«បងជុងហ្គុក!!...»គ្រាន់តែបានដឹងថាជាជុងហ្គុកបានមកដល់ហើយនាងតូចអ៊ុនប៊ីក៏រត់ស្លូរមករកបងប្រុសខ្លួនហើយក៏យកដៃទៅប៉ះនាយរង្គើៗបំណងអោយជុងហ្គុកដាក់ថេយ៉ុងចុះ ពេលនោះជុងហ្គុកហាក់ដូចជាស្លន់យ៉ាងមិចមិនដឹង នាយក៏បានដាក់ថេយ៉ុងចុះ ហើយអ៊ុនប៊ីក៏បានអោបនាយក្រាស់យ៉ាងណែន
«អ៊ុនប៊ី មិចក៏អូនមកបាន»ជុងហ្គុក
«....»គ្មានការឆ្លើយតប ព្រោះនាងរវល់តែផ្ចង់អារម្មណ៍ក្នុងការអោបនាយ បែកទៅប៉ុន្មានថ្ងៃនាងនឹកបងប្រុសរបស់ខ្លួនខ្លាំងណាស់
«ថេយ៍បងជួយណា»ណាមជូន
«បាទ»ក្រោយឃើញបងប្អូនគេកំពុងតែនឹករលឹកគ្នា នាយតូចក៏ជម្លៀសខ្លួនចេញដោយណាមជូនក៏បានសុំជាអ្នកដែលជួយរាងតូច
_________________
*សាឡុងទទួលភ្ញៀវ
ជុងហ្គុក អ៊ុនប៊ី និងណាមជូនកំពុងតែអង្គុយនៅលើសាឡុងទទួលភ្ញៀវដោយជុងហ្គុកកំពុងតែប្រើទឹកមុខមាំសម្លឹងទៅកាន់ប្អូនស្រីព្រោះខ្លួនអោយនាងទៅសិក្សារៀនសូត្រអោយបានចប់ចុងជាប់ដើម តែនៅសុខៗនាងក៏មកដល់ផ្ទះវិញតើវាយ៉ាងមិចវិញទៅ
«ឆាប់ប្រាប់បងមកអ៊ុនប៊ី អូនត្រឡប់មកផ្ទះវិញធ្វើអ្វី?ក្រែងបងប្រាប់អោយអូននៅខំប្រឹងរៀនមិនចឹងហ្អី»ជុងហ្គុកប្រើទឹកមុខមាំសួទៅកាន់ប្អូនខ្លួនពេលនោះនាងតូចក៏ចាប់ផ្ដើមកម្សត់មកតែម្ដងនាងបង្ហូរទឹកភ្នែកមកដូចជាមនុស្សដែលឈឺពិបាកក្នុងការរស់នៅណាស់ចឹង
«ហ្ហឹកហ្ហឺៗ...បងជុងហ្គុកខ្ញុំសុំទោស...ហ្ហឹកហ្ហឺៗ...
ដែលខ្ញុំមិនស្ដាប់បង លួចត្រឡប់មកប្រទេសកូរ៉េវិញ...ហ្ហឹកហ្ហឺៗៗ...តែខ្ញុំទ្រាំមិនបានទេ...នៅទីនោះខ្ញុំមិនមានសេរីភាព ខ្ញុំមិនអាចធ្វើអ្វីបានទេ...ហ្ហឹ...បងមីនគាត់...បងមីនគាត់ចូលចិត្តធ្វើបាបខ្ញុំ...គាត់តែងតែលោបមករកខ្ញុំនៅយប់ព្រលប់...ហ្ហឹកហ្ហឺៗៗ...គាត់...ហ្ហឺកហ្ហឺៗ...»នាងតូចយំអំបេបអំែបបនិយាយរឿងខ្លួនដែលត្រូវជួបនៅក្នុងផ្ទះនៅឯក្រុងឡុងដ៍នោះប្រាប់ទៅបងប្រុស នាងឈឺចាប់ នាងគ្មានសេរីភាព បងមីនតែងតែធ្វើបាបខ្លួនរហូត នាងយំផងនិយាយផង ជុងហ្គុកស្ដាប់លឺនាយក៏កើនំហឹងភ្លាមៗ មិនគួនាយទុកចិត្តមិត្តហ៊ានអោយប្អូនស្រីទៅនៅជាមួយហើយក៏អោយកើតរឿងចឹងទេ ខ្លួនពិតជាខុសធ្ងន់ណាស់
«ជារឿងពិតហ្អេ អាមីនវាធ្វើរឿងចឹងកើតដែរ?»
ណាមជូនជ្រួញចិញ្ចើមចូលគ្នានៅពេលលឺអ៊ុនប៊ីនិយាយអាក្រក់ពីជីមីន ៗណាមជូននិងជុងហ្គុកពួកគេស្រលាញ់គ្នាដូចជាបងប្អូនសឹងថាលើសពីមិត្តធម្មតា ស្គាល់ចិត្តថ្លើមគ្នាអស់ហើយរឿងអីដែល នាយជឿថាមានរឿងនិងកើតឡើងនោះ...មិនពិតទេជីមីននេះហ្អេ ចង់ធ្វើបាបនាងហើយចង់រំ*នាងទៀតនោះជាពិសេសគឺជុងហ្គុកនិងណាមជូនគេដឹងច្បាស់ណាស់ថាជីមីនគេស្រលាញ់ប្រុសនោះទេមិនមែនស្រី
«អាមីនវាហ៊ានធ្វើចឹងដាក់អូន ហើយហេតុអីក៏អូនមិនខលប្រាប់បងពីដំបូង»ជុងហ្គុកក៏ស្រាប់តែជឿស្លុងលើការនិយាយពីបីម៉ាត់របស់អ៊ុនប៊ី នាយស្រាប់តែតម្លើងសម្ដីហៅឈ្មោះរបស់ជីមីនចំៗបែបមិនពិរោះភាសាឡើយ
«ហ្ហឹកហ្ហឺៗៗ...ខ្ញុំៗខ្លាចខ្ញុំខ្លាចបងមីនព្រោះគាត់គម្រាម បើខ្ញុំហ៊ានតែប្រាប់បងគាត់និងវាយធ្វើបាបខ្ញុំ...ខ្ញុំខ្លាចណាស់បងជុងហ្គុក...»នាងតូចភ័យខ្លាចជាខ្លាំងក្នុងការដែលរស់នៅកន្លែងដែលមានទ្រនុំធំស្កឹមស្កៃប៉ុន្តែម្ចាស់ផ្ទះក៏ធ្វើបាបខ្លួនមិនលោះថ្ងៃបែបនោះគេសូកចិត្តមិនរៀនល្អជាង គេពិតជាខ្លាចណាស់
«អាមីន...បងនិងទៅរករឿងវា បងខលទៅជេវាអ៊ុនប៊ីឈឺខ្លួនព្រោះតែវាទទេៗគឺមិនបានទេ
»ជុងហ្គុកដូចជាកម្រោលចូលនៅពេលដែល
បានឃើញស្នាមនៅលើដងខ្លួនជាពិសេសនោះកឺស្នាមនៅលើកញ្ចឹងករដែលដូចទៅនិងស្នាមដែលខ្លួនបានបន្សល់អោយថេយ៉ុងរាល់លើក នាយក៏ស្ទុះងើបគូទផុតពីសាឡុង រឹកពារដូចជាកម្រោលចូល ធ្វើអ្វីក៏បានលើខ្លួនរបស់គេ តែកុំធ្វើលើប្អូនស្រីរបស់ខ្លួននាយទទួលយកមិនបានទេ នេះប្អូនរបស់ខ្លួនទាំងពីត្រូវមកជួបរឿងដែលដូចគ្នាទាំងគូឬ នាយមិនព្រមឡើយ
«ចិត្តត្រជាក់សិនទៅអាហ្គុក...»ណាមជូន
«ឯងអោយយើងចិត្តត្រជាក់ឯងមិនមើលសភាពរបស់អ៊ុនប៊ីទេឬ ឯងមើលទៅខ្លួនប្រាណរបស់នាងត្រូវវាវាយធ្វើបាបឯងមិនឃើញទេហ្អេ...យើងមិនស្ងៀមទេ យើងនិងរករឿងវាលេងៗណាស់»ជុងហ្គុកស្ទុះក្រោកម្ដងទៀតតែណាមជូនក៏ឃាត់និងចាប់នាយជាប់ទៀតមិនទាន់បណ្ដោយអោយមិត្តធ្វើអ្វីដែលធ្វេសប្រហែសបានឡើយ ជុងហ្គុកគឺជាមនុស្សដែលឆេវឆាវបំផុតខឹងហើយក៏រករឿងជេស្ដីវាយធ្វើបាបភ្លាមៗ មិនដែលប្រើខួក្បាលគិតឬក៏ពិចារណាអ្វីជាមុននោះទេ នេះក៏ជាមូលហេតុដែលនាយធ្វើបាបថេយ៍មករហូតនិងហើយ
«ពិតមែនហើយដូចបងជូននិយាយចឹងបងជុងកុំអីណា បងកុំរករឿងបងមីនអីខ្ញុំខ្លាច បងកុំអី»នាងតូចក៏ក្រោកឈរចាប់ដៃបងខ្លួនហើយក៏សុំកុំអោយនាយក្រាស់ទៅរករឿងជីមីនព្រោះតែរឿងតូចតាចអី
«ហេតុអីទៅ វាធ្វើបាបអូន បងត្រូវតែប្រដៅវា»ជុងហ្គុក
«កុំអីបងហ្គុក...ខ្ញុំសុំទៅចុះ ខ្ញុំចង់នៅបែបស្ងាត់ស្ងៀម បងកុំទាន់ទៅរករឿងគាត់អីខ្ញុំសុំណា»នាងតូចចាប់ដៃនាយក្រាស់ជាប់គេមិនចង់មានរឿងនោះឡើយបើសិនជាអាចសុំតែនៅឆ្ងាយៗពីគ្នាទៅបានហើយ
«អ៎ា ក៏បានបងនៅស្ងៀមបងមិនរករឿងវាទេ តែបងមិនទុកអោយរឿងនិងទៅជាចឹងឡើយបងនិងទៅសួវា»ជុងហ្គុក
«ចាសអូនអរគុណបងណាស់ ហ្ហឹក តែរឿងទៅសិក្សានៅឡុុនដុនអូនសូមឈប់សិនបានទេណាបងហ្គុក...ហ្ហឹកហ្ហឺៗៗ»នាងតូចយំឆ្បេបងឆ្បែបអោបដៃអោបជើងនាយ អង្វរសុំកុំទាន់អោយនាយបញ្ជូនខ្លួនអោយទៅរៀនវិញឡើយព្រោះខ្លួននៅមានអារម្មណ៍ថាខ្លាច
«អ្ហឹម បងមិនបញ្ជូនទៅវិញក៏បាន តែបងនិងអោយឯងរៀននៅសេអ៊ូលជំនួសវិញ»ជុងហ្គុក
«តែបងមីន...ហ្ហឹកហ្ហឺៗអូនខ្លាច»អ៊ុនប៊ី
«លូវចេះចាំមួយខែទៀតបងក្លៀរឿងអាមីនហើយចាំអ៊ុនប៊ីទៅរៀនវិញល្អដែរទេ»ជុងហ្គុកនិ
«ចាសល្អ បងហ្គុកគួអោយស្រលាញ់ជាងគេ»អ៊ុនប៊ីលោតអោបអ្នកជាងបងយ៉ាងណែនញញឹមយ៉ាងសប្បាយចិត្ត តែកុំមើលមុខរបស់ណាមជូនអោយសោះនាយហាក់ដូចជាកំពុងតែគិតរឿងអ្វីមួយ
_________________
«អ៊ុនប៊ីបងនិងអោយហូសូនាំអូនទៅផ្ទះចម្ការអូនរៀបចំខ្លួនទៅ»ជុងហ្គុក
«អ៉ើ...អត់ទេអ៊ុនប៊ីចង់គេងនៅទីនេះជាមួយនិងបងជុងហ្គុកណាអូនអត់ទៅគេងនៅផ្ទះចម្ការទេបងហ្គុក»អ៊ុនប៊ី
«អូននៅទីនេះមិនបានទេអូនត្រូវគេងនៅផ្ទះចម្ការទីនេះបន្ទប់មានតែពីគឺពេញអស់ទៅហើយណា»ជុងហ្គុក
«អូនគេងបន្ទប់ជាមួយនិងបងក៏បាន យើងជាបងប្អូននិងគ្នាតើ ណាមួយពួកយើងកាលពីក្មេងក៏ធ្លាប់គេងជាមួយគ្នារាល់តែថ្ងៃទៅហើយ ពេលនេះគេងជាមួយគ្នាទៀតក៏មិនអីដែរណាបងហ្គូក»អ៊ុនប៊ីហាក់កន្ទក់កន្ទីង មិនចង់ទៅគេងឆ្ងាយពីបងខ្លួនឡើយ គេចង់គេនៅទីនេះនាងយំផងនិយាយផងប្រៀបដូចជាក្មេងស្រីអីញ្ចឹង
«មិនបានទេ អ៊ុនប៊ីអីលូវធំពេញក្រមុំហើយ ណាមួយបន្ទប់របស់បងក៏មិនអាចគេងបានច្រើនគ្នាដែរគ្រែចង្អៀត មិនសមជាមួយអូនទេ»ជុងហ្គុក មិនអាចអោយអ៊ុនប៊ីគេងបានមិនមែនព្រោះខ្លួនបានអោយថេយ៉ុងគេងហើយទេឬ
«ហ្ហឹកហ្ហឺៗៗហ្ហឺ...បងជុងហ្គុកមិនស្រលាញ់អ៊ុនប៊ីទេមែនទេ...អ៊ុនប៊ីមិនចង់នៅឆ្ងាយពីបង ៗយល់ទេ»អ៊ុនប៊ីក៏ចាប់ផ្ដើមបេះដៃនាយចេញហើយក៏ដង្ហក់យំខ្លាំងៗដូចជាកូនក្មេងភ្លាមៗ
«បងស្រលាញ់អ៊ុនប៊ី តែបងគ្មានបន្ទប់ទំនេរពិតមែន»ជុងហ្គុក
«អោយអ្នកនាងអ៊ុនប៊ីគេងបន្ទប់លោកទៅ ខ្ញុំទៅគេងជាមួយយួនជុនក៏បាន»ដោយលឺអ៊ុនប៊ីទទូចសុំគេងនៅផ្ទះកសិដ្ឋានជាងនៅផ្ទះចម្ការបែបនេះថេយ៍ក៏ចេញមកនិយាយអាកាត់
«មិនបានទេ»ជុងហ្គុកក៏ស្រែកអាកាត់មិនព្រមភ្លាម ចំនែកឯទឹកមុខរបស់នាងតូចវិញមិនសូវជាល្អឡើយ
«បងជុងហ្គុក គេជាអ្នកណា គេគេងនៅបន្ទប់ជាមួយបងឬ?»នាងតូចធ្វើជាសួធ្វើជាមិនដឹងទាំងដែលក្នុងចិត្តកំហឹងដែលមានដូចភ្នំភ្លើងរៀបនិងផ្ទុះពេលណាក៏មិនដឹងផង
«គេគឺជាកម្មកររបស់បង»ជុងហ្គុក
«អ៎ ខ្ញុំស្គាល់ហើយលោកគឺជាប្អូនប្រុសរបស់លោកយ៉ុងអាន តើមែនទេ...បងជុងហ្គុកនេះបងខ្លាចសត្រូវដល់ថ្នាក់យកមកគេងនៅក្នុងបន្ទប់ជា
មួយគ្នាចឹងឬ?»នាងតូចធ្វើជាជ្រួញចិញ្ចើមញ
ញឹមសួទៅកាន់បងខ្លួនទាំងមានខ្សែរភ្នែកបែប
មិនពេញចិត្តលួចសម្លឹងទៅកាន់ថេយ៍មិនដាក់
«អីលូវអីញ្ចេះល្អទេ អាហ្គុកអោយថេយ៍ទៅគេងបន្ទប់ជាមួយយើងក៏បានដែរព្រោះបន្ទប់យើងក៏ធំល្មមអាចគេងពីអ្នកដោយមិនចង្អៀត ធ្វើតាមនិងទៅ»ណាមជូនក៏ចេញមុខមកនិយាយព្រោះគេបានឃើញទឹកមុខរបស់ថេយ៍ហើយដូចជាមិនសូវល្អសោះ
«មិនបានទេ...ថេយ៍មិនអាចគេងជាមួយឯងទេ»ជុងហ្គុកស្រែកបដិសេធយ៉ាងញាប់មាត់ធ្វើអោយណាមជូនក៏ពេបមាត់និយាយក្នុងចិត្ត
«មិត្តវាក៏វាមិនលើកលែងដែរយីអានេះ»ណាមជូន និយាយគឺចង់បានន័យថាបែបណាអ្នកទាំងអស់គ្នាគួយល់ហើយណ៎
«ខ្ញុំសុំទៅគេងជាមួយយួនជុនក៏បានដែរលោក!....គេក៏ដូចជាខ្ញុំ លោកមិនបាច់បារម្ភទេ»ថេយ៉ុងនិយាយរបៀបមនុស្សខឹង គឺគេចង់បញ្ជាក់ប្រាប់ទៅជុងហ្គុកអោយដឹងនិងណាថាយួនជុនក៏ជាBttដូចខ្លួនដែរមិនមែនថបឡើយ ហើយការបញ្ជាក់នេះអ្នកយល់គឺមានតែជុងហ្គុកនិងហើយ នាយតូចស្មានចិត្តគេត្រូវដែលមិនអោយថេយ៍ទៅគេងបន្ទប់ជាមួយណាមជូនព្រោះគឹតខ្លាចណាមជូនធ្វើអីលើខ្លួន ចឹងហើយក៏លើកពាក្យអំបាញ់មិញមកនិយាយតែម្ដងទៅ និងអាលឈប់ឃាត់ខ្លួនទៀត អាទីនេះមិនអោយគេងទៅនោះមិនអោយគេង ចង់យ៉ាងមិចទៅ អ៊ុនប៊ីវិញនាងក៏ព្យាយាមស្ដាប់អោយយល់ន័យដែលថេយ៍និយាយតែគេក៏នៅមិនយល់ដដែលទើបនាងប្រែជាធុញថប់មកភ្លាមៗបែបនោះ
«អ៎ា....សម្រេចចឹងចុះ..អ៊ុនប៊ីអូនយកសម្លៀកបំពាក់ទៅទុកដាក់អោយល្អទៅនៅបន្ទប់បង នាងអ៉ីជួយរៀបចំសម្លៀកបំពាក់របស់ថេយ៉ុងយកទៅដាក់លើឡានយើងនិងនាំថេយ៍ទៅបន្ទប់យួនជុន»ជុងហ្គុក
«ខ្ញុំអាចទៅខ្លួនឯងបាន លោកមិនបាច់ជូនទៅទេ លោកនៅជាមួយប្អូនស្រីលោកទៅ»ថេយ៍
«បងជុងហ្គុកនេះអូនមកទាំងមូលបងមិននៅជាមួយអូនទេបងទៅតាមយកចិត្តទុកដាក់អីជាមួយនិងប្អូនសត្រូវដូចជាគេនោះទៅវិញ»អ៊ុនប៊ីសួនាយដោយទឹកមុខមិនសូវល្អខ្លួនជាប្អូនស្រីមិនខ្វល់ជាមួយបែរជាទៅយកចិត្តទុកដាក់និងអ្នកដែលជាសត្រូវទៅវិញ អ៊ុនប៊ីដូចជានិយាយពាក្យសត្រូវដូចជាញឹកដល់ហើយ នាងប្រហែលចង់បញ្ជាក់អោយជុងហ្គុកដឹងហើយថាថេយ៉ុងមកនៅទីនេះគឺនាមជាទាសករដែលជាសត្រូវសួពូជរបស់ជុងហ្គុកប៉ុណ្ណោះមិនមែនជាកម្មករធម្មតាឬជាគូស្នេហ៍ឡើយ
«អូននៅទីនេះគឺមានម៉ែដោះនិងនាងអ៉ីជួយមើលថែហើយ បងទៅមិនយូទេបងនិងត្រឡប់មកវិញហើយ»ជុងហ្គុក
«លោក!!!..»ថេយ៉ុងហាក់មិនចង់ព្រោះឃើញទឹកមុខប្អូនស្រីរបស់នាយហើយរាងតូចក៏កើតអារម្មណ៍មិនល្អមកតែម្ដង
«ធ្វើតាមនិងទៅ»ជុងហ្គុកបង្ហាញទឹកមុខក្រមូវយកគ្នាក៏ធ្វើអោយរាងតូចលេងហ៊ានមាត់តរទៅទៀតហើយក៏ដើរចូលទៅខាងក្នុងជួយរៀបចំនាងអ៉ីទៅ
________________
ក្រោយពេលដែលគ្រប់គ្នារៀបចំទុកដាក់អីវ៉ាន់របស់អ៊ុនប៊ីរួចរាល់ ចំនែកអីវ៉ាន់ថេយ៉ុងក៏បានដឹកយកទៅដែរ ពេលនេះអ៊ុនប៊ីកំពុងតែសម្ងំនៅក្នុងបន្ទប់តែម្នាក់ឯង នាងតូចដើរសម្លឹងមើលគ្រប់ជ្រុងជ្រោយនៃបន្ទប់ទាំងមូលទាំងញញឹមមានកំណួចក្នុងចិត្ត
«ទីបំផុតអ៊ុនប៊ី បានមកគេងអោបបងប្រុសម្ដងទៀតហើយ...ខ្សឺតត៎!!...»អ៊ុនប៊ីដើរមកអង្គុយត្រង់កន្លែងជុងហ្គុកសម្រាកនាងដាក់ដៃទៅអង្អែលខ្នើយកើយរបស់ជុងហ្គុកអូសថើៗអង្អែលថ្នមៗ ហើយក៏ត្រកងលើកមកថើបស្រូបក្លិនចូលពេញសួត នាងតូចហាក់ដូចជាមនុស្សរោគចិត្តដែលតាមហិតក្លិនមនុស្សជាទីស្រលាញ់យ៉ាងចឹងឯង
To Be Continue...
Jeon Larisa 🐰🐻
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
