ក្រោយពីដើរមើលជុំវិញកសិដ្ឋានអស់ពេលរៀងយូគ្រាន់ រាងតូចទាំងពីរក៏លាជុងហ្គុកនិងណាមជូនត្រឡប់ទៅផ្ទះវិញ ព្រោះផ្លូវឆ្ងាយណាមួយផ្លូវគោកផងទឹកផងវាអាចជាយូទម្រាំតែទៅដល់ សេអ៊ូលវិញ។
ចំនែកកាំងឈុលរួមជាមួយនិងយនជុនពួកគេនិងកម្មករពីបីអ្នកក៏បាននាំគ្នាទៅដើររករាងតូច ជួនពេលជុងហ្គុកកំពុងតែរវល់។
"បានជួបទេ?"កាំងឈុល
"អត់ទេបងមេកា"
"យនជុនឯងជួបទេ?"
"អត់ទេបងមេកា ពេលនេះថេយ៍នៅឯណាទៅខ្ញុំបារម្ភពីគេណាស់"យនជុន
_____________
ក្នុងកំឡុងពេលដែលកាំងឈុលនិងកម្មករពីអ្នកផ្សេងទៀតដើរកថេយ៍ ជុងហ្គុកទើបតែចាប់ភ្លឹកថាដូចជាបាត់ថេយ៉ុង។
"ថេយ៉ុងបាត់ទៅណា មានអ្នកណាឃើញទេ?"
"បាទ ចៅហ្វាយធំ ថេយ៉ុងមិនដឹងជាបាត់ទៅណាជាងបីម៉ោងហើយ ពេលនេះបងមេកា យនជុនកំពុងតែតាមរកបាទ"កម្មករ
"មនុស្សមួយទាំងមូលមិចក៏បណ្ដោយអោយបាត់ទៅកើត ចំមែនបើយើងដឹងថាឯងលួចរត់ឯងនិងត្រូវធ្ងន់មិនខាន"ជុងហ្គុកគិតឃើញតែម្យ៉ាងនាយគិតត្រឹមថាថេយ៉ុងឈ្លៀតពេលដែលគ្រប់គ្នាំពុងតែមមាញឹកគេក៏លួចរត់ តែកុំគិតថារត់បាន បើនៅក្នុងបរិវេណដីរបស់ត្រកូលចននោះ។
_______________
"Yeonjunឃើញមិត្តរបស់ឯងឬនៅ?"ជុងហ្គុកបានដើរមកដល់ជាយព្រៃនៃបរិវេណកសិដ្ឋានរបស់នាយទើបសួរទាំងមុខមានកំហឹងមិនបាត់
"នៅមិនទាន់ឃើញទេចៅហ្វាយធំ"យនជុនឆ្លើយទាំងអោនមុខចុះមិនប្រាប់ក៏ដឹងថាគេកំពុងតែភ័យខ្លាច
"យើងអោយឯងនៅក្បែរគេគ្រប់ពេលហេតុអីក៏បណ្ដោយអោយមានរឿងបែបនេះកើតឡើងចឹង?"
"សុំទោសចៅហ្វាយធំ"
"បានហើយអាជុង ទោះឯងស្ដីអោយគេយ៉ាងណាក៏មិនបានថេយ៍ត្រឡប់មកវិញដែរ យល់ល្អយើងគួតែនាំគ្នាទៅតាមរកថេយ៍នៅក្នុងព្រៃវិញទៅ"
"បើយើងរកថេយ៉ុងមិនឃើញ ទ្រាមខ្លួនទៅ"
ជុងហ្គុកនិយាយហើយក៏បាននាំគ្នាទៅរកថេយ៍ភ្លាមតែម្ដង ដោយស្មើរនេះគឺម៉ោងប្រហែល2រសៀលហើយ កម្មករប្រុសស្រីប្រហែលជា10អ្នកជាងនាំគ្នារុករកពេញព្រៃ។
_____________
ផ្ទះចាស់នៅក្នុងព្រៃជ្រៅមួយខ្នងដែលមានរូបរាងទ្រុដទ្រោម ប៉ុន្តែអាចអោយយើងនៅបាន យើងសម្លឹងទៅខាងក្នុងបន្ទប់ដែលមានទំហំតូចល្មម ស្ថិតនៅលើគ្រែតូចមួយដែលមានកន្ទេលដាក់ក្រាលនិងកម្រាលស្ដើងអាចធ្វើអោយអ្នកដែលគេងពីលើបញ្ជៀសពីការឈឺខ្នងបានខ្លះ។
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
