ភាគ៦៦,៦៧

691 32 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៦៦,៦៧

ផ្លាច់!
សំឡេងទះនេះមិនមែនជាសំឡេងដែលអេមម៉ាលីជាអ្នកទះទៅលើអេដវីនឡើយតែវាជាសំលេងហូស៊ុកទះអេមម៉ាលីទៅវិញទេ គេទះនាងដល់ដួលបុកនឹងកម្រាលដាក់ជើងក្នុងឡាន អេមម៉ាលីក៏ងើបមើលទាំងគេទាំងញ័របបូរមាត់នឹងខ្លួនទទ្រើត។
«ភ័យ?!» ហូស៊ុកលូកដៃកាន់ច្របាច់ថ្ពាល់របស់អេមម៉ាលីសឹងតែបែកឈាមរួចសួរនូវប្រយោគមួយដែលគេអាចដឹងបានត្រឹមតែមើលមុខមាត់ភ័យខ្លាចរបស់នាងនាពេលនោះតែគេចង់លឺពីមាត់របស់នាងជាង។
«បង..បងស៊ុក»
«កុំមកហៅឈ្មោះយើង..មនុស្សស្រីវិបល្លាសដូចជានាងគ្មានសិទ្ធិមកហៅឈ្មោះយើងបែបនឹងឡើយ..» ហូស៊ុកក្រវាសដៃពីមាត់នាងរួចងាកបែរទៅអេដវីនបន្តិច អ្នកខាងមុខក៏ងក់ក្បាលរួចបើកឡានចាកចេញទៅយ៉ាងលឿន អេមម៉ាលីឯណោះបានឱកាសនាងក៏បម្រុងនឹងបើកទ្វារឡានគេចតែក៏ត្រូវបានហូស៊ុកចាប់នាងជាប់នឹងដាក់ខ្នោះដៃនាងជាមួយនឹងកៅអីឡានបាំងខាងមុខ។
«លែង..លែងយើង»
«ជុ៎..ជុ៎! នាងធ្លាប់ជាម្ចាស់ហ្គេមដល់ក្លាយជាអ្នកលេងហ្គេមម្ដងហេតុអីក៏ភ័យ? ធ្វើចិត្តឲ្យសប្បាយៗទៅដល់កន្លែងនាងនឹងបានដឹងថាវាសប្បាយ គឺសប្បាយជាងហ្គេមដែលនាងធ្លាប់បានរៀបចំឡើងទៅទៀត» ហូស៊ុកញញឹមចុងមាត់រួចអង្គុយគងអន្ទាក់ខ្លាបែបមិនខ្វល់ ភ្នែកក៏មើលទៅបាំងខាងមុខ ខុសពីអេមម៉ាលីដែលខាំមាត់ជាប់ទាំងខឹងនឹងភ័យ តែភាពភ័យខ្លាចវាមានច្រើនជាងកំហឹង..
នាងមិនគួរមកល្បងជាមួយមេម៉ាហ្វៀឡើយ។

វិមានហ្វ្រេដឌើរីកស៍
ឡានខ្ពស់មួយក៏ចូលមកឈប់ចតពីមុខវិមានធំស្កឹមស្កៃនឹងមានវត្តមានរបស់លោកម្ចាស់ហ្គេសស្ពើចុះមក តែគាត់ក៏មិនបានមានបំណងចូលវិមានដើម្បីសម្រាកឡើយ គាត់ក៏បែរសម្ដៅទៅកាន់ផ្ទះតូចវិញ ព្រោះនៅទីនោះទើបមានវត្តមានអ្នកដែលគាត់ចង់ចួប។
ពេលនេះអ្នកបម្រើនៅវិមានធំភាគច្រើនគឺមកនៅផ្ទះតូចព្រោះមានបញ្ជាដាច់ខាតថាពួកគេត្រូវតែមកមើលថែនឹងបម្រើទឹកក្ដៅទឹកត្រជាក់ឲ្យអ្នកនាងឡេឡានីដែលស្នាក់នៅផ្ទះតូចនោះ គ្រប់គ្នាកាលបើបានឃើញវត្តមានរបស់លោកម្ចាស់ហ្គេសស្ពើភ្លាមម្នាក់ៗក៏ប្រញាប់អោនគំនាបភ្លាម។
«ចាំខ្ញុំទៅជម្រាបអ្នកនាងឡេឡានីថាលោកម្ចាស់មក» ក្នុងចំណោមអ្នកបម្រើទាំងនោះក៏មានវត្តមានអ្នកបម្រើម្នាក់ចូលមកជម្រាបលោកម្ចាស់ហ្គេសស្ពើនឹងសុំខ្លួនចូលទៅជម្រាបដំណឹងអ្នកនៅខាងក្នុងជាមុនតែលោកម្ចាស់គាត់ក៏លាដៃឃាត់។
«មិនចាំបាច់ទេ, មានការងារអីក៏ទៅធ្វើចុះចាំយើងទៅរកកូនស្រីយើងដោយខ្លួនឯង» ពាក្យថា(កូនស្រី)មួយម៉ាត់នេះលោកម្ចាស់ហ្គេសស្ពើក៏ប្រើវាដោយពេញចិត្តត្បិតថាគាត់ស្រឡាញ់នាងដូចជាកូនបង្កើតអ៊ីចឹងដែរ គាត់មិនដែលធ្លាប់មានឱកាសបានមើលថែកូនស្រីណាម្នាក់ឡើយហើយគាត់ក៏មាននិស្ស័យតាំងពីបានចួបនាងដំបូងដូចគ្នា គាត់រំភើបនឹងបានចួបនាងម្ដងទៀត..
តែមិនប្រាកដថានាងនឹងរំភើបដែលគាត់ត្រឡប់មកវិញគ្រានេះរឺក៏អត់ទេ?
តុក!តុក..
ទ្វារបន្ទប់គោះឡើងនាំឲ្យអ្នកដែលកំពុងតែអង្គុយបត់សម្លៀកបំពាក់ឯណោះត្រូវងាកមើលមកទ្វារ ឡេឡានីក៏មិនទាន់ឆ្លើយតែលូកទម្លាក់រ៉ូបដែលនាងស្លៀកកាលពីថ្ងៃដែលហូស៊ុកទិញនាងមកនោះចុះបន្តិច។
(អ្នកនាងឡេឡានី..លោកម្ចាស់មកលេងអ្នកនាង)
«លោកម្ចាស់? ឲ្យគាត់ចូលមកចុះ» គ្រាន់តែឡេឡានីឆ្លើយតបភ្លាម ទ្វារបន្ទប់នោះក៏បើកឡើងបង្ហាញវត្តមានរបស់លោកម្ចាស់ហ្គេសស្ពើចូលមកទាំងញញឹម គាត់ដាក់ឈើច្រត់គាត់ទៅម្ខាងរួចអង្គុយចុះលើកៅអីឈើក្បែរនោះ។  «ក្នុងខ្លួនយ៉ាងមិចទៅហើយកូន? មានមិនស្រួលត្រង់ណាទៀតទេ?» លោកហ្គេសស្ពើនិយាយទាំងទឹកមុខញញឹមតែស្នាមញញឹមរបស់គាត់ក៏ហាក់រលុបចេញបន្តិចម្ដងៗកាលបើបានឃើញនាងរៀបចំខោអាវដាក់យ៉ាងមានរបៀបនៅក្នុងកេសដោយមានខ្លះនាងបានតម្រៀបនៅក្នុងទូរ ឯខ្លះទៀតនាងក៏កំពុងតែរៀបដាក់ចូល។
«ខ្ញុំក៏កំពុងចង់ចួបលោកប៉ាល្មម..ខ្ញុំគិតថាបើសិនជាអ្នកដែលខ្ញុំគួរជម្រាបនាពេលនេះគឺគួរតែជាលោកប៉ា ខ្ញុំគិតថាខ្ញុំគួរតែដល់ពេលចាកចេញហើយ ព្រោះខ្ញុំគិតថាខ្ញុំមិនសាកសមនឹងរស់នៅទីនេះទៀតទេ ត្រឡប់ចុះត្រឡប់ឡើងជីវិតរបស់ខ្ញុំក៏វិលទៅកាន់ភាពមិនស្ងប់សុខ មិនមាននូវភាពជឿជាក់ទៅលើនរណាម្នាក់សោះ ខ្ញុំមានអារម្មណ៍ថាខ្ញុំបាត់បង់អ្នកគ្រប់គ្នាអស់ទៅហើយ» ឡេឡានីនិយាយគ្រប់ពាក្យគ្រប់ម៉ាត់សុទ្ធតែបង្ហាញពីអត្ថន័យឈឺចាប់ចេញពីចិត្តរបស់នាង តែនាងក៏មិនប្រែប្រួលទឹកមុខអីបន្តិចសោះឡើយ ពោលគឺនាងនិយាយវាទាំងញញឹមស្ងួត ហើយវាក៏ចាក់ដោតដល់អារម្មណ៍លោកម្ចាស់ជាងការដែលនាងនិយាយទាំងយំសោកចេញមកទៅទៀត ព្រោះបើនាងយំគាត់គិតថាវាអាចជួយរំសាយភាពតានតឹងក្នុងទ្រូងនាងខ្លះ តែនេះគឺអត់ទេ។
«ឡេឡានីស្ដាប់ប៉ាណា៎ គ្រប់យ៉ាងដែលបានកើតឡើងវាមិនមែនជារឿងពិតនោះទេ ហូស៊ុកគេក៏មិនបានមានបំណងចង់ទៅរៀបការរឺទទួលខុសត្រូវលើអេមម៉ាលីអីដែរ គេធ្វើក៏ព្រោះតែមានហេតុផល គេធ្វើក៏ព្រោះតែដើម្បីកូននឹងគេប៉ុណ្ណោះ» លោកហ្គេសស្ពើលូកកាន់ក្រសោបដៃកូនស្រីជាប់ណែន ព្យាយាមនិយាយបកស្រាយប្រាប់នាងដើម្បីឲ្យឡេឡានីនាងបានយល់ ស្រីតូចក៏មិនបានផ្លាស់ប្ដូរទឹកមុខដដែលដោយនាងនៅតែរក្សាស្នាមញញឹមព្រមទាំងសំឡឹងមើលទៅគាត់ជាប់មិនដាក់ភ្នែក។
«អ៊ីចឹងបានន័យថាខ្ញំក៏រឹតតែមិនសាកសមនឹងទីនេះ មិនសាកសមនឹងម្ចាស់ប្រុស ព្រោះថាខ្ញុំអស់ជំនឿចិត្តនឹងលែងជឿជាក់លើអ្វីអស់ទៅហើយ» ឡេឡានីនិយាយទាំងក្នុងទ្រូងកំពុងតែស្រែកយំ លោកហ្គេសស្ពើដែលកាន់ដៃនាងជាប់ឯណោះក៏ក្រវីក្បាលហាក់ព្យាយាមប្រាប់នាងថាកុំឲ្យគិតបែបនេះបន្តិចទៀត វាមិនមែនជាការពិតនោះឡើយ នាងនៅតែជាមនុស្សសំខាន់ នៅតែជាកែវភ្នែករបស់គ្រួសារមួយនេះ តាំងតែពីដើមរហូតមកដល់ពេលនេះហើយក៏ជារៀងរហូតទៅ។
....
ក្រឡេកមើលទៅហូស៊ុកឯណោះវិញក្រោយពីចាកចេញពីព្រលានយន្តហោះនាយក៏ឲ្យកូនចៅបើកសម្ដៅទៅកាន់ទីកន្លែងមួយហើយនៅទីនោះគេក៏មានរឿងជាច្រើនដែលចង់និយាយដូចគ្នាដែរ។
«លែង..បងស៊ុកលែងខ្ញុំ» អេមម៉ាលីកាលបើគ្រាន់តែមកដល់ភ្លាមក៏ត្រូវបានហូស៊ុកចាប់អូសដៃនាងទីងណាត់ទីងណែងចុះពីឡានមក ទោះជានាងព្យាយាមរើបម្រាស់ខ្លាំងយ៉ាងណាក៏នៅមិនអាចធ្វើបាន ចុងបញ្ចប់នាងក៏មានតែព្រមទៅតាមគេតាមសម្រួល កែវភ្នែកមុតក៏ងាកមើលជុំទិសទើបដឹងថានាងមកដល់ទីវាលបញ្ចុះសព នេះគេនាំនាងមកធ្វើអីទៅរឺមួយក៏..
«នេះបងចង់ធ្វើអីខ្ញុំ ហ៊ឹកហ៊ឺ..ខ្ញុំមិនចង់ស្លាប់ទេបងស៊ុក ហ៊ឹកៗ» អេមម៉ាលីក៏ពុតជាយំសោកបោកខ្លួនម្ដងទៀតព្រោះវាតែងតែទទួលបានផលសម្រាប់នាង តែមិនមែនពេលនេះទេ ព្រោះហូស៊ុកអស់ភាពមេត្តាជាមួយនឹងគ្រួសារអ្នកក្បត់មិត្តភាពដូចជាពួកនាងហើយ។
«សម្លាប់ហ្អេស៎? នាងគ្មានតម្លៃឲ្យយើងសម្លាប់ទេ អឹស» ហូស៊ុកក៏ទាញនាងមកទម្លាក់ពីមុខផ្នូររបស់មនុស្ស២នាក់ដែលមានរូបថតបង្ហាញយ៉ាងច្បាស់ថាពួកគាត់ជានរណាហើយអេមម៉ាលីនាងក៏ស្គាល់ពួកគាត់ដូចគ្នា។
«ថ្ងៃនេះកាលពីជិត២០ឆ្នាំមុនគ្រួសារនាងប្រហែលជាកំពុងសើចសប្បាយសុីចាយលុយដែលពួកចោរម្សៀតនោះវាឲ្យ ខណៈយើងនឹងប៉ាម៉ាក់យើងវេទនាត្រាំត្រែងនឹងទារុណកម្ម យើងត្រូវពួនសម្ងំមើលលោកប៉ាយើងត្រូវគេចាក់ម្ដងមួយកាំបិតៗ គ្រាប់កាំភ្លើងជាច្រើនគ្រាប់ទម្លុះចូលទៅក្នុងខ្លួនគាត់វាហាក់ដូចជាដុះដូរនឹងលុយដែលពួកនាងយកទៅសុីចាយ អ្នកម៉ាក់យើងត្រូវលើកដៃសំពះគេសុំអង្វរគេមិនឲ្យសម្លាប់គាត់ ទុកជីវិតឲ្យគាត់បាននៅមើលកូនជាពិសេសគឺប្អូនយើងនៅក្នុងពោះ តែពួកវាក៏គ្មានធម៌មេត្តាដូចជាម៉ែនឹងឪរបស់នាងដែលជាក្រពើរមិលគុណ លោកប៉ាអ្នកម៉ាក់យើងស្រឡាញ់ពួកឯង ជួយយកអាសារពួកឯងជានិច្ច ឪនាងត្រូវជាប់គុកក៏លោកប៉ាយើងចេញមុខធានាការពារ ពេលផ្ទះនាងខ្វះខាតអ្នកម៉ាក់យើងក៏តែងតែធ្វើអាហារនឹងយករបស់របរទៅឲ្យមិនដាច់ ប៉ុណ្ណឹងហើយពួកឯងនៅអាចបិទភ្នែកទទួលយកលុយធំជាងមិត្តភាពទៀតហ្អេស៎?» ហូស៊ុកស្រែកគំហកដាក់អេមម៉ាលីនាំឲ្យនាងយំកាន់តែខ្លាំងលើសដើម នាងក៏បានដឹងលឺពីរឿងមួយនេះ រឿងដែលលោកប៉ានាងទទួលសំណូកពីគេនឹងរត់ទៅរស់នៅជប៉ុននោះ តែនាងក៏ដូចជាម្ដាយនាង នាងមិនអាចជំទាស់បានមានតែយល់ព្រមសម្របទៅតាមគាត់។
«ស្ដាយណាស់ ស្ដាយដែលឪនាងស្លាប់បាត់ បើមិនដូច្នោះទេយើងនឹងចាប់វាមកក្រាបក្បាលសំពះផ្នូរប៉ាម៉ាក់យក យកឈាមវាមកបន្ដក់ពីមុខពួកគាត់ឲ្យសាកសមនឹងទង្វើដែលពួកវាបានធ្វើ..» គ្រាន់តែលឺមួយឃ្លាប្រយោគចុងក្រោយនេះអេមម៉ាលីក៏ញ័រជើងកាន់តែខ្លាំង នាងថតក្រោយទាំងភ័យខ្លាច ដៃក៏ជាប់ខ្នោះហើយក៏មានអ្នកយាមនៅទីនោះចាំឃ្លាំមើលនាងដែរ។
«មកដល់នាង..នាងក៏ត្រឡប់ចូលមកយាយីជីវិតយើង ព្យាយាមប្រើគ្រប់មធ្យោបាយដើម្បីចាប់យើងនឹងធ្វើឲ្យយើងបាត់បង់មនុស្សស្រីដែលយើងស្រឡាញ់ទៅម្នាក់ទៀត រឿងពីមុនវាអាចនឹងមិនពាក់ពន្ធ័ជាមួយនាង តែបើសិនជានាងហ៊ានធ្វើអ្វីឲ្យប៉ះពាល់ជាមួយឡេឡានីទៀត នាងនឹងដឹងគ្នាជាមួយយើងជាមិនខាន..» ហូស៊ុកនិយាយរួចក៏ញញឹម នាយថយក្រោយឲ្យកូនចៅចូលមករកនាង គេចាប់ទាញក្រៀកដៃនាងរួចទាញស្កុតមកបិទមាត់នាង។
«ហ៊ឺម..អឺម»
«យកនាងទៅទម្លាក់នៅផែស្ងួតហើយឲ្យគេដឹកនាងទៅតូក្យូវិញ ហើយហាមឲ្យយើងឃើញមុខនាងនៅកាលីហ្វ័រញ៉ានេះទៀត យល់ទេ?»
«បាទទាន៎» កូនចៅគេទាំងអម្បាល់ម៉ានក៏ទោនគំនាបរួចអូសទាញរាងកាយរើកញ្ជ្រោលរបស់អេមម៉ាលីទៅបាត់ ហូស៊ុកក៏ងើយក្បាលព្រលែងខ្យល់ដង្ហើមស្រាលរួចមើលទៅផ្ទៃមេឃខៀវស្រងាត់នោះ។
«ប៉ាម៉ាក់..កូនចាប់បានពួករួមគំនិតហើយ ជំហានបន្ទាប់នោះគឺគ្រួសារផាទ្រីសៀរ៍..» ហូស៊ុកក្ដាប់ដៃខ្លួនឯងហាប់ណែនបញ្ចេញភាពខឹងសម្បារតាមការក្ដាប់ដៃខ្លួនឯងនាគ្រានោះ។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now