ភាគ៣២

1.1K 34 1
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៣២

កង់ទីនក្នុងសកលវិទ្យាល័យ
«ពួកឯងញ៊ាំតាមសម្រួលទៅ ព្រឹកនេះពួកយើងអត់រៀនទេ» ខណៈមិត្តរបស់នាងកំពុងតែដួសអាហារញ៊ាំយ៉ាងឈ្ងុយឆ្ងាញ់ឯណោះរូម៉ានាងក៏មិនបានញ៊ាំអ្វីត្បិតនាងបានញ៊ាំពីផ្ទះរួចមកហើយ ម៉្យាងនាងក៏ចង់អង្គុយនិយាយជាមួយនឹងបងស្រីឡេឡានីនាងឲ្យបានយូរៗដែរ។
«នេះក្បាលបងកើតអីទៅ? រឺមួយក៏..»
«ពិតមែនហើយ! ជម្ងឺចាស់របស់បងរើឡើងទៀតហើយ បងមិនដឹងថាបងធ្វើបែបណាទើបអាចព្យាបាលវាបានឡើយ ព្រោះបើសិនជាបងនៅតែបន្តបែបនេះបងក៏អាចនឹងស្លាប់ដោយមិនដឹងខ្លួនក៏ថាបាន» ឡេឡានីក៏មិនដែលនិយាយប្រាប់នរណាពីជម្ងឺដែលនាងតែងតែគេងមមើរនោះដែរ នាងមានវាតាំងពីនាងនៅជាមួយប៉ាម៉ាក់ចិញ្ចឹមរបស់នាងមកម៉្លេះ ពួកគាត់តែងតែវាយដំច្រំធាក់នាងរហូតដល់ខួរក្បាលនាងមានការប៉ះទង្គិចនឹងបង្កើតមកជាទម្លាប់មួយនេះ ទម្លាប់ដែលខួរក្បាលនាងនឹងគ្មានម្ចាស់ការនៅរៀងរាល់ពេលដែលនាងគេងលង់លក់។
«ខ្ញុំនឹងព្យាយាមសាកសួរលោកប៉ា ក្រែងគាត់ស្គាល់ពេទ្យណាល្អៗអាចជួយបងបាន»
«មិនអីទេរូម៉ា..ពេលនេះវាមិនរើឡើងខ្លាំងឡើយ ម៉្យាងបងក៏មានអ្នកដែលជួយបងទប់ស្កាត់ជាមួយជម្ងឺមួយនេះដែរ បងនឹងមិនអីឡើយបើសិនជាមានគេនៅក្បែរបង» ឡេឡានីនិយាយរួចក៏ញញឹមបន្តិច ស្នាមញញឹមនាងនាំឲ្យរូម៉ាមានចម្ងល់រួចប្រញាប់កិលខ្លួនចូលទៅជិតបងស្រីទាំងចង់ដឹង។
«បងញញឹម? ហីយ៉ា..មនុស្សម្នាក់នោះច្បាស់ជាពិេសសណាស់ហើយ អ្នកណាទៅបងស្រី? សង្សារបងមែនទេ?» ដោយឃើញរូម៉ានាងងឿងឆ្ងល់ឡេឡានីក៏មើលមុខប្អូនរួចលូកដៃឈ្លីសក់នាងតិចៗទាំងខ្នក់ខ្នាញ់។
«បងគ្មានសង្សារទេ..និយាយអ៊ីចឹងយ៉ាងមិចទៅហើយការងារសាលាដែលបងបានដាក់ឲ្យធ្វើនោះ?» រូម៉ាដែលមុននេះញញឹមសប្បាយចិត្តនឹងចង់ដឹងពីរឿងរបស់ឡេឡានីក៏បែរជាប្ដូរមកជាច្បូញបបូរមាត់បន្តិចគ្រាន់តែនិយាយដល់រឿងរៀនភ្លាម ឡេឡានីមើលតែទឹកមុខនាងក៏អាចដឹងដែរថានាងល្អិតនេះកំពុងតែរកលេសខ្ជិល។
«រូម៉ា»
«ខ្ញុំនឹងបញ្ចប់វាឆាប់ៗនេះហើយបងស្រី ប៉ុន្តែមិនឥលូវនេះទេ ខ្ញុំអត់មានអារម្មណ៍នឹងផ្ដោតទៅលើវាសោះ» រូម៉ាក៏បង្ហាញទឹកមុខបែបស្រពាប់ស្រពោនបន្តិច ភ្នែកស្រស់ថ្លារបស់នាងមុននេះក៏ប្ដូរមកជាខ្មៅស្រអាប់ដោយគ្មានមូលហេតុ។
«រូម៉ា»
«ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែតណាបងស្រី» រូម៉ាក៏ញញឹមបន្តិចរួចនាំខ្លួនក្រោកទៅបន្ទប់ទឹកបាត់មិនចាំដល់ឡេឡានីបញ្ចប់ប្រយោគនាងចង់និយាយសិនឡើយ ឡេឡានីក៏មិនអាចធ្វើអ្វីបានក្រៅអង្គុយសំឡឹងមើលផែនខ្នងនាងចាកចេញឆ្ងាយពីទីនោះ។
«ថ្ងៃនេះជាថ្ងៃគម្រប់ខួបនៃការស្លាប់របស់លោកយាយនាង រូម៉ាស្រឡាញ់លោកយាយនាងខ្លាំងណាស់ គាត់ជាមនុស្សតែម្នាក់ដែលនៅក្បែរនាងពេលដែលប៉ាម៉ាក់នាងមានទំនាស់រហូតដល់អ្នកម៉ាក់នាងរត់ចោលនាង» មិត្តរបស់រូម៉ាម្នាក់ក៏និយាយឡើងនូវរឿងដែលរូម៉ាមិនដែលបានប្រាប់ទៅឡេឡានីសោះ បានលឺបែបនេះឡេឡានីក៏កាន់តែអាណិតនាងលើសដើមថែមទៀត សំបកខាងក្រៅនាងជាក្មេងដែលសប្បាយរីករាយគ្រប់ពេល តែខាងក្នុងនាងក៏ជាក្មេងដែលចួបប្រទះរឿងច្រើននឹងត្រូវការការយកចិត្តទុកដាក់ព្រមទាំងភាពកក់ក្ដៅផងដែរ។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Waar verhalen tot leven komen. Ontdek het nu