ភាគ១២១,១២២

467 19 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១២១,១២២

ត្រឹមចម្លើយថាមែនហើយយ៉ាងខ្លីពីមាត់របស់ហូស៊ុកក៏ធ្វើឲ្យស្ថានភាពគ្រប់យ៉ាងដែលស្រស់បំព្រងក្នុងបន្ទប់នោះប្រែមកជាល្ហល្ហេវជាថ្មីម្ដងទៀត ឡេឡានីនាងក៏ភាំងនឹងព្យាយាមងាកសំឡឹងមើលទៅមិត្តរបស់នាង ថេយ៉ុងឯណោះគាប់ជួនទើបតែបានឃើញរូម៉ានៅជាមួយនឹងប្រុសផ្សេងស្និតស្នាលគ្នាលាក់បាំងនឹងគេហើយពេលនេះក៏បែរជាមកបានដឹងលឺនូវដំណឹងមួយដែលគេមិនគួរលឺនឹងមិនគួរឲ្យកើតឡើងសោះទៀត គេសឹងតែទប់លំនឹងខ្លួនឯងមិនបាន តែក៏ព្យាយាមប្រមូលទាំងកម្លាំងកាយនឹងកម្លាំងចិត្តជួយជ្រោមជ្រែងឲ្យខ្លួនឯងនៅនឹងនរចាំស្ដាប់រឿងរ៉ាវបន្តទៀត។
«រឿងវាយ៉ាងមិចទៅលោកពូ? និយាយប្រាប់ខ្ញុំឲ្យលម្អិតបានទេ?» ថេយ៉ុងព្យាយាមនិយាយដូចជាធម្មតាសម្រាប់ខ្លួនឯង តែសម្រាប់ហូស៊ុកនឹងអ្នកនៅទីនោះក៏នៅតែអាចមើលដឹងថាគេមិនអូខេឡើយ គេដូចជាប្រេះស្រាំក្នុងចិត្តសឹងតែអាចស្លាប់នៅនឹងកន្លែងទៅហើយ។
«ឡេឡានី..បងនឹងលោកប៉ាឡើងទៅខាងលើមួយភ្លែតសិនណា៎ ជុប៎ បន្តិចទៀតបងនឹងមកវិញ» ឡេឡានីក៏ងក់ក្បាលឆ្លើយតបរួចទទួលការថើបថ្ងាសពីបុរសជាទីស្រឡាញ់មុននឹងគេនឹងគ្រួសារគេនាំគ្នាចាកចេញទៅ ឡេឡានីក៏តាមមើលពួកគេជាប់រហូតរួចទើបនាងងាកមកមើលនឹងថើបកូនភ្លោះទាំង២របស់នាងវិញ។
«សូមឲ្យគ្រប់យ៉ាងល្អប្រសើរសម្រាប់ថេយ៍នឹងម៉ាផងទៅចុះ ខ្ញុំដឹងថាព្រះមិនដាច់ធម៌មេត្តាជាមួយពួកគេថ្នាក់នេះពេកទេមែនទេ?» ឡេឡានីនាងមិនអាចជួយអ្វីកើត បានត្រឹមតែបួងសួងក្នុងចិត្ត រំពឹងថាគ្រប់យ៉ាងនឹងល្អប្រសើរសម្រាប់មនុស្សដែលនៅជុំវិញខ្លួននាង។

ក្រឡេកមើលទៅអ្នកដែលចាកចេញពីឡេឡានីទៅឯណោះវិញ ហូស៊ុក ថេយ៉ុងរួមទាំងលោកម្ចាស់ហ្គេសស្ពើក៏ឡើងមកកាន់រានហាលខាងលើអាគារមន្ទីរពេទ្យ ធ្វើយ៉ាងណាឲ្យប្រាកដថាទីនោះគឺមានតែពួកគេប៉ុណ្ណោះ។
«ហេតុអីក៏..ហ៊ើយ!» គ្រាន់តែមកដល់ជាន់ខាងលើភ្លាម ថេយ៉ុងគេក៏អាចធ្វើជាខ្លួនឯងបាន នាយលើកដៃជ្រោងសក់ខ្លួនឯងស្របជាមួយនឹងភាពមិនអស់ចិត្តទាល់តែសោះនោះ ហូស៊ុកក៏ចូលមកជិតក្មួយប្រុសមុននឹងលូកដៃកាន់ស្មាគេរួចគោះស្រាលៗដូចជាព្យាយាមលួងលោមគេសិន។
«រឿងនេះវាអាចនឹងពិបាកទទួលយកសម្រាប់ឯង តែវាក៏គួរតែដល់ពេលដែលឯងត្រូវដឹងហើយថាប៉ាម៉ាក់របស់ឯងគាត់ទទួលមរណភាពដោយរបៀបណា» ថេយ៉ុងព្រលែងខ្យល់ដង្ហើមធ្ងន់ប្រុងប្រៀបចិត្តរួចទើបងាកទៅមើលលោកម្ចាស់ហ្គេសស្ពើបន្តិច គាត់ក៏ងក់ក្បាលដាក់កូនប្រុសរះចបែរសំឡឹងមើលទៅឆ្ងាយ។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now