#New Day
ថ្ងៃថ្មីក៏បានចូលមកជំនួសថ្ងៃចាស់ព្រលឹមនេះនាយ
ក្រាស់ក៏បានក្រោកលឿនខុសពីធម្មតាដើម្បីមកមើលកាងារនៅក្នុងកសិដ្ឋានដូចជាសព្វមួយដងចឹងឯង។
" មេការយ៉ាងមិចទៅហើយគោមានឈឺទៀតដែរទេ? " ជុងហ្គុក
" អត់មានទេចៅហ្វាយ "
" ចៅហ្វាយ...ចៅហ្វាយមានរឿងហើយបាទ " អង្គុយសុខៗសូប៊ីនក៏បានដើរមកដល់ស្រែកពីចម្ងាយមកតែម្ដង ដែលជាហេតុធ្វើអោយនាយក្រាស់
ងើបមុខបន្តិចដើម្បីសម្លឹងមុខនាយជាកូនចៅ
" មានរឿងអី? "
" លេខាបានខលមកប្រាប់ថាមានគេលួចដក់លុយនៅក្នុងក្រុមហ៊ុនអស់១០០លាន មិនដឹងមូលហេតុ ខ្ញុំគិតថានិងលាចៅហ្វាយត្រឡប់ទៅវិញ "
" រឿងលុយនេះជារឿងដែលមិនធ្លាប់ជួប ចាំយើងទៅជាមួយឯងចុះ លោកកាំងឈុលខ្ញុំសូមផ្ញើរកាងារនិងលោកមួយរយះ ខ្ញុំទៅមើលកាខុសត្រូវនៅក្រុមហ៊ុន បើមានអីបន្ទាន់ខលមកប្រាប់ខ្ញុំ "
" បាទចៅហ្វាយធំ នៅទីនេះគ្មានអ្វីគួអោយបារម្ភទេ ទុកចិត្តចុះ "
" អ្ហឹម តោះឆាប់ទៅ "
ជុងហ្គុកនិងសូប៊ីនក៏បាននាំគ្នាមកដល់ផ្ទះស្នាក់ ដែលមកដល់ក៏បានឃើញជុងស៊ូអង្គុយចាំនាយរួចជាស្រេច។
" បងប្រុសនេះកាបូបបង "
" ហ្ហឹម បើចឹងឆាប់ទៅ "
ពួកគេទាំងបួនអ្នកគឺJungkook Jungsu Namjoon&Soobinទាំងនាងអ៉ីក៏បានចេញទៅព្រមគ្នា។
_______________
#វិមានត្រកូលវ៉ូ
ពេលរសៀលក៏បានចូលមកដល់ពេលនេះជីនជាបងធំនៅក្នុងគ្រួសារ កំពុងតែឈររងចាំប្អូនពៅរៀបចំខ្លួនដើម្បីទៅសបភីង។
" ថេយ៍តោះពួកយើងឆាប់ចេញដំណើរទៅ " ជីន
" បាទ "
ជីននិងថេយ៉ុងគឺនាំគ្នាចេញទៅផ្សាទំនើបទៅរកទិញ
សម្លៀកបំពាក់រួមទាំងរបស់របរប្រើប្រាស់ផ្សេងៗ ដែលមានអង្គរក្សម្នាក់ជាអ្នកបើកឡាន ពួកគេគឺជាកូនរបស់រដ្ឋមន្រ្តីបែបនិងគេចមិនផុតពីអ្នកដែលតាមយាយីឡើយ។ ធ្វើដំណើរទៅតាមផ្លូវថេយ៉ុងស្រងូតស្រង៉ាត់ខ្លាំងណាស់ ទឹកមុខរបស់គេមិនបានស្រស់បស់ឡើយទោះបីជាជីនព្យាយាមហៅគេដើម្បីកុំអោយស្ងាត់ក៏ដោយចុះ តែមើលទៅថេយ៍ហាក់ស្ងប់ស្ងាត់ស្រពាប់ស្រពោន មិនប្រាប់ក៏ដឹង ថាគេនៅនឹកជុងហ្គុក។ ជីនក៏មិនបាននិយាយអ្វីទៀតដែរ គឺស្ងាត់រហូតតែម្ដង យើងសម្លឹងមើលទៅអ្នកបើកឡានវិញម្ដង នាយហាក់ដូចជាសម្លឹងមើលកញ្ចក់ឡានទៅខាងក្រោយ ព្រោះគាត់កំពុងតែឃើញមានឡានមួយគ្រឿងបើកតាមមកតាំងពីភូមិគ្រិះ តែគាត់ក៏គិតថាប្រហែលជាអ្នកបើកឡានទូទៅ
និងឯងទើបខ្ចិលខ្វល់ចេះតែបើកបន្តរហូតទៅដល់ផ្សាទំនើបតែម្ដង។
YOU ARE READING
រឿង : 🔥គំនុំផ្ដើមស្នេហ៍🔥 ( Completed )
Romanceដោយសារតែការយល់ច្រឡំ បានធ្វើអោយនាយ លង់ខ្លួនកាន់តែជ្រៅក្នុងរណ្ដៅគំនុំ។ តែក៏ជ្រុលផុងទៅទៅស្រលាញ់គ្នាដោយបាត់មុខមិនបាន។ Jeon Jungkook (Top) x Kim Taehyung (Bottom) Writer: Jeon Larisa ✍️
