ភាគទី៧៤

563 32 1
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគទី៧៤

ក្រឡេកមកមើលអ្នកម្ខាងទៀតឯណេះវិញក្រោយពីទៅរកគូដណ្ដឹងនៅក្រុមហ៊ុនរួចមកពួកគេក៏ឈៀងចូលមកទទួលកូនស្រីពីសាលារៀនជាមួយនឹងគ្នាជាលើកដំបូង ព្រោះថារយៈពេល៣ខែកន្លងមកនេះហេនរីកម្រឲ្យនាងចេញក្រៅវិមានណាស់ ព្រោះគេបារម្ភពីសុវត្ថិភាពនាងហើយគេក៏បារម្ភខ្លាចថានឹងមានអ្នកណាឃើញនាង ពិសេសត្រកូលដែលធ្លាប់ទិញនាងយកមកនោះ។
«ម៉ាក់មកទទួលកូន កូនសប្បាយចិត្តណាស់» គ្រាន់តែឡើងមកដល់ឡានភ្លាមរូម៉ាក៏ប្រញាប់លូកដៃអោបក្រសោបស្ត្រីដែលមកជាមួយនឹងឪពុកគេឯណោះ ឡេឡានីញញឹមរួចលូកដៃអង្អែលប៉ះក្បាលកូនស្រីគូដណ្ដឹងតិចៗទាំងក្ដីស្រឡាញ់ រូម៉ាក៏ដកខ្លួនពីការអោបក្រសោបបន្តិចរួចអើតក្បាលទៅមើលលោកប៉ានាងដែលអង្គុយនៅបាំងខាងក្រោយជាមួយគ្នាឯណោះ។
«លោកប៉ាមិនដែលមកទទួលកូនទាំងថ្ងៃដែលរវល់ប្រជុំបែបនឹងទេ..អេ៎» រូម៉ាញ៉ោះលោកប៉ារបស់នាងកាលបើនាងបានដឹងច្បាស់ហើយថារឿងណាដែលឡេឡានីសុំគឺលោកប៉ានាងមិនដែលហ៊ានបដិសេធម្ដងឡើយ នេះហើយដែលគេហៅថាស្នេហាបាំងមុខនោះ។
«ម៉ាក់គិតថាប៉ុន្មានថ្ងៃទៀតពួកយើងនឹងញ៊ាំអាហារជុំគ្នាអបអរខួបកំណើតរបស់លោកប៉ា តែថាប៉ុន្មានថ្ងៃទៀតលោកប៉ាកូនក៏ត្រូវទៅបារាំងធ្វើការ..» ឡេឡានីនិយាយឡើងព្រមជាមួយនឹងទឹកមុខហាក់ស្រពាប់ស្រពោនបន្តិច ហេនរីងាកមើលមកមនុស្សស្រីជាទីស្រឡាញ់រួចក៏លើកដៃអង្អែលប៉ះក្បាលនាងតិចៗ។
«បងពិតជាមានការសំខាន់មែនណា..អ៊ីចឹងពួកយើងញ៊ាំអាហារនៅខាងក្រៅជុំគ្នាជាមួយកូនតែម្ដងទៅល្អទេ? ចាំបងកក់ភោជនីយដ្ឋាន..» ហេនរីនិយាយលួងលោមគូដណ្ដឹងភ្លាមត្បិតគ្រាន់តែមើលតាមទឹកមុខក៏អាចដឹងថានាងហាក់ដូចជាអាក់អន់ស្រពន់ចិត្តត្បិតថានាងធ្លាប់បាននិយាយថានាងមានគម្រោងជាច្រើនសម្រាប់ថ្ងៃកំណើតរបស់គេ តែពេលនេះគេក៏បែរជាមានការរវល់នៅបរទេសទៅវិញ។
«អូនគួរតែធ្វើអាហារសម្រាប់ថ្ងៃកំណើតបង ព្រោះវាមើលទៅពិសេសជាង» ឡេឡានីទោះជានាងលែងទម្លាក់ទឹកមុខក៏ដោយក៏នាងនៅតែនិយាយដដែលៗថានាងសោកស្ដាយដែលនាងមិនបានធ្វើអ្វីជាពិសេសដើម្បីគេក្នុងថ្ងៃពិសេសនេះ រូម៉ាក៏ច្បូញមាត់បន្តិចរួចចូលអោបដៃឡេឡានីម្ខាងជាប់ណែន។
«ពួកយើងទៅញ៊ាំអាហារជុំគ្នានៅខាងក្រៅម្ដងទៅណាម៉ាក់ណា៎ កូនក៏មិនចង់ឲ្យម៉ាក់ហត់ធ្វើអាហារដែរណា៎»
«ប៉ុន្តែ-»
«ណា៎ម៉ាក់ណា៎ ម៉ាស្រឡាញ់ម៉ាក់ណាស់» រូម៉ានិយាយងិងក់ដូចជាកូនក្មេងនាំឲ្យឡេឡានីព្រលែងខ្យល់ដង្ហើមស្រាលរួចងាកមើលទៅគូដណ្ដឹងបន្តិច ហេនរីក៏ញញឹមរួចគោះដៃនាងតិចៗហាក់ប្រាប់ថានាងថាគេមិនបានគិតពីកាដូរឺក៏អ្វីពិសេសឡើយ ឲ្យតែគេបានអបអរវាជុំគ្នាជាមួយនាងនឹងរូម៉ាគឺល្អបំផុតហើយ។
«ម៉ាក់..»
«ក៏បានណា៎..តែលើកក្រោយម៉ាក់ត្រូវតែជាអ្នករៀបចំណា៎ ទាំងថ្ងៃកំណើតកូន ខួបកំណើតបងដូចគ្នា» ហេនរីក៏អស់សំណើចព្រមគ្នាជាមួយគូដណ្ដឹងនឹងកូនស្រីរបស់គេ ពួកគេទាំង៣ក៏ជជែកគ្នាយ៉ាងសប្បាយរីករាយតាមផ្លូវទៅកាន់ភោជនីយដ្ឋានដែលហេនរីបានសន្យានោះ។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now