ភាគ១១៦

487 22 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១១៦

ហេនរីសំឡឹងមើលហូស៊ុកមិនព្រិចភ្នែក ខណៈអ្នកម្ខាងទៀតឯណោះសំឡឹងមើលគេទាំងកំហឹងដូចគ្នា ខឹងដែលគេហ៊ានលើកដៃបំពាន ហើបមាត់បញ្ជាកូនចៅគេឲ្យវាយធ្វើបាបក្មួយប្រុសរួមត្រកូលជាមួយគេបែបនោះ។
«ល្អ! យើងនឹងធ្វើឲ្យប្រាកដថាពួកគេនឹងមិនចួបគ្នាទៀត បើចួបក៏មិនមែនក្ដីស្រឡាញ់ដូចពេលនេះដែរ» ហេនរីបញ្ចប់ឃ្លាប្រយោគរបស់គេត្រឹមប៉ុណ្ណេះរួចក៏ចាត់ការបីត្រកងកូនស្រីជាទីស្រឡាញ់ចាកចេញទៅជាមួយបាត់ ទុកឲ្យហូស៊ុកដែលទើបតែមកដល់ឯណេះនៅឈរសំឡឹងមើលដំណើរចាកចេញរបស់គេមិនដាក់ភ្នែក។
«ចៅហ្វាយ» អេដវីនដែលនៅឈរឆ្ងាយមុននោះក៏ចូលមករកចៅហ្វាយ និយាយកាត់ភាពស្ងៀមស្ងាត់និងទឹកមិខចងកំហឹងរបស់គេ ហូស៊ុកក៏ប្រែប្រួលទឹកមុខបន្តិចមុននឹងងាកមើលទៅអេដវីនរួចជ្រុលមើលទៅរាងកាយក្មួយប្រុសដែលកំពុងត្រូវបានកូនចៅគេគ្រាឡើងទាំងត្រដាបត្រដួស។ «យកគេទៅដាក់ឧត្ថម្ភចក្រ យើងទៅកាលីហ្វ័រញ៉ាវិញ» ហូស៊ុកបោះបញ្ជាប៉ុណ្ណេះកូនចៅផ្សេងទៀតក៏ប្រញាប់ធ្វើតាមបញ្ជាក់និងគ្រាថេយ៉ុងចាកចេញទៅ។
«ម៉ា..យកម៉ាមកវិញ» ខណៈដែលកូនចៅគេគ្រាថេយ៉ុងចេញពីទីនោះឆ្លងកាត់មុខហូស៊ុក គេក៏បែរជាថ្ងួចថ្ងូរហៅរកនាងល្អិតរូម៉ានោះជាប់រហូតដល់ថ្នាក់ថាទោះបីជាកូនចៅគេគ្រាថេយ៉ុងចេញបាត់ក៏ដោយក៏សំឡេងស្រែកហៅរបស់គេនៅបន្លឺពេញត្រចៀករបស់នាយយ៉ាងគួរឲ្យសង្វេគ តែគេក៏មិនអាចធ្វើអ្វីរឺក៏ជួយអ្វីគេបានឡើយត្បិតថាពួកគេទាំងពីរអស់និស្ស័យជាមួយនឹងគ្នាត្រឹមពេលនេះម៉ោងនេះទៅហើយ។
«យើងគ្មានជម្រើសទេ! ឯងគួរតែកាត់ចិត្តព្រោះមានរឿងជាច្រើនទាក់ទងនិងគ្រួសារនោះដែលឯងមិនដឹង» ហូស៊ុកនិយាយតែម្នាក់ឯងមុននឹងជ្រែងហោប៉ៅបំណងចាកចេញទៅតែទូរសព្ទ័គេក៏រោទ៍ឡើងភ្លាម នាយក៏មិនបង្អង់ប្រញាប់លើកវាឡើងមកមើលទាំងអន្ទះសារហាក់បីដូចជាគេរង់ចាំដំណឹងអ្វីម៉្យាងជាយូរមកហើយអញ្ជឹង។

យប់នៅកាលីហ្វ័រញ៉ា..
«អ្នកនាងឡេឡានី..អ្នកនាងគួរតែចុះទៅខាងក្រោមញ៊ាំអាហារ បើអ្នកនាងបង្អត់ខ្លួនវាមិនល្អដល់សុខភាពទេ ណា៎ម៉ាដាមសុំចិត្តអ្នកនាង» កាលបើឡេឡានីមកដល់ផ្ទះវិញឯណោះភ្លាមនាងក៏នៅសម្ងំតែក្នុងបន្ទប់មិនព្រមទៅណាទាល់តែសោះ នាងបង្ហាញភាពមិនសប្បាយចិត្តមកកាន់អ្នកគ្រប់គ្នាតែមិនដឹងថានាងខឹងនឹងនរណាម្នាក់នោះឡើយ។
«ខ្ញុំមិនចុះទេទាល់តែម្ចាស់ប្រុសមកវិញសិនហ៊ឹក..ហ៊ានណាស់ ហ៊ានទុកខ្ញុំចោលឲ្យនៅពេទ្យម្នាក់ឯង» ឡេឡានីនិយាយផងងិងក់ផងដែលនាំឲ្យម៉ាដាមម៉ែលបានដឹងនិងលួចអស់សំណើច ការពិតខឹងនឹងអ្នកប្រុសហូស៊ុកគាត់ទេតើបានជាងិងក់បែបនេះ។
«អ្នកប្រុសកំពុងតែមកតាមផ្លូវហើយអ្នកនាង ប្រហែលជាយប់បន្តិចទើបមកដល់ អញ្ជឹងអ្នកនាងគួរតែ-»
«ខ្ញុំចង់គេង បើសិនជាម្ចាស់ប្រុសចង់ចួបខ្ញុំឲ្យឡើងមកពរខ្ញុំចុះទៅ ហ៊ឹស» ព្រោះតែខឹងសម្បារខ្លាំងពេកឡេឡានីក៏និយាយភាសាពិបាកស្ដាប់គ្នាដូចជាកូនក្មេងទៅកាន់ម៉ាដាម តែថានាងជាកូនស្រីសំណព្វរបស់ម៉ាដាមទៅហើយនាងនិយាយបែបនេះគាត់មិនបានខឹងមានតែស្រឡាញ់នាងថែម ម៉ាដាមក៏ចូលទៅជិតនាងរួចលូកទាញភួយមកដណ្ដប់ឲ្យនាងដល់ត្រឹមករ។
«អញ្ជឹងអ្នកនាងគេងសិនចុះ ចាំម៉ាដាមចុះទៅរៀបចំអាហារឡើងយកមកលើក៏បាន នឹងអាលបានអ្នកនាងញ៊ាំជាមួយនឹងអ្នកប្រុសហូស៊ុកណា៎» ឡេឡានីបម្រាស់ខ្លួនបន្តិចហាក់ប្រាប់ថានាងយល់ស្របនិងសំណើរតែនាងក៏មិនឆ្លើយព្រោះថានាងនៅខឹងទើបនាងមិនចង់និយាយ។
ម៉ដាមម៉ែលក៏ញញឹមរួចចេញពីបន្ទប់មក គាត់ទាញទ្វារបន្ទប់បិទស្រាលៗរួចបន្តដំណើរចុះទៅខាងក្រោមវិញព្រោះមានការងារផ្សេងត្រូវធ្វើ។
«អា៎..តាតា» គ្រាន់តែចុះមកដល់ជាន់ខាងក្រោមភ្លាមម៉ាដាមម៉ែលក៏បានលឺសំឡេងសើចកក្អឹករបស់ប្រុសពៅខេវីន ហើយសំឡេងសើចមួយនោះកើតឡើងពីការប្រឡែងលេងជាមួយនឹងលោកម្ចាស់ហ្គេសស្ពើនោះឯង លោកម្ចាស់ត្បិតថាកាចសាហាវជាមួយនឹងអ្នកគ្រប់គ្នា ធ្លាប់មានងារជាមេម៉ាហ្វៀតែការពិតគាត់គឺជាមនុស្សដែលលេងសើចច្រើនហើយក៏កក់ក្ដៅ គ្រាន់តែភាពខ្មៅងងឹតនឹងការរស់នៅក្នុងសង្គមមួយនេះមិនអាចឲ្យគាត់ប្រើប្រាស់ជីវិតបែបនោះបានដូចគេឯង ព្រោះបើសិនជាគាត់មិនផ្ដាច់ការនឹងកោងកាច គាត់ក៏មិនអាចចិញ្ចឹមបីបាច់កូនប្រុស២នាក់នេះឲ្យរឹងមាំបានដែរ។
«អីយ៉ា! ចៅតាឆ្លាតណាស់ចេះហៅតាតាទៀត ចាំចាក់ថ្នាំរួចចាំតាតាទិញតុក្កតាឲ្យប្រុសវីនទៀតណា៎ ជុប៎» លោកម្ចាស់ហ្គេសស្ពើលើកចៅប្រុសមកអោបរួចថើបថ្ពាល់គេខ្សឺតៗ ខេវីនឯណោះក៏ហាមាត់សើចកាច់ករតែម្ដង លោកម្ចាស់ក៏លើកយកតុក្កតាខ្លាឃ្មុំតូចមកបង្ហាញគេបម្រុងឲ្យគេលេងតែខេវីនក៏លូកដៃទាញតុក្កតានោះចេញរួចលូកដសទាញជាយអាវនឹងព្យាយាមចង់ងើបដើម្បីបានអោបលោកតា។
«យើងនេះគួរឲ្យស្រឡាញ់ណាស់ ឲ្យតាធ្វើយ៉ាងមិចទៅនៀក៎» លោកម្ចាស់ព្រមតាមការចង់បានរបស់ចៅដោយលើកគេឡើងមកអោបជាប់ណែននឹងទ្រូង ខេវីនឯណោះក៏លើកដៃក្ដាប់លាៗមុននឹងកញ្ជ្រោលខ្លួនព្រោះបានឃើញវត្តមានរបស់អ្នកណាមិនដឹងមកដល់។
«ដាដា..ដាដា» ខេវីនកញ្ជ្រោលជាខ្លាំងកាលបើបានឃើញលោកប៉ារបស់គេមកដល់ លោកម្ចាស់ឯណោះក៏ប្រញាប់ពរចៅប្រុសរួចក្រោកឡើងមើលទៅអ្នកទើបមកដល់រួចក៏ភាំងកាលបើឃើញកូនចៅហូស៊ុកគ្រាថេយ៉ុងចូលមក។
«នេះប្រុសតូចកើតអី?» លោកម្ចាស់ក៏សួរនាំភ្លាមតែហូស៊ុកមិនទាន់ឆ្លើយតបបែរជាលូកទាញយកកូនប្រុសគេមកអោបក្រសោបជំនួសវិញ ខេវីនឯណោះក៏សើចស្ញេញដាក់លោកប៉ាគេយ៉ាងគួរឲ្យស្រឡាញ់ ហូស៊ុកក៏លោមុខមកថើបថ្ពាល់កូនបន្តិចទុកជាការសួស្ដីទៅកាន់កូន។
«ប្រុសតូចនឹងកូនស្រីត្រកូលផាទ្រីសៀរ៍ទាក់ទងស្នេហាគ្នាហើយខាងនោះគេចាប់បានទើបត្រូវគេវាយចាស់ដៃបែបនេះ នេះសំណាងហើយដែលខាងនោះមានអ្នកផ្ដល់ដំណឹងមកមុន មិនអញ្ជឹងពេលនេះខ្ញុំមិនមែននាំគេមកទាំងនៅរស់បែបនេះឡើយ អាចជាសាកសពច្រើនជាង» ហូស៊ុកនិយាយបកស្រាយខណៈដៃលូកអោបអង្អែលខេវីនតិចៗដើម្បីឲ្យគេបានគេង ព្រោះវាយប់ណាស់ទៅហើយ។
គិតមកដល់ត្រឹមនេះហូស៊ុកក៏នឹកឃើញភ្លែតតែម្ដងពីវត្តមានរបស់មនុស្សម្នាក់ទៀតដែលគួរតែមកដល់ផ្ទះដូចគ្នា គ្រានោះគេក៏បានឃើញក្រុមពេទ្យមួយក្រុមចូលមកនាំឲ្យគេកាន់តែមានអារម្មណ៍មិនស្រួល។
«ឡេឡានីនៅឯណា? ម៉ាដាម?»
«អ្នកនាងឡេឡានីនៅសម្ងំខាងលើមិនព្រមចុះទេ» ម៉ាដាមម៉ែលក៏ឆ្លើយតបតាមការចង់បានហើយប្រាប់ថាឡេឡានីនាងមិនព្រមចុះមកទៀតអ៊ីចឹងបានន័យថាច្បាស់ជាមានបញ្ហារឿងកូនហើយបានជានាងធ្វើបែបនេះ។
«ហេតុអី?»
«អ្នកនាងថាចាំអ្នកប្រុសស៊ុកមកវិញហើយឡើងទៅពរចុះមក» ម៉ាដាមម៉ែលក៏និយាយប្រាប់រាល់ពាក្យពេចន៍ដែលឡេឡានីបានផ្ដាំគាត់ ពាក្យទាំងនោះក៏នាំឲ្យហូស៊ុកចងចិញ្ចើមបន្តិចរួចប្រញាប់ហុចកូនឲ្យទៅលោកប៉ាគេ។
«អត់ទោសលោក! ពួកយើងមកចាក់ថ្នាំជូនអ្នកស្រីនឹងកូន»
«លោកប៉ាជួយកាន់ខេវីនបន្តិចបានទេ?»
«ប្រុសស៊ុកគិតទៅណា?» លោកម្ចាស់ហ្គេសស្ពើក៏សួរឡើងនាំឲ្យហូស៊ុកងាកមើលមកគាត់បន្តិចរួចញញឹមហាក់មិនដឹងគួរបកស្រាយបែបណា។
«ទៅពរក្មេងអាយុ២០ឆ្នាំចុះមកចាក់ថ្នាំ» ឆ្លើយតបរួចហូស៊ុកក៏ប្រញាប់រត់ឡើងទៅជាន់ខាងលើភ្លាមទុកឲ្យអ្នកគ្រប់គ្នានៅខាងក្រោមអស់សំណើចបន្តិច ជាពិសេសគឺពេទ្យដែលមកនោះ។
«គូស្នេហ៍អ្នកប្រុសគួរឲ្យស្រឡាញ់ដល់ហើយ»
ក្រឡេកទៅមើលអ្នករត់ឡើងទៅជាន់ខាងលើឯណោះហូស៊ុកក៏ប្រញាប់បើកទ្វារចូលខណៈពេលដែលឡេឡានីបើកភួយបំណងចង់ចុះពីគ្រែដូចគ្នា តែកាលបើឃើញហូស៊ុកនាងក៏ប្រញាប់ងាកបែរទាញភួយមកគ្របខ្លួន គ្របទាំងក្បាលទៀតតែក៏មិនទាន់ព្រោះភួយត្រូវទាញចេញភ្លាមៗដោយសារស្នាដៃរបស់ហូស៊ុក បូកផ្សំនឹងការអោបក្រសសោបរបស់នាយផង។
«មើស៎! លែងខ្ញុំ ខ្ញុំមិនចង់ចួបម្ចាស់ប្រុសទេ» ឡេឡានីព្យាយាមរើបម្រាស់នឹងចង់ចេញពីការអោបតែហូស៊ុកក៏អោបនាងកាន់តែជាប់ទាញនាងឲ្យបែរមើលមកគេ។
«បងសុំទោស..បងសុំទោសដែលបងទុកអូននៅទីនោះែបងពិតជាមានការចាំបាច់ពិតមែនណា៎»
«ម្ចាស់ប្រុសអាងតែអូនស្រឡាញ់ម្ចាស់ប្រុស ព្រមលើកលែងឲ្យម្ចាស់ប្រុស ទើបម្ចាស់ប្រុសតែងតែធ្វើរឿងគ្រប់យ៉ាងហើយទើបសុំទោស..ហ៊ឹក» ពាក្យគ្រប់ម៉ាត់នាំឲ្យហូស៊ុកមានអារម្មណ៍ដឹងខុសពិតមែន តែពាក្យមួយឃ្លាដំបូងឯណោះក៏នាំឲ្យគេញញឹមនឹងឈ្មុលទៅថើបថ្ពាល់នាង។
«អូនថាម៉េចមុននេះ? អូនស្រឡាញ់បងមែនទេ? ឡេឡានី អូននិយាយម្ដងទៀតទៅមើល» ហូស៊ុកក៏ញ៉ោះនាងមុននឹងទម្លាក់ដៃមកប៉ះនឹងពោះនាងនាំឲ្យគេនឹកឃើញរឿងកាលពីព្រឹកនោះ។
«ឡេឡានី..ចុះកូនពួកយើង?» ហូស៊ុកក៏ប្រញាប់សួរនាំឲ្យឡេឡានីមើលទៅគេរួចញញឹមទាំងរលីងរលោង នាងតូចទាញដៃគេមកទម្លាក់លើពោះនាងឲ្យគេដឹងដល់ភាពមានជីវិតរបស់កូននៅក្នុងផ្ទៃឯណោះ ហូស៊ុកក៏ភាំងភ្លឹករកនិយាយមិនចេញ។
«កូននិយាយថាគេមិនទៅណាចោលប៉ាទេ»
«អូនក៏មិនត្រូវទៅណាចោលបងដែរឡេឡានី»
«អត់ទេ! អូននៅខឹង..»
«បងចាប់អូនចាក់ថ្នាំមុនពេទ្យល្អទេ?»

នែៗ កូនជិតគ្រប់ខែហើយមកចាក់ថ្នាំអីពូ តិចកើតមកដៃ៣ទៅ🤣

យូមីន

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now