ភាគ១៥៦,១៥៧

521 18 1
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១៥៦,១៥៧

យប់ថ្ងៃដដែលនោះ..
«ហ៊ឹម» ហូស៊ុកបន្លឺខ្យល់ដង្ហើមឡើងទាំងដែលរាងកាយគេអោបភរិយាជាប់ណែន គេក្រោកពីដំណេកទាំងកណ្ដាលយប់ក៏ព្រោះតែខ្យល់ត្រជាក់បក់ផាត់មក គេញញឹមរួចអោនទម្លាក់បបូរមាត់ថើបថ្ពាល់ភរិយាដែលគេងលង់លក់នោះបន្តិច នាយក៏ដាក់នាងឲ្យគេងលើពូកឲ្យស្រួលនឹងដណ្ដប់ភួយឲ្យនាងជាមុនរួចទើបក្រោកចេញពីពូក។
«ហ៊ឹម..បងទៅណា?» ខណៈនោះឡេឡានីនាងក៏ភ្ញាក់ព្រឺតឡើងដូចជាមានអ្នកដាស់ ស្រីតូចក៏លូកដៃក្រោកអង្គុយរួចសំឡឹងមើលមុខម្ចាស់ប្រុសភ្លាម ហូស៊ុកក៏លើកដៃកាន់ប៉ះថ្ពាល់នាង ឡេឡានីក៏ងាកមើលទៅនាឡិកា នេះម៉ោងទើបតែ១០យប់ទេ។
«អូនទៅចាក់ទឹកដោះគោឲ្យជេយ៍គីសិន កូននឹងមិនគេងទេបើគេមិនបានញ៊ាំទឹកដោះគោ» ស្រីតូចក្រោកឡើងពីពូករួចដើរទៅទ្វារម្ខាងដែលភ្ជាប់នឹងផ្លូវទៅកាន់ជាន់ក្រោមចំណែកឯហូស៊ុកក៏ទៅបន្ទប់ទឹក។
ឌឹប!ឌឹប..
ខណៈហូស៊ុកកំពុងតែលាងដៃក្នុងបន្ទប់ទឹកឯណោះ គេក៏លឺសំឡេងលាន់ឌឹបៗពីបន្ទប់ដែលនៅជិតនោះ សំឡេងដែលនាំឲ្យគេមិនអាចនៅស្ងៀមបានព្រោះវាជាបន្ទប់របស់កូនស្រីពៅគេ។
«អុីនណា..អុីនណាកូន» ហូស៊ុកចេញពីបន្ទប់ទឹកមករួចក៏បន្តទៅកាន់បន្ទប់កូនស្រីក្បែរនោះដែលបន្ទប់ទាំង២មានទ្វារខាងក្នុងបើកចូលរកគ្នា ងាយស្រួលឲ្យយប់ឡើងឡេឡានីនាងឡើងទៅមើលកូន មកដល់ក៏បាត់មិនឃើញកូនស្រីគេងនៅលើគ្រែ គេក៏ប្រញាប់រត់ចេញទៅមើលទើបឃើញថាទ្វារបន្ទប់ខាងមុខរបើកឡើងបានន័យថាអុីនណានាងមមើរចេញទៅក្រៅហើយ។
«អុីនណា..ឌឹប! ឌឹប» ស្របនឹងសំឡេងស្រែកហៅក៏មានសំឡេងមួយចូលមកក្នុងខួរក្បាលគេ នាយប្រញាប់ងាកភ្នែកមើលទៅជ្រុងម្ខាងក៏បានឃើញកូនស្រីឈរបែរក្បាលទៅរកជញ្ជាំងបន្ទប់ជេយ៍គី តែនាងមិនបានឈរធម្មតាឡើយ នាងបោកក្បាលខ្លួនឯងនឹងជញ្ជាំងលាន់ឌឹបៗតែម្ដង។
«អុីនណា..ឌឹប! អុីនណាកូនប៉ាក្រោកឡើង» ហូស៊ុកលូកដៃម្ខាងទប់ជញ្ជាំងមិនឲ្យកូនបោកត្រូវទៀត មុននឹងប្រើដៃម្ខាងត្រកងកូនចេញអោយដេកកើយទ្រូងគេ ភ្នែកគេក៏រលីងរលោងកាលបើឃើញក្បាលកូនមានជ្រាបឈាមចេញមក។
«ម្ចាស់ប្រុស? អុីន..អុីនណាកូន» អ្នកជាម្ដាយឯណោះកាលបើបានលឺសំឡេងពីជាន់ខាងក្រោមមកនាងក៏រត់ឡើងមកមើលទាំងដៃកាន់កែវទឹកដោះគោស្រស់បំណងចង់យកឲ្យជេយ៍គីមកជាមួយផង តែមកដលក៏បានឃើញកូនស្រីពៅបែបនេះទៀត។
«អុីនណាកូន..អុីនណា» ហូស៊ុកលើកកូនមកអោបជាប់ទ្រូងរួចបីនាងទៅកាន់បន្ទប់វិញ ទាំងក្នុងចិត្តគិតខឹងខ្លួនឯងដែលមើលកូនមិនបានល្អ។
ក្រាក!
«ម៉ាមី..មានរឿងអី?» ក្រោកហូស៊ុកបីកូនទៅកាន់បន្ទប់នាងរួចម្ចាស់បន្ទប់ដែលប្អូនមកបោកក្បាលលាន់ផាំងៗមុននោះក៏ចេញមក ទាំងជេយ៍គីនឹងខេវីនគឺគេងបន្ទប់ជាមួយគ្នា លើកលែងតែអុីនណាដែលគេងម្នាក់ឯងក្នុងបន្ទប់តុបតែងដូចជាព្រះនាងរបស់នាង ហើយពេលនាងមានបញ្ហាក៏មានបញ្ហាតែម្នាក់ឯងបែបនេះ។
«ណាណា..ណាណាគេងមមើរទៀតហើយកូន» ឡេឡានីនិយាយឡើងទាំងភ្នែករលីងរលោង ខេវីនឯណោះលឿនជាងនរណាៗទាំងអស់ចូលទៅបន្ទប់ប្អូនស្រីភ្លាមតែម្ដង។
មកដល់គេក៏សឹងតែទន់ជង្គង់កាលបើបានឃើញលោកប៉ាប្រញាប់ប្រញាល់ជូតរបួសឲ្យនាង ខេវីនក៏ប្រញាប់ឡើងមកលើគ្រែនឹងកាន់ដៃប្អូនជាប់ ជេយ៍គីក៏ដូចគ្នា បងប្រុសទាំង២នាក់នេអតែងតែបារម្ភពីនាង ព្រោះនាងជាព្រះនាងតូចរបស់ពួកគេ។
«គេងក្បែរប្អូនទៅកូន បានជាគ្នាហើយកាន់ដៃប្អូនឲ្យជាប់ណា» ឡេឡានីជាម្ដាយហើយក៏ជាអ្នកដែលធ្លាប់ឆ្លងកាត់នូវអាការៈជម្ងឺមួយនេះហើយនាងក៏មានអារម្មណ៍ថាខុសដែលជម្ងឺមួយនេះបន្តពីនាងទៅដល់កូន ឡេឡានីលើកដៃជូតទឹកភ្នែករួចប្រាប់កូនប្រុសទាំង២ឲ្យគេងជាមួយប្អូន ហូស៊ុកក៏ចូលមកជិតភរិយារួចកាន់ដៃនាងជាប់ ទាញនាងមកអោបនឹងថើបសក់នាងតិចៗ។
«ខុសមកពីអូន ហ៊ឹក»
«អូនមិនខុស អុីនណាក៏មិនខុស គ្មាននរណាម្នាក់ខុសឡើយ វាជាវាសនាដែលកូនត្រូវចួបរឿងមួយនេះ ហើយបងក៏មិនបណ្ដោយឲ្យកូនឈឺបែបនឹងដែរបងនឹងព្យាបាលកូនឲ្យដូចជាព្យាបាលអូនអ៊ីចឹង ជុប៎ ឈប់យំ» ឡេឡានីក៏ងក់ក្បាលទាំងញញឹមរួចសំឡឹងមើលកូនៗទាំង៣គេងជាមួយគ្នា។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now