ភាគ១១៧,១១៨

538 25 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១១៧,១១៨

គ្រូក!
សំឡេងហុតទឹកបបរបន្លឺឡើងរៀងលឺបន្តិចត្បិតថាអ្នកដែលកំពុងតែញ៊ាំនោះគឺញ៊ាំទាំងស្រេកឃ្លានព្រោះតែនាងបាយមិននឹកទឹកមិនស្រេកតាំងពីកូននាងមានបញ្ហាមកម៉្លេះ ដល់ពេលនេះអស់បញ្ហាហើយនាងក៏អាចសម្រាកនឹងញ៊ាំអាហារបានវិញហើយ។
«ញ៊ាំយឺតៗក៏បានណា៎ ម៉ាដាមធ្វើទុកឲ្យអូនច្រើនៗយកតែមែនទែនហើយណា៎» ហូស៊ុកនិយាយបណ្ដើរដៃលូកវាសសក់ដែលធ្លាក់បាំងថ្ពាលើនាងបណ្ដើរ ឡេឡានីក៏ងាកមើលមកហូស៊ុកទាំងថ្ពាល់ទាំងសងខាងប៉ោងស្ទុយ នាយសង្ហាក៏លូកដៃទាញយកក្រដាសមករួចជូតមាត់នាង។
«ញ៊ាំទេម្ចាស់ប្រុស?» ឡេឡានីដួសស៊ុតចៀនបន្តិចរួចបញ្ចុកហូស៊ុក អ្នកដែលអង្គុយក្បែរនិងមើលថែនាងឯណោះក៏មិនបដិសេធនិងហាមាត់ទទួលយកវាទំពារយ៉ាងឆ្ងាញ់ ឡេឡានីញញឹមខ្ជឹបរួចបន្តញ៊ាំទៀត។
«អូនពូកែណាស់ ថ្ងៃនេះចាក់ថ្នាំមិនយំទេ ខេវីនក៏មិនយំដូចគ្នាដែរ» ហូស៊ុកលូកដៃអង្អែលក្បាលនាងស្រាលៗមុននឹងវែកសកើនាងតិចៗ ឡេឡានីក៏ងាកមើលទៅហូស៊ុកបន្តិចក្រោយពីទទួលបានការថ្នាក់ថ្នមនេះមក ស្រីតូចក៏ញញឹមស្ងួតហាក់មានអ្វីចង់និយាយចេញមក។
«បើសិនជាលោកប៉ាអ្នកម៉ាក់អូនសរសើរអូននិងមើលថែអូនដូចជាម្ចាស់ប្រុសពេលនេះ អូនច្បាស់ជាកាន់តែសប្បាយចិត្តថ្វេរដងថែមទៀតមិនខានឡើយ» នៅសុខៗនាងក៏បែរជារំលឹកដល់លោកប៉ាអ្នកម៉ាក់នាង វត្តមានមនុស្ស២នាក់ដែលនាំឲ្យហូស៊ុកហាក់មានភាពខឹងសម្បារ ត្បិតថាព្រោះតែពួកគេនោះហើយដែលនាំឲ្យជីវិតឡេឡានីលំបាកលំបិនថ្នាក់នេះ គេគិតមិនចេញឡើយបើសិនជានាងមិនចៃដន្យបានចួបជាមួយគេមិនដឹងជាពេលនេះនាងរសាត់អណ្ដែតទៅដល់ណានោះទេ?
«អូនមិនគួររំលឹកពីពួកគាត់ទេ ខុសអារម្មណ៍អស់ណ៎ ហិហិ» ឡេឡានីកាលបើនាងរលីងរលោងចង់យំ ស្រីតូចក៏ប្រញាប់ប្ដូរប្រធានបទភ្លាមរួចងាកទៅញញឹមដាក់ហូស៊ុកហាក់ព្យាយាមចង់ឲ្យនាយបំភ្លេចគ្រប់យ៉ាងដែលនាងបាននិយាយមុននោះ។
«អូនមិនចាំបាច់លាក់អារម្មណ៍ទៀតទេ បងនឹងព្យាយាមស្វែងរកគាត់ ហើយបងជឿថាគាត់ក៏ចង់ចួបជាមួយនឹងអូនដូចគ្នាណ៎ ជុប៎» ហូស៊ុកក៏ខិតជិតនាង ថើបសក់នាងបន្តិច ឡេឡានីក៏ពេបមាត់និងអោបគេបន្តិច។
«អរគុណណាស់ម្ចាស់ប្រុស»
«អរគុណដែលម្ចាស់ប្រុសតែងតែធ្វើអ្វីគ្រប់យ៉ាងដើម្បីអូន» ឡេឡានីនិយាយអរគុណទៅកាន់ហូស៊ុកទាំងដែលនាងគិតថាត្រឹមពាក្យអរគុណរបស់នាងវាមិនទាន់គ្រប់គ្រាន់ក្នុងការតបស្នងអំពើល្អរបស់ហូស៊ុកបានធ្វើកន្លងមកឡើយ តែនាងក៏នឹងព្យាយាមតបស្នងនឹងគេដោយភាពស្មោះត្រង់នឹងស្នេហារបស់នាងនឹងឯង។
«ត្រូវចាំថាក្ដីសុខរបស់អូនក៏ដូចជាក្ដីសុខរបស់បង កុំពិបាកចិត្តទៀតលឺទេ? ព្រោះបើអូនយំបងក៏មិនសប្បាយចិត្តដូចគ្នាដែរ» ហូស៊ុកក៏អោបអង្អែលខ្នងនាងស្រាលៗតែទឹកមុខគេក៏ប្រែប្រួលកាលបើងាកសំឡឹងមើលចំទៅអេដវីនកូនចៅគេឯណោះអ្នកម្ខាងទៀតក៏ប្រញាប់ងក់ក្បាលភ្លាមហាក់ដូចជាយល់ការណ៍ដែលចៅហ្វាយចង់បញ្ជា។
មួយម៉ោងក្រោយ..
ក្រាក!
ទ្វារបន្ទប់ធ្វើការរបស់ហូស៊ុកក៏បើកឡើងដោយសារស្នាដៃរបស់ម្ចាស់ប្រុសព្រមជាមួយនឹងកូនចៅជំនិតដែលកាន់ថេបលេតនៅក្បែរនោះ អេដវីនបើកបង្ហាញនូវអ្វីម៉្យាងហាក់ដូចជាថ្ងៃខែនៃការណាត់ចួបអ៊ីចឹងដែរ។
«ខ្ញុំបានចាត់ចែងថ្ងៃណាត់ជួបលោកវីសរួចហើយ ចៅហ្វាយត្រូវការនាំអ្នកនាងឡេឡានីទៅជាមួយតែម្ដងទេទាន៎?»
«មិនចាំបាច់ទេយើងនឹងទៅមើលឲ្យច្បាស់ជាមុនសិនថាគេនៅចងចាំ មានបំណងចង់ចួបនិងតាមស្វែងរកឡេឡានីដែរទេ? ព្រោះយើងមិនទុកចិត្ត..» ហូស៊ុកក្រោកឡើងពីសាឡុងរបស់គេរួចបោះជំហានចូលទៅបើកថតតុបង្ហាញនូវរូបថតដែលមានរូបគេ ឡេឡានីនឹងប៉ាម៉ាក់គេថតជាមួយគ្នាកាលពីជាង១០ឆ្នាំមុនឯណោះ។
(កុំបារម្ភអីប៉ាម៉ាក់! ខ្ញុំនឹងព្យាយាមធ្វើតាមអ្វីដែលលោកប៉ានឹងអ្នកម៉ាក់គិតទុក ខ្ញុំនឹងមិនបោះអូនឡេឡានីឡើយ)
...
មួយសប្ដាហ៍ក្រោយ
ទីក្រុងឡុងប៊ិច
ក្រាក!
ទ្វារបន្ទប់ក្នុងភោជនីយដ្ឋានមួយកន្លែងបើកឡើងដោយសារតែកម្លាំងដៃរុញច្រានរបស់បុរសមាឌធំ២នាក់អមសងខាងម្ចាស់កាយមាំទាំម្នាក់ទៀតដែលជាចៅហ្វាយនាយ កែវភ្នែកមុតស្រួចងាករ៉េមើលទៅខាងក្នុងធ្លាក្នុងបន្ទប់មួយនោះដូចជាកំពុងស្វែងរកអ្នកដែលគេចង់ចួប ខណៈអ្នកគ្រប់គ្នាក្នុងបន្ទប់ដែលកំពុងតែទទួលទានអាហារឯណោះបែរងាកមើលមកគេគ្រប់គ្នា លើកលែងតែបុរសម្នាក់ដែលនៅអង្គុយកន្លែងបិទជិតដោយវាំងននជាកន្លែងភ្ញៀវវីអាយភីឯណោះទេដែលមិនបានចាប់អារម្មណ៍ជាមួយនឹងគេ ហើយម្នាក់នោះហើយជាអ្នកដែលគេកំពុងតែតាមរកនឹងចង់ចួបនោះ។
«ចៅហ្វាយគិតធ្វើបែបណាទៅ?» អេដវីនចូលមកតាមក្រោយចៅហ្វាយរួចប្រញាប់សួរនាំភ្លាម អ្នកជាចៅហ្វាយក៏មិនមាត់នឹងបន្តដំណើរចូលទៅរកកន្លែងដែលមានបិទបាំងនោះ ស្របនឹងកូនចៅគេប៉ុន្មាននាក់ទៀតចូលមកនឹងធ្វើការជម្លៀសភ្ញៀវចេញអស់ហើយកន្លែងមួយនេះក៏ត្រូវគ្រប់គ្រងដាច់ដោយត្រកូលហ្វ្រេដឌើរីកស៍។
ខ្វាក!
«ឯងជាអ្នកណា?» បុរសចំណាស់ឧទានឡើងកាលបើមានអ្នកចូលមកអុកឡុកកន្លែងសប្បាយរបស់គាត់ អ្នកម្ខាងទៀតទាញហូតកាំភ្លើងចេញពីហោប៉ៅបន្តិចនាំឲ្យនាងៗដែលកំពុងតែនែបនិត្យនឹងចង់បានលុយពីបុរសចំណាស់នោះប្រញាប់នាំគ្នាក្រោកចេញយកតែព្រះអាយ៉ូស។
«នែ..ចង្រៃយ៎! ឯងជាអ្នកណា? ដឹងថាយើងជាអ្នកណាទេ? ហ្អាស៎!!!!» បុរសចំណាស់ឧទានឡើងទាំងកំហឹងរួចចោលភ្នែកសំឡឹងមើលទៅអ្នកដែលចូលមកទាំងកម្រោលឯណោះ ហូស៊ុកក៏ទម្លាក់ខ្លួនអង្គុយចុះជិតគាត់បន្តិចរួចងាកមើលទៅគាត់ចំ។
«ដឹង! លោកវីសស្ដូ មន្ត្រីមានមុខមាត់ខ្ពង់ខ្ពស់ប្រចាំឡុងប៊ិចនេះអ្នកណាមិនស្គាល់ តែអ្វីដែលពួកគេមិនស្គាល់ពីលោកគឺភាពអាក្រក់ជូរជាតិរបស់លោក..ឪពុកដែលគ្មានទំនួលខុសត្រូវ» ហូស៊ុកក៏ទម្លាយនូវហេតុផលដែលនាំឲ្យគេត្រូវមកទីនេះ ហើយហេតុផលមួយនោះក៏នាំឲ្យបុរសចំណាស់យើងអស់សំណើចបន្តិច គាត់ក៏លើកវីស្គីឡើងមកផឹកបន្តិចរួចមើលបកទៅហូស៊ុកវិញ ទាំងមិនបានគិតថាអ្នកម្ខាងទៀតឯណោះជាអ្នកណាឲ្យប្រាកដ មានសាវតាបែបណាឡើយ។
«អូ! ប្រហែលជាអ្នកមករកយុត្តិធម៌ឲ្យពួកក្មេងៗរបស់ប្រពន្ធក្រៅខោយើងមែនទេ? យើងគ្រាន់តែចង់សប្បាយ ពួកនាងព្រមថ្វាយខ្លួនឲ្យយើង យើងក៏ទទួលយក វាមានទៅខុសអី ក្រឹស» កាំភ្លើងដែលទើបតែហូតចេញនោះក៏ភ្ជុងកណ្ដាលក្បាលរបស់អ្នកកំពុងតែមានមោទនភាពនោះនាំឲ្យអ្នកកំពុងឡើងចាងស្ងាត់មាត់ឈឹង ហូស៊ុកក៏ញញឹមចុងមាត់នឹងទាញឆ្កឹះកៃលេងហាក់មិនខ្លាចថាគេអាចនឹងធ្លោយដៃបាញ់បុរសជាឪពុកក្មេកឡើយ»
«អ៊ីចឹងបើខ្ញុំបាញ់លោកលេង ក៏វាមិនខុសអីដែរត្រូវទេ? ជុជុ៎.. ប្រពន្ធយើងមិនគួរមានឪប្រភេទនេះសោះ នាងធំធាត់ឡើងដោយមិនស្គាល់លោកថាមុខមាត់បែបណាវាជារឿងល្អបំផុតហើយ» ហូស៊ុកមិនបាននិយាយលេងគឺគេបម្រុងនឹងកេះកៃកាំភ្លើងមិនតិចដងឡើយ ភាពប្រាកដប្រជារបស់គេក៏នាំឲ្យអ្នកដែលត្រូវភ្ជុងឯណោះប្រែជាភ័យស្លន់ស្លោរនឹងប្រញាប់ងាកមើលទៅគ្នីគ្នាគេដែលត្រូវកូនចៅហូស៊ុកភ្ជុងដូចគ្នានោះ។
«លោកច្បាស់ជាស្គាល់លោកស្រីស្ទេឡាពិតទេ? កូនក៏មានកូនស្រីម្នាក់ជាមួយលោក បើសិនជាការចងចាំរបស់លោកនៅល្អនោះ..»
«ពិត..ពិតមែន! ចុះឯង..ឯងជាអ្នកណា?» លោកវីសក៏ចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលជាខ្លាំង តែគ្រានោះក៏មានគ្នាគាត់ម្នាក់សសៀរចូលមករួចអោនខ្សឹបប្រាប់ទៅគាត់។
(នេះឯងមិនស្គាល់ពិតមែនហ្អេស៎? ហូស៊ុក ហ្វ្រេដឌើរីកស៍អ្នកជំនួញខាងអាកាសចរនៅកាលីហ្វ័រញ៉ា ហើយគ្រួសារគេក៏ជាប់ងារជាម៉ាហ្វៀធំមួយក្រុមដែរ)
ងារជា 'ម៉ាហ្វៀ' មួយម៉ាត់សោះក៏នាំឲ្យភាពក្លាហានដែលលោកវីសស្ដូមានត្រូវរលាយអស់គ្មានសេសសល់ នៅត្រឹមតែសភាពញ័រទទ្រើតរបស់គាត់ប៉ុណ្ណោះ ហូស៊ុកដៃភ្ជុងគេ តែភ្នែកក៏ងាកមើលទៅអេដវីននាំឲ្យនាយចូលមកនឹងទម្លាក់ក្រដាសមួយនៅពីមុខលោកវីស។
«ជាស្អី?»
«បើលោកចង់ចួបនឹងគិតចង់ទទួលខុសត្រូវកូនស្រីអាចទៅតាមអាស័យដ្ឋាននេះបាន បើអត់ទេ! កុំបង្ហាញមុខឲ្យនាងឃើញទៀត..ហើយកុំគិតចង់លេងសើចជាមួយយើងព្រោះលោកអាចស្រម៉ៃលទ្ធផលរបស់លោកបាន» ហូស៊ុកញញឹមឡើងបន្តិចរួចទម្លាក់កាំភ្លើងចុះ។
«ទៅវិញ..» ហូស៊ុកស្រែកបញ្ជារួចនាំខ្លួនចាកចេញទៅ លោកវីសឯណោះក៏ឡើងញ័រខ្លួនតែម្ដង គាត់លើកយកក្រដាសដែលអ្នកកម្លោះទុកឲ្យរួចងាកសំឡឹងមើលទៅគេទាំងសភ្នែកតែម្ដង។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now