ភាគទី៥៦

707 32 1
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគទី៥៦

ឡានខ្មៅរលើបរបស់ថេយ៉ុងបើកចូលមកកាន់វិមានត្រកូលហ្វ្រេដឌើរីកស៍ព្រមជាមួយនឹងល្បឿនលឿនត្បិតថាអ្នកកំពុងតែបញ្ជាចង្កូតឯណោះខឹងសម្បារនឹងអ្វីដែលគេគង់តែប្រឈមមុខបន្តិចទៀតនោះ ថេយ៉ុងកាច់ចង្កូតឡានមួយទំហឹងឈប់ចតនៅពីមុខវីឡាដែលមានវត្តមានឡានរបស់លោកពូគេឈប់ចតដូចគ្នា។
«ឡេឡានី..ឡេឡានីស្ដាប់បង» ហូស៊ុកកាលបើគ្រាន់តែឃើញឡេឡានីចុះពីឡានមកព្រមនឹងក្មួយប្រុសរបស់គេភ្លាមគេក៏ប្រញាប់ចូលទៅរកនាងរួចកាន់ក្រសោបដៃនាងជាប់ទាំងព្រួយបារម្ភ ក៏ព្រោះតែពួកគេទើបតែដោះស្រាយគ្នាមួយរយៈទេ មិនអាចមានរឿងរកាំរកូសអ្វីកើតឡើងទៀតនោះទេ។
«ឡេឡានី..»
«មិនអីទេម្ចាស់ប្រុស..អូនទុកចិត្តម្ចាស់ប្រុស» ជំនួសឲ្យភាពខឹងសម្បារនឹងគ្មានហេតុផលដូចជាកាលពីលើកមុន ឡេឡានីក៏ប្ដូរជាលូកកាន់ក្រសោបដៃមាំរបស់អ្នកម្ខាងទៀតរួចញញឹមនឹងឆ្លើយតបដោយប្រយោគដែលមានហេតុផលមួយ។
«ពួកយើងចូលទៅខាងក្នុងទៅ មុននឹងក្មេងនោះទៅផ្លុំត្រចៀកលោកប៉ាទៀត» ថេយ៉ុងនិយាយទាំងខឹងសម្បាររួចក៏នាំខ្លួនចូលទៅមុនពួកគេទាំង២ទៀត ហូស៊ុកឯណេះដំបូងឡើយគេក៏ភ័យនឹងបារម្ភខ្លាចថាគេអាចនឹងបាត់បង់នាងដោយសារតែអេមម៉ាលីទៀតតែលើកនេះវាខុសគ្នា។
«តោះ» ឡេឡានីញញឹមងក់ក្បាលរួចចូលទៅខាងក្នុងជាមួយបុរសជាទីស្រឡាញ់ ពួកគេទាំង៣នាក់ឡើងមកកាន់ជាន់ខាងលើចំពេលដែលលោកម្ចាស់នឹងអេមម៉ាលីកំពុងតែនិយាយគ្នាល្មម។
«លោកប៉ា» ហូស៊ុកឡើងមកដល់ក៏ឧទានហៅលោកប៉ារបស់គេដែលកំពុងតែអង្គុយនៅលើសាឡុងពូកឯណោះ គាត់កំពុងតែកាន់អង្អែលក្បាលរបស់អេមម៉ាលី កាយវិការរបស់គាត់ក៏នាំឲ្យនាយល្អិតឡេឡានីដែលចូលមកនោះរៀងអាក់អន់ស្រពន់ចិត្តបន្តិច នាងក៏កាន់ក្រសោបដៃហូស៊ុកកាន់តែណែនលើសដើមរហូតដល់គេអាចដឹងពីអារម្មណ៍មិននឹកនររបស់នាង។
«ប្រុសធំមកល្អហើយ អេមម៉ាលីគេចង់និយាយពី..»
«ខ្ញុំបានដឹងហើយ នាងជាអ្នកខលទៅប្រាប់ខ្ញុំដោយផ្ទាល់» ហូស៊ុកនាលើកនេះគេក៏មិនបាននៅក្រាញននៀលអ្វីដែរព្រោះគេមានមនុស្សស្រីជាទីស្រឡាញ់នាងឈរជាប់ក្បែរទៅហើយ នាយកាន់ដៃឡេឡានីជាប់រួចដឹកដៃនាងចូលទៅរកលោកប៉ាគេនឹងក្មេងស្រីម្នាក់ទៀតដែលកំពុងតែអះអាងថាមានកូនក្នុងផ្ទៃជាមួយនឹងគេ។
«បងស៊ុក..ខ្ញុំទៅពេទ្យព្រឹកមិញ ពេទ្យនិយាយថាខ្ញុំមានកូនហើយ ហ៊ឹក» អេមម៉ាលីក៏ពេបមាត់យំនឹងលូកកាន់ដៃហូស៊ុកហាក់ចង់បានការយល់ចិត្តតែនាយក៏មិនបានតបអ្វីក្រៅពីដកដៃចេញពីការកាន់ក្រសោបរបស់នាង។
«អេមម៉ាលីប្រាកដហើយ?!» ហូស៊ុកក៏សួរនាំទៅអ្នកដែលយំសោកនោះ អេមម៉ាលីមិនទាន់ឆ្លើយតបតែក៏ងក់ក្បាលទាំងទឹកភ្នែក ទឹកភ្នែកដែលសូម្បីតែអ្នកឈរមើលដូចជាថេយ៉ុងក៏ខ្នាញ់ទៅហើយចុះទម្រាំតែហូស៊ុកនឹងឡេឡានីដែលជាសមីខ្លួនឯណោះ?
«ខ្ញុំមានកូនហើយបងស៊ុក..ចុះបើសិនជាអ្នកម៉ាក់បានដឹងនោះ? ខ្ញុំច្បាស់ជាស្លាប់ជាមិនខានឡើយ ហ៊ឹកៗ» អេមម៉ាលីនិយាយផងយំផង លោកម្ចាស់ហ្គេសស្ពើក៏លើកចិញ្ចើមបន្តិចរួចនាំខ្លួនក្រោកពីសាឡុងរួចសម្ដៅឆ្ពោះទៅកាន់នាងល្អិតដែលឈរយំនៅក្បែរកូនប្រុសចិញ្ចឹមរបស់គាត់ឯណោះ លោកម្ចាស់ញញឹមរួចលូកកាន់ក្រសោបដៃនាងល្អិតអេមម៉ាលីតិចៗ។
«គិតបែបនេះទៅ បើសិនជាកូនបារម្ភខ្លាចអ្នកម៉ាក់ខឹង អ៊ីចឹងពួកយើងទៅចួបគាត់ទៅយ៉ាងមិចដែរ? សុំការអនុញ្ញាតពីគាត់បើសិនជាគាត់យល់ព្រម ពួកយើងក៏នឹងនិយាយគ្នាពីពិធីមង្គលការនៅពេលក្រោយ» សម្ដីរបស់លោកម្ចាស់ហ្គេសស្ពើក៏នាំឲ្យថេយ៉ុងចងចិញ្ចើមមិនពេញចិត្តកាន់តែខ្លាំង ឡេឡានីឯណោះដំបូងឡើយនាងក៏មានភាពក្លាហាននឹងមកតតាំងជាមួយរឿងនេះ តែក្រោយពីបានលឺអ្វីដែលលោកម្ចាស់និយាយនាងក៏បែរជាមានអារម្មណ៍ហេងហាងមួយរំពេច ស្រីតូចក៏ព្រលែងដៃចេញពីការកាន់ជាមួយហូស៊ុករួចមើលទៅលោកម្ចាស់ជំនួសវិញ។
«នៅដើមសប្ដាហ៍ប៉ានឹងទៅជាមួយពួកឯង ទៅមើលអ្នកម៉ាក់របស់អេមម៉ាលីព្រមទាំងសុំការអនុញ្ញាតពីគាត់»
«លោកប៉ា!!!!» ថេយ៉ុងក៏ស្រែកឡើងទាំងខឹងសម្បារ តែលោកម្ចាស់ក៏បញ្ចប់ការសន្ទនានោះដោយការកាន់ឈើច្រត់ដែករបស់គាត់បន្តិចរួចចាកចេញទាំងមិនបានមើលទៅអ្នកណាទាំងអស់ សូម្បីតែឡេឡានី។
«ឡេឡានី..អូនទៅសម្រាកទៅ ចាំបងជូនអូនទៅ» ហូស៊ុកក៏លូកដៃកាន់ស្មានាងរួចក៏នាំនាងឡើងទៅកាន់ជាន់បន្ទប់ខាងលើដែលជាបន្ទប់គេងរបស់គេ ថេយ៉ុងដែលនៅក្រោយគេក៏ងាកមើលទៅអ្នកដែលអោនមុខយំនោះបន្តិចរួចចាកចេញទាំងចិត្តនៅខឹង។
ក្រោយពីគ្រប់គ្នាចាកចេញទៅអស់អ្នកដែលធ្វើជាយំសោកបោកខ្លួនមុននេះក៏ងើបមុខឡើងរួចជូតវាសទឹកភ្នែកដែលហូរស្រក់ចេញ ស្នាមញញឹមមានគំនួចក៏បង្ហាញឡើងយ៉ាងច្បាស់លើផ្ទៃមុខកាលបើផែនការចុងក្រោយរបស់នាងវាបានផលពិតមែន។
(យើងនៅតែឈ្នះដដែល ហ៊ឹស)

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now