ផ្ដើមរឿង

4K 111 1
                                    

កំណាន់ចិត្តម៉ាហ្វៀ
ផ្ដើមរឿង

រដ្ឋកាលីហ្វ័រញ៉ា,​ សហរដ្ឋអាមេរិច
«លែង! លែង​ខ្ញុំទៅ ហ៊ឹកៗ» សំឡេងតូចស្រាលបន្លឺឡើងពីដើមករម្ចាស់កាយតូចច្រឡឹងដែលស្ថិតនៅក្នុងឈុតរ៉ូបខើចស្ដើងបញ្ចេញគល់ភ្លៅសខ្ចីសាកសមគួរអោយទាក់ទាញភ្នែក តែមើលទៅម្ចាស់រាងកាយហាក់បីដូចជាមិនពេញចិត្តនឹងការស្លៀកពាក់មួយនេះ អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះគឺកាយវិការបង្ខំរបស់ក្រុមមនុស្សប្រុសទាំងអស់ទៅលើម្ចាស់ខ្លួនដែលគ្រងឈុតនោះ។
«ពួកឯងចង់បានអី?ហ៊ឹកៗ» ម្ចាស់កាយដែលកំពុងតែភ័យខ្លាចនោះក៏ចោទសួរទាំងញ័របបូរមាត់ផង ដៃទាំងសងខាងព្យាយាមលើកបិទបាំងរាងកាយក៏ព្រោះតែភាពអៀនខ្មាសដែលខ្លួននាងជាស្រីហើយត្រូវមកស្លៀកពាក់បែបនេះនៅចំពោះមុខមនុស្សប្រុសអស់ទាំងនេះ។
តែសំនួរចោទសួររបស់នាងក៏ហាក់នាំឲ្យអ្នកដែលនៅទីនោះងាកមើលទៅនាងកាន់តែច្រើននឹងនាំគ្នាសើចចំអកដល់នាងទាំងដែលម្នាក់ៗមិនព្រមប្រាប់នាងពីអ្វីដែលនាងចង់ដឹងសោះ។
«គឺសងលុយជំនួសម៉ែឪនាងនោះអី ហាសហា៎» ក្រោយពីចំណាយពេលសើចចំអកទៅលើនាងតូចអស់មួយសន្ទុះទីបំផុតមនុស្សប្រុសម្នាក់ក្នុងចំណោមជនដែលគួរឲ្យខ្លាចទាំងនោះក៏យល់ព្រមឆ្លើយតបជាមួយនឹងនាង ហើយចម្លើយដែលពួកគេឆ្លើយតបនោះនាំឲ្យបេះដូងនាងធ្លាក់ក្ដុកដល់ដីតែម្ដង។
«សងបំណុល? នេះពួកឯងទៅធ្វើអីពុកម៉ែយើង ហ៊ឹកហ៊ឺ? យើងទើបតែសងបំណុលពួកឯងអស់ប៉ុន្មានសប្ដាហ៍មុនទេ ហ៊ឹកហ៊ឺ» ពាក្យពេចន៍ពោលចេញពីបបូរមាត់ក្រពុំឈូកដែលហាក់ទាក់ទាញឲ្យកម្លោះៗដែលកំពុងចោមរោមសើចចំអកនោះហាក់ដូចជាចាប់អារម្មណ៍ ម្នាក់ក្នុងចំណោមពួកគេក៏បន្ទាបខ្លួនចុះឲ្យស្មើនឹងកៅអីដែលនាងអង្គុយរួចលូកដៃច្បូតចុងចង្ការនាងបន្តិច។
«សងអស់រឺ? មនុស្សដែលងប់ក្បាលនឹងស្រាល្បែងដូចជាកញ្ចាស់ទាំង២នោះគិតហេស៎ថាអាចនឹងអស់បំណុលនោះ? លើកនេះពួកវាក៏លក់នាងមកឲ្យថៅកែក្នុងតម្លៃថ្លៃគួរសមដើម្បីដោះដូរជាមួយនឹងបំណុលពួកវា..យើងថានាងគួរឈប់យំសោកហើយរៀបចំខ្លួនទៅនៅជាមួយនឹងម្ចាស់ថ្មីទៅឡេឡានី ហាសហា៎» ពួកគេកាន់តែនិយាយនាងតូចកាន់តែហេងហាងក្នុងចិត្តព្រោះថាទីមួយនាងឈឺចាប់នឹងរឿងដែលប៉ាម៉ាក់នាងយកនាងមកលោះបំណុលបែបនេះហើយនាងក៏ខ្លាច ខ្លាចមិនដឹងថានាងនឹងត្រូវទៅនៅជាមួយនរណា ទីនេះជាឃ្លាំងពពួកសង្គមងងឹត នៅទីនេះជួញគ្រប់ទំនិញទាំងអស់សូម្បីតែមនុស្ស ពួកគេដេញថ្លៃក្មេងស្រីជាច្រើនប្រៀបប្រដូចពួកនាងដូចជាទំនិញដែលគ្មានតម្លៃ គ្មានការឈឺចាប់ ហើយពេលនេះនាងក៏ក្លាយជាទំនិញមួយក្នុងចំណោមទំនិញជាច្រើនរបស់គេ។
ឡេឡានីមិនបាននិយាយតវ៉ាអ្វីទៀតក្រៅពីទម្លាក់ខ្លួនអង្គុយផ្អែកខ្នងនឹងកៅអីវិញព្រមជាមួយនឹងទឹកមុខស្រពាប់ស្រពោន ពួកដែលមាននាទីយាមកាមនាងទាំងនោះក៏នាំគ្នាចាកចេញទៅខាងក្រៅត្បិតថាមានអ្នកបក់ដៃហៅ ប្រហែលជាពិធីដេញថ្លៃទំនិញជិតចូលមកដល់ហើយ។
«ហ៊ឹកហ៊ឺ..» ការឈឺចាប់, ភាពភ័យខ្លាចមិនអាចលាក់បានតែក៏មិនអាចរៀបរាប់ចេញមកជាឃ្លាប្រយោគត្រឹមត្រូវក្រៅពីបញ្ចេញវាមកតាមសំឡេងយំ តំណក់ទឹកភ្នែកដែលហូរតក់ៗកាត់ផែនថ្ពាល់ទៅវិញ ឡេឡានីទម្លាក់ខ្លួនអង្គុយចុះផ្ទាល់នឹងឥដ្ឋរួចប្រណម្យដៃបួងសួងទាំងទឹកភ្នែកសស្រាក់។
«ខ្ញុំសុំអង្វរ..ខ្ញុំខ្លាចណាស់ ហ៊ឹកហ៊ឺ..»

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now