✨ភាគបញ្ចប់✨

2.5K 124 4
                                        

ថ្ងៃថ្មី~~
រំលងទៅជាច្រើនថ្ងៃដឹងយ៉ាងច្បាស់ ថាចំណងស្នេហ៍រវាងពួកគេថេយ៉ុងនិងជុងហ្គុកមានតែក្ដីសុខៗប៉ុណ្ណោះ ហើយពួកគេតែងតែ មានពេលអោយគ្នាមិនថាជុងហ្គុកនាយរវល់កម្រិតណាក៏ដោយ។
     #ចម្កាផ្កាឈូករ័ត្ន
រាងតូចចុះពីលើឡានទាំងញញឹមសម្លឹងទៅកាន់ចម្កាផ្កាឈូករ័ត្នរាប់សិបហិចតាដែលពេលនេះកំពុងតែបង្អួតសម្រស់របស់វាយ៉ាងស្រស់ត្រកាលនៅក្រោមផ្ទៃមេឃដ៏ស្រស់ស្អាត នាពេលល្ងាចនេះ។
   " លោកប្ដី នេះបងនាំអូនមកទីនេះ? "
   " ទីនេះគឺជាកន្លែងចាប់ផ្ដើមស្នេហារបស់ពួកយើងនោះអី កន្លែងនេះគឺជាការចងចាំដ៏ល្អរបស់ពួកយើង បងបានសន្យាហើយថាបងនិងនាំអូនមកទីនេះម្ដងទៀត ពេលដែលបងបញ្ចប់រឿងហើយ ៗអីលូវនេះបងក៏ធ្វើបាន "
   " ហ្ហឹកៗ លោកប្ដី អូនរំភើបចិត្តណាស់ នៀកមិននឹកស្មានសោះថាផ្កាវានៅតែរីកដដែល អូន ហ្ហឹកៗៗ "
   " អូ៎ៗ ប្រពន្ធរបស់បង ហេតុអីក៏យំហៀសំបោបែបនេះហ៎ា ខ្មាស់គេស្លាប់ហើយណា តោះពួកយើងឆាប់ចូលទៅៗ បងមានអីស៊ុបប្រាយអូនដែលណា "
   " ហ្ហឹកៗៗ នេះបងនៅមានអីស៊ុបប្រាយអូនទៀតឬ? " ថេយ៉ុង
   " មានណា តោះ " ថេយ៉ុងក៏បន្តដើរទៅតាមរាងក្រាស់ទៅដល់ខ្ទមដែលពួកគេបានមកនៅកាលពីឆ្នាំទៅនោះឯង វានៅតែជាខ្ទមតូចដដែល តែវាបានជាប់នៅដាមស្នេហ៍ជាមួយនិងអនុស្សាវរីយ៍របស់ពួកគេជាច្រើន។
   " ពួកយើងទៅណាទៀតលោកប្ដី "
   " ពួកយើងទៅក្នុងសួនផ្កា បងមានអីអោយអូនឃើញ ជឿថាអូនប្រាកដជាចូលចិត្ត " ជុងហ្គុកក៏បន្តដឹកដៃនាំរាងតូចទៅកាន់ទួលខ្ពស់មួយវាជាដីទួលដែលមានផ្កាដុះជុំវិញហើយអ្វីដែលឃើញនោះគឺ...
    " គ្រប់គ្នា!!..នេះតើមានរឿងអី?ហេតអីក៏គ្រប់គ្នានៅទីនេះដែរ "
    " ប៉ាតូចៗ... " មីឃើនិងមីឡូកំពុងតែត្រូវពរដោយណាមជូននិងជីនស្រែកហៅប៉ាៗពួកគេដោយក្ដីរំភើបមិនបាច់ប្រាប់ក៏យើងអាចស្មានដឹងដែរថានេះគឺការរៀបចំស៊ុបប្រាយរបស់លោកប្ដី។
    " កូនមីឡូមីឃើ...ជុង!!..នេះបងប្រុងស៊ុបប្រាយអីអូនទៀតហើយ? " ថេយ៉ុងងាក់មកសួរអ្នកជាប្ដីវិញទាំងរកយំ
     " នេះគឺជាកន្លែងរៀបការរបស់ពួកយើងនោះអី អូនបានប្រាប់បងថាអូនចង់ធ្វើកន្លែងបែបធម្មជាតិៗបែបនេះ ទើបបងជ្រើសរើសទីនេះណា "
    " ហ្ហឹកៗៗ លោកប្ដី អូនរំភើបណាស់ ហ្ហឹកៗៗ អូនចង់ចេញយំហើយណា "
    " កូនថេយ៍ឆាប់ចូលទៅចាប់ផ្ដើមពិធីណាកូន "  
    " តោះថេយ៍ " ជុងហ្គុកក៏បានបីរាងតូចដើរទៅរកកន្លែងធ្វើកម្មវិធី ដែលមានកូនរោងដែលមានសប្បៃពណ៌សរចងចេញជាសោភ័ណ្ឌភាពហើយក៏មានផ្កាឈូករ័ត្នជាការតែងលំអរ សុទ្ធមើលទៅលើសពីស្រស់ស្អាតទៅទៀត។ ក្នុងកម្មវិធីតូច
មួយដែលមានអ្នកចូលរួមសុទ្ធតែបងប្អូននិងមិត្តៗប៉ុណ្ណោះ តែចង់ប្រាប់ថាក្ដីសុខគឺពិតជាពេញបេះដូងប្រៀបតែម្ដង។
    " បើចឹងខ្ញុំសុំដំណើរការកម្មវិធីហើយណា " លោកអាចារ្យរៀបចំកម្មវិធីរៀបការតាមប្រពៃណី
    " បាទ " រាងតូចថេយ៍ស្លៀកពាក់ធម្មតា តែគេមានស្បៃចងក្បាលដោយបានទ្រាមទុកដោយជុងហ្គុក
     " តើលោក ចនជុងហ្គុក ព្រមទទួលយកគីមថេយ៉ុងគឺជាភរិយារួមគ្នាចងក្រងដំណើរជីវិតតទៅជាមួយគ្នាដែរទេ? "
     " បាទខ្ញុំព្រម ខ្ញុំចនជុងហ្គុកព្រមទទួល គីមថេយ៉ុងធ្វើជាភរិយា ហើយក៏ដើរកាន់ដៃគ្នាមិនថាមានរឿងអ្វីកើតឡើងខ្ញុំសន្យាថា និងស្មោះត្រង់ជាមួយភរិយាម្នាក់នេះតែម្នាក់គត់ "
     " ហ្ហឹកៗៗ ជុង "
     " ចុះលោកគីមថេយ៉ុងព្រមទទួលលោកចនជុងហ្គកធ្វើជាស្វាមីរួចដំណើរអនាគតជាមួយគ្នាដែរទេ? "
     " បាទ ខ្ញុំគីមថេយ៉ុងព្រមទទួល ចនជុងហ្គុកជាស្វាមី ខ្ញុំសុំសន្យាថាធ្វើជាភរិយា ដែលស្ដាប់បង្គាប់ ស្រលាញ់មើលថែ ស្វាមីលុះដល់ដង្ហើមចុងក្រោយ របស់ខ្ញុំ " ថេយ៉ុង
      " បើអីញ្ចឹង អ្នកទាំងពីបំពាក់ចិញ្ចៀនសុភមង្គលទៅបាទ "
      " ហូ៎!!!...យេ៎ៗ!!!... "
       " ថើបទៅៗៗៗ "
       " ប៉ាធំថើបប៉ាតូចភ្លាមទៅបាទ "
       " បងថើបអូនហើយណា "
        " អ្ហឹម "
        " ហូ៎ មើលទៅៗស្វីតៗណាស់លោកអើយ ផ្អែមណាស់ៗ "
        " ប៉ាសូមអោយកូនៗទាំងពីទទួលបានតែសុភមង្គលណាកូន "
         " កុំភ្លេចយកកូនអោយច្រើនៗណាខ្ញុំសុំស្ម័គ្រចិត្តធ្វើជាម៉ែដោះអោយដោយហ្រ្វី "
បន្ទាប់ពីកម្មវិធីចប់សព្វគ្រប់គ្រប់គ្នាក៏បានដើរទៅលេងថតរូបជាមួយនិងផ្កាយ៉ាងរីករាយចំនែកឯគូស្វាមីភរិយាមួយគូនេះវិញ ក៏កំពុងតែឈរអោបគ្នាសម្លឹងទៅកាន់សកម្មភាពរបស់ពួកគេយ៉ាងរីករាយ ដោយជុងហ្គុកឈរអោបថេយ៉ុងពីក្រោយ។
___________
    " ជីន!!.. "
    " លោក "
    " ពេលណាទើបព្រមស្រលាញ់ខ្ញុំទៅ ខ្ញុំតាមញ៉ែយូហើយណា "
    " អេ៎ អ្នកណាប្រើលោកដែរទៅខ្ញុំមិនបានប្រើទេ "
    " ហឿយ កម្លោះចាស់ហើយនៅមាត់រឹងទៀតណា ចាំមើលថាបើខ្ញុំចាប់ហើយនៅឆ្លើយបដិសេធទៀតដែរទេ " ថាហើយណាមជូនក៏បានដើរទៅអោបរាងតូចជីនជាប់សឹមទំលាក់បបូមាត់ថើបផ្ដិតលើមុខលើមាត់ ពាសពេញមុខជីន
     " លោកប៉ាអ្នកម៉ាក់ កូនបានបំពានរាងកាយជីនហើយដូច្នេះហើយសូមលោកប៉ាអ្នកម៉ាក់លើកជីនអោយខ្ញុំណា ក្រែងមានអ្នកនិយាយដើមកូនប្រុសលោកប៉ា " ណាមជូនអោបជីនយ៉ាងណែនស្រែកប្រាប់ទៅកាន់លោកសាន់និងអ្នកស្រីមីរ៉ាខ្លាំងៗដល់ថ្នាក់ជីនគាំងជាមួយនិងចរិកនាយជាខ្លាំង
   " អេ៎ លោកលេងណា លេង "
   " មិនលេងទេ ចាំតែមានពេលជាងនេះចាប់រំលោភតែម្ដង "
    " អ៎ា មាត់ឆ្កែណាស់ អ៎ា នែ៎ លោកឯងថើបខ្ញុំធ្វើអីហ៎ា "
     " សឺតត៎ ៗៗៗ "
______________
   " មើលជីនធ្វើចរិកចុះ ចាស់ហើយនៅលេងរឹកទៀត មិនដូចអូនសោះ " ជីមីន
    " ដូចជាអូនហេ៎ អូនមកចាប់បងរំលោភនិងមែនទេ? " សូហ្គា
    " អ៎ាយ អាប្ដីឆ្គួត អូនមិនបានចាប់ទេ បងតើដែលចាប់អូនរំលោភនោះ "
    " អ៎ា កូនក្មេងរោគចិត្តចាប់ប្ដីខ្លួនឯងរំលោភឡើងសន្លប់រាល់យប់ ហ៎ា ក្មេងរោគចិត្ត " សូហ្គាបង្អាប់ជីមីនហើយពួកគេទាំងពីក៏នាំគ្នារត់ចាប់គ្នាពេញក្នុងរងផ្កាយ៉ាងមានក្ដីសុខបំផុត។ យើងងាក់មកមើលខាងជុងស៊ូនិងយ៉ុងអានវិញម្ដង៖
   " កូនប៉ា ពេលណាកូនចេញមករកប៉ាទៅហ្ហឹម " យ៉ុងអានស្ទាបពោះជុងស៊ូដែលទើបតែមានកូនបាន2ខែប៉ុន្នឹងសោះ
    " អ៎ា យ៉ុងនេះបងទៅនិយាយជាមួយកូនយ៉ាងមិចនិង កូនមិនលឺបងនិយាយទេ កូនទើបតែពីរខែ គេមិនទាន់មានរូបរាងពេញលេញទេណា "
    " អ៎ាៗ បងរំភើបពេក អូនមើលទៅពួកគេចុះ បងសប្បាយចិត្តណាស់ មើលចុះ "
    " អូនក៏សប្បាយចិត្តដែរ ពេលឃើញបងហ្គុកនិងបងថ្លៃមានសុភមង្គលជាមួយគ្នាបែបនេះ ពួកគេអាចឈប់រំលឹករឿងអតីតកាលបានហើយ "
    " បងស្រលាញ់អូនណាស់ ជុងស៊ូ "
    " អូនក៏ស្រលាញ់បងដែរ យ៉ុងអាន "
    " អ៎ាៗ មើលគ្រប់គ្នាចុះ គ្រប់គូអោយប៉ិ មិនយល់ដល់យើងសោះហើយណ៎? " ជេហ៊ុបពរមីឡូនិងមីឃើដោយដៃម្ខាងម្នាក់ លួចច្រនែនទៅកាន់ពួកគេដែលមានគូម្នាក់មួយគូចំនែនគេវិញក៏កណ្ដោចកណ្ដែងតែឯងចឹង
    " អ៊ុំបាទ ពរអូនរត់លេងណាបាទ " មីឃើ
   " បាទទទួលបញ្ជា " ជេហ៊ុបចាប់ក្មួយៗជាប់ទើបរត់តិចៗនៅតាមរងនោះស្រែកយ៉ាងសប្បាយចិត្តជាទីបំផុត។
_______________
    " ហ្ហឹស ហ្ហាស ៗ បងមើលចុះ " ថេយ៉ុងនៅក្នុងរង្វ់ដៃរបស់អ្នកជាប្ដីទាំងញញឹមសម្លឹងទៅកាន់បងៗនិងមិត្តៗ ដែលមានស្នេហាយ៉ាងស្មោះត្រង់ម្នាក់មួយគូយ៉ាងមានក្ដីសុខគ្រប់គូ។
    " ថេយ៍ " ជុងហ្គុកប្ដូជាការអោបមកជាទាញរាងតូចបែរមុខមករកនាយ អោយប្រសព្វមុខជាមួយគ្នា
    " ហ្ហឹម? "
    " បងអរគុណអូន បងពិតជាចង់អរគុណអូនមួយម៉ឺនដង មួយលានដង បងអរគុណ ដែលអូនមិនប្រកាន់ហើយព្រមអោយបងដើរចូលមកក្នុងជីវិតរបស់អូនម្ដងទៀត ដោយមិនប្រកាន់រឿងអតីតដែលបងធ្លាប់ធ្វើបាបអូន "
    " អូនក៏ដូចគ្នាដែរ អូនអរគុណបងខ្លាំងបំផុត ដែលមិនលែងដៃអូន ហើយព្រមកាន់ដៃអូនម្ដងទៀត ទោះអូនធ្លាប់បោកប្រាស់ទំនុកចិត្តរបស់បងក៏ដោយ តែបងនៅតែមិនប្រកាន់ "  

    " តែបងខុសច្រើនជាងអូន បងធ្វើបាបជាន់ឈ្លីរាងកាយអូនមើលងាយអូនគ្រប់សព្វបែបយ៉ាង តែអូននៅតែព្រម... "
    " ព្រោះស្រលាញ់នោះអី អូនព្រមអភ័យទោសអោយបងគ្រប់យ៉ាងទាំងអស់ ព្រោះតែស្រលាញ់ "
    " ចាប់ពីថ្ងៃនិងតទៅ បងនិងធ្វើជាប្ដីល្អ មិនត្រចៀកសរឆាប់ជឿលើសម្ដីគ្រប់គ្នា បងនិងជឿជាក់លើអូនអោយបានច្រើនៗ  ហើយបងនិងធ្វើជាប្ដីដែលអស្ចារ្យបំផុតសម្រាប់អូន ហើយអោយអូនញញឹមៗពេញមួយជីវិតនេះណា "
    " ហ្ហឹកៗៗ បងគតដូចជាអូនទេថាគំនុំរបស់បងបានធ្វើអោយអូននិងបងបានជួបគ្នា "
     " ពិតណាស់ បងមានរឿងមួយចង់ប្រាប់អោយអូនដឹងដែរណា  គឺបងបានលួចស្រលាញ់អូនតាំងពីថ្ងៃជួបដំបូងមកម្ល៉េះ គ្រាន់តែថាភ្លើងគំនុំវាបានឆេះងុំពេញចិត្តរបស់បងអស់ទៅហើយ ទើបបងមិនបានចាប់អារម្មណ៍រឿងបេះដូងរបស់បងឡើយ តែយូៗទៅបងក៏ចាប់ផ្ដើមស្រលាញ់អូនដោយបាត់មិនបាន "
    " ពិតមែនហេ៎? ហ្ហឹស... អូនក៏គិតថាអូនបានលួចស្រលាញ់បងតាំងពីដំបូងដូចគ្នាដែរណា តែមកពីពេលនោះបងកាចបងធ្វើបាបអូនពេក ទើបបានជាអូនត្រូវបង្ខំចិត្តលាក់អារម្មណ៍នោះ "
    " តែពេលនេះគឺពួកយើងបានស្រលាញ់គ្នាហើយ ពួកយើងនិងស្រលាញ់គ្នាស្រលាញ់គ្នាអោយកាន់តែច្រើនទៅៗ " ជុងហ្គុកនិងថេយ៉ុងនិយាយប្រយោគជាមួយគ្នាទាំងស្នាមញញឹម រួចជុងហ្គុកក៏អោនទៅផ្ដិតស្នាមថើបលើបបូរមាត់របស់ថេយ៉ុងយ៉ាងយូដោយរាងតូចក៏បានតបតរវិញយ៉ាងស្អិតរមួតដូចគ្នា
    " ប៉ាៗ !!!... " មីឃើនិងមីឡូក៏បានរត់មករកពួកគេទើបប៉ាៗទាំងពីរភ្ញាក់ផ្អើលជាខ្លាំង។
    " អេ៎ៗ ប៉ាៗថើបគ្នា ហិហិ "
ភ្ភាពយល់ច្រឡំមួយនេះបង្ករជាភ្លើងគំនុំឡើងគំនុំដែលបានឆេះងុំនៅក្នុងចិត្តរបស់នាយក៏មិនអាចឈ្នះចិត្តស្រលាញ់និងបេះដូងស្មោះរបស់ពួកគេបាន ឃើញទេ ថាទីបំផុតពួកគេក៏បានស្រលាញ់គ្នាហើយបំភ្លេចរឿងអតីតកាលចោលសាងគ្រួសារជាមួយគ្នាយ៉ាងមានក្ដីសុខ។

                     ☘️ចប់ដោយបរិបូរណ៍☘️

✨រឿងផ្ដើមស្នេហ៍ក្នុងភ្លើងគំនុំពេលនេះសន្មត់ថាចប់ដោយបរិបូរណ៍តែត្រឹមនេះនាងខ្ញុំចនឡារីសាសូមអភ័យទោសចំពោះពាក្យពេចន៍មិនសមរម្យជាច្រើនដែលកើតមានឡើងក្នុងសាច់រឿងទាំងមូលហើយក៏សូមអរគុណដល់អ្នកអានទាំងអស់គ្នាជាក្រៃលែងដែលចំណាយពេលមកអានរឿងនេះតាំងពីដើមដល់ចប់ សូមជូនពរអោយគ្រប់គ្នាជួបតែសំណាងល្អណា  សូមអរគុណ🥰 ✨

🎉 You've finished reading រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed ) 🎉
រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now