Part73:ថេយ៍/ជុងហ្គុកប្រយ័ត្ន!!..

1.7K 89 2
                                        

ជីននិងយ៉ុងអានកំពុងតែទ្រាមរៀបចំថ្នាំក៏ដូចជារបស់របរដែលយកមកគេងពេទ្យដើម្បីបានរៀបចំចាក
ចេញពីមន្ទីពេទ្យនៅពេលនេះ ដែលជុងហ្គុកក៏នៅមិនសុខនាយព្យាយាមចង់និយាយជាមួយថេយ៍ តែនាយដូចជាគ្មានភាពក្លាហាន អារម្មណ៍របស់នាយពេលនេះហាក់ទន់ជ្រាយ មួយចង់អោយគេទៅរកក្ដីសុខជួបជុំគ្រួសារព្រោះប៉ូលីសចាប់ខ្លួនប៊ីមិនទាន់បាន នាយខ្លាចថាថ្ងៃណាមួយប៊ីវិលមកធ្វើបាបថេយ៍ តែមួយទៀត នាយក៏ចង់ឃាត់អោយថេយ៍នៅជាមួយនាយ តែមាត់វាហារមិនរួចហើយក៏មិនដឹងថាឃាត់ទុកក្នុងនាមជាអីអោយប្រាកដព្រោះនាយនៅមិនទាន់យល់ពីចិត្តរបស់ខ្លួនឯងដែលមានអោយថេយ៍នាពេលនេះនោះឡើយ។
     " ថេយ៍រួចហើយតោះឆាប់ទៅ " បន្ទាប់ពីរៀបចំរួចរាល់ជីនក៏បានដើរមកជួយគ្រារាងតូចដែលនៅអង្គុយលើគ្រែពេទ្យនៅឡើយនោះ ទាំងហួសជុងហ្គុកដែលឈរមើលមកពួកគេដោយទឹកមុខយ៉ាងកម្សត់(ប្ដីតែប្រពន្ធរត់ចោលហើយកម្សត់ហើយ😌)
    " បាទ!!.. " ថេយ៍ឆ្លើយភ្លាមជុងហ្គុកក៏ចូលមកកាត់ពួកគេភ្លាម
    " ថេយ៍!!..ឯងទៅហើយហេ៎? "
    " លោកមានការអី? " ថេយ៍ឆ្លើយទាំងរលីង
រលោង តាមការពិតថេយ៍ដឹងពីសម្លេងបេះដូង
របស់ខ្លួនច្បាស់ ថាវាលោតញាប់នៅពេលក្បែរជុងហ្គុកវាត្រូវការនាយ តែបើយើងច្បាស់លាស់តែឯងក៏វាគ្មានផ្ដល់ផលអ្វីមកដែរមែនទេ? ឈប់ពេលនេះវាអាចជាល្អសម្រាប់គេនិងមិនឈឺចាប់យូ
    " យើងសុំនិយាយជាមួយឯងបន្តិចបានទេ? "
    " កុំទៅស្ដាប់គេអីថេយ៍ " ជីន
    " អ្ហឹម បងជីនបងចុះទៅចាំខ្ញុំនៅខាងក្រោមមុនចុះ "
    " តែ... "
    " មិនអីទេបងជីន "
    " ខ្ញុំថាស្ដាប់តាមថេយ៍ទៅណាបងជីន ទុកពេលអោយពួកគេបួនដប់នាទីក៏មិនហួសពេលដែរ " យ៉ុងអានចាប់ដៃបងប្រុសអូសទៅតាមនាយរួចទាំងជុងស៊ូ ជេហ៊ុប ជីនយ៉ុងអាននិងណាមជូនក៏បាននាំគ្នាចុះទៅ ជីនវិញដើរទៅទាំងមួម៉ៅ ចំនែកឯជុងហ្គុកនិងថេយ៍
ពួកគេក៏ត្រូវទៅរកកន្លែងគួសមដើម្បីនិយាយគ្នាដែរ។

ថេយ៉ុងនិងជុងហ្គុកក៏បានដើរមកដល់ដំបូលអាគាមន្ទីពេទ្យដោយថេយ៍ដើរមកដល់មុនចំនែកឯជុងហ្គុក
នាយដើរមកដល់ពីខាងក្រោយ។
    " លោកមានអីមែនទេ? " ថេយ៍
    " គឺ...យើងចង់សុំទោសនៅរឿងគ្រប់យ៉ាងទៅឯង ដែលយើងជាមនុស្សដែលអត្មានិយមគ្រប់រឿងហើយបានធ្វើរឿងដែលអាក្រក់ដែលមិនគួអោយលើក
លែងបាន យើងសុំទោសឯងណាថេយ៉ុង " ជុងហ្គុក
   " មិនអីទេខ្ញុំមិនខឹងលោកទេ ណាមួយវាហួស
ហើយក៏អោយវាហួសទៅចុះខ្ញុំមិនចង់រំលឹកទៀតទេ "
   " អ៉ើ!!..គឺរឿងអ៊ុនប៊ីបានធ្វើបាបឯង យើងសុំទោសជំនួសនាងផងដែរ បើមិនមែនយើងជាដើមហេតុក៏ប្រហែលជានាងមិនធ្វើបែបនេះទេ យើងសុំទោស " ជុងហ្គុកឈរឃ្លាតពីថេយ៍ប្រហែលកន្លះម៉ែត្រ មិនហ៊ានចាប់ដៃ តែចិត្តនាយពិតជាចង់ចាប់ដៃចង់អោបក្រសោបណាស់ តែនាយគ្មានភាពក្លាហានគ្រប់គ្រាន់នៅពេលនេះឡើយ។

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now