Part32:ខ្ញុំអារដៃមិនមែនអារករ

1.7K 104 0
                                        

សូហ្គាបាននាំក្មេងៗទៅអង្គុយនៅខាងក្នុងដើម្បីចែកនំដល់ក្មេងៗបានគ្រប់គ្នា
«លោកពូ ក្រែងលោកពូប្រាប់ថាមិនបានមកទេមែនទេ?»ក្មេងប្រុសម្នាក់ដែលមានរាងធំជាងក្មេងៗដ៏ទៃបានសួ
«ចៃដន្យអ្វីលោកពូបានបើកនាំភ្ញៀវមកទីនេះទើបពូហួសទិញនំចូលមករកក្មេងៗអោយហើយតែម្ដងទៅ ហ៎កណេះញាំសិនទៅណា»សូហ្គា
«សូហ្គា!!...នៅទីនេះល្អហើយណាគ្រូកំពុងតែរកមុខល្មម គឺមានអ្នកយកសម្ភារះមកបរិច្ចាក អោយក្មេងៗ សូហ្គាទៅជួយលើកបន្តិចទៅណា»អ្នកគ្រូ
«បាទអ្នកគ្រូ»សូហ្គាឆ្លើយហើយក៏បានដើរចេញទៅជាមួយនិងគ្រូបាត់ទៅ
______________
ពេលដែលគ្រូបាននាំសូហ្គានិងកម្លោះៗមាឌធំបីបួនអ្នក មកដល់កន្លែងឡានដែលគេយកអីវ៉ាន់មកបរិច្ចាកនោះ
«ជម្រាបសួអ្នកគ្រូ!...»ជីមីន
«ចាសជម្រាបសួ »គ្រូ
«សូហ្គាមកណេះមកអូនមកជួយលើកអីវ៉ាន់ក្នុងឡានបន្តិច»គ្រូ
«បាទ...»សូហ្គាដើរទៅគូទឡានដែលដាក់អីវ៉ាន់មិនបានចាប់អារម្មណ៍ជាមួយនិងជីមីននោះឡើយ តែសម្រាប់ជីមីនវិញគេដូចជាចាប់អារម្មណ៍ រាងក្រាស់ទៅវិញ
«អេ៎...លោក...លោកដែលបានជួយខ្ញុំកាលពីព្រឹកមិញពិតទេ?»ជីមីន
«លោកគឺ?..»សូហ្គាហាក់ដូចជាមិនចងចាំ តែពេលរំលឹកអោយយូបន្តិចទៅគេក៏នឹកឃើញភ្លាមថា...
«ខ្ញុំគឺជីមីនដែលលោកបានជួយខ្ញុំនៅឯប្រលានយន្តហោះ លោកចាំបានទេ?»ជីមីន
«អ៎ ខ្ញុំចាំបានហើយ លោកយ៉ាងមិចហើយមិនអីទេមែនទេ ដែលបានមកដល់ទីនេះពិតជាចៃដន្យមែន»សូហ្គា
«ខ្ញុំលេងអីហើយមកដល់ផ្ទះលោកប៉ាក៏អោយញាំអីបន្សាបទៀត ខ្ញុំអរគុណលោកខ្លាំងណាស់ព្រឹកមិញបើកុំតែបានលោកមិនដឹងពេលនេះខ្ញុំយ៉ាងមិចទៅហើយទេ អ៉ើ....តើខ្ញុំអាចបបួលលោកញាំបាយល្ងាចនេះជាការអរគុណបានដែរទេ?»ជីមីននិយាយជាមួយនាយយ៉ាងទន់ភ្លន់សុភាពរាបសារ ដែលសូហ្គាឃើញហើយនាយក៏មានទឹកមុខបែបរីករាយទៅតាម ប៉ុន្តែធាតុពិតក៏លួចជ្រេញ ព្រោះគេគិតថាជីមីនគ្រាន់តែធ្វើល្អនិយាយល្អតែនៅខាងក្រៅប៉ុណ្ណោះ

«លោក...លោក តើយ៉ាងមិចលោកទំនេរដែរទេ? លោកអាចទៅញាំបាយជាមួយខ្ញុំល្ងាចនេះបានទេ»ជីមីនកេះហៅនាយព្រោះមើលទៅនាយដូចជាភ្លឹកៗ
«សូហ្គាអូនឆាប់ឆ្លើយយល់ព្រមទៅ»គ្រូ
«អ៎គឺ...ល្ងាចនេះខ្ញុំ...»សូហ្គាអេះអុញៗមិនដឹងឆ្លើយយ៉ាងមិចក៏ត្រូវបានគ្រូឆ្លើយកាត់ផូង
«យល់ព្រមចាស...លោកជីមីនល្ងាចនេះសូហ្គាគេមិនរវល់អ្វីទេគេព្រមទៅ»គ្រូ
«បើចឹងល្អណាស់ ខ្ញុំអរគុណអ្នកគ្រូ និងលោក»ជីមីន
«គឺ សូហ្គា ប្អូនខ្ញុំគេឈ្មោះសូហ្គាណាលោកជីមីន»គ្រូ
«អ៎បាទលោកសូហ្គា»នាយតូចញញឹមយ៉ាងសប្បាយចិត្ត តាមពិតគេពិតជាចង់មានមិត្តម្នាក់
ៗដែលនៅក្បែរៗគេណាស់ មិត្តដែលមិនបាច់ដឹងថាគេជាអ្នកណា មិនបាច់សួនាំអ្វីទេយើងក៏ចាំSupportគ្នាទៅវិញទៅមក តែថាជីមីនប្រហែលមិនដឹងទេថាសូហ្គាបានដឹងហើយថាគេគឺជាទាយាទរបស់ត្រកូលម៉ាហ្វៀនោះ
ក្រោយមកពួកគេក៏បាននាំគ្នាលើកអីវ៉ាន់ដែលជីមីនយកមកបរិច្ចាកនោះចូលទៅទុកអស់ទៅ ហើយជីមីនក៏បានចូលមកនិយាយលេង ជាមួយក្មេងៗយ៉ាងយូក៏ដល់ពេលដែលគេនិងសូហ្គាត្រូវទៅDinnerដូចគ្នា ហើយជីមីនគេក៏ទៅចាំសូហ្គានៅឯឡានមុនចំនែកសូហ្គាគេក៏ត្រូវរៀបចំខ្លួនសិន
«សូហ្គា មិចក៏ធ្វើមុខបែបនេះ បានប្រុសក្មេងស្អាតគួអោយស្រលាញ់បបួលទៅDinnerហើយមិនសប្បាយចិត្តទេហ្អី»អ្នកគ្រូ គាត់ថ្វីត្បិតតែជាអ្នកគ្រប់គ្រងតែគាត់ក៏ដូចជាបងស្រីម្នាក់របស់សូហ្គាចឹងឯង គាត់តែងតែមើលថែសូហ្គារហូតហើយរឿងអ្វីក៏សូហ្គាមិនដែលលាក់និងគ្រូឡើយ
«អ្នកគ្រូដឹងទេ...ប្រុសម្នាក់និងគេគឺជាទាយាទរបស់ត្រកូលម៉ាហ្វៀ »សូហ្គា
«ហ៎ា....ថាមិចត្រកូលម៉ាហ្វៀ...បើចឹងក៏...សូហ្គាមិនទៅក៏បានចាំបងទៅប្រាប់គេអោយណា»អ្នកគ្រូគាត់គ្រាន់តែដឹងភ្លាមគាត់ក៏មិនអាចអោយសូហ្គាទៅជាមួយនិងជីមីនបានឡើយព្រោះគាត់ដឹងពីប្អូនរបស់គាត់ច្បាស់ណាស់បើនៅក្បែរមនុស្សដែលមាននាមដែលគេស្អប់ គេប្រហែលជានិងធ្វើបាបជាក់ជាមិនខានឡើយ
«អត់ទោសលោក អ្នកប្រុសគាត់អោយមកហៅបាទ»មួយសន្ទុះក្រោយអ្នកបើកឡានរបស់ជីមីនក៏បានដើរមកដើម្បីហៅសូហ្គាព្រោះយូពេក
«អ៎គឺប្អូនស៊ូ!!...»អ្នកគ្រូបម្រុងនិងប្រាប់ថាសូហ្គាមិនបានទៅ តែក៏ត្រូវបានសូហ្គាចាប់ដៃក្ដិចជាសញ្ញា ឃើញបែបនេះហើយអ្នកគ្រូក៏ស្ងាត់ទើបសូហ្គានិយាយវិញ
«អ្នកប្រុសរបស់លោកនៅឯណាដែរទៅ»សូហ្គា
«បាទ នៅឯឡានឯណុះលោក»អ្នកបើកឡាន
«បើចឹងលោកទៅមុនចុះចាំខ្ញុំទៅតាមក្រោយ»សុហ្គានិយាយជាមួយនិងទឹកមុខបែបមានកំណួចអ្វីមួយដែលយើងស្មានមិនត្រូវឡើយ ចំនែកឯអ្នកបើកឡានក៏បានចេញទៅ ហើយសូហ្គាក៏ដើរចេញទៅដូចគ្នាតែគេចូលទៅខាងក្នុងជួបនិងក្មេងៗ អ្នកគ្រូគាត់ក៏ទៅធ្វើការរបស់គាត់ទៅ
#ម៉ោង5កន្លះ
សូហ្គាក៏បានដើរចេញមកជាមួយនិងសម្លៀកបំពាក់ពណ៌ខ្មៅ ហើយក៏ដើរញញឹមពីចម្ងាយ
«អ្នកប្រុស ឡានបែកកង់បាត់ទៅហើយបាទ »អ្នកបើកឡានមុននិងឡើងឡាននាយក៏សម្លឹងទៅឃើញថាឡានបានបែកកង់បាត់ទៅហើយ
«ថាមិច»ជីមីន
«លោកខ្ញុំរួចហើយសុំទោសដែលអោយចាំយូ តោះ»សុហ្គា
«អ៉ើគឺឡានរបស់ខ្ញុំបែកកង់បាត់ទៅហើយលោក»ជីមីនអេះអុញមិនចង់និយាយព្រោះខ្លួនអ្នកបបួលគេតែអីលូវបែរជាចឹងទៅវិញ
«បើចឹងលោកទៅម៉ូតូរបស់ខ្ញុំទៅ នោះម៉ូតូនៅត្រង់នោះ តើលោកអាចជិះម៉ូតូបានទេ?»សូហ្គា

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now