ភាគ១០៦

483 23 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១០៦

មួយខែកន្លងផុត..
ដំណើរបោះជំហានញាប់ស្អេកហាក់ដូចជាសប្បាយចិត្តនឹងរឿងអ្វីម៉្យាងអ៊ីចឹង ស្រីតូចរូម៉ាកាន់ស្ពាយកាតាបសឹងតែមិនជាប់ស្មាឡើយត្បិតថ្ងៃនេះថេយ៉ុងសន្យាថានឹងនាំនាងទៅញ៊ាំនំបុ័ងដុតនៅកន្លែងដែលនាងចូលចិត្ត តែថាអារម្មណ៍សប្បាយរីករាយរបស់នាងគ្រប់យ៉ាងក៏រសាត់បាត់តិចៗកាលបើបានឃើញវត្តមានរបស់សិស្សស្រីមួយក្រុមឈរពាំងផ្លូវនាងឯណោះ។
«នេះហ្អេស៎នាងក្មេងដែលបងថេយ៍តាមរហូតនោះ?» និស្សិតស្រីម្នាក់ចង្អុលទៅកាន់រូម៉ាមុននឹងងាកសួរទៅមិត្តរបស់ពួកនាង រូម៉ាក៏មិនបាននិយាយច្រើនតែនាងក៏បោះជំហានចូលទៅជិតស្រីម្នាក់នោះរួចអោនមើលទៅទ្រូងផ្នែកខាងឆ្វេងរបស់នាង គឺមើលស្លាកឈ្មោះដែលនាងពាក់ទៅវិញទេ។
«រូហ្សាលីន? មានអីឈ្មោះពិរោះតើស៎ គ្រាន់តែថាម្ចាស់ឈ្មោះមិនសូវជាមានសុជីវធម៌បន្តិច..»
«នាងក្មេងឆ្កួត..» រូហ្សាលីនអ្នកដែលតាមចែចង់ថេយ៉ុងអស់ជាច្រើនឆ្នាំតាំងពីរឿងនៅអនុវិទ្យាល័យរហូតឡើងមកដល់សកលវិទ្យាល័យទៅហើយក៏នាងនៅតែមិនអាចយកចិត្តនាយបាន តែក្មេងម្នាក់នេះជាអ្នកមកក្រោយបែរជាអាចទាក់ទាញបានចំណាប់អារម្មណ៍ថេយ៉ុងទាំងស្រុង បែបនឹងហើយទើបនាងចង់មកមើលឲ្យបានច្បាស់ថាដៃគូប្រជែងនាងបែបណា?
«អុីមានរឿងអីចង់ជាមួយខ្ញុំហ្អេស៎?» រូម៉ានិយាយបណ្ដើរដៃក៏បើករ៉ូតកាតាបខ្លួនឯងបណ្ដើរ។
«នាងដឹងទេ? បងថេយ៍គាត់ជាអតីតអ្នកតាមចែចង់យើង គាត់ជាអ្នកលេងណាស់ញ៉ែមិនរើសនោះទេ គាត់បោកគ្រប់គ្នាដូចជាគាត់កំពុងបោកនាងចឹងស្រីល្ងង់» រូម៉ាលើកក្រែមមកលាបបបូរមាត់បណ្ដើរងក់ក្បាលបណ្ដើរដូចជាកំពុងតែត្រងត្រាប់រឿងអាស្រូវដែលស្រីម្នាក់នោះកំពុងនិយាយ ហើយភាពហីៗរបស់នាងក៏ធ្វើឲ្យអ្នកម្ខាងទៀតក្ដាប់ដៃទាំងកំហឹងដែរ។
«តែប៉ុណ្ណឹងទេ? នេះខ្ញុំខំគិតថាបើសិនជាគាត់ពូកែបោកយ៉ាងនឹងគាត់ក៏ប្រហែលបានញ៊ាំពងក្រហមរបស់អុីដែរណ៎» រូម៉ានៅតែបន្តបញ្ចើចបញ្ចើរទៅកាន់អ្នកដែលកំពុងតែចោទប្រកាន់មិត្តប្រុសនាងទាំងទឹកមុខបែបលេងសើច ខុសប្លែកពីអ្នកម្ខាងទៀតដែលកំពុងកញ្ជ្រោលទៅដោយកំហឹងពោរពាស។
«កុំបានសម្ដីខ្លាំងពេកព្រោះថ្ងៃណាមួយនាងគង់តែត្រូចគេទាត់ក្បាលចោល ហើយបើតាមយើងគិតណាបងថេយ៍ក៏មិនទៅល្ងង់ចំណាយលុយលើខ្លួនក្មេងដូចជានាងដែរ»
«អរ៎! ដូចជាបែបនេះហ្អេស៎?» រូម៉ានិយាយឡើងរួចលើកដៃវែកសក់ទៅក្រោយបង្ហាញឲ្យឃើញនូវខ្សែករដាំពេជ្រមួយខ្សែនៅលើករ នាំឲ្យពួកនាងៗភ្ញាក់ព្រោះវាមិនត្រឹមតែជាខ្សែករដាំពេជ្រតែក៏មានរូបបេះដូងមួយកំណាត់ដែលដូចជាខ្សែករគូស្នេហ៍។
«នេះ..នេះជាស្អី?»
«យើងគិតថាបងថេយ៍ពួកនាងលើកនេះមិនមែនបោកគេទេ តែត្រូវគេបោកវិញត្រូវជាង..» រូម៉ានិយាយរួចដើរបំបុកស្មាសិស្សគ្នាឯងដែលមកច្រណែនឈ្នានីសឯណោះ ក្រមុំៗក៏បានត្រឹមតែឈរទន្ទ្រាំជើងសំឡឹងមើលផែនខ្នងរូម៉ា ស្រីតូចយើងក៏បោះជំហានដើរបន្ត តែក៏បន្ថែមល្បឿនកាលបើឡានដែលនាងស្គាល់ចូលមក។
ទីត!ទីត..
«ឡើងឡានមកម៉ា..» កញ្ចក់ឡានទម្លាក់ចុះស្របនឹងសំឡេងគ្រលរធំរបស់ថេយ៉ុងបន្លឺឡើង រូម៉ាក៏មើលទៅនាយរួចញញឹមមុននឹងទាញបើកទ្វារចូលមកអង្គុយបាំងខាងមុខជាមួយនឹងនាយដែរ គ្រាន់តែរូម៉ាចូលអង្គុយភ្លាមថេយ៉ុងក៏លូកកាន់ក្រសោបដៃនាងជាប់ណែន នាំជាចម្ងល់ឲ្យនាងតូចយើងកាន់តែខ្លាំង។
«បងថេយ៍មានរឿងអី?» រូម៉ាសួរនាំទៅកាន់ថេយ៉ុងព្រោះមួយរយៈនេះគេធ្វើខ្លួនចម្លែកៗហើយតែងតែមកទទួលនាងមិនលួសថ្ងៃហាក់ដូចជាចង់នៅក្បែរនាងដូចជាថ្ងៃនេះនឹងមិនអាចកើតឡើងទៀតអ៊ីចឹង។
«គ្មានទេ!បងគ្រាន់តែចង់កាន់ដៃកូនក្រមុំគេឲ្យជាប់ ពួកយើងទៅញ៊ាំអីហើយទៅមើលផ្កាឈូករត្ន័នៅលើភ្នំល្អទេ?» គ្រាន់តែលឺថាទៅមើលផ្កាឈូករត្ន័ភ្លាមរូម៉ាក៏រីកមុខរីកមាត់ជាខ្លាំង ចម្ងល់ដែលមានក៏រលាយអស់បន្សល់ទុកតែស្នាមញញឹមពេញចិត្តនឹងសំណើរនោះ ថេយ៉ុងក៏សំឡឹងមើលមកនាងទាំងញញឹម រូម៉ាក៏លូកដៃម្ខាងទាញខ្សែក្រវ៉ាត់មកពាក់ ខណៈនាងងាកចេញថេយ៍ក៏ងាកមើលមកនាងព្រមជាមួយនឹងទឹកមុខស្រពាប់ស្រពោនបន្តិច។
(បងសុំទោសម៉ា..ឲ្យបងសុំទោស)

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now