Part23:ថាមិច!!...បាត់ថេយ៉ុង3ខែហើយ

2.2K 112 0
                                        

ជុងហ្គុករត់ចូលមកដល់ក្នុងបន្ទប់ទឹកកន្លែងដំបូងដែលគេមើលនោះគឺអាងទឹកនាយកូរទឹកគ្រលែងពេញអាងតែគឺមិនបានឃើញឡើយ
«ឃើញទេអ្នកប្រុស...»ម៉ែដោះ
«មិនឃើញទេ...បើសិនជាយើងដឹងថាឯងលួចរត់ឯងនិងជួបរបស់ធ្ងន់ជាងនេះ...»ជុងហ្គុកបន្លឺសម្ដីយ៉ាងមឺងម៉ាត់ទាំងកំហឹងក្នុងចិត្តកំពុងតែដុតរោលដំបូង
នាយខំតែភ័យបារម្ភស្មានថាគេសម្លាប់ខ្លួនតែនេះមិនឃើញនៅក្នុងបន្ទប់ចឹងក៏បានន័យថានាយតូចលួចរត់ពិតមែន នាយក៏ដើរចេញមកខាងក្រៅចេញទៅតាមរាងតូចតែពេលដែលងាកទៅជ្រុងម្ខាង ជុងហ្គុកក៏បានឃើញអ្វីម្យ៉ាងប្រៀបដូចជាមនុស្សទើបនាយដើរទៅមើលគឺឃើញថាជាថេយ៉ុងដែលគេងសន្លប់នៅក្បែរផើងផ្កាក្បែរសសរផ្ទះតាមមើលប្រហែលជាថេយ៉ុងចង់ដើរត្រឡប់ទៅបន្ទប់តែទៅមិនដល់ក៏សន្លប់មុនទៅ
«ថេយ៍...»ម៉ែដោះ
«...»នាយក្រាស់ក៏បានលើកបីរាងតូចឡើង ខ្លួនឡើងក្ដៅ ហើយយ៉ាងទន់ល្អូកទៅហើយ ម៉ែដោះឃើញបែបនោះគាត់ប្រាកដចិត្តខ្លាំងណាស់ថាថេយ៍មានរឿងលើសនោះមិនខាន បានជាដល់ថ្នាក់នេះ តែក៏មិនហ៊ានសួនាំជុងហ្គុកខ្លួនចាំសួថេយ៍វិញចាំពេលគេដឹងខ្លួនសិន

«អ្នកប្រុសមិននាំថេយ៍ទៅបន្ទប់របស់គេទេឬ»ម៉ែដោះក៏ស្រែកសួនៅពេលដែលឃើញជុងហ្គុកស្រាប់តែនាំថេយ៉ុងទៅបន្ទប់របស់គេទៅវិញ
«អោយគេសម្រាកនៅទីនេះហើយ...ម៉ែដោះជួយខលហៅនាងអ៉ី អោយនាងមកផង»ជុងហ្គុកក៏បានដាក់អោយរាងតូចគេងសម្រាកនៅលើសាឡុងព្រោះពូកនៅមិនទាន់មានកម្រាលនៅឡើយ ក៏ធ្វើអោយម៉ែដោះឆ្ងល់ខ្លាំងណាស់ តែពេលគាត់ងាក់ទៅបានឃើញកម្រាលដែលនៅក្នុងកញ្រ្ចែងដាក់ខោអាវប្រឡាក់ទើបគាត់យល់ភ្លាម
«ចាសៗអ្នកប្រុស...»ម៉ែដោះឆ្លើយតបនិងជុងហ្គុកហើយគាត់ក៏បានដើរចេញទៅបន្ទប់របស់គាត់ដោយទៅយកទូរស័ព្ទដើម្បីខលទៅនាងអ៉ីតាមបញ្ជារបស់ជុងហ្គុក ចំនែកឯជុងហ្គុកវិញបន្ទាប់ពីដាក់ថេយ៍អោយគេងលើសាឡុងរួចហើយនាយក៏បានអង្គុយនៅក្បែរនិងរាងតូច
«តើយើងធ្វើចំពោះឯងត្រូវឬក៏ខុសទៅ? ហេតុអីក៏យើងមានអារម្មណ៍ថាយើងខុសចឹង...បេះដូងយើងក៏ឈឺ...ឬមួយ...យើងស្រលាញ់ឯង!!...»ជុងហ្គុកបន្លឺនៅពាក្យមួយឃ្លាចេញមកព្រមជាមួយដៃដែលលាត់អាវរបស់នាយតូចចេញនាយបានឃើញសុទ្ធតែស្នាមធ្មេញនិងស្នាមកន្ទួលដុំៗក្រហមពេញខ្លួននាយតូច
ទើបនាយបន្លឺឡើងដូចមនុស្សដែលដឹងកំហុសចឹងឯង

ជុងហ្គុកក៏បានដោះអាវនាយតូចចេញរួចក៏ដើរទៅយកភួយមកដណ្ដប់អោយហើយនាយក៏ដើរចេញទៅ ប្រហែលជាចង់ទៅធ្វើការ
«ម៉ែដោះ ពេលនាងអ៉ីមកដល់អោយនាងយកកម្រាលពូកនិងសម្លៀកបំពាក់ដែលនៅក្នុងកន្រ្តកទៅបោកអោយអស់ផង ហើយអោយនាងរៀបចំបន្ទប់អោយស្អាតផងណាអ៊ុំ អ៎ ម៉ែដោះកុំភ្លេចធ្វើស៊ុបអោយក្មេងនោះមួយចានផងខ្ញុំទៅមើលគោដែលវាឈឺសិន»ជុងហ្គុកមុននិងទៅក៏មិនភ្លេចនិយាយផ្ដាំផ្ញើរជាមុននោះទេ
«ចុះបើថេយ៍ភ្ញាក់ខ្ញុំអាចនាំគេមកបន្ទប់វិញបានទេចាស»ម៉ែដោះ
«គេត្រូវនៅក្នុងបន្ទប់របស់ខ្ញុំ រហូតដល់ខ្ញុំមកបើមិនឃើញគេប្រាប់គេផងប្រយ័ត្នឈឺខ្លួនលើសនេះ»ជុងហ្គុកផ្ដាំផ្ញើររួចរាល់ហើយនាយក៏បានដើរត្រឡប់ចាកចេញទៅ ដោយមានហូសូជាអ្នកបើកឡានមកយកគេ (ហូសូស្នាក់នៅផ្ទះកម្មករ)

រឿង  :   🔥គំនុំផ្ដើមស្នេហ៍🔥    ( Completed )Where stories live. Discover now