«ឯងយ៉ាងមិចហើយថេយ៍»យួនជុនដែលហុចទឹកទៅអោយថេយ៉ុងញាំនោះក៏បានសួពីថេយ៍ឃើញឈ្លក់បាយច្រើនដងហើយ
«អ្ហឹម...ខ្ញុំឆ្អែតហើយ...ឯងញាំបន្តចុះ»និយាយហើយរាងតូចក៏ក្រោកដើរចេញតែក៏ត្រូវជុងហ្គុកឃាត់ជាមុន
«នៅកំដរយើងសិនទៅ ឯងមិនឃើញថាគ្រប់គ្នាគេនៅញាំដែរទេចេញពីវង់បាយបែបនេះគេហៅថាមនុស្សគ្មានសុជីវធម៌»ជុងហ្គុក
«...»គ្រាន់តែលឺជុងហ្គុកនិយាយបែបនោះភ្លាមនាយតូចក៏អង្គុយវិញព្រោះគេគិតដល់ណាមជូនឯណុះទេ តែពេលដែលថេយ៉ុងអង្គុយទើបតែបានបន្តិចជុងហ្គុកក៏លូដៃចាប់ស្លាបព្រាទៅហើយ ហូសូក៏បានរត់ចូលមកទាំងត្រហេបត្រហប
«ចៅហ្វាយ ម៉ែដោះខលមកប្រាប់ថាអ្នកនាងអ៊ុនប៊ីមានរឿង ស្រាប់តែសន្លប់ភ្លាមៗបាទ»ហូសូ
«បើចឹងឆាប់ទៅ»គ្រាន់តែហូសូនិយាយចប់ភ្លាម ជុងហ្គុកក៏ស្រាប់តែទម្លាក់ស្លាបព្រាចោលហើយក៏ស្ទុះទៅតែម្ដង ចំនែកឯណាមជូនគេក៏រត់ទៅជាមួយដែរដោយនាំគ្នាឡើងឡានចេញទៅតែម្ដង
«កើតអីទៅ?បានចេញទៅបែបនេះក៏ល្អ...»រាងតូចក៏រៀបរឹកសារជាថ្មីអង្គុយពែនភ្នែនដួសបាយញុកៗមាត់តែម្ដងអំបាញ់មិញគេមិនទាន់ឆ្អែតឯណាគឺគ្រាន់តែ ចង់គេចមុខពីនាយតែប៉ុណ្ណោះឯង បើបានចេញទៅបែបនេះរាងតូចក៏ញាំអោយណែនពោះតែម្ដងទៅ
«ថេយ៍ក្រែងឯងថាឆ្អែតហើយហ្អី»យួនជុន
«...»ថេយ៉ុងហាមាត់និយាយទាំងពិបាកព្រោះបាយឡើងពេញមាត់ទៅហើយ ចំនែកឯយួនជុនវិញក៏អត់និងហួសចិត្តជាមួយមិត្តខ្លួនមិនបាន
ទេលោកអើយ
___________
ងាក់មកមើលខាងជុងហ្គុកវិញម្ដង នាយចុះពីឡានសំដៅទៅរកអ៊ុនប៊ីយ៉ាងប្រញាប់
«អ៊ុនប៊ីៗកើតអីដែរទៅ ម៉ែដោះ?»ជុងហ្គុកមកដល់ក៏បានឃើញប្អូនរបស់ខ្លួនកំពុងតែគេងនៅលើគ្រែ ទាំងមានម៉ែដោះនិងនាងអ៉ីកំពុងតែនៅឈរមើលក្បែរគ្រែ
«មិនដឹងទេចាស សុខៗអ្នកនាងក៏ដួលសន្លប់ទើបម៉ែដោះនិងនាងអ៉ីនាំគ្នាគ្រាអ្នកនាងមកទីនេះតែម្ដងទៅ»ម៉ែដោះ
«....»ជុងហ្គុកមកអង្គុយជិតប្អូនលូកដៃទៅស្ទៀបមុខស្ទៀបមាត់ស្ទៀបករ ចង់ដឹងថាមានក្ដៅឬអត់ ឬអាចបណ្ដាលមកពីគ្រុនទើបទៅជាសន្លប់បែបនេះទៅ
«អ្ហឹម...បងជុង...ខ្ញុំកើតអីទៅ...»មួយសន្ទុះអ៊ុនប៊ីក៏បានប្រះខ្លួនភ្ញាក់ឡើងពេលបើកភ្នែកមកបានឃើញគ្រប់គ្នានៅឈរជុំវិញនាងៗក៏រៀងឆ្ងល់បន្តិចដែរ
«អូនសន្លប់ ទើបម៉ែដោះគ្រាអូនមកដាក់ទីនេះ អ៊ុនប៊ីអីលូវអូនយ៉ាងមិចហើយ មានឈឺនៅត្រង់ណាដែរទេ អូនប្រាប់បងមកថាអូនកើតអ្វីដែរទៅមិចក៏សុខៗសន្លប់បែបនេះចឹង»ជុងហ្គុកចាប់ដៃប្អូនសួនាំដោយក្ដីបារម្ភ
«ថ្ងៃមិញអ្នកនាងមិនបានញាំបាយទេអ្នកប្រុស»ម៉ែដោះ
«អ៊ុនប៊ី ពិតមែនទេ? មិចក៏អូនមិនញាំបាយចឹង»ជុងហ្គុក
«គឺ...គឺអូនចាំបងហ្គុក មកញាំជាមួយគ្នា »អ៊ុនប៊ី
«ហ្ហើយ ប៊ីអូនធ្វើបែបនេះមិនគួអោយស្រលាញ់ទេ ដឹងថាក្រពះធ្វើទុកដែរទេ អូខេ លើកក្រោយអូនអត់មានធ្វើចឹងទៀតទេណា»ជុងហ្គុក
«លើកក្រោយបងក៏មកញាំបាយជាមួយអ៊ុនប៊ីរាល់ថ្ងៃមក អ៊ុនប៊ីមិនចង់ញាំបាយតែម្នាក់ឯងទេ អផ្សុកណាស់»នាងតូចធ្វើមុខពែបរកយំក៏ធ្វើអោយជុងហ្គុកអាណិតបានដែរ
«អ្ហឹម បានបងនិងមកញាំបាយជាមួយអូនរាល់ថ្ងៃអីលូវអូនឆាប់គេងទៅសម្រាកយកកម្លាំងណា បងនិងទៅរកពេទ្យមកពិនិត្យអាការះអោយអូនម្ដងទៀត»ជុងហ្គុក
«បងហ្គុកកុំទៅអីអូនមិនបានកើតអីទេគឺគ្រា
ន់តែមិនបានញាំបាយណាមួយអូនក៏មិនសូវមានកម្លាំងកំហែង ទើបបណ្ដាលអោយទៅជាសន្លប់បែបនោះទៅ...បងកុំទៅអីណា»អ៊ុនប៊ីចាប់ដៃរបស់ជុងហ្គុកជាប់យ៉ាងស្អិតឃាត់នាយកុំអោយចេញទៅ រឹកពារបែបនេះណាមជូនឃើញហើយក៏អត់ឆ្ងល់មិនបានដែរអ៊ុនប៊ីអីលូវនេះគឺប្លែកខ្លាំងណាស់ តាំងពីត្រឡប់មកពីឡុនដុនវិញមិនទាំងខ្វល់ជាមួយនិងមនុស្សជុំវិញខ្លួនឡើយ
ក្រៅពីជុងហ្គុកតែម្នាក់ មិនដូចកាលពីក្មេងឡើយគេគួអោយស្រលាញ់ណាស់ ចេះរាក់ទាក់ដាក់
មនុស្សគ្រប់គ្នាតែពេលនេះសូម្បីតែជម្រាបសួណាមជូនតែបន្តិចក៏អត់ដែរ ណាមជូនគិតហើយនាយក៏ដើរចាកចេញទៅខាងក្រៅទៅ ចំនែកឯជុងហ្គុកវិញនាយនៅមើលអ៊ុនប៊ីរហូតដល់នាងគេងលក់ទើបនាយដើរចេញ
_______________
ពីមួយថ្ងៃទៅមួយថ្ងៃជុងហ្គុកមិនដែលជំទាស់ចិត្តរបស់ប្អូនខ្លួនឡើយ មិនថាញាំបាយ រឺជាអ្វីផ្សេងទេព្រោះនាយបារម្ភពីសុខទុកប្អូនខ្លួនវាមានរយះពេលជិតមួយអាទិត្យហើយដែលជុងហ្គុកមិនដែលបានជួបមុខរបស់ថេយ៍ និយាយរួមទៅអ៊ុនប៊ីហាក់បីដូចជាឃាត់ឃាំងរាងកាយនាយក្រាស់ចឹងឯង
«បងហ្គុក ...បងហ្គុកនៅឯណា?នាងអ៉ី មានឃើញបងហ្គុកដែរទេ?»អ៊ុនប៊ីដើរចេញមកពីខាងក្នុងបន្ទប់ស្រែកហៅបងខ្លួនពីចម្ងាយយ៉ាងរំភើបចិត្តតែម្ដង តែពេលចេញមកក៏មិនបានឃើញវត្តមានរបស់ជុងហ្គុកនាងក៏ប្រែទឹកមុខភ្លាមៗ នាងថែមទាំងនិយាយសម្ដីមិនល្អជាមួយនាងអ៉ីថែមទៀតផង
«នាងខ្ញុំមិនដឹងទេអ្នកនាងតូច»នាងអ៉ី
«ហេតុអីក៏មិនដឹង...ប្រាកដជាទៅផ្ទះរបស់វាមិនខានឡើយ...»អ៊ុនប៊ីក៏ចាប់ផ្ដើមក្ដៅអន្ទះអន្ទែងក្នុងចិត្ត មើលទៅនាងដូចជាដឹងថាជុងហ្គុកគេទៅណាចឹង តាមពិតនេះគឺជាពេលអាហារពេលល្ងាចទៅហើយ រាល់ល្ងាចជុងហ្គុកតែងតែញាំបាយជាមួយនាងរួចទើបជុងហ្គុកវិលត្រឡប់ទៅផ្ទះស្នាក់នាយវិញប្រហែលខ្ទង់ម៉ោង9ជាងអីនិង
«...»អ៊ុនប៊ីក្ដាប់ដៃក្ដាប់មាត់ខឹងអន្ទះអន្ទែងហើយក៏ដើរចូលទៅខាងក្នុងបន្ទប់វិញទៅពេលនេះម៉ោងក៏6ល្ងាចទៅហើយបើចង់ដើរទៅក៏មិនបានព្រោះវាឆ្ងាយ ចាំស្អែកព្រឹកចាំគិតរកវិធីថ្មីមួយទៀតដើម្បីចាត់ការចំពោះរឿងនេះ
យើងងាក់មកមើលខាងជុងហ្គុកវិញ គឺនាយមិនបានមកកន្លែងរបស់ថេយ៍ឡើយផ្ទុយទៅវិញនាយគឺនៅឯកន្លែងចិញ្ចឹមត្រីរបស់ខ្លួននាយអង្គុយសញ្ជាប់សញ្ជឹងតែម្នាក់ឯងមិនដឹងជាក្នុងចិត្តគិតអ្វីខ្លះទេ ពេលនោះក៏មានដៃមួយ
មកកេះខ្នងនាយតិចៗ
«ល្ងាចនេះមិនទៅញាំបាយជាមួយអ៊ុនប៊ីទេហ្អេ»ណាមជូន
«យើងដូចជាបងដែលយ៉ាប់ណាស់មែនទេ ពីមួយថ្ងៃទៅមួយថ្ងៃអ៊ុនប៊ីកាន់តែពិបាកហើយ នាងយល់តែពីចិត្តខ្លួនឯង»ជុងហ្គុកដាក់ចំនីត្រីផងនិយាយជាមួយណាមជូនផងមើលទៅទឹក
មុខរបស់គេដូចជាស្រពាប់ស្រពោន
«ឯងមិនមែនមិនល្អទាំងស្រុងឡើយ...ឯងមានដឹងទេថាអ៊ុនប៊ីគេចង់បានអី»ណាមជូននិយាយគឺចង់បានន័យថា បើយើងដឹងថាគេត្រូវការអ្វីអោយប្រាកដហើយនោះ យើងនិងអាចតម្រូវពីចិត្តរបស់ម្នាក់នោះបានស្រួលដោយមិនពិបាក
«...»ជុងហ្គុកងាកមកណាមជូនបន្តិចហើយក៏គ្រវីក្បាលពេលនេះនាយចាប់ផ្ដើមវិលវល់ហើយមិនយល់ពីប្អូនរបស់ខ្លួនសោះតែម្ដងពេលនេះ
«ក្ដីស្រលាញ់ពីឯងនិង»ណាមជូន
«រាល់ថ្ងៃយើងក៏ផ្ដល់ក្ដីស្រលាញ់អោយនាងគ្រប់គ្រាន់ហើយ»ជុងហ្គុក
«អ្អឺ...»ណាមជូនក៏គិតដូចជាជុងហ្គុកដែរ បើមើលតាមសកម្មភាពដែលជុងហ្គុកធ្វើរាល់ថ្ងៃមកលើអ៊ុនប៊ីគឺវាហួសពីស្រលាញ់ទៅទៀត មិចក៏អ៊ុនប៊ីមើលទៅហាក់ដូចជាមិនគ្រប់គ្រាន់សោះអីញ្ចឹង
_______________
យើងងាក់មកមើលខាងណេះវិញម្ដង នៅរាត្រីនេះជីមីននិងសូហ្គាគេទាំងពីរអ្នកបានមកនៅជាមួយគ្នាទៀតហើយពីរអ្នកនេះតាំងពីចាប់ផ្ដើមសេពគប់គ្នាមកគឺកាន់តែស្វីតទៅៗពីមួយថ្ងៃទៅមួយថ្ងៃ តែម្ដង មើលតែពេលនេះចុះជីមីននិងសូហ្គាកំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួតនៅលើគ្រែ ដែលទីនេះគឺជាផ្ទះរបស់សូហ្គានិងឯងដោយជីមីនកំពុងតែគេងកើយដៃរបស់នាយ
«ជីមីន អូនប្រាប់ថាមានរឿងចង់និយាយជាមួយបងនោះរឿងអីទៅ?»សូហ្គា
«គឺ នៅព្រឹកស្អែកអូននិងមិត្តអូននាំគ្នាទៅលេងកសិដ្ឋានរបស់មិត្តភក្តិអូននៅឯកោះ...អូនចង់បបួលបងទៅជាមួយអូនដែរ បងទៅជាមួយអូនដែរទេសូហ្គា?»ជីមីន
«ថ្ងៃស្អែកមែនទេ?អ៉ើ បងសុំទោសផងណាជីមីនគឺបងមិនអាចទៅជាមួយអូនបានទេ»សូហ្គា
«ហ្ហឺម!!!..លេងសប្បាយហើយបើគ្មានបងទៅជាមួយនោះ...តែមិនអីទេចាំអូននិងទិញរបស់ផ្ញើរបង...»ជីមីនបង្ហាញទឹកមុខស្រពាប់ស្រពោនចេញមកក៏ដឹងថាខ្លួនចង់អោយនាយក្រាស់ទៅជាមួយបានគ្នាតែបើនាយមិនទៅចឹងគឺមិចនិងសប្បាយទៅ
«អូនកុំខឹងនិងបងអីណាសំណព្វចិត្តរបស់បងជុប»នាយក្រាស់អោនថើបកញ្ចឹងករ រាងតូចយ៉ាងជីមីនមានអារម្មណ៍ថារសើប រហ័សយកដៃមករុញនាយចេញ ពួកគេក៏នាំគ្នាប្រឡែងគ្នាយ៉ាងរីករាយទម្រាំដាច់ចិត្តគេង ក៏បែកញើសអស់មិនតិច បញ្ជាក់គឺគ្រាន់តែប្រឡែងគ្នាលេងធម្មតាទេកុំច្រឡំណា
#ព្រឹកថ្ងៃថ្មី
ថ្ងៃថ្មីក៏បានចូលមកដល់ ព្រឹកម៉ោង9ជីមីននិងជីនកំពុងតែរៀបចំខ្លួនចាកចេញពីវិមានរបស់ជីមីន ដោយឡានរបស់ជីន ពួកគេត្រូវធ្វើដំណើរទៅពីព្រឹកអោយបានរហ័សដល់និងអាលត្រឡប់មកវិញពីល្ងាច។ យើងងាក់មកមើលនៅឯកសិដ្ឋានវិញម្ដង ព្រឹកព្រលឹមបែបនេះគ្រប់គ្នាគឺកំពុងតែរវល់រៀងខ្លួនអត់ដាក់ដៃទេ ចំនែកថេយ៉ុងវិញក្រោយសម្រាកមើលខ្លួនជិតមួយអាទិត្យពេលនេះគេក៏បានមកធ្វើការវិញហើយ ដែលពេលនេះថេយ៍កំពុងតែធ្វើការនៅឯទ្រុងចិញ្ចឹមមាន់ ដែលវានៅឆ្ងាយពីទ្រុងដ៏ទៃបន្តិច
«ថេយ៉ុង!!...»
«....»ថេយ៉ុងឈរធ្វើការសុខៗគេក៏ចម្លែកចិត្តបន្តិចដែរដែលមានអ្នកមកហៅដែលងាក់មកក៏បានឃើញថាជា ប៊ូយ៉ុង អ្វីដែលចម្លែកនោះគឺនាងហៅខ្លួនដោយសម្លេងទន់ភ្លន់ថែមទៀត
«គឺបង...ចង់នាំថេយ៍ទៅកន្លែងមួយ ទីនោះគឺជាទឹកធ្លាក់ដែលស្អាតខ្លាំងណាស់ នៅទីនេះកម្រមានអ្នកបានឃើញណាស់»ប៊ូយ៉ុង
«ហេតុអីក៏មកបបួលខ្ញុំទៅទីនោះ?»ថេយ៍
«គឺបងចង់សុំទោសថេយ៍ ដែលកន្លងមកបងធ្វើមិនល្អដាក់ថេយ៍ ទើបចង់នាំថេយ៍ទៅកន្លែងស្អាតៗនិងបានសម្រាកខួក្បាលខ្លះនិងណា តែបើថេយ៍មិនទុកចិត្តបងទេ ថេយ៍មិនបាច់ទៅក៏បានដែរ បងយល់ គឺមកពីបងដែលអាក្រក់ដាក់ថេយ៍មុន ហ្ហឹកៗៗ»ប៊ូយ៉ុងចាប់ផ្ដើមបញ្ចេញទឹកភ្នែកមកហូរហៀពេញថ្ពាល់ភ្លាមៗ ដែលបានធ្វើអោយថេយ៍ឃើញហើយអត់និងអាណិតមិនបានដែរ
«អ្ហឹម បងកុំយំអី ខ្ញុំយល់ព្រមទៅជាមួយបងក៏បានដែរ តែសុំអោយផុតម៉ោងកាងារសិននិងបានបបួលយួនជុនទៅជាមួយដែរបានគ្នាច្រើននិងសប្បាយ?»ថេយ៍
«យើងទៅពេលនេះតែម្ដងទៅណាថេយ៍ ព្រោះម៉ោងសម្រាកកាងារគឺមិនយូ លេងមិចនិងគ្រាន់ទៅ បើទៅពេលនេះគឺនិងលេងបានយូ»ប៊ូយ៉ុង
«...»ថេយ៍គេក៏លូកដៃស្ទៀបពោះ ព្រោះកាលពីព្រឹកមិញគេមិនបានញាំបាយទេ ទម្រាំផុតម៉ោងថ្ងៃត្រង់គឺយូល្មមដែរឃ្លានណាស់ តែនេះប៊ូយ៉ុងមកអង្វរទៅហើយគឺមានតែទៅតែម្ដងទៅ គេក៏អាណិតប៊ូយ៉ុងដែរមើលតាម
តែទឹកមុខបែបកម្សត់ៗរបស់នាងហើយនោះ
«បាទ បើអញ្ចឹងយើងឆាប់ទៅៗ»ថេយ៍
«តោះចឹង»ប៊ូយ៉ុងគ្រាន់តែបានបបួលរាងតូចអោយទៅជាមួយខ្លួនបានហើយនាងដូចជាសប្បាយអរខ្លាំងតែម្ដង ពេលដែលថេយ៍និងប៊ូយ៉ុងដើរចេញទៅនៅឯជ្រុងម្ខាងយើងក៏បានឃើញថា អ៊ុនប៊ីនាងកំពុងតែឈរក្រពាត់ដៃលាក់ខ្លួនបែបគួអោយសង្ស័យនៅក្បែរគុម្ពព្រៃនាងញញឹមបែបមានកំណួចលាក់ក្នុងចិត្តជាខ្លាំងុ
«ហ្គេមវានិងចាប់ផ្ដើមពេលនេះហើយ»អ៊ុនប៊ី
To Be Continue...
Jeon Larisa 🐰🐻
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
