Part48:កុំធ្វើបាបខ្ញុំ...ខ្ញុំខ្លាចហើយ

1.4K 68 0
                                        

គ្រាន់តែបានមកដល់ផ្ទះស្នាក់របស់យនជុនភ្លាមហូសូក៏ប្រញាប់ប្រញាល់ចុះពីឡានដើរទៅលើកបីរាងតូចចូលទៅសម្រាក។
    "ថេយ៍...ថេយ៉ុង...បងស្រីអ៉ីបងបានជួបជាមួយថេយ៍នៅឯណាដែរទៅ?"យនជុនដែលដើរត្រឡប់មកពីកន្លែងធ្វើការក៏បានជួបជាមួយពួកគេ
    "បងបានជួបថេយ៍នៅខាងមុខផ្លូវចូលមកកសិដ្ឋាន"
    "យនជុនរៀបចំកន្លែងអោយគេសម្រាកបន្តិច"
    "អូ៎បាទៗៗចាំបន្តិចលោកហូសូ"
មួយសន្ទុះរាងតូចក៏បានដាក់អោយគេងនៅលើគ្រែល្មមទើបនាងអ៉ីគេប្រញាប់ប្រញាល់ដើរទៅស្ទៀបមុខស្ទៀបមាត់និងថ្ងាស់រាងតូចចង់ដឹងថាកម្ដៅខ្លួនរបស់គេយ៉ាងមិចដែរ
   
    "គេដូចជាក្ដៅខ្លួនខ្លាំងណាស់ ហូសូលោកទៅរកពេទ្យបន្តិចមក"នាងអ៉ី
    "ចំនែកឯងយនជុន ទៅរកកូនកន្សែងពូតទឹកមកជូតខ្លួនអោយគេ"
    "បាទៗបងអ៉ី
    "អ៎ ហូសូទៅប្រាប់ម៉ែដោះផងគាត់បារម្ភពីថេយ៍ខ្លាំងណាស់បើបានដឹងគាត់និងសប្បាយចិត្ត"
    "បាទ"ថាហើយហូសូក៏បានដើរចាកចេញទៅរកឡាននិងបើកទៅផ្ទះស្នាក់ជុងហ្គុកដែលស្មើរនេះល្មមជុងហ្គុកកំពុងតែចេញមកពីតាមរកថេយ៍ហើយ។
      #ផ្ទះស្នាក់ជុងហ្គុក
ហូសូបើកឡានមកដល់ភ្លាមនាយក៏ឈប់ចតត្រឹមត្រូវហើយក៏រត់ចុះពីលើឡានចូលមកខាងក្នុងយ៉ាងលឿន ដែលពេលចូលមកក៏បានឃើញម៉ែដោះកំពុងតែទ្រាមរៀបចំអាហារពេលល្ងាចសម្រាប់ជុងហ្គុក។
     "អៅ...ហូសូចុះឯណានាងអ៉ី?"
     "អ៉ី...កំពុងតែនៅក្នុងផ្ទះស្នាក់របស់យនជុន ម៉ែដោះៗ...ពេលនេះថេយ៍កំពុងតែនូវជាមួយ អ៉ី"ហូសូនិយាយឡើងតិចៗល្មមគេហៅថាខ្សឹបបានលឺតែនាយនិងម៉ែដោះប៉ុណ្ណោះ ព្រោះនាយអាចគិតថាបើជុងហ្គុកឬមួយក៏អ៊ុនប៊ីបានដឹងថេយ៍និងគ្មានសុវត្ថភាពប្រាកដណាស់។
    "ហ៎ា.!!..ថេយ៉ុងត្រឡប់មកវិញហើយហេ៎?"
    "អ្នកណាត្រឡប់មកវិញ?"ដោយសារតែក្ដីរំភើបម៉ែដោះជ្រុលនិយាយបញ្ចេញសម្លេងខ្លាំងក៏ធ្វើអោយជុងហ្គុកដែលដើរថាមករកញាំបាយក៏បានលឺល្មម...
    "អ៉ើគឺ..."ហូសូ/ម៉ែដោះ
    "លឺយើងសួទេ?"
    "គឺហូសូប្រាប់អ៊ុំថាក្មួយថេយ៉ុងបានត្រឡប់មកវិញហើយពេលនេះគេនៅឯផ្ទះស្នាក់យនជុន"ម៉ែដោះ
    "នាំយើងទៅអីលូវនេះ"ជុងហ្គុកមិនមាត់នាយក៏លេងមានអារម្មណ៍ចង់ញាំបាយអីទៀតហើយពេលនេះគេពិតជាចង់ឃើញមនុស្សដែលហ៊ានលួចរត់នោះខ្លាំងណាស់ មិចក៏សុខៗត្រឡប់មកវិញនាយខំរកសឹងស្លាប់បែរជាគ្មានជួបសោះតែបែរជាមកវិញដោយខ្លួនឯងចឹងឬ?
     "បា...បាទ..."
     "អ្នកប្រុសខ្ញុំសុំទៅដែរបានទេចាស៎"
     "..."ជុងហ្គុកមិនមាត់នាយគ្រាន់តែងាក់មកបន្តិចហើយក៏ងួកក្បាលហើយពួកគេទាំងបីក៏បាននាំគ្នាចេញទៅរកថេយ៍តែម្ដង។ ពេលដែលពួកគេចេញផុត អ៊ុនប៊ីក៏បានដើរចេញពីគៀនជញ្ជាំងបន្ទប់មកបញ្ចេញទឹកមុខឃោឃៅយ៉ាងខ្លាំង

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now