ភាគបញ្ចប់

1.3K 44 2
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគបញ្ចប់

ដំណឹងដ៏ល្អមួយនេះក៏រីកសុះសាយពេញក្នុងវិមានធំដែលនាំឲ្យគ្រប់គ្នាប្រញាប់បញ្ចប់ការងាររួចនឹងអាលបានទៅជូនពរអ្នកនាងហ្វ្រេដឌើរីកស៍នឹងកូនថ្មីរបស់គាត់ ក្មេងតូចជេយ៍គីដែលទើបតែក្រោកនោះក៏បែរជាភ្ញាក់កាលបើគ្រប់គ្នាធ្វើការញាប់ដៃញាប់ជើងពេក។
«មានរឿងអីទៅ? ពូអេដវីន?» ក្រោកមកដលៀក៏ឃើញមានអេដវីននៅមើលគេ នាយកម្លោះកាលបើលឺអ្នកប្រុសហៅគេក៏ប្រញាប់រៀបចំទុករបស់របរមួយឡែកព្រមទាំងចូលមករកគេទាំងញញឹម។
«អ្នកប្រុសតូចក្រោកហើយទាន៎?» ជេយ៍គីលើកដៃញីភ្នែកខ្លួនឯងបន្តិចរួចក៏ងាកមើលឆ្វេងស្ដាំដើម្បីរកមើលម្ដាយឪពុកនឹងបងប្អូន តែថាមិនឃើញមាននរណាម្នាក់នៅទីនោះសោះ។
«ប៉ាម៉ាក់..»
«អូ..ប៉ាម៉ាក់អ្នកប្រុសកំពុងតែរង់ចាំលទ្ធផលកូនក្នុងពោះ អុប៎» អេដវីនក៏ធ្លោយមាត់និយាយតែប្រញាប់បិទមាត់វិញ គួរឲ្យស្ដាយ ក្មេងតូចបានលឺបាត់ទៅហើយ ជេយ៍គីក៏ជ្រឹមចិញ្ចើមបន្តិច រួចក៏បើកភ្នែកធំៗមើលទៅលោកពូអេដវីនគេ។
«អ្នកប្រុសជេយ៍គី..អ្នកប្រុស» អេដវីនមិនអាចឃាត់បានត្បិតថាជេយ៍គីរត់លឿនបំផុតហើយ អេដវីនលើកដៃទះក្បាលខ្លួនឯងតិចៗហាក់ដូចជាចង់បន្ទោសខ្លួនឯងដែលធ្លោយមាត់ផ្ដេសផ្ដាសហើយគេក៏ប្រញាប់រត់ទៅតាមជេយ៍គីភ្លាម។
...
«ម្ចាស់ប្រុសកុំអន្ទះសារពេកទៅមើល..អង្គុយក្បែរអូនមក ត្រង់នេះ..» ឡេឡានីកាលបើឃើញស្វាមីនៅមិនស្ងៀមសោះ គេដើរទៅមកៗពេញក្នុងបន្ទប់ខណៈរង់ចាំមើលលទ្ធផលដែលលោកដុកទ័រនឹងផ្ញើមកនាពេលបន្តិចទៀតនេះ កូននាងមានអាយុកាល៣ខែទៅហើយ ពេទ្យបានប្រាប់នាងម្ដងរួចហើយតែនាងចង់ធ្វើឲ្យប្រាកដចិត្តម្ដងទៀត ហើយពេលនេះពួកគេក៏រង់ចាំលទ្ធផលចង់ដឹងថាក្មេងនោះប្រុសរឺមួក៏ស្រី?
ងឺត!!!
គ្រាន់តែម៉ាសុីនព្រីនចាប់ដំណើរការភ្លាមហូស៊ុកក៏ប្រញាប់រត់ទៅមើលភ្លាមទាំងអន្ទះសារ លិខិតមួយចេញមកនាំឲ្យស្នាមញញឹមគេរលត់អស់គ្មានសល់។
ប្រោក!
ហូស៊ុកបោះវាចោលនៅលើតុត្បិតវាជាឯកសារផ្សេង មិនមែនជាលទ្ធផលដែលគេចង់បាន នាយក៏ដើរបង្ហូសទៅម្ខាងដើម្បីយកកាហ្វេមកផឹក ព្រោះលទ្ធផលវាចេញមកទាំងយប់តែម្ដង ឡេឡានីក៏ញញឹមរួចក្រោកឡើងទៅរកម៉ាសុីនព្រីននោះ មួយសន្ទុះម៉ាសុីនក៏ដំណើរការចេញក្រដាសលទ្ធផលមួយមក ឡេឡានីក៏ទាញយកមកមើល ស្នាមញញឹមក៏ញ៉ោចឡើងទាំងរលីងរលោង ហូស៊ុកក៏ចេញមកទាំងកាន់កែវកាហ្វេជាប់ដៃ មួយដល់ស្របនឹងឡេឡានីចូលទៅរកគេ នាងតូចក៏កាន់ដៃនាយជាប់។
«អូនបានក្រដាសលទ្ធផលហើយ?»
«ជាកូនស្រីរឺប្រុស..ឡេឡានី..បង..» ហូស៊ុកមិនទាន់បានបញ្ចប់ប្រយោគផងក៏ត្រូវឈប់ កាលបើឡេឡានីទាញក្រវ៉ាត់ករពីលើតុមករួចចងដាក់លើកររបស់គេថ្នមៗហាក់ដូចជាបញ្ជាក់ទៅដល់អ្វីម៉្យាង។
«កូនប្រុសរបស់បងមានសុខភាពល្អទេ..»
«ជយោ» គ្រាន់តែបានលឺថាជាកូនប្រុសភ្លាម ហូស៊ុកក៏កញ្ជ្រោលជាងគេ នាយក៏ចូលអោបភរិយាជាប់ណែននឹងលើកនាងឡើងទាំងសប្បាយចិត្ត សំឡេងនោះក៏បន្លឺដល់ខាងក្រៅភ្លាមនាំឲ្យក្មេងតូចដែលមកដល់នៅនឹងមាត់ទ្វារនោះបានលឺភ្លាម។
«កូនប្រុស? ម៉ាមីមានអាអូន? អា៎ ម៉ាមីមានអាអូន» ជេយ៍គីដែលដំបូងនិយាយថាមិនចង់បានប្អូនពេលនេះគេក៏បែរជាស្រែកឡើងទាំងសប្បាយចិត្ត ក្មេងតូចប្រញាប់រត់ពីមុខបន្ទប់នោះចុះទៅក្រោមភ្លាម បំណងចង់រកលោកតាហ្គេសស្ពើសំណព្វចិត្តគេ។
«លោកតា..លោកតា» ជេយ៍គីដែលជាអ្នកបានដឹងលឺពីដំណឹងក៏ប្រញាប់នាំខ្លួនរត់ចេញមកក្រៅរកជីតាភ្លាម គេមិចនឹងអាចឲ្យលោកតារំលងដំណឹងល្អមួយនេះបានទៅ?
«មីង!!! លោកតានៅឯណា?» ជេយ៍គីនិយាយស្របនឹងកែវភ្នែកងាកសំឡឹងរកមើលលោកតា តែក៏ទាក់ភ្នែកនឹងមួកស្លឹកត្នោតមួយដែលនៅខាងក្រៅឯណោះដែលអាចឲ្យគេដឹងថាអ្នកពាក់នោះជាជីតារបស់គេ មិនបង្អង់ជេយ៍គីក៏ប្រញាប់រត់ទៅ..
«លោកតា..លោកតា!!! ហូយ៎ហៅមិនលឺអញ្ចឹងនៀក៎»
«លោកតា..» ជេយ៍គីក៏ចូលមកជិតលោកតារួចហៅទាល់តែគាត់ងាក លោកម្ចាស់ក៏ញញឹមស្របនឹងដៃកាត់ស្លឹកនឹងមែកកូលាបរបស់ឡេឡានីចេញ។
«មានការអីចៅតា..»
«ម៉ាមីមានកូនណា៎លោកតា» ជេយ៍កីនិយាយឡើងនូវដំណឹងដែលលោកម្ចាស់បានដឹងទៅហើយ គាត់ក៏ញញឹមរួចឆ្លៀតយកដៃម្ខាងមកឈ្លីក្បាលចៅប្រុសតិចៗរួចកាត់ផ្កាបន្តទៀត។
«តាបានដឹងហើយចៅប្រុស»
«តែម៉ាមីមានអាអូនមួយទៀតហើយលោកតា..ប្អូនចៅជាប្អូនប្រុស ក្រឹប» ផ្កាកូលាបដែលស្រស់ស្អាតក៏បែរជាត្រូវដាច់ជា២ព្រោះការកាត់របស់លោកម្ចាស់ ជេយ៍គីក៏ចូលមកមើលរួចចំហមាត់។
«នោះ..កូលាបរបស់ម៉ាក់ផងលោកតា..» ជេយ៍គីលើកដៃអេះក្បាលកាលបើឃើញលោកតាកាត់ផ្កាអ្នកម៉ាក់គេដាច់ជា២ លោកម្ចាស់ហ្គេសស្ពើក៏ងើយក្បាលឡើងសំឡឹងទៅលើមេឃហាក់ដូចជាគាត់បានដឹងរឿងអីម៉្យាងអ៊ីចឹង។
«ឯងមកពិតមែនហ្អេស៎ ហ្វ្រេដឌើរីកស៍?»

You've reached the end of published parts.

⏰ Last updated: May 06, 2022 ⏰

Add this story to your Library to get notified about new parts!

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now