ភាគទី៧១

597 29 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគទី៧១

ត្របកភ្នែកតូចស្ដើងមានចលនាស្រាលៗកាលបើមានខ្យល់ត្រជាក់ពីម៉ាសុីនត្រជាក់ហើរមកប៉ះនឹងមុខនាង មួយសន្ទុះទើបបាននាងបើកភ្នែកព្រឹមៗនឹងបានឃើញថាខ្លួននាងនៅក្នុងបន្ទប់ធំទូលាយមានផាសុកភាពមួយ ទាស់តែត្រង់ថាវាមានពណ៌ខ្មៅស្លុបមិនត្រូវនឹងអារម្មណ៍នាងសោះ។
«បងឡេឡានី..ហ៊ឹកហ៊ឺ បងស្រី» នាងមិនទាន់ទាំងបើកភ្នែកស្រួលបួលផងនាងក៏លឺសំឡេងស្រួយស្រៈមួយបន្លឺឡើង បូកផ្សំនឹងមានបាតដៃក្ដៅឧណ្ឌមួយលូកមកកាន់ប៉ះដៃនាងនាំចិត្តនឹងក្រសែភ្នែកនាងឲ្យរេសំឡឹងមើលទៅមនុស្សម្នាក់នោះ។
ក្មួយស្រីជំទង់ក្នុងឈុតរ៉ូបស្រស់ស្អាតកំពុងតែលូកកាន់ដៃនាងទាំងទឹកភ្នែកទឹកសំបោរ តែស្នាមញញឹមក៏មាននៅលើផ្ទៃមុខហាក់ដូចជាសប្បាយចិត្តដែលបានឃើញវត្តមានរបស់នាងណាស់អ៊ីចឹង។
«បងឡេឡានី? ជាបងពិតមែន» អ្នកដែលកំពុងតែហៀបនឹងក្រោកឡើងនោះក៏ត្រូវបានអ្នកអង្គុយកៀកជាប់នឹងខ្លួននោះជួយកាន់ស្មានាំឲ្យនាងអង្គុយ រួចក៏លូកកាន់ដៃនាងជាប់ តែនាងក៏ចាប់អារម្មណ៍ថានាងហៅខ្លួនថាយ៉ាងមិចមិនដឹង? គឺ..
«ឡេឡានី? ខ្ញុំឈ្មោះឡេឡានីមែនទេ?» ដោយសារតែនាងមានភាពងឿងឆ្ងល់ទើបនាងសួរឡើងទាំងបើកភ្នែកម៉ក់ៗគួរឲ្យស្រឡាញ់ តែបែរជាធ្វើឲ្យនាងល្អិតដែលកាន់ដៃនាងឯណោះលើកចិញ្ចើមទាំងឆ្ងល់ នាងក៏មិនទាន់លែងដៃអ្នកម្ខាងទៀតតែក៏បែរជាងាកសំឡឹងមើលទៅម្ចាស់កាយមាំទាំដែលឈរសំឡឹងមើលឡេឡានីបានជាគ្នាតាំងពីនាងមិនទាន់ដឹងខ្លួនមកម៉្លេះ។
«រូម៉ាកូនក៏ឃើញថាឡេឡានីមានរបួសក្បាលផ្នែកខាងក្រោយណា៎» ហេនរីដែលជាអ្នករកឃើញនឹងជួយនាងកាលពីម្សិលឯណោះក៏ឧទានឡើង រូម៉ាក៏អោនមើលទៅក្បាលផ្នែកខាងក្រោយរបស់ឡេឡានីរួចពេបមាត់តិចៗបំណងចង់យំក៏ព្រោះតែនាងបានដឹងនឹងលឺគ្រប់យ៉ាងរឿងដែលគេធ្វើបាបបងស្រីដើម្បីលួចលុយបន្តិចបន្ដួចដែលជាកម្លាំងញើសឈាមរបស់ឡេឡានីឯណោះ។
ទឹកថ្លាប៉ុន្មានតំណក់ហូរស្រក់កាត់ផែនថ្ពាល់របស់រូម៉ាតែមិនទាន់ដល់ចង្ការផងក៏ត្រូវបានបងស្រីដែលកំពុងបាត់ការចងចាំឯណោះលូកដៃមកជូតវាសតិចៗ ទោះបីជាឡេឡានីមិនបានចងចាំអ្វីសូម្បីតែបន្តិចទាក់ទងនឹងពួកគេក៏ដោយ តែនាងក៏មិនអាចនៅទ្រាំមើលក្មេងម្នាក់នេះយំបាន ការស្រឡាញ់នឹងភាពយកចិត្តទុកដែលបង្ហាញតាមរយៈក្រសែភ្នែករួមទាំងកាយវិការនាំឲ្យរូម៉ារំជួលចិត្តនឹងប្រញាប់ស្ទុះចូលទៅអោបក្រសោបនាងជាប់ណែន។
«បងឡេឡានីនៅតែដូចដើម បងនៅតែកក់ក្ដៅដូចដើម ហ្អិហ្អិ» រូម៉ាអោបផងញញឹមផង ឡេឡានីក៏លូកដៃកាន់គោះស្មានាងស្រាលៗទាំងញញឹមមុននឹងចោលភ្នែកសំឡឹងមើលទៅម្ចាស់កាយមាំទាំដែលនៅឈរសំឡឹងមើលមកពួកនាងឯណោះ។
«និយាយអ៊ីចឹងខ្ញុំត្រូវជាអ្វីនឹងលោកទៅ? បើនាងតូចហៅខ្ញុំថាបងស្រីបែបនេះ..រឺក៏ពួកយើងជាបង-»
«នាងជាគូដណ្ដឹងរបស់យើង..» ពាក្យសម្ដីរបស់ហេនរីនាំឲ្យឡេឡានីច្បូញមាត់បន្តិចមិនបានភ្ញាក់ផ្អើលអ្វីព្រោះនាងក្រោកមកនៅជាមួយនឹងនរណានាងក៏គិតថាអ្នកនោះជាគ្រួសារនាងហើយ ក៏ប៉ុន្តែអ្នកដែលភ្ញាក់ផ្អើលនោះជារូម៉ាទៅវិញទេ នេះលោកប៉ានាងនិយាយអីបែបនេះ?

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now