Part30:កុំបារម្ភ...ផុតគ្រោះថ្នាក់ហើយ

1.7K 106 0
                                        

ថេយ៉ុងកំពុងតែអង្គុយនៅលើតុដែលនៅក្បែរខ្លួនគឺមានអាហារដែលបានរៀបចំរួចរាល់សម្រាប់ខ្លួនឯង គេអង្គុយដូចជាមនុស្សដែលគ្មានវិញ្ញាណចឹងឯង យូបន្តិចម៉ែដោះគាត់ក៏បាន
យកដៃទៅកេះនាយតូចហើយក៏និយាយ
តិចៗដើម្បីជាការលួងលោម
«ថេយ៍! ញាំបាយសិនទៅណាម្ហូបសុទ្ធតែឆ្ងាញ់អ៊ុំបានរៀបចំអោយជាពិសេសសម្រាប់ឯងហើយ»ម៉ែដោះ
«ខ្ញុំមិនឃ្លានទេអ៊ុំ»ថេយ៉ុង
«ហ្ហឹម!!..អ៊ុំសុំទោសដែលកាលពីយប់មិញអ៊ុំបណ្ដោយអោយអ្នកប្រុសចូលមកយកឯងបាន បើមិនចឹងប្រហែលជាគ្មានរឿងបែបនេះកើតឡើងឡើយ»ម៉ែដោះកាន់ដៃរាងតូចថ្នមៗគាត់ក៏ដឹងកំហុសខ្លួនឯងដែលទុកចិត្តជុងហ្គុកជ្រុលពេក ព្រោះគាត់មិនគិតថាជុងហ្គុកស្រាប់តែច្រឡោតឡើងបែបនេះឡើយ
«ខ្ញុំគឺជាសត្រូវរបស់គេ ៗនិងមិនអោយខ្ញុំរស់នៅបានសុខឡើយ អ៊ុំកុំបន្ទោសខ្លួនឯងអី...»ថេយ៉ុង

នាងអ៉ីដែលបានបោសជូតសម្អាតបន្ទប់បានស្អាតបាតហើយនោះ ពេលនោះនាងក៏បានដើរមក បានឃើញរាងតូចកំពុងតែអោនមករកជើងដែលជាប់ច្រវ៉ាក់នោះទំនងឈឺ ទើបនាងដើរមកអង្គុយផ្ទាន់និងរនាបហើយក៏កាន់ជើងរបស់ថេយ៉ុងទាញមកមើល
«ពុទ្ធោ...ហេតុអីក៏អ្នកប្រុសចិត្តខ្មៅបែបនេះ...ចាំបងលាបប្រេងកូឡាអោយណា នៅអោយ
ស្ងៀមទៅ»នាងអ៉ីបានលាបប្រេងកូឡានៅលើស្នាមដាច់រលាត់សាច់ដែលបណ្ដាលមកពីច្រវ៉ាក់រឹតជើងនោះ រាងតូចក៏ចាប់ផ្ដើមយំហ៊ូ ព្រោះពេលឃើញបែបនេះនាងក៏នឹកដល់ជីនបងប្រុសធំរបស់គេភ្លាមតែម្ដង
«ថេយ៍ ...ផ្សាមែនទេបងសុំទោស»នាងអ៉ីក្រោយឃើញថាថេយ៉ុងយំគេក៏សួឡើង
«ហ្ហឹកៗ...ខ្ញុំនឹកបងប្រុស លោកប៉ានិងអ្នកម៉ាក់...មិនដឹងថាពេលនេះគាត់យ៉ាងមិចហើយ...ហ្ហឹកហ្ហឺៗៗ...បងអ៉ី អ៊ុំ ជួយនាំខ្ញុំចេញពីទីនេះបានទេខ្ញុំចង់ចេញពីទីនេះ...ជួយខ្ញុំផងទៅ...ហ្ហឹកហ្ហឺៗៗ...ណា...ខ្ញុំសូមអង្វរ»ថេយ៉ុងបែរមកចាប់ដៃរបស់នាងអ៉ីនិងមែដោះជាប់ព្រោះគេចង់អោយគាត់ទាំងពីជួយគេនាំចេញពីទីនេះ គេខ្លាចខ្លាំងណាស់

«អ៊ុំជួយឯងមិនបានទេ »ម៉ែដោះ
«ពិតមែនហើយ បើអ្នកប្រុសដឹងពួកយើង
និងស្លាប់...»នាងអ៉ី
«ហ្ហឹកហ្ហឺៗៗ...ឬក៏ខ្ញុំត្រូវនៅទីនេះរហូតមែនទេ...ខ្ញុំវេទនាណាស់...»ថេយ៉ុងយំយ៉ាងខ្លាំងក៏ក្រោកឈរដើរអូសច្រវ៉ាក់ទៅអង្គុយនៅកន្លៀតទូឆ្ងាយពីពួកគេព្រោះពេលនេះខ្លួនមិនចង់និយាយអ្វីជាមួយនិងអ្នកណាឡើយ ពេលឃើញបែបនោះទាំងម៉ែដោះនិងនាងអ៉ីក៏អាណិតយ៉ាងខ្លោចចិត្តទៅហើយតែមិនដឹងជួយតាមរបៀបណានោះទេ រួចទើបគាត់ដើរចាកចេញទៅខាងក្រៅទាញទ្វាបិទត្រឹមត្រូវ នៅសល់តែថេយ៉ុងដែលអង្គុយអោបក្បាលជង្គង់យំមិនឈប់តែឯង

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now