ភាគ១៤៦,១៤៧

433 20 0
                                    

សងជំនឿចិត្តផុសយឺត ដាក់ម៉ាអស់ដៃហ្មង ហិហិ

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១៤៦,១៤៧

ឡេឡានីក៏ភន្ត័ភាំងកាលបើបានទិដ្ឋភាពសុំរៀបការយ៉ាងគគ្រឹកគគ្រេងស្របតាមផែនការរបស់បុរសជាទីស្រឡាញ់នាងបានរៀបចំឯណោះ ភ្លើងក្នុងសាលឯណោះក៏បំភ្លឺឡើងសារជាថ្មីនាំឲ្យឡេឡានីបានឃើញទាំងអស់ថាអ្នកនៅទីនោះសុទ្ធសឹងតែជានិស្សិតដែលរៀននៅសាលាជាមួយនឹងនាង ស្រីតូចក៏ក្ដាប់មាត់តិចៗរួចងាកមើលមកអ្នកលុតជង្គង់ចំពោះមុខនាងវិញ។
«ព្រមរៀបការនឹងបងណាឡេឡានី»
«ដេតឌីខូចណាស់ម៉ាមី កុំព្រម ហិហិ» ខណៈនោះសំឡេងស្រួយស្រៈបន្លឺឡើងពីបបូរមាត់របស់ក្មេងប្រុសតូចដែលគ្រាន់តែលឺឡេឡានីក៏ប្រញាប់ងាករកមើលភ្លាម។
«ជេយ៍គី,ណាណា កូនវីន ហ៊ឹក» អ្នកណាថាថ្ងៃពិសេសរបស់ប៉ាម៉ាក់គ្មានវត្តមានល្អិតទាំង៣នាក់នេះនោះ? ជេយ៍គីឯណោះក៏រត់មកមុនគេមុនឯងព្រមជាមួយនឹងការតុបតែងយ៉ាងស្រស់សង្ហាគួរឲ្យស្រឡាញ់ អុីនណានឹងខេវីនក៏ចូលមកព្រមគ្នាដែរ ឡេឡានីក៏ស្រវ៉ាអោបកូនទាំង៣នាក់ជាប់ណែនទាំងទឹកភ្នែក។
«ម៉ាក់ស្មានតែកូនៗមិនមកទេតើ ហ៊ឹកៗ ម៉ាក់សប្បាយចិត្តណាស់ ម៉ាក់ស្រឡាញ់ពួកកូនណាស់ ហ៊ឹក» ឡេឡានីយំអោបកូនជាទិដ្ឋភាពកក់ក្ដៅបំផុត ហូស៊ុកឯណោះក៏ញញឹមជាប់លើផ្ទៃមុខ រង់ចាំឲ្យកូនប្រពន្ធអោបគ្នាឲ្យអស់ចិត្តសិន។ «ម៉ាក់ឆ្លើយជាមួយប៉ាសិនទៅ» ខេវីនក៏ពោលឡើងខណៈឃើញលោកប៉ាគេលុតជង្គង់ចាំយូរពេក ឡេឡានីក៏ថើបក្បាលខេវីនបន្តិចរួចឲ្យកូនមកឈរសងខាងនាង ដោយជេយ៍គីឈរនៅម្ខាង អុីនណានឹងខេវីនឈរនៅម្ខាង ទាំង៤នាក់ម្ដាយកូនក៏សំឡឹងមើលទៅហូស៊ុកព្រមគ្នាដល់ថ្នាក់នាយភាំងបន្តិច។
«នេះបងសុំរៀបការម្នាក់រឿងក៏៤នាក់ទៅ?» សំនួររបស់ហូស៊ុកក៏នាំឲ្យគ្រប់គ្នាអស់សំណើចមិនស្ទើរ ជេយ៍គីដែលនៅឈរជិតម្ដាយឯណោះក៏ងើបខ្សឹបត្រចៀកម្ដាយបន្តិច ឡេឡានីស្ដាប់កូនបណ្ដើរ ងក់ក្បាលបណ្ដើរ នាំឲ្យអ្នកដែលមិនបានស្ដាប់កាន់តែចង់ដឹងដែរ។
«មិនដឹងជាចាក់ម៉ាមីស្អីខ្លះទៀតទេ» ហូស៊ុកក៏និយាយឡើងស្របនឹងទឹកមុខបែបចង់ញ៉ោះកូនបន្តិចអីបន្តិច ជេយ៍គីក៏ក្ដាប់មាត់ ទោះជាការស្ដាប់គេបានប្រសើរបន្តិច ស្ដាប់មិនសូវលឺខ្លាំងតែគេក៏អាចអានមាត់លោកប៉ាគេបានថាគាត់កំពុងតែនិយាយអី។
«អូននឹងព្រម តែបងត្រូវស្រឡាញ់អូននឹងកូនឲ្យបានច្រើនៗ កុំលាក់បាំងគ្នា កុំទៅចោលគ្នា បានទេ?» ឡេឡានីសម្រេចចិត្តនិយាយពាក្យក្នុងចិត្តនាំឲ្យអ្នកម្ខាងទៀតញញឹម ហូស៊ុកលូកក្រសោបម្រាមដៃនាងតិចៗរួចក៏ថើប។
«បងសន្យាដោយជីវិតនឹងបេះដូងបង»
«អ៊ីចឹងអូនព្រម..» ឡេឡានីក៏ឆ្លើយទាំងមិនស្ទាក់ស្ទើរ សំឡេងហ៊ោកញ្ជ្រៀវក៏បន្លឺឡើងពេញសាល អ្នកដែលឈរអមឈុតរៀបការឯណោះក៏បានតែញញឹមស្ងួតកាលបើចុងក្រោយនាងក៏មានចំណែកក្នុងការធ្វើរឿងដែលមានសុភមង្គលនេះ នាងក៏នាំខ្លួនចុះពីលើវេទិការួចចាកចេញទៅបាត់ ហូស៊ុកបំពាក់ចិញ្ជៀនឲ្យឡេឡានីរួចក៏លើកបីនាងឡើងក្រវីទៅមកជាមួយនឹងស្នាមញញឹមនឹងការសើចក្អាកក្អាយ ជីវិតពួកគេក៏បានដល់កោះត្រើយហើយ ឡេឡានីក៏អោនមុខចុះរួចក្រសោបមុខហូស៊ុកនឹងថើបគេ គ្រប់គ្នាក៏ទះដៃអបអរសាទរ ក្រសែភ្នែករបស់បុរសម្នាកដែលធ្លាប់ស្រឡាញ់ ធ្លាប់មើលថែនាងក៏មើលមកព្រមជាមួយនឹងភាពសោកស្ដាយតែក៏សប្បាយចិត្តជំនួសនាង ដែលនាងបានចួបនឹងរស់នៅជាមួយបុរសដែលពិតប្រាកដជាមួយនឹងនាង។
«ជូនពរអូនឲ្យមានក្ដីសុខណា ឡេឡានី, ក្មេងល្អរបស់បង» ហេនរីពោលឡើងទាំងស្នាមញញឹមរួចទាញវែនតាខ្មៅមកពាក់មុននឹងដើរចេញទៅបាត់ ក្នុងពិធីជប់លៀងនោះក៏មានតែការសប្បាយរីករាយកាត់ថ្លៃមិនបាន យប់នេះជាយប់ពិសេសបំផុតក្នុងជីវិតឡេឡានីហើយ។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now