ភាគ៤៨

684 36 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៤៨

ក្រឡេកទៅមើលវិមានផាទ្រីសៀរ៍ឯណោះទម្រាំតែនាងល្អិតឡេឡានីគេងឆ្អែតនឹងដឹងខ្លួនវិញម៉ោងក៏ជិត១០ទៅហើយ ស្រីតូចក៏រហ័សក្រោកដូចជាមានអ្នកណាមកអង្រួននាងអ៊ីចឹង នាងលើកដៃញីភ្នែកបន្តិចរួចងាកភ្នែកមើលទៅនាឡិកាប៉ោលក្បែរនោះមុននឹងភ្ញាក់ត្បិតថានាងត្រូវទៅផ្ទះវិញនៅម៉ោង៧កន្លះតែនេះម៉ោងជិត១០យប់ទៅហើយ។
«វីវរហើយខ្ញុំ» ឡេឡានីក៏មិនបង្អង់ប្រញាប់រៀបចំកាតាបនឹងសឺមីចេញទៅភ្លាមតែនាងក៏ភ្ញាក់កាលបើបើកទ្វារមកឃើញវត្តមានម្ចាស់កាយមាំទាំជាម្ចាស់ផ្ទះនៅឈរពីមុខបន្ទប់ជាស្រេច។
«ខ្ញុំសុំទោស ខ្ញុំប្រហែលជារំខានលោកហេនរីណាស់ហើយ ខ្ញុំសុំលាសិនហើយ» ឡេឡានីក៏អោនក្បាលគោរពគេបន្តិចរួចក៏បោះជំហានបំណងចង់ចាកចេញតែក៏ត្រូវអ្នកម្ខាងទៀតកាន់ដៃនាងជាប់ឃាត់មិនទាន់ឲ្យទៅ។
«ចាំយើងជួននាងទៅផ្ទះវិញ នេះវាយប់ហើយជិះតាក់សុីក៏វាគ្មានសុវត្ថិភាពដែរណា៎» ឡេឡានីនាងមិនទាន់ឆ្លើយតែក៏ងាកភ្នែកមើលជុំវិញខ្លួនហាក់បីដូចជាកំពុងតែរកនាងល្អិតរូម៉ាឯណោះ។
«កូនម៉ាកំពុងតែសម្អាតខ្លួនប្រហែលជាជិតរួចហើយ អ៊ីចឹងពួកយើងចុះទៅចាំកូនម៉ានៅនឹងឡានមុនទៅល្អទេ? កូនម៉ាអាចនឹងសប្បាយចិត្តបើនាងបានជូនឡេឡានីទៅផ្ទះជាមួយនឹងយើងដែរ» ដោយសារតែវាជាសំណើររបស់លោកហេនរីហើយឡេឡានីក៏មិនចង់ឲ្យរូម៉ាធ្វើខ្លួនខកទើបបានជានាងងក់ក្បាលយល់ព្រមនឹងចាកចេញទៅព្រមជាមួយនឹងលោកហេនរី។
មកដល់ខាងក្រៅនាងក៏ឈររេរារង់ចាំឲ្យហេនរីទៅយកឡានចេញពីការ៉ាស់មក ស្រីតូចក៏ទាញទូរសព្ទ័នាងចេញមកមើលត្បិតគិតថាក្រែងមានអ្នកណាខលមកតែពេលដែលនាងយកមកចុចវាក៏មិនលោតភ្លើងព្រោះវារលត់បាត់ហើយ។
«សង្ស័យតែអស់ថ្មហើយ តែណ្ហើយ!ទោះជាយើងបាត់ពីផ្ទះតែម្ដងក៏គ្មានអ្នកណាឈឺក្បាលដែរ» អ្នកណាដែលនាងកំពុងតែនិយាយនោះគឺនិយាយចង់សម្ដៅទៅលើហូស៊ុកក៏ព្រោះតែរឿងដែលនាងបានឃើញនៅលើអាយជីកាលពីថ្ងៃនោះហាក់ប្រាប់នាងដាច់អហង្ការថាគួរតែដល់ពេលដែលនាងកាត់ចិត្តពីគេហើយ ព្រោះគេសម្រេចទទួលខុសត្រូវលើអេមម៉ាលីរួចហើយ។
មួយសន្ទុះឡានខ្មៅរលើបរបស់ហេនរីក៏បើកចេញពីការ៉ាស់សម្ដៅមករកខាងមុខវិមានរកនាង តែក៏បែរជាមានឡានមួយគ្រឿងផ្សេងទៀតបើកមកកាត់ពីមុខឡានហេនរី មុននឹងម្ចាស់កាយមាំទាំ២នាក់ចុះពីលើឡានមកដោយម្នាក់សម្ដៅចូលមករកឡេឡានី។
«ម្ចាស់ប្រុស?» ឡេឡានីមិនទាន់បានបញ្ចប់ប្រយោគខ្លួនឯងផងក៏ត្រូវបានហូស៊ុកកាន់ដៃរបស់នាងជាប់ អូសនាំគេឲ្យទៅជាមួយនឹងខ្លួន។
«ចង់ធ្វើស្អី? លែងដៃនាង..» ហេនរីដែលចុះពីឡានមកនោះក៏មិនបាននៅស្ងៀមនឹងប្រញាប់ទាញដៃឡេឡានីម្ខាងមិនឲ្យនាងទៅ ហូស៊ុកក៏ងាកមើលទៅអ្នកដែលហ៊ានលូកប៉ះដៃជើងរបស់ឡេឡានី មនុស្សស្រីរបស់គេទាំងទឹកមុខបែបខឹងសម្បារ។
«លែងដៃនាងអ៊ីចឹងហ្អេស៎? ឯងជាអ្នកណាដែលត្រូវមបញ្ជាឲ្យយើងលែងដៃមនុស្សស្រីរបស់យើង? ជាឯងទេដែលត្រូវដកដៃចេញមុននឹងយើងកាត់វាចោល» ហូស៊ុកក៏តំឡើងសំឡេងអះអាងច្បាស់ៗនៅចំពោះមុខរបស់សត្រូវសពូជរបស់ខ្លួន ឡេឡានីក៏ងើបមុខមើលទៅគេមិនមែនក្នុងន័យរំភើបតែក៏តូចចិត្តទៅវិញទេ។
(ហេតុអីក៏នៅចំពោះមុខអ្នកគ្រប់គ្នា ម្ចាស់ប្រុសគ្មានភាពក្លាហាននិយាយដូចជាពេលនេះ? ហេតុអី?)
«មនុស្សស្រីរបស់ឯង? នេះមនុស្សស្រីរបស់ឯងមានប៉ុន្មាននាក់ទៅ? ចុះក្មេងស្រីស្អីអេមម៉ា..អេមម៉ាលីស្អីនោះ?» ហូស៊ុកក៏បើកភ្នែកធំៗកាលបើលឺហេនរីនិយាយពីអេមម៉ាលី នាយក៏ចូលទៅរកហេនរីននឹងលូកដៃក្របួចករអាវរបស់អ្នកម្ខាងទៀតទាំងកំហឹង តែមើលទៅនាយដូចជាមិនបានខ្លាចតែបែរជាញញឹមបញ្ចោសទៅវិញ។
«ឯងស៊ើបស្អីខ្លះពីយើង?» ហេនរីក៏លមិនទាន់និយាយតែក៏អោនមុខទៅជិតហូស៊ុកនឹងសំឡឹងមើលមុខគេច្បាស់ៗពេញភ្នែកមុននឹងញញឹមបន្តិច។
«ឯងមិនដឹងទេថាឯងធ្វើឲ្យឡេឡានីយំយ៉ាងមិចខ្លះ? បើគ្មានសមត្ថភាពមើលថែនាងក៏ដោះលែងនាងទៅព្រោះនាងមិនសមនៅជាមួយមនុស្សគ្មានទំនួលខុសត្រូវនឹងគ្មានភាពច្បាស់លាស់ដូចជាឯងឡើយ ហូស៊ុក ហ្វ្រេដឌើរីកស៍»
«ឯង..ឌឹប» ហូស៊ុកខឹងដល់កម្រិតដែលនាំឲ្យគេយារដៃដាល់ហេនរីមួយដៃនាំឲ្យគេដួលខ្ពោកទៅលើដៃ កូនចៅរបស់ហេនរីដែលនៅឈរយាមក្បែរនោះក៏នាំគ្នាលើកកាំភ្លើងរួចតម្រង់ទៅហូស៊ុកភ្លាម ហេនរីទល់អណ្ដាតបន្តិចរួចក៏យកដៃជូតឈាមប្រឡាក់តាមគែមមាត់មុននឹងងាកមើលទៅហូស៊ុកបន្តិច តែគ្រានោះក៏មានសំឡេងស្រាលមួយបន្លឺឡើងនាំឲ្យពួកគេឈប់នឹងងាកមើលទៅនាង ជាពិេសសគឺនាយកម្លោះដែលមកជាគ្នាជាមួយហូស៊ុកឯណោះ។
«ប៉ា..ប៉ាយ៉ាងមិចទៅហើយប៉ា?» រូម៉ាក៏ចូលមកមើលលោកប៉ានាងរួចលូកដៃកាន់ប៉ះថ្ពាល់លោកប៉ាគេដែលត្រូវហូស៊ុកដាល់មុននោះ នាងក៏ងាកសំឡឹងមើលទៅហូស៊ុកទាំងភ្នែកក្រហមងាំងរួចក៏ងាកហួសទៅមើលនាយថេយ៉ុងដែលមកជាគ្នានឹងលោកពូគេឯណោះ។
«ឡេឡានី..ឡេឡានី» គ្រាដែលប្រុសៗកំពុងតែតំឡើងចង្កូមដាក់គ្នា នាងល្អិតឡេឡានីឯណោះក៏ស្ពាយកាតាបនាងរួចដើរចេញទៅទាំងមិននិយាយអ្វីទាំងអស់ ហូស៊ុកក៏ឧទានហៅនាងរួចងាកមកចង្អុលមុខរបស់ហេនរីបន្តិចមុននឹងប្រញាប់រត់ទៅតាមនាង នៅសល់តែថេយ៉ុងដែលនៅឈរក្បែរឡានឯណោះ នាយក៏មិនអាចធ្វើអ្វីបានក្រៅពីអោនគំនាបដាក់ចាស់ទុំនឹងលួចដៀងភ្នែកមើលកូនស្រីម្ចាស់ផ្ទះបន្តិចរួចឡើងឡានបើកទៅតាមលោកពូគេឯណោះ។
«ឡេឡានី..ឡេឡានីចង់ទៅណា? ឈប់..» ហូស៊ុកស្រែកហៅផងរត់តាមនាងផងតែឡេឡានីនាងក៏លឿនជាងព្រោះតែនាងចេញមកមុន មកដល់ខាងមុខរបងវិមាននាងក៏បានហៅតាក់សុីមួយដែលបើកកាត់នោះរួចឡើងឡានចេញទៅបាត់ ហូស៊ុកក៏លើកដៃឈ្លីសក់ក្បាលខ្លួនឯងទាំងតានតឹង មួយភ្លែតឡានថេយ៉ុងក៏បើកចេញមកល្មមនាយក៏ប្រញាប់ឡើងឡាននឹងទៅតាមពីក្រោយឡានតាក់សុីដែលឡេឡានីឡើងនោះ។
«ហ៊ឹក» នាងល្អិតដែលឡើងឡានតាក់សុីមុននោះនាងក៏មិនបាននិយាយអ្វីតែក៏ខ្ទប់មាត់ខ្លួនឯងសម្រក់ទឹកភ្នែកមកតក់ៗ ស្រីតូចក៏ព្យាយាមងើយក្បាលទប់ទឹកភ្នែកមិនឲ្យស្រក់បន្តទៀត តែនាងក៏មិនអាចធ្វើបានត្បិតរាល់ពេលដែលនាងឃើញមុខរបស់ហូស៊ុកនាងក៏តែងតែនឹកឃើញរូបភាពគេនៅលើគ្រែជាមួយអេមម៉ាលីឯណោះ។
«ភ្លេចទៅៗ ហ៊ឹក» ឡេឡានីអោនក្បាលរួចទះក្បាលខ្លួនឯងខ្លាំងៗព្រោះចង់ឲ្យខ្លួនឯងភ្លេចរូបភាពទាំងអស់ នាងមិនគួរចងចាំអ្វីដែលនាំឲ្យនាងឈឺចាប់បន្តទៀតនោះឡើយ តែវាក៏ពិបាកព្រោះបើនាងចង់ភ្លេចវាលុះត្រាណាតែនាងបាត់បង់ការចងចាំទើបនាងអាចភ្លេចវាបាន។
«រឿងខ្លះវាពិបាកនឹងបំភ្លេចណាស់បើសិនជាក្មួយមិនដោះលែងខ្លួនឯងពីភាពឈឺចាប់ដែលបង្កឡើងព្រោះវា..» អុំប្រុសដែលជាតៃកុងក៏និយាយឡើងនាំឲ្យឡេឡានីងាកមើលទៅគាត់បន្តិច គាត់ក៏មើលនាងតាមកញ្ចក់ឡានខាងលើរួចញញឹមបន្តិច។
«រឿងខ្លះវាមិនទាមទារឲ្យយើងភ្លេចវាឡើយតែវាទាមទារឲ្យយើងចងចាំនឹងយកវាទុកជាមេរៀន ធ្វើឲ្យយើងដឹងនឹងចងចាំរហូតទៅថាយើងគួរតែធ្វើបែបណាបន្តបើសិនជាមានរឿងទាំងនោះកើតឡើងជាថ្មីម្ដងទៀត..» សម្ដីរបស់អុំប្រុសក៏នាំឲ្យឡេឡានីនៅស្ងៀមមិនអាចតបបានក៏ព្រោះតែនាងព្យាយាមគិតពិចារណា។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now