ភាគ២៥+២៦

847 44 0
                                    

ភាគនេះជាភាគចុងក្រោយដែលអេតមីនថែមជូនទាំងមិនគ្រប់លក្ខខណ្ឌ អេតមីនអត់ចង់ចិត្តដាច់ទេ តែអេតមីនក៏ត្រូវការការគាំទ្រដើម្បីមានកម្លាំងសរសេរបន្តទៀត

កំណាន់ចិត្តម៉ាហ្វៀ
ភាគ២៥+២៦

ឡេឡានីក៏គេងលង់លក់ពីពេលនោះរហូតទាល់តែដល់ពេលដែលហូស៊ុកក្រោកនៅពេលទាបភ្លឺក៏នាងមិនបានដឹងទៀត ប៉ុន្មានម៉ោងមុននេះគេនៅគេងអោបក្រសោបរាងកាយនាងតែពេលនេះនាយក៏បែរជាមកអង្គុយមើលនាងគេងលង់លក់នៅលើគ្រែពូករបស់គេទៅវិញ ហូស៊ុកក៏សំឡឹងមើលទៅទឹកមុខតូចច្រមិចគួរឲ្យស្រឡាញ់របស់ឡេឡានី គេសំឡឹងមើលប្រៀបបីដូចជាចង់ចងចាំនឹងកត់យកទិដ្ឋភាពកម្របែបនេះទុកក្នុងចិត្តរបស់គេ មុននឹងគេចាកចេញទៅនាពេលបន្តិចទៀតនេះ។
គ្រឹប!
ទ្វារបន្ទប់របស់នាយក៏បើកនឹងបិទតិចៗដោយកម្លាំងដៃរបស់អេដវីនដែលកំពុងតែចូលមកបំណងចង់ប្រាប់ថាដល់ពេលដែលត្រូវចេញទៅហើយ តែមកដល់នាយក៏ឈប់កាលបើបានឃើញចៅហ្វាយកំពុងតែអង្គុយមើលក្មេងស្រីដេកលង់លក់នៅលើគ្រែឯណោះ ដៃម្ខាងលូកប៉ះអង្អែលក្បាលរបស់នាងស្រាលៗហាក់ដូចជាមិនចង់ទៅសោះ តែវាជាតួនាទីនឹងទំនួលខុសត្រូវរបស់គេ គេមិនអាចមិនទៅបានឡើយ។
«តោះយើងទៅអេដវីន..»
«កុំ..» ខណៈហូស៊ុកក្រោកបំណងចង់ចាកចេញក៏បែរជាមិនអាចក្រោកបានព្រោះមានអ្នកទាញជាយអាវធំគេជាប់ ហូស៊ុកក៏ងាកសំឡឹងមើលទៅឡេឡានីឃើញថានាងជាអ្នកក្ដាប់កាន់ជាយអាវធំរបស់គេជាប់ ដៃតូចស្រឡូនម្ខាងទៀតក៏ញ័រទទ្រើតតែនាងក៏ក្ដាប់ជាយខ្នើយជាប់ណែន ហូស៊ុកក៏មិនអាចទៅទាំងបែបនេះបាន គេអាចទៅចោលនាងបានយ៉ាងមិចទៅបើនាងមានអាការៈបែបនេះ?
«អ្នកប្រុសធំទៅចុះ ចាំម៉ាដាមមើលអ្នកនាងតូចជំនួស» គ្រានោះអេដវីនក៏តាមម៉ាដាមម៉ែលឲ្យចូលមកខាងក្នុង គាត់ក៏ចូលមកជំនួសកន្លែងរបស់ហូស៊ុករួចកាន់ដៃរបស់ឡេឡានីជាប់ណែន ស្រីតូចកាលបើមានអ្នកកាន់ដៃជាប់នាងក៏ញញឹមទាំងបិទភ្នែក ដៃម្ខាងទៀតក៏លូកចូលមកអោបដៃម៉ាដាមជាប់ណែន។
«កុំទៅចោលខ្ញុំណា..កុំ» ហូស៊ុកក៏ក្រោកនាំខ្លួនពីពូករួចចាកចេញទៅជាមួយនឹងកូនចៅជំនិតទាំងដែលនាងល្អិតឡេឡានីនៅនិយាយមិនឈប់ តែគេមិនអាចនៅបាន គេចាកចេញទៅទាំងមិនអស់ចិត្តតែម្ដងនាលើកនេះ។
«កុំទៅណា ហ៊ឺ» ម៉ាដាមម៉ែលកាលបើបានលឺអ្នកនាងតូចគាត់និយាយ គាត់ក៏បានតែព្រលែងខ្យល់ដង្ហើមធំរួចលូកដៃប៉ះអង្អែលក្បាលឡេឡានីបន្តិចចាត់ទុកថាវាជាការលួងលោមទៅចុះ។
«ជូនពរអ្នកប្រុសធំផងណា អ្នកនាងឡេឡានី»
ង៉ោង!
តាមផ្លូវចាកចេញពីវិមានមកវាក៏ម៉ោង៣ជាងទៅហើយ អេដវីនដែលជាអ្នកបញ្ជាចង្កូតឯណោះក៏គិតតែពីជាន់ហ្គែឲ្យលឿននឹងអាលឆាប់ដល់ទីតាំង ដោយឡែកហូស៊ុកឯណោះក៏ត្រៀមកាំភ្លើងនឹងស្រោមដៃតាមដែលគេអាចធ្វើបាន។
«ទៅដល់ឯងនឹងកូនចៅឯទៀតចែកគ្នាចូលទៅតាមច្រកតូចៗចុះ ទុកឲ្យយើងជាអ្នកទៅតាមច្រកធំ»
«ចៅហ្វាយ» អេដវីនហាក់មិនពេញចិត្តនឹងផែនការរបស់ចៅហ្វាយនាយទាល់តែសោះ នេះគាត់បម្រុងនាំខ្លួនឯងចូលទៅក្នុងរ៉ូងខ្លារឺយ៉ាងមិច? តែនាយក៏មិនអាចនិយាយអ្វីបានព្រោះចៅហ្វាយរបស់គេជាមនុស្សដែលគិតអ្វីថានោះហើយតែគេនិយាយបែបណា គេក៏នឹងធ្វើបែបនោះ គ្មានអ្នកណាអាចហាមឃាត់រឺប្ដូរគំនិតគេបានឡើយ។
មួយសន្ទុះគេក៏មកដល់ផែស្ងួតដែលជាទីតាំងកំណត់ ហូស៊ុកចុះពីឡានស្របនឹងវត្តមានកូនចៅរបស់គេជាច្រើនមកតាមពីក្រោយផងដែរ មកដល់ពួកគេក៏បំបែកផ្លូវគ្នាទៅតាមការបញ្ជារបស់ចៅហ្វាយនាយ។
ងឺត! ងឺត..
ទូរសព្ទ័មួយគ្រឿងដែលនៅក្នុងហោប៉ៅរបស់អេដវីនក៏រោទ៍ឡើង នាយក៏លើកវាយកមកមើលមុននឹងបានឃើញថាវាជាលេខរបស់ខាងវិមាន អ្នកណាខលមកថ្មើរនេះ? រឺមួយក៏ឡេឡានីនាងក្រោកហើយ..
ផាំង!ផាំង..
«ចៅហ្វាយ..» គ្រានោះការផ្ទុះអាវុធក៏កើតឡើងនាំឲ្យអេដវីនប្រញាប់ទម្លាក់ទូរសព្ទ័ចូលក្នុងហោប៉ៅរួចប្រញាប់រត់ចូលទៅរកចៅហ្វាយតែម្ដង ហូស៊ុកចូលមកដល់ក៏បាញ់រះទៅលើពួកអ្នកជួញដូរទាំងនោះដោយគ្មានញញើតដៃ អស់មួយបង់ដូរមួយបង់ គេតែម្នាក់ឯងក៏អាចទប់ទល់ជាមួយពួកវាបានដល់ទៅមួយហ្វូង។
ផាំង! ផាំង..
ហូស៊ុកងាកបែរបាំងរាងកាយនឹងកុងទីន័រដែលតម្រៀបនៅទីនោះ កាលបើមានពួកផ្សេងបាញ់មករកគេ នាយក៏ងាកបែរចេញទៅថ្មីតែជាអកុសល..
ភឹប!
គ្រាប់កាំភ្លើងមួយគ្រាប់ក៏ហោះទម្លុះមករកស្មាខាងឆ្វេងរបស់គេនាំឲ្យនាយប្រញាប់ផ្ទប់ស្មានឹងកុងទីន័រនោះលាដៃបំណងចង់បាញ់ពួកវានោះ តែអេដវីនដែលរត់ចូលមកនោះក៏បាញ់វាចំកណ្ដាលក្បាលនាំឲ្យវាស្លាប់នៅនឹងកន្លែងតែម្ដង។
«ចៅហ្វាយ..មិនអីទេហ្អេស៎?»
«យើងមិនអីទេ ចូលទៅខាងយកអាវុធយើងមកវិញ» ហូស៊ុកក៏ប្រញាប់លើកដៃម្ខាងខ្ទប់ឈាមរួចរត់ចូលទៅខាងក្នុងជាមួយនឹងអេដវីនភ្លាម ពួកគេចូលមករកកកន្លែងកេសៗដែលដាក់អាវុធនោះរួចបើកវាមើល វាជារឿងខកចិត្តដែលក្នុងនោះគ្មានអាវុធមានតែសំបុត្រនិយាយថា
(ឯងចាញ់បោកយើងហើយ)
ហូស៊ុកក្ដាប់ក្រដាសមួុយនោះរួចក៏គប់ចោលទៅលើដី មុននឹងភ្នែកចាប់ភ្លឹកឃើញភ្លើងក្រហមភ្លឹបភ្លែតៗលោតនៅក្រោមឡាននោះ នាយក៏ថយក្រោយសំឡឹងមើលរួចក៏ឃើញថាវាជា គ្រាប់បែកកំណត់ម៉ោង..
«អេដវីន...រត់!!!!!»
ក្ឌាំង!!!!

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now