«ហ្គេមវានិងចាប់ផ្ដើមពេលនេះហើយ»អ៊ុនប៊ី
អាហារថ្ងៃត្រង់ក៏បានចូលមកដល់ពោលគឺដល់ម៉ោងដែលគ្រប់គ្នាសម្រាកហើយ ៗគ្រប់កម្មករក៏នាំគ្នាដើរតម្រង់មករកកន្លែងញាំបាយរៀងខ្លួនទៅ ក៏រៀងចម្លែកចិត្តដែរដែលយូរហើយមិនបានឃើញថេយ៉ុងនិងប៊ូយ៉ុងទាល់តែសោះ។
ដោយធ្វើដំនើរកាត់ផ្លូវគោកផ្លូវទឹក ពេលនេះជីមីននិងជីនពួកគេបានធ្វើដំណើរមកដល់កសិដ្ឋានរបស់ជុងហ្គុកហើយៗពេលនេះក៏កំពុងតែនាំគ្នាចុះមកផ្ទះស្នាក់របស់នាយក្រាស់។
«អ៊ុំម៉ែដោះ...ជម្រាបសួរ បងអ៉ីជម្រាបសួរថ្ងៃនេះខ្ញុំនាំជីនមកជាមួយដែរបាទ»ជីមីនលើកដៃប្រណម្យសួស្ដីទៅកាន់ម៉ែដោះនិងនាងអ៉ី ចំនែកឯជីនដែរមកដល់តាមក្រោយនោះក៏ដូចជាជីមីនដែរ
«អ្នកប្រុសជីមីនតើមែនទេ?អូ៎ អ្នកប្រុសរបស់អ៊ុំខានជួបយូអ្នកប្រុសស្រស់ស្អាតជាងមុនច្រើនណាស់ មើលកាន់តែយូកាន់តែដូចស្រី ហិហិ»ម៉ែដោះ
«ម៉ែដោះ...ហិហិ ចុះឯណាជុងហ្គុកនោះបាទ»
«អ្នកប្រុស!!...»
«អ្នកប្រុសមកដល់ល្មមអ៊ុំ»នាងអ៉ី
ជុងហ្គុកដើរចូលមកដោយមានហូសូនិងណាមជូនតាមពីខាងក្រោយ តាមពិតទៅណាមជូនគេក៏ត្រូវធ្វើការតែគេមិនទាន់ទុកចិត្តខ្លាចក្រែងថាជុងហ្គុកបាន
ឃើញជីមីនហើយដាល់យកៗអីទៅ ព្រោះគេនៅគិតថាជីមីនបានធ្វើរឿងមិនគប្បីទៅលើអ៊ុនប៊ី។
«ឯងមកដល់ហើយហេ៎?»ជុងហ្គុកដើរមកដល់និយាយដោយទឹកមុខមាំរាបស្មើរបញ្ជាក់ពីកំហឹងពេលដែលបានឃើញមុខជីមីនបែបនេះ ពេលនឹកឃើញពាក្យសម្ដីរបស់អ៊ុនប៊ីប្រាប់នោះម្ដងៗ នាយសឹងតែស្ទុះតៅដាល់ជីមីនអោយបែកមុខហើយតើ តែបានណាមជូនគេជួយ។
«ជុងហ្គុក អ៎ ណាមជូនក៏នៅទីនេះដែរហេ៎?ល្អណាស់ យើងខានជួបគ្នាយូអីលូវមកមកជួបគ្នាម្ដងទៀតហើយ យើងសុំអោបបន្តិចមើល»ជីមីនឈានជើងចូលទៅប្រុងអោបជុងហ្គុករួមនិងណាមជូនតែណាមជូនគេទាញមកអោបតែម្នាក់ឯង ព្រោះគេខ្លាចជុងហ្គុកទប់មិនបានដាល់ជីមីន
«អ៉ើយើងភ្លេចណែនាំ នេះគឺ វ៊ូ ស៊ុកជីនគេជាមិត្តរបស់យើងរៀននៅអង់គ្លេសជាមួយគ្នា ជីននេះគឺជុងហ្គុក ហើយនេះគឺណាមជូនពួកគេជាមិត្តតាំងពីពួកយើងនៅរត់ស្រាតមកម្ល៉េះ ហិហិ»ជីមីន
«សួស្ដី លោកជីន *ស្អាតណាស់»ណាមជូនងាក់ទៅបានឃើញសម្រស់បែបធម្មជាតិរបស់ណាមជូនហើយគេក៏ភ្លឹកភ្លាមៗ ស្រស់ស្អាត ពីរអ្នកបងប្អូនរបស់គេនេះណាស្អាតទាំងគូតែម្ដង ថេយ៉ុងស្អាតបែបទន់ភ្លន់សុភាពរាបសារ តែជីនស្អាតបែប
Highsoស៉ីវីឡៃ សូម្បីតែពេលនេះគេស្លៀកពាក់ឈុតមើលក៏ដឹងថាជាកូនអ្នកមាន។
«ឯងមកក៏ល្អហើយ យើងសួរបន្តិចឯងមើលថែប្អូនយើងយ៉ាងមិចដែរ?»ជុងហ្គុកមិនបានទៅចាប់អារម្មណ៍ជាមួយនិងជីនឡើយផ្ទុយទៅវិញគេគិតតែពីប្អូនរបស់គេឯណុះទៅវិញ
«អ៉ើយើងថាកុំទាន់សួរអី គួតែទៅអង្គុយខាងក្នុងវិញ អ៉ី នាំពួកគេទៅរកកន្លែងគួសមទៅ ចំនែកឯងមកណេះ»ណាមជូននិយាយហើយក៏ងាក់មកចាប់ដៃជុងហ្គុកអោយមកខាងក្រៅសិន
______________
ពួកគេនាំគ្នាអង្គុយលេងជាមួយគ្នា និយាយពីនេះពីនោះរហូតដល់នាំគ្នាទទួលទានអាហារពេលថ្ងៃត្រង់យ៉ាងរួចរាល់ ហើយម្នាក់ៗក៏មិនបានដឹងថាបាត់វត្តមានរបស់ ថេយ៉ុង ប៊ូយ៉ុងរួមទាំងអ៊ុនប៊ីនោះឡើយ។
យើងងាក់មកមើលខាងថេយ៉ុងវិញម្ដង ពេលនេះគេដើររុករកក្នុងព្រៃកាន់តែជ្រៅ ហើយពោះក៏ចេះតែកូរ ព្រោះតែឃ្លានខ្លាំងតែក៏មិនហ៊ានរអ៊ូរទាំអ្វីឡើយខ្លាចចិត្តរបស់ប៊ូយ៉ុង គេចង់រាប់អានមនុស្សគ្រប់គ្នាជាជាងសាងសត្រូវ ព្រោះរាល់ថ្ងៃនេះមានតែជុងហ្គុកជាអ្នកដែលស្អប់គេមួយ គេពិតបាកណាស់ទៅហើយ។
«ជិតដល់ហើយឬនៅបងប៊ូយ៉ុង»ថេយ៉ុងដើរខាងមុខប៊ូយ៉ុងបណ្ដើរងាក់សួរមកនាងបណ្ដើរ ដើរមករៀងយូហើយនេះក៏ប្រហែលជាមកឆ្ងាយគ្រាន់ដែរ តែមិចក៏ក្រដល់ខ្លាំងម្ល៉េះ
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
