ភាគ១៤៤,១៤៥

406 20 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១៤៤,១៤៥

ខណៈពេលដែលកូនៗទាំង៣កំពុងតែញញឹមញញែមដាក់គ្នាឯណោះ អ្នកជាម្ដាយដែលនៅខាងក្នុងឯណោះក៏ឈរសំឡឹងមើលទៅពួកគេ ស្នាមញញឹមមាននៅលើផ្ទៃមុខនាងពិតមែនតែការឈឺចាប់ដែលបន្សល់ពីការមើលងាយមើលថោកមុននោះក៏នៅតែដិតដាមក្នុងទ្រូងរបស់នាង ឡេឡានីលូកដៃកាន់ខ្ទប់ទ្រូងខ្លួនឯងបន្តិចរួចទើបបែរខ្លួនទៅម្ខាង មុននឹងនាងបានឃើញហូស៊ុកមកវិញជាមួយនឹងអេដវីនឯណោះ គេបោះជំហានទាំងប្រញាប់ប្រញាល់នឹងទឹកមុខស្មើធេងតាមទម្លាប់ម៉ត់ចត់របស់គេ តែក៏មិនភ្លេចញញឹមកាលបើគេក្រឡេកមកឃើញឡេឡានីសំឡឹងមើលមកគេ។
«យកឯកសារទៅទុកឲ្យស្រួលបួលហើយកុំឲ្យឡេឡានីដឹងថាវាជាឯកសារក្ដីដែលយើងជំទាស់ជាមួយនឹងផាទ្រីសៀរ៍នោះ»
«បាទទាន៎» ហូស៊ុកសម្រេចចិត្តថាគេនឹងទៅសាវនការកាត់ក្ដីរបស់លោកផាទ្រីសៀរ៍ដោយមិនឲ្យឡេឡានីដឹងក៏ព្រោះតែគេមិនចង់ឲ្យនាងបានឃើញមុខអ្នកដែលធ្វើបាបនាងម្ដងជាពីរនោះទៀតឡើយ នាងគួរតែបំភ្លេចពីមុខរបស់វាហើយ អេដវីនក៏អោនក្បាលគោរពចៅហ្វាយនាយរួចចាកចេញទៅតាមផ្លូវខាង នៅសល់តែហូស៊ុកម្នាក់ដែលត្រូវចុះតាមជណ្ដើរខាងមុខនឹងចួបជាមួយឡេឡានីដែលនៅខាងក្រោមឯណោះ។
«បងមើលទៅដូចជាមានអារម្មណ៍ល្អណាស់» ហូស៊ុកចុះមកដល់ស្របនឹងពាក្យសរសើររបស់មនុស្សស្រីជាទីស្រឡាញ់ ស្នាមញញឹមរីកស្គុសស្គាយពេញលើផ្ទៃមុខរបស់នាយតែម្ដង ហូស៊ុកក៏លូកដៃក្រសោបអោបចង្កេះឡេឡានីបន្តិចរួចថើបថ្ពាល់នាងខ្សឺតៗតែម្ដង។
«បង..ខ្មាសកូន» ឡេឡានីប្រញាប់លូកដៃទប់ទ្រូងគេរួចក៏ប្រញាប់ងាកមើលទៅកូនប្រុសស្រីដែលនៅខាងក្រៅឯណោះ ហូស៊ុកក៏ទល់អណ្ដាតបន្តិចរួចងើបភ្នែកមើលទៅកូនៗឯណោះបន្តិច។
«ខ្មាសអីទៅ? បើកូនៗសុទ្ធតែកើតពីភាពផ្អែមល្ហែមរបស់ពួកយើង ជុប៎! តែថាបងក៏នឹករាត្រីផ្អែមល្ហែមទាំងនោះណា៎» ហូស៊ុកអោនខ្សឹបដាក់ត្រចៀកនាងតិចៗរួចក៏ញ៉េញខាំត្រចៀកនាងស្រាលៗនាំឲ្យឡេឡានីព្រឺសម្បុរនឹងប្រញាប់រុញគេចេញបន្តិច។
«ម្ចាស់ប្រុស.. » ឡេឡានីនាងក៏ដកខ្លួនចេញបន្តិចព្រោះតែនាងមានអារម្មណ៍ថាមិនស្រួលខ្លួនសោះ តែនាងក៏មិនដឹងថានាងរុញគេរៀងខ្លាំងគួរសមនាំឲ្យហូស៊ុកបុកជើងនឹងតុក្បែរនោះ តែនាងក៏មានអារម្មណ៍ដឹងខុសនឹងប្រញាប់ចូលលូកកាន់ប៉ះដៃគេ។
«តែងខ្លួនទៅយប់នេះបងនាំអូនទៅកន្លែងមួយ» ហូស៊ុកមិនបាននិយាយអ្វីច្រើនតែក៏ប្រញាប់នាងឲ្យតែងខ្លួន ភ្លាមៗបែបនេះឡេឡានីនាងឆ្ងល់ក៏ជារឿងធម្មតា។
«ទៅណា? អ្នកទៅខ្លះទៅ? យកកូនៗទៅទេ?» ឲ្យតែនិយាយពីការចេញក្រៅរឺទៅកន្លែងណា ឡេឡានីនាងក៏តែងតែសួរនាំនឹងនឹកឃើញពីរឿងកូន ហូស៊ុកក៏មើលមុខនាងរួចក្រវីក្បាលបន្តិច។
«ទៅតែពួកយើងហើយនឹងរ៉េនដាទេ..» គ្រាន់តែលឺឈ្មោះស្រីម្នាក់ដែលមើលងាយនាងមុននោះភ្លាមឡេឡានីក៏ប្រែទឹកមុខបន្តិច នាងក៏លូកបេះដៃហូស៊ុកចេញពីស្មានាងបន្តិចរួចឆ្លើយយ៉ាងរហ័ស។
«ម្ចាស់ប្រុសទៅជាមួយនាងចុះ..ខ្ញុំមិនទៅទេ» សព្វនាមដែលនាងប្រើនាំឲ្យហូស៊ុកជ្រឹមចិញ្ចើមបន្តិច នាយក៏ងាកមើលទៅម៉ាដាមម៉ែលរួចងក់ក្បាលឲ្យគាត់នាំកូនៗចេញពីទីនោះអស់ព្រោះមិនចង់ឲ្យកូនៗឃើញប៉ាម៉ាក់កំពុងតែក្រពុលមុខដាក់គ្នាបែបនេះ។
«ឡេឡានីមានហេតុផលបន្តិចបានទេ? បងនឹងរ៉េនដាមិនមានអ្វីជាមួយនឹងគ្នាពិតមែន យប់នេះវាជាពិធីចុងក្រោយដែលនាងទៅក្នុងនាមជាម៉ូឌែលតំណាងរបស់ក្រុមបងហើយ នោះគេក៏យកឈុតមកល្មម» គ្រានោះអ្នកដែលហូស៊ុកបានកម្ម៉ង់ឈុតក៏យកវាមកដល់ល្មម គ្រាន់តែពួកគេមកដល់ ស្រីម្នាក់ជាអ្នកចាត់ការក៏យករ៉ូបមួយមករួចហុចឲ្យទៅឡេឡានីតែព្រោះតែកំហឹងឡេឡានីក៏ចាប់ទាញវាហែកលាន់ខ្វោក។
«អូន...»ដៃមាំចង្អុលត្រង់ទៅកាន់នាងតូចដែលកំពុងតែឈរកាន់ក្ដាប់ជាយសំពត់រ៉ូបដែលដាច់រហែកនោះ នាយក្ដាប់ម្រាមដៃខ្លួនឯងបន្តិចរួចក៏ទម្លាក់ចុះវិញទាំងដែលក្នុងចិត្តគេកំពុងតែខឹងដូចជាភ្លើងទៅហើយហេតុអីក៏នាងតែងតែបង្ហាញភាពគ្មានហេតុផលបែបនោះ តែការក្ដាប់ដៃណែនរបស់ហូស៊ុកឯណោះឡេឡានីនាងក៏មើលឃើញ ស្រីតូចក៏ព្រលែងខ្យល់ដង្ហើមស្រាលបន្តិច។
«ធុញខ្ញុំរឺ? បើសិនជាធុញខ្ញុំយកខ្ញុំទៅដាក់លក់វិញទៅ ២៥០លានប្រាកដជាមានអ្នកទិញជាមិនខាន ចាប់ពីនោះមិនមានវត្តមានខ្ញុំ មិនលឺសំឡេងខ្ញុំរអ៊ូថាឃ្លាន មិនមានអ្នករញ៉េរញ៉ៃគ្មានហេតុផល មិនមានអ្នកបង្ករឿងនាំឲ្យឆេះផ្ទះបាយ មិនមាន..ហ៊ឹកហ៊ឺ..» នាងតូចនិយាយផងយំផងនាំឲ្យនាយកម្លោះដែលកំពុងតែឈរច្រត់ចង្កេះសំឡឹងមើលមកនាងទាំងខឹងនោះហាក់ស្រាលចិត្តបន្តិច ទឹកភ្នែកនាងតែងតែជាចំណុចខ្សោយរបស់គេ ភាពងិងក់របស់នាងតែងតែជាថ្នាំព្យាបាលកំហឹងរបស់គេជានិច្ច។
«មោះ..» ហូស៊ុកក៏លាដៃឡើងបំណងចង់ឲ្យនាងអោប តែស្រីតូចខាំមាត់រួចក្រវីក្បាលមិនឈប់ មាត់ពេបតិចៗព្រោះតែខឹង។
«មិនអោបយើងនឹងខឹងនាងជាមិនខាន..» រាល់ពេលដែលដោះស្រាយបញ្ហាហូស៊ុកតែងតែប្រើសព្វនាមថា«យើង»ព្រោះថាឡេឡានីនឹងបង្ហាញចារិកដូចជាកូនក្មេងរាល់ពេលដែលគេប្រើសព្វនាមបែបនោះ ហើយវាក៏ជាអ្វីដែលគេចង់ឃើញ។
«ខឹងទៅ..ហ៊ឹកៗ ខឹងតែរហូតនឹង ខ្ញុំមិនដែលល្អដូចជាស្រីរបស់លោកទេ ហ៊ឹកហ៊ឺ..»
«អ្នកណាថា?»
«ខ្ញុំថា..» ឡេឡានីក៏ស្រែកឡើងខ្លាំងៗដាក់ហូស៊ុក លាន់លឺដល់ត្រចៀកបុរសជាឪពុកក្មេកដែលទើបតែចុះមកឯណោះ ឡេឡានីក៏គេចដោយការនាំខ្លួនឡើងទៅខាងលើ នាងក៏ងាកមើលលោកម្ចាស់ហ្គេសស្ពើបន្តិចរួចឡើងទៅទាំងមាត់ពេបយំ។
«តែយើងមិនបានថា ជានាងទេដែលគិតតែឯង ក្មេងកំហូច..» ហូស៊ុកឯណោះក៏ស្រែកឡើងតាមក្រោយទោះជាដឹងថានាងមិនស្ដាប់ក៏ដោយ លោកម្ចាស់ហ្គេសស្ពើឯណោះក៏ងាកមើលកូនប្រុសរួចក្រវីក្បាលតិចៗ។
«ចូលចិត្តណាស់អារឿងញ៉ោះប្រពន្ធឲ្យខឹងនឹង ចុះលើកនេះមានអ្វីលួងលោមនាងទៀតទៅ?» លោកម្ចាស់ហ្គេសស្ពើសួរមកកាន់កូនប្រុសព្រោះតែគាត់ដឹងថាកូនប្រុសគាត់មិនមែនជាមនុស្សដែលធ្វើអ្វីឡើយដោយគ្មានហេតុផលឡើយ ហូស៊ុកក៏មើលទៅគាត់រួចញញឹមបន្តិចដូចជាផែនការគេបានរៀបចំអស់ទៅហើយអ៊ីចឹង។
...
ល្ងាចក៏ឈានចូលមកដល់ ពេលវេលាទៅកាន់ពិធីជប់លៀងដែលហូស៊ុកបាននិយាយក៏ចូលមកដល់ ម្ចាស់កាយមាំទាំដែលរៀបចំតុបតែងស្អាតបាតឯណោះក៏ចូលមកកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់របស់ឡេឡានី ទាំងក្នុងចិត្តគិតថានាងខឹងថ្នាក់នេះទៅហើយ នាងមិចនឹងព្រមទៅជាមួយនឹងគេទៅ តែគ្រប់យ៉ាងក៏ផ្ទុយស្រឡះ..
«តែងខ្លួនបែបនេះក៏...ម៉្យាងដែរ» មកដល់គេក៏ញញឹមម្ចាស់កាយមាំទាំនិយាយឡើងទាំងគេដៀងភ្នែកមើលនាងក្នុងឈុតរ៉ូបតែមួយភ្លែតប៉ុណ្ណោះ ភាពសោះអង្កើយរបស់នាយក៏នាំឲ្យអ្នកដែលខំចំណាយពេលរាប់ម៉ោងតុបតែងខ្លួននោះធ្លាក់ទឹកមុខបន្តិច ស្រីតូចលើកជាយរ៉ូបឡើងបន្តិចបំណងនឹងដើរចេញតែក៏នៅងាកមើលទៅនាយវិញ។
(នេះគេមិនគិតឃាត់ខ្លះទេហេស៎?)
«យើងដឹងថានាងគិតអ្វី...ចង់ឲ្យយើងឃាត់ហេស៎?» ពាក្យពេចន៍ដែលគេនិយាយមកកាន់នាងនោះនាំឲ្យស្រីតូចចងចិញ្ចើមបន្តិចរួចបែរខ្នងកាន់តែលឿនចេញទៅរកទ្វារបន្ទប់។
គ្រឹប! ផាំង..
ទ្វារដំបូងឡើយមិនបានចាក់សោរទេ តែគ្រាន់តែនាងតូចមកដល់វាក៏ត្រូវបានបញ្ជាឲ្យចាក់សោរអូតូតែម្ដង កាយខ្ពស់ស្រឡះដែលអង្គុយនៅតុធ្វើការមុននោះក៏ក្រោកឡើងរួចនាំខ្លួនដើរទៅរកនាង។
«គិតទៅណា? ក្រែងតែងខ្លួនដើម្បីឲ្យយើងមើលមិនអញ្ចឹងហេស៎?» ហូស៊ុកក៏ចូលទៅរកមនុស្សស្រីជាទីស្រឡាញ់រួចពោលឡើងទាំងមុខស្មើ ដូចជាកាលដែលពួកគេចួបគ្នានាលើកដំបូង ឡេឡានីក៏លេបទឹកមាត់ក្អឹកបន្តិចតែក៏នៅតែមានៈដាក់គេ។
«ខ្ញុំមិនបានស្លៀកផ្គាប់ចិត្តនរណាទេ ខ្ញុំទៅផ្លាស់វាចេញ»
«បែបនេះហើយទើបយើងនិយាយថាវាម៉្យាងដែរ ព្រោះដើម្បីឲ្យនាងដោះវាចេញ រាងកាយនាងនឹងស្អាតជាងពេលគ្មានអ្វីបិទបាំងនោះ..» អ្នកណាថាម៉ាហ្វៀជាមនុស្សដែលគួរឲ្យខ្លាចគ្រប់ពេលនោះ ពេលខ្លះពួកគេក៏មានចំណុចខ្សោយនឹងមនុស្សម្នាក់ដែលពួកគេមិនអាចសូម្បីតំឡើងសំឡេងដាក់ទៀតផង..អ្នកណានិយាយថាម៉ាហ្វៀមានល្បិចច្រើនតែពេលតាមសម្លាប់សត្រូវនោះ?
«រោគចិត្ត..ចង់ទៅពិធីនៅឯណាក៏ឆាប់ទៅៗនឹងអាលបានខ្ញុំមកផ្ទះវិញមើលកូន..» ឡេឡានីក៏ដើរបំបុកស្មាហូស៊ុករួចមិនភ្លេចកញ្ឆក់យកតេឡេនឹងដៃហូស៊ុកមករួចចុចបើកទ្វារភ្លាម ស្រីតូចដើរចេញកាត់មុខបុរសមានអំណាចនោះបែបរំភើយហូស៊ុកក៏ទល់អណ្ដាតបន្តិចរួចក៏ដើរទៅតាមនាង។
....
ពេលវេលាចេះតែរំកិលពីមួយម៉ោងទៅមួយម៉ោងកាន់តែលឿនទៅៗ ពេលវេលាក្នុងពិធីក៏មកដល់ ហូស៊ុក ឡេឡានីក៏ចាកចេញពីវិមានទៅកាន់អាគារដែលពិធីប្រារព្ធនោះ ឡានរំកិលកាន់តែជិតដល់កន្លែងភាពមានៈរបស់ឡេឡានីក៏ហាក់ថមថយព្រោះតែនាងខ្លាចនឹងការចូលរួមពិធីធំបែបនេះ ស្រីតូចរំកិលខ្លួនមកកាន់តែកៀកៗនឹងហូស៊ុកដែលនាំឲ្យនាយសង្ហាញញឹមឡើងព្រោះគេបានដឹងជាមុនថានាងនឹងធ្វើបែបនោះ។
«ម្ចាស់ប្រុស..ខ្ញុំមិនចង់ស្លៀកវាទេ» ពាក្យសម្ដីញ៉ោចចេញពីបបូរមាត់តូចច្រមិចដែលកំពុងតែមានអារម្មណ៍មិនល្អកាលបើនាយកម្លោះនិយាយឡើងព្រមជាមួយនឹងទឹកមុខកាច ទឹកមុខដែលនាងចង់បដិសេធក៏មិនបាន។
«ក្មេងរបស់យើងត្រូវតែស្រស់ស្អាតលើសគេ.. កុំប្រកែកហើយនៅអោយស្ងៀម យើងរ៉ូតខ្សែរ៉ូតឲ្យនាង» ពេលដែលនាងមកជិតគេក៏ឃើញថានាងរើបម្រាស់ដល់ខ្សែរ៉ូតរ៉ូបខាងក្រោយរអិលធ្លាក់មកបន្តិចទៅហើយ ដៃក្រាស់ទម្លាក់ចុះស្រាលៗអូសថើរៗលើសាច់ចង្កេះទន់ល្មើយដូចជាសំឡី ដៃម្ខាងទៀតក៏លូកទាញរ៉ូតឡើងសន្សឹមៗទាំងភ្នែកសំឡឹងមើលទៅនាងមិនទម្លាក់ភ្នែកសូម្បីមួយវិនាទី។
«អ្នកប្រុស ពិធីរាំជិតចាប់ផ្ដើមហើយ ពេលដែលពួកយើងទៅដល់ពួកយើងអាចនឹងទាន់ពិធីនោះល្មម» អ្នកបើកឡាមខាងមុខក៏និយាយឡើង ឡេឡានីនាងក៏ក្រវីក្បាលតិចៗរួចក៏ងាកមើលមកហូស៊ុកមិនភ្លេចកាន់ដៃគេជាប់។
«ម្ចាស់ប្រុស..ខ្ញុំមិនចេះរាំទេ! សុំមិនទៅបានទេ?» មិនថានាងមិនចង់បែបណានាងក៏មិនអាចធ្វើអ្វីបានឡើយ ឡានខ្មៅរលើបក៏មកឈប់នៅខាងមុខអាគារនោះ។
ហូស៊ុកក៏ចុះពីឡានយ៉ាងលឿនមិនភ្លេចដឹកដៃឡេឡានីទៅជាមួយផង ពួកគេមកដល់ខាងក្នុងក៏បានលឺភ្លេងល្មម ឡេឡានីឯណោះក៏ភ័យបន្តិច កាន់តែភ័យកាលបើទ្វារពិធីបើកបង្ហាញមនុស្សជាច្រើនកំពុងមើលមកពួកគេ ហូស៊ុកក៏នាំនាងចូលមកខាងក្នុងរួចឈរកណ្ដាលហ្វូងមនុស្សកំពុងតែចាប់ផ្ដើមរាំនោះតែម្ដង។
«ម្ចាស់ប្រុស..ខ្ញុំ»គេមិននិយាយតែក៏ទាញចង្កេះអោយនាងបែរមករកគេ រួចប្រើដៃម្ខាងទម្លាក់ចុះកាន់ស្រាក់ចង្កេះនាងជាប់ណែន ចំណែកដៃម្ខាងទៀតក៏ទាញដៃស្រឡូនស្អាតអោយមកអោបស្រាក់កញ្ចឹងករគេជាប់។
«ធ្វើបែបនេះ ហើយរេរាំចង្កេះទៅតាមចង្វាក់ភ្លេងទៅ នាងជាក្មេងឆ្លាតមិនអញ្ចឹង បើមិនចេះអោបកញ្ចឹងករយើងអោយតែជាប់ទៅ គ្មាននរណាហ៊ានមើលរឺវាយតម្លៃនាងឡើយ យល់ទេ?» ហូស៊ុកអោនទៅជិតត្រចៀកនឹងខ្សឹបប្រាប់នាងមិនភ្លេចថើបថ្ពាល់នាងមួយខ្សឺតផងដូចជាផ្ដល់កម្លាំងចិត្តឲ្យនាង ឡេឡានីក៏គ្មានជម្រើសអ្វីក្រៅពីងក់ក្បាលនឹងរាំតាមអ្វីដែលហូស៊ុកចង់បាន។
«ចាស៎..ម្ចាស់ប្រុស» ឡេឡានីក៏ឆ្លើយតបរួចរេរាំចង្កេះតាមភ្លេងនោះតែម្ដងទៅ។
ចម្រៀងក្រោមចំណងជើង can't help but falling in loveក៏បន្លឺឡើងខ្ទរពេញក្នុងសាលនៃពិធីនោះ គ្រប់ដៃគូដែលរាំរែកជាមួយនឹងគ្នាឯណោះក៏កាន់តែអន្លង់អន្លោចឡើង ឡេឡានីឯណោះក៏ធ្វើតាមហូស៊ុកគ្រប់យ៉ាងក្នុងការរាំមួយនេះ រាងកាយទាំងសងខាងរេរាំតាមភ្លេងហើយក៏កាន់តែស្អិតរមួតជាមួយនឹងគ្នាលើសដើមតាមអត្ថន័យស្នេហារបស់ចម្រៀងមួយបទនោះ ឡេឡានីក៏ងើបភ្នែកឡើងបំណងចង់មើលមុខបុរសជាទីស្រឡាញ់តែនាងក៏មិនបានរំពឹងថាគេនឹងអោនមកថើបនាងទាំងបែបនឹងឡើយ។
«ហ៊ឹម» ឡេឡានីលើកដៃអោបករអ្នកម្ខាងទៀតជាប់រួចតបតរការថើបរបស់នាងទាំងក្ដីស្រឡាញ់ពោរពាស។
ភឹប!
គ្រានោះភ្លើងក្នុងសាលក៏រលត់ បបូរមាត់ដែលថែថើបនាងក៏ហាក់ឃ្លាតឆ្ងាយ ឡេឡានីក៏បើកភ្នែកទាំងភាពងងឹតស្លុបនោះ មុននឹងភ្លើងហ្វាបង្ហាញទៅរ៉ូបការដែលនៅលើឆាកហើយអ្នកដែលឈរក្បែររ៉ូបនោះក៏គ្មាននរណាក្រៅពីរ៉េនដា អ្នកបង្ហាញម៉ូដឲ្យហូស៊ុកនឹងឯង ឡេឡានីក៏មិនអាចទ្រាំមើលមុខស្រីម្នាក់នោះបាន នាងក៏បែរខ្លួនបំណងចង់ចេញតែភ្លើងហ្វាក៏បញ្ជាំងទៅខាងនោះបង្ហាញរាងកាយមាំទាំលុតជង្គង់ម្ខាងពីមុខនាង ហូស៊ុកក៏មើលមកនាងរួចបើកប្រអប់បង្ហាញចិញ្ជៀនមួយយ៉ាងស្រស់ស្អាតពីមុខនាង ឡេឡានីលើកដៃម្ខាងខ្ទប់មាត់ខ្លួនឯងទាំងទឹកភ្នែក។
«ម្ចាស់ប្រុស..»
«អាចទេ? បើអូនគ្រងឈុតនោះនឹងចូលក្នុងវិហារជាមួយបង»

ផ្អែមល្ហែមមឹងៗនេះ ហុហុ

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now