ភាគ៦៨

640 32 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគទី៦៨

«ឡេឡានី..» សំឡេងគ្រលរមួយបន្លឺឡើងពីមាត់ទ្វារហាក់ដូចជាមនុស្សម្នាក់នោះទើបតែចូលមកដល់អ៊ីចឹងហើយម្នាក់នោះគ្មាននរណាឡើយក្រៅពីមិត្តសម្លាញ់របស់ឡេឡានី ហើយម្នាក់នោះជាថេយ៉ុុង។
នាយចូលមកព្រមជាមួយនឹងទំពាំងបាយជូរដែលគេបានឲ្យអ្នកបម្រើទៅបេះយកមកព្រោះតែវាជារបស់ដែលនាងចូលចិត្ត ម៉្យាងនាងក៏នឹងញញឹមកាច់ករបើសិនជាគេយកវាមកឲ្យនាង តែពេលដែលមកដល់គេក៏មិនបានឃើញសូម្បីតែស្រមោលនាង មានតែវត្តមានលោកពូរបស់គេដែលឈរកាន់សំបុត្រមួយច្បាប់នៅក្នុងដៃ ហើយសំបុត្រមួយនោះក៏ហាក់រ៉ាយរ៉ាប់ប្រាប់គេគ្រប់យ៉ាងអស់ទៅហើយ។ «នាងទៅពិតមែន» ថេយ៉ុងក៏ពោលឡើងព្រមជាមួយនឹងទឹកមុខបែបស្រពាប់ស្រពោន ក្រោយពីរឿងដែលកើតឡើងនឹងប្រតិកម្មរបស់នាងនៅឯមន្ទីរពេទ្យឯណោះគេក៏អាចស្មានដឹងថានាងអស់ជំនឿនឹងរស់នៅទីនេះទៀតហើយ គ្រាន់តែគេមិនស្មានថានាងចាកចេញទៅឆាប់រហ័សបែបនេះប៉ុណ្ណោះ។
«យើងមិនអាចឲ្យនាងទៅបានទេ? មិនអាចឡើយ..» ហូស៊ុកក៏មិនបង្អង់យូរប្រញាប់លូកក្ដាប់សំបុត្រមួយច្បាប់នោះរួចប្រញាប់នាំខ្លួនចាកចេញទៅភ្លាមៗ ថេយ៉ុងឯណោះក៏បានត្រឹមតែឈរកាន់ទំពាំងបាយជូរជាប់ដៃនៅឡើយ ភ្នែកមុតងាករ៉េមើលក្នុងបន្ទប់រួចក៏ទាក់ភ្នែកនឹងតុក្កតាយូនីខនដែលនាងទុកនៅលើពូកឯណោះ។
«យ៉ាងហោចក៏នាងគួរតែយករបស់នាងស្រឡាញ់បំផុតទៅជាមួយ..នាងយ៉ាងមិចទៅហើយឡេឡានី? មិត្តសម្លាញ់»

ក្រឡេកមើលទៅនាងល្អិតឡេឡានីឯណោះវិញ អ្នកដែលអេដវីនឃើញរត់មុននោះគឺជានាងនឹងឯង ឡេឡានីចាកចេញទៅទាំងយប់ព្រោះវាជាពេលល្អដែលនាងអាចគេចចេញមកបាននឹងគ្មាននរណាអាចតាមរកនាងឃើញ។ ឡេឡានីនាំខ្លួនចេញមកខាងក្រៅព្រមជាមួយនឹងកូនកាតាបតូចដែលជារបស់នាង ស្រីតូចរត់ឆ្លងពីផ្លូវមួយទៅផ្លូវមួយហាក់ព្យាយាមរកកន្លែងណាដែលសមរម្យអាចឲ្យនាងស្នាក់នៅបានតែការគិតមួយក៏លោតឡើងមកក្នុងខួរក្បាលរបស់នាង។
«បើខ្ញុំនៅក្នុងក្រុង ម្ចាស់ប្រុសនឹងអ្នកគ្រប់គ្នាប្រាកដជាតាមមករកខ្ញុំឃើញ..តែខ្ញុំគ្មានលទ្ធភាពអាចរកលុយចេញពីក្រុងបានទេ» ឡេឡានីនិយាយឡើងទាំងក្នុងខួរក្បាលហាក់វិលវល់មិនដឹងគួរសម្រេចបែបណា ព្រោះថាការសម្រេចចិត្តដំបូងរបស់នាងគឺចេញពីផ្ទះធំទ្រនំខ្ពស់ដែលផ្ដល់តែភាពឈឺចាប់មកឲ្យនាង ទោះជានាងរស់នៅស្រួល មានបាយទឹកហូប បានទៅសាលារៀនពិតមែនតែផ្លូវចិត្តនាងកាន់តែដុនដាបពីមួយថ្ងៃទៅមួយថ្ងៃតែម្ដង។
«ជ្រើសរើសអ្នកលាងចាន? ល្អណាស់ខ្ញុំអាចធ្វើបាន» ឡេឡានីពោលឡើងកាលបើនាងដើរចូលមកកាន់ផ្សារលក់របស់របរយកឡើងពីសមុទ្រមក ហើយហាងលក់អាហារសមុទ្រមួយកន្លែងក៏បិទផ្លាកជ្រើសរើសបុគ្គលិកហើយវាក៏ជាឱកាសសម្រាប់នាងដែរ។
ស្រីតូចលូកកាន់យកក្រដាសដែលបិទនៅលើក្ដារខាងមុខហាងរួចក៏ដើរយឺតៗចូលទៅខាងក្នុងហាងដែលមានភ្ញៀវចេញចូលជាច្រើន ស្រីតូចក៏ឆ្លងកាត់ក្រុមមនុស្សជាច្រើនចូលទៅនឹងងាករ៉េសំឡឹងរកមើលម្ចាស់ហាងដើម្បីសាកសួរ។
«សួស្ដីលោកពូ! ខ្ញុំឃើញលោកពូបិទផ្លាកថាត្រូវការជ្រើសរើសបុគ្គលិកលាងចាន ខ្ញុំចង់សុំលោកពូធ្វើការ» នាងតូចនិយាយទាំងស្នាមញញឹមជាប់លើផ្ទៃមុខ ម្ចាស់ហាងនោះក៏សំឡឹងមើលនាងតាំងពីក្បាលដល់ចុងជើងរួចក៏លាដៃហាក់ចង់បានអ្វីម៉្យាងពីនាង។
«យើងត្រូវការមើលកាតសម្គាល់ខ្លួនរបស់នាង..បើមិនមានទេ នាងអាចចេញទៅវិញបាន» គាត់ពោលឡើងដូចជាបំបាក់ទឹកចិត្តរបស់ឡេឡានីទាំងស្រុង នាងតូចក៏បានត្រឹមតែអោនមុខចុះតែនាងក៏បែរជាលើកដៃទាំងសងខាងឡើងត្រដុសសំពះគាត់ព្រមទាំងភ្នែករលីងរលោង។
«ខ្ញុំជាជនអន្តោប្រវេស៍លោកពូ ខ្ញុំត្រូវការលុយគ្រាន់ដើម្បីទិញបាយហូបប៉ុណ្ណោះ លោកពូអាចឲ្យប្រាក់ខែខ្ញុំប៉ុន្មានក៏បានឲ្យតែលោកពូព្រម ណា៎ខ្ញុំសុំអង្វរ» ឡេឡានីនាងពិតជាគ្មានជម្រើសពិតមែន នាងមិនអាចរកការងារណាស់ធំដុំធ្វើបានឡើយព្រោះនាងជាជនអន្តោប្រវេសន៍ នាងគ្មានលិខិតសម្គាល់ខ្លួនឡើយ នាងចូលមកក្នុងក្រុងនេះបានក៏ព្រោះតែហូស៊ុកជួយជ្រោមជ្រែងនាង តែពេលនេះនាងក៏ចេញមកតែម្នាក់ឯង ប្រឈមមុខនឹងពិភពលោកតែម្នាក់ឯងម្ដងទៀតហើយ សង្ឃឹមថាការចាប់ផ្ដើមជាថ្មីនៅលើកនេះនឹងល្អប្រសើរជាងសព្វដងទៅចុះ។
«ក៏បាន! យើងអាចឲ្យនាងធ្វើការបាន» គ្រាន់តែលឺចម្លើយរបស់លោកពូម្ចាស់ហាងនោះភ្លាមឡេឡានីក៏ញញឹមស្រស់បាត់ទៅហើយ។
«តែយើងអាចឲ្យលុយឈ្នួលនាងពាក់កណ្ដាលនៃបុគ្គលិកធម្មតាប៉ុណ្ណោះ ព្រោះបើប៉ូលីសចាប់បានហាងយើងនឹងមានបញ្ហាជាមិនខានឡើយ»
«ចាស៎! អរគុណលោកពូ អរគុណ ហិហិ» ឡេឡានីមិនបានអាក់អន់ស្រពន់ចិត្តរឺក៏មិនសប្បាយចិត្តនឹងដំណឹងដែលនាងទទួលបានឡើយ ផ្ទុយទៅវិញនាងក៏អោនក្បាលគោរពម្ចាស់ហាងម្នាក់នោះញាប់ស្អេកទាំងសប្បាយចិត្ត។
«អ៊ីចឹងទៅធ្វើការទៅ ហើយហាមឲ្យមានបញ្ហាឲ្យសោះ»
«ចាស៎ លោកពូ» ឡេឡានីអោនគោរពគាត់ជាលើកចុងក្រោយរួចបែរខ្លួនចូលទៅខាងក្នុងដើម្បីចាប់ផ្ដើមធ្វើការងាររបស់នាងជាលើកដំបូងក្នុងថ្ងៃដំបូងនេះ។

ខណៈនាងល្អិតឡេឡានីកំពុងតែចាប់ផ្ដើមទំព័រជីវិតជាថ្មីនោះក៏មានមនុស្សប្រុសម្នាក់ដែលនៅដក់ជាប់នឹងវត្តមានរបស់នាងនៅឡើយ ហូស៊ុកចាកចេញពីវិមានមកបើកឡានតាមរកមើលនឹងសឹងតែឆ្កួតទៅហើយ គេមើលគ្រប់ច្រកល្ហកក្នុងទីក្រុងទាំងមូលនេះទៅហើយ កូនចៅរបស់គេក៏កំពុងតែតាមរកនាងតាមបញ្ជាដូចគ្នាដែរ តែនៅតែមិនមានតម្រុយតាំងពីក្បាលព្រលប់រហូតដល់ម៉ោង១២អាធ្រាតទៅហើយ។
(ពួកយើងរកអ្នកនាងមិនឃើញទេទាន៎..)
(ពួកយើងក៏ដូចគ្នា)
សំឡេងរាយការណ៍បន្លឺឡើងពីអាយកូមដែលពួកនាយប្រើសម្រាប់ទាក់ទងគ្នានោះ កូនចៅរបស់គេទាំងប៉ុន្មានក្រុមឯណោះក៏រាយការណ៍មកថាគ្មានអ្នកណាបានឃើញនឹងទតួលតម្រុយពីនាងសោះ។
«អូនទីណាទៅឡេឡានី? ហេតុអីក៏មិនព្រមស្ដាប់បងបែបនេះ?» ហូស៊ុកពោលឡើងទាំងទឹកមុខតានតឹងជាទីបំផុត គេព្យាយាមបញ្ចប់គ្រប់យ៉ាងឲ្យបានលឿនបំផុតព្រោះតែគេចង់មកចួបជាមួយនឹងនាងនិយាយគ្នាឲ្យបានសព្វគ្រប់តែគេក៏មិនស្មានថាគេក៏បាត់បង់នាងក្នុងថ្ងៃតែមួយដែរ។
«ខ្ញុំគិតថាឡេឡានីមិនមែនចាកចេញទាំងបែបនេះឡើយ បើសិនជាលោកពូនឹងលោកប៉ានិយាយប្រាប់នាងគ្រប់យ៉ាងតាំងពីដំបូង..» ថេយ៉ុងនិយាយឡើងខណៈពាក្យខ្លះលោតឡើងក្នុងខួរក្បាលរបស់គេភ្លាម វាជាពាក្យដែលឡេឡានីធ្លាប់បាននិយាយមកកាន់គេ។
(ខ្ញុំសប្បាយចិត្តដែលម្ចាស់ប្រុសគិតដល់ខ្ញុំ អ៊ីចឹងសន្យាណាថាម្ចាស់ប្រុសនឹងគ្មានថ្ងៃទៅណាចោលខ្ញុំទេ ព្រោះបើមិនអ៊ីចឹង..)
(មិនអ៊ីចឹងយ៉ាងមិចនាងល្អិត?)
(ពេលដែលម្ចាស់ប្រុសចង់ចួបខ្ញុំម្ដងទៀត ម្ចាស់ប្រុសនឹងគ្មានឱកាសទេ ព្រោះខ្ញុំនឹងទៅឆ្ងាយសែនឆ្ងាយរាល់ពេលដែលខ្ញុំមានអារម្មណ៍ថានរណាម្នាក់បោះបង់ខ្ញុំចោល)
អ្វីដែលនាងបាននិយាយ នាងក៏ធ្វើវាពិតមែន គេជាអ្នកទុកឲ្យនាងចោលឲ្យនៅតែម្នាក់ឯង គិតច្រើនម្នាក់ឯង ពេលនេះទោះបីជាគេព្យាយាមតាមរកនាងយ៉ាងណាក៏គ្មានបានការព្រោះថានាងចាកចេញទៅឆ្ងាយទៅហើយ។
«ខ្ញុំថាលោកពូទៅមើលនៅកន្លែងដែលលោកពូចួបនាងដំបូងទៅក្រែងនាងអាចនឹងទៅទីនោះ មែនហើយ! ឡេឡានីនាងក៏គ្មានកាតសម្គាល់ខ្លួនដែរ ព្រះអើយ!» ថេយ៉ុងក៏ឧទានឡើងដែលនាំឲ្យហូស៊ុកកាន់តែព្រួយបារម្ភពីនាង នាយក៏ជាន់ហ្គែបើកកាន់តែលឿនឆ្លងកាត់ផ្សារមួយកន្លែងដែលបិទភ្លើងងងឹតស្លុបនោះ គេព្យាយាមរកនាងទាំងដែលកន្លែងដែលគេជិះឆ្លងកាត់នោះជាកន្លែងដែលនាងធ្វើការដោះដូរយកប្រាក់ ឡេឡានីចេញពីហាងនោះមករួចប្រញាប់ប្រញាប់ទៅរកមើលបន្ទប់ជួលក្បែរនោះ។
(សង្ឃឹមថាគ្រប់យ៉ាងនឹងល្អទៅចុះ)

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now