Part85:រៀបការជាមួយបងទៅ

1.6K 75 3
                                        

   #1ឆ្នាំកន្លងផុតទៅ
មួយឆ្នាំកន្លងផុតទៅយ៉ាងឆាប់រហ័ស រឿងគ្រប់យ៉ាងត្រូវបានបញ្ចប់ទៅយ៉ាងរីករាយដូចគ្នាដែរ ថេយ៉ុងនិងជុងហ្គុកមករស់នៅជាមួយគ្នាក្នុងផ្ទះរបស់ជុងហ្គុក ព្រោះតែបានជាគ្នាជាមួយនិងជុងស៊ូ ព្រោះនាងនៅមិនទាន់បានរៀបការឡើយ ថេយ៉ុងរស់នៅរាល់ថ្ងៃប្រៀបដូចជាព្រះរាជបុត្រតូច ជុងហ្គុកថ្នាក់ថ្នមលើសអីទៀត ចង់ទៅណាមកណា ចាប់កាន់អីមួយគឺត្រូវតែមាននាយជាអ្នកធ្វើអោយទាំងអស់ជាក់ស្ដែងដូចជាពេលនេះយ៉ាងចឹងឯង។
    " ថេយ៍ឈប់អូនធ្វើអីនិង? " ជុងហ្គុកកាន់កាបូប
ដើរចូលមកក្នុងផ្ទះ ក៏បានឃើញថេយ៉ុងកំពុងតែឈរហាន់សាច់ជាមួយនិងនាងអ៉ី នាយក៏ទំលាក់កាបូបចុះស្ទុះរត់ចូលទៅចាប់អោបប្រពន្ធពីក្រោយលើកបីឡើងដើរទៅរកសាឡុងសឹមទំលាក់អោយថេយ៍អង្គុយលើសាឡុងថ្នមៗ
     " អួយជុង អូនគ្រាន់តែជួយហាន់សាច់បងអ៉ី បងក៏ហួសហេតុធ្វើមើលតែជាកាងារធ្ងន់ធំដុំណាស់ចឹង " ថេយ៉ុង
     " បងបាននិយាយហើយថាអោយអូនអង្គុយមើលតែកូន និងធ្វើខ្លួនអោយស្អាតៗ ចាំប្ដីមកវិញ និយាយសម្ដីពិរោះៗមកកាន់ស្វាមី ហើយក៏ថើបស្វាមីមួយខ្សឺតជារៀងរាល់ពេលដែលបងចេញពីក្រុមហ៊ុន តែប៉ុន្និងគឺគ្រប់គ្រាន់ហើយសម្រាប់អូន "
     " អូនក៏ចង់បញ្ចេញស្នាដៃធ្វើអាហារអោយប្ដីអូនដែរណា មិនមែនចេះតែរំអួយដាក់ប្ដីមួយមុខទេ អូនមិនចេះទំនេរ " ថេយ៉ុងពែបមាត់មិនសម្លឹងនាយ អោយគេនៅស្ងៀមៗគេធុញសឹងស្លាប់ទៅហើយ
     " បើចង់ធ្វើអាហារអោយបងញាំ ទាល់តែអូនជាអាហារទើបបងព្រមញាំ "
     " ហឹស ស្ដាប់សម្ដីបងចុះ គួអោយខ្នាញ់ណាស់ ទៅៗ ឆាប់ទៅងូតទឹកនិងអាលមកញាំបាយពេលល្ងាច បងអ៉ីធ្វើជិតរួចហើយ អូនរកទៅមើលកូនបន្តិចសិន អួយ បងនេះ " ថេយ៉ុងរុញរាងកាយនាយជាប្ដីអោយចេញទៅ តែក៏លួចឆ្មក់ថើបថ្ពាល់រាងតូចមួយខ្សឺតជាមុនដែរ ថេយ៍លើកដៃអង្អែលថ្ពាល់ទាំងញញឹម ជីវិតគ្រួសាររបស់គេចាប់តាំងពីពួកគេព្រមអភ័យទោសអោយគ្នាមក គ្រប់យ៉ាងក៏ប្រែជាល្អមកវិញអស់ហើយ។

     " បងថ្លៃ!!... " នេះជាជុងស៊ូ និងមានយ៉ុងអានដើរចូលកតាមក្រោយផងដែរ
     " អៅ៎ ជុងស៊ូ បងយ៉ុងអាននាំគ្នាត្រឡប់មកវិញហើយហេ៎? " ថេយ៉ុងពរមីឡូមួយដោយមាន ម៉ែដោះម្នាក់ទៀតជួយពរមួយ កូនៗរបស់ថេយ៍មិនសូវកាចឡើយ មើលតែពេលនេះចុះ គេសម្ងំស្ងៀមញញឹមមកកាន់ពូមីងរបស់គេយ៉ាងគួអោយស្រលាញ់។
    " មីងៗ ពូៗ " មីឡូនិងមីឃើនិយាយបានរដាក់រដុបតែក៏គួអោយខ្នាញ់ណាស់ ក្មេងទាំងគូគេងនៅលើដៃរបស់អ្នកជាប៉ាតូចនិងម៉ែដោះ ញាំទឹកដោះគោ រូបរាងរបស់ក្មេងៗប្រែប្រួលលឿនពិតមែន កាន់តែធំរូបរាង មុខមាត់ក៏កាន់តែគួអោយស្អប់លើសដើម មីឡូត្បិតថាជាបងពិតមែន តែមុខមាត់របស់គេមិនខុសពីប៉ាតូចរបស់គេប៉ុន្មានឡើយ ស្លូតបូតគួអោយស្រលាញ់ ចំនែកឯមីឃើវិញ មិនខុសពីប៉ាៗធំឡើយ សូម្បីតែចរិកជាដើម។
    " អូ៎ៗ ក្មួយមីឡូមីឃើ នេះបងថ្លៃខ្ញុំនិងបងយ៉ុងបានទៅនិយាយជាមួយនិងសណ្ឋាគារួចរាល់អស់ហើយ គេនិងធ្វើអោយគ្រប់យ៉ាងងាយស្រួល មិនហត់ខាងយើងពិបាកឡើយ " ជុងស៊ូហុចទូរស័ព្ទទៅអោយថេយ៉ុងទើបលូកដៃទទួលមីឡូមកពរជំនួសវិញ
   " ជុងបងមកមើលនេះ ជុងស៊ូបានទៅនិយាយរឿងសណ្ឋាគារួចរាល់ហើយ បងគិតចង់បានអីបន្ថែមទៀតទេ ហ្ហឹម? "
   " មើលទៅគឺគ្រប់គ្រាន់ហើយ បងក៏បាននិយាយជាមួយនិងអាជូន ពីរឿងលំអិតរួចរាល់ហើយដែរ បងគិតថាគ្មានអីគួអោយបារម្ភទេ "
    " អ្នកប្រុសអញ្ជើញពិសាបាយ "
បន្ទាប់មកពួកគេក៏ត្រូវមកញាំបាយពេលល្ងាចយ៉ាងរីករាយបំផុត រួចរាល់ពេលណាយ៉ុងអានក៏បានត្រឡប់ទៅផ្ទះវិញ។
___________
       #កម្មវិធីដេញថ្លៃគ្រឿងពេជ្រ
នៅសណ្ឋាគាទំនើបកណ្ដាលក្រុងនៅជាន់ទី25ដែលជាជាន់ដែលគ្រួសារត្រកូលចនកំពុងតែរៀបចំកម្មវិធីដេញថ្លៃគ្រឿងពេជ្រដែលទើបតែផលិតបានថ្មីចេញពីហាង MM-TK Diamond វាជាហាងដែលបង្កើតឡើងដោយថេហ្គុកផ្ទាល់ ថេយ៉ុងទុកពេលសម្រាកតែប៉ុន្មានខែប៉ុណ្ណោះក្រោយពីវះកាត់កូនប្រុសទាំងពីររួចរាល់ ហើយកំរៃដែលបានពីការដេញថ្លៃ50%គឺយកទៅបរិច្ចាកនៅមណ្ឌលកុម៉ាកំព្រា និងចាស់ជរាជាដើម។

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now