចឹងយើងឆាប់នាំគាត់ទៅមន្ទីពេទ្យទៅ "
" ចូហាន់ប្រាប់ថាចង់ទៅផ្ទះវិញ "
" សូប៊ីនទៅជួយលើកគេបន្តិចទៅ "
" បាទ "
" ថេយ៍ឡើងឡានយើងទៅចាំយើងជូនទៅផ្ទះ "
" អេ៎ លោកថេយ៍ជាប្អូនយើងៗអាចមើលថែប្អូនយើងបាន មិនបាច់នាំទុកដល់លោកទេ " ជីនចាប់ដៃថេយ៉ុងជាប់ មិនអោយជុងហ្គុកទាញទៅបានឡើយ
" ខ្ញុំដឹងថាលោកអាចមើលថែបាន តែខ្ញុំមិនបណ្ដោយទេ ចុះប្រសិនជាពួកវាវិលមកម្ដងទៀតគិតយ៉ាងមិច លោកអាចជួយបានឬមួយក៏ត្រូវពួកនោះចាប់ឃ្លេដែរ មើលតែរាងលោកទៅ សូប៊ីនបើកឡាននិងទៅនាំចូហាន់ទៅផ្ទះចុះ ចំនែកលោកបើមិនទុកចិត្តខ្ញុំអាចឡើងឡានជាមួយខ្ញុំបាន " ជុងហ្គុក
និយាយហើយក៏បានដើរទៅរកឡានទៅចំនែកឯថេយ៍ក៏អៀៗដើរទៅតាមពីក្រោយនាយក្រាស់ ជីនវិញ គេរាចិត្តដំបូងក៏ចង់ទៅតាមមើលថែចូហាន់ តែគេក៏មិនទុកចិត្តជុងហ្គុកឡើយ។
" បងជីន បងគួតែទៅតាមមើលថែចូហាន់ក៏បាន
ដែរ ខ្ញុំមិនអីទេ "
" បងមិនទុកចិត្តនាយនិងទេថេយ៍ "
" ខ្ញុំថាគ្មានអីទេដឹង មើលតែថ្ងៃនេះគេជួយថេយ៍ពីដងហើយណាបងជីន " ថេយ៍
" អ្ហឹម បើចឹងបងទៅជាមួយចូហាន់ហើយណា នែ៎ នាយជុងហ្គុក បើលោកហ៊ានតែធ្វើបាបថេយ៍ ឬចាប់ថេយ៍ទៅណាទៀត យើងនិងទៅសម្លាប់នាយឆ្លងភពឆ្លងជាតិ ប្រាប់អោយហើយទៅ " ជីនសំឡក់នាយក្រាស់បើកភ្នែកក្រឡោតៗ គេមិនចង់ចោលថេយ៍ តែចូហាន់ពេលនេះក៏របួសខ្លាំងដែរ គេមិនដាច់ចិត្តទេ ទើបសម្រេចបែបនេះទៅ។
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
