ភាគ៥៥

817 36 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៥៥

ពីរទៅបីសប្ដាហ៍ក៏កន្លងផុតទៅ ព្យុះភ្លៀងនៅក្នុងវិមានក៏ហាក់ស្ងប់ស្ងាត់ចាប់តាំងពីថ្ងៃដែលហូស៊ុកនឹងឡេឡានីបានដោះស្រាយជាមួយនឹងគ្នារួចអស់មក ផ្ទះដែលមានតែភាពក្ដៅក្រហាយព្រោះតែវត្តមានរបស់អេមម៉ាលីក៏ប្រែទៅជាស្ងប់សុខវិញ បើទោះបីជានាងនៅតែមានវត្តមាននៅទីនេះក៏នាងមិនអាចធ្វើអ្វីឡេឡានីបានទៀតនោះដែរ..
ព្រោះឡេឡានីមិនព្រមឲ្យវាកើតឡើងទៀតទេ..
«អរុណសួស្ដីម្ចាស់ប្រុស» សំឡេងតូចស្រាលបន្លឺឡើងពីមាត់របស់ម្ចាស់កាយតូចក្នុងឈុតជានិស្សិតឯណោះ នាងចូលមកទាំងដៃម្ខាងកាន់សឺមី ម្ខាងទៀតក៏ស្ពាយកាតាបដែលជាកាតាបសំណព្វចិត្តរបស់នាង ក្រសែភ្នែកអ្នកកំពុងអង្គុយសំឡឹងមើលថេបលេតនៅឯសាឡុងក្នុងបន្ទប់ទទួលភ្ញៀវឯណោះក៏ញញឹមរួចទម្លាក់គ្រប់យ៉ាងរួចក្រោកឡើងទៅរកនាងភ្លាម។
«ជុប៎..អរុណសួស្ដីនាងល្អិត» ហូស៊ុកឈរពីក្រោយនឹងលូកដៃម្ខាងកាន់អោបចង្កេះរបស់ឡេឡានី នាងឈរចុចនំបុ័ងញ៊ាំទាំងមិនដាក់ខ្លួនអង្គុយ បូកផ្សំនឹងការញ៊ាំបែបប្រញាប់ប្រញាល់ផងទើបហូស៊ុកងាកមើលនាងទាំងឆ្ងល់រួចលូកដៃចាប់សមនាងកំពុងកាន់ជាប់។
«ញ៊ាំមួយៗក៏បាន»
«អត់បានទេ! ព្រោះព្រឹកនេះខ្ញុំត្រូវប្រឡងហើយត្រូវទៅបង្រៀនរូម៉ាបន្ថែមម៉ោងទៀតផង» បានលឺពីការបង្រៀនគួរឯណោះទឹកមុខហូស៊ុកក៏ប្រែបន្តិចហើយភាពស្ងប់ស្ងាត់របស់គេក៏ជាមូលហេតុនាំឲ្យឡេឡានីងាកមើលទៅអ្នកដែលកំពុងអោបចង្កេះខ្លួនឯងវិញ ស្រីតូចក៏ទម្លាក់សមពីដៃរួចបែរមកប្រឈមមុខជាមួយម្ចាស់ប្រុសជាទីស្រឡាញ់ឯណោះវិញ។
«ហេតុអីក៏ធ្វើមុខបែបនេះម្ចាស់ប្រុស? មិនសង្ហាទេ..» នាងមិននិយាយលួងលោមតែមាត់ ដៃស្រឡូនក៏លើកឡើងអង្អែលប៉ះផ្ទៃមុខសង្ហារបស់ហូស៊ុកតិចៗស្រាលៗនាំឲ្យស្នាមញញឹមញ៉ោចឡើងលើផ្ទៃមុខគេបន្តិចម្ដងៗជាថ្មី។
«ក៏បាន..តែកុំភ្លេច..»
«មិនមកវិញជាមួយលោកហេនរី រង់ចាំម្ចាស់ប្រុសរឺក៏អ្នកប្រុសតូចទៅទទួល អូខេ៎ណាចាស៎» ឡេឡាីលើកដៃជាសញ្ញាអូខេរួចសើចកក្អឹកដូចជាកូនក្មេងនៅចំពោះមុខបុរសជាទីស្រឡាញ់ដែលហួងហែងនឹងព្រួយបារម្ភពីនាង មិនមែនព្រោះតែស្អប់តែក៏ព្រោះតែក្ដីស្រឡាញ់ពេញប្រៀបក្នុងបេះដូងតែម្ដង។
«ឆ្លាត..ជុប៎ ញ៊ាំរួចទៅសាលាចុះ សំណាងល្អ» ហូស៊ុកក៏អោនថើបថ្ងាសនាងបន្តិចរួចដោះលែងនាងឲ្យមានសេរីភាពរួចគេក៏ដើរទៅកាន់បន្ទប់ទទួលភ្ញៀវឯណោះវិញ ស្របពេលនោះក៏មានវត្តមានរបស់មនុស្សស្រីម្នាក់ទៀតដែលស្នាក់នៅក្នុងផ្ទះធំនេះចុះមក តែនាងក៏ចុះមកព្រមជាមួយនឹងទឹកមុខបែបមិនសូវល្អហើយក៏មើលទៅដូចជាលាក់ៗ។
«អេមម៉ាលីគិតទៅណា?» ហូស៊ុកក៏មិនបានដើរឆ្លងកាត់ទៅទទេឡើយ គេក៏ឆ្លៀតសួរនាំនាង អេមម៉ាលីក៏កាន់កាបូបខ្លួនឯងជាប់រួចញញឹមឆ្លើយតបនឹងការសួររបស់ហូស៊ុកឯណេះ។
«គឺអេមម៉ាលីមិនស្រួលខ្លួនគិតចង់ទៅពេទ្យ..បើបងស៊ុកមិនមានការអីទេ អេមម៉ាលីគិតទៅសិនហើយណា៎» នាងតូចក៏បោះជំហានបំណងនឹងចាកចេញតែហូស៊ុកក៏កាន់ស្មានាងបន្តិច មុននឹងហុចក្រដាសមួយទៅកាន់នាង គ្រាន់តែបានឃើញក្រដាសនោះភ្លាម អេមម៉ាលីក៏ភាំងបន្តិចតែប្រញាប់ទទួលយកវាវិញយ៉ាងលឿនតែម្ដង។
«សំណាងល្អ» អេមម៉ាលីក៏ញញឹមងក់ក្បាលឆ្លើយតបរួចនាំខ្លួនចាកចេញទៅបាត់ ហូស៊ុកក៏ឈរសំឡឹងមើលទៅនាងរហូតទាល់តែនាងចេញទៅបាត់ទើបគេឡើងទៅខាងលើ។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now