ភាគ១៥៤,១៥៥

503 28 7
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១៥៤,១៥៥

ថេយ៉ុងចូលមកហួសដល់ខាងក្នុងបន្ទប់សវនាការព្រមជាមួយនឹងទឹកមុខញញឹមជាប់ព្រោះតែអារម្មណ៍ល្អ ត្បិតអ្នកដែលសាងបាបកម្មទៅលើអ្នកគ្រប់គ្នា ជាពិសេសប៉ាម៉ាក់របស់គេត្រូវបានមកទទួលទោសយ៉ាងសាកសមបែបនេះ។ «លោកផាទ្រីសៀរ៍បានប្រព្រឹត្តិបទល្មើសជាច្រើនបូកផ្សំនឹងគ្រួសារជនរងគ្រោះជាច្រើនបានប្ដឹង..» លោកផាទ្រីសៀរ៍ដែលមុននោះកញ្ជ្រោលមិនឈប់បែរជាអោនមុខចុះ ទឹកមុខខឹងសម្បារក៏បែរជាញញឹម ភ្នែកមុតងាកមើលទៅគ្រួសាររបស់ហូស៊ុកដែលទើបតែមកដល់នោះ ជាពិសេសនាយថេយ៉ុងដែលទើបតែមកដល់នោះឯង។
«ទោសយើងច្រើន អ៊ីចឹងសម្លាប់យើងទៅ..សម្លាប់យើងទៅនឹងអាលបានចប់..» លោកផាទ្រីសៀរ៍សើចខ្លាំងៗហាក់ដូចជាចំអកដល់អ្នកដែលកំពុងតែអង្គុយមើលការកាត់ក្ដីឯណោះ ហូស៊ុកក៏មិនមានប្រតិកម្មអ្វីគេមានទឹកមុខស្មើ ខុសប្លែកពីថេយ៍ដែលអង្គុយចងចិញ្ចើមសំឡឹងមើលទៅគាត់រហូត។
«ប្រកាសទៅលោកចៅក្រម..» ហូស៊ុកដែលនៅអង្គុយក្នុងចំណោមនោះក៏និយាយឡើង លោកចៅក្រមក៏មើលក្រដាសដែលនៅនឹងដៃនោះបន្តិចរួចគាត់ក៏ងើបមុខឡើងមើលទៅកន្លែងដែលហូស៊ុកអង្គុយឯណោះ លោកផាទ្រីសៀរ៍ក៏ផ្អែកខ្នងអង្គុយនឹងកៅអីធ្វើរំភើយហាក់រង់ចាំសេចក្ដីស្លាប់របស់គាត់យ៉ាងពេញចិត្តអ៊ីចឹង។
«លោកផាទ្រីសៀរ៍មានទោសជាប់ពន្ធនាគារអស់មួយជីវិតនឹងធ្វើការក្នុងគុកមួយសប្ដាហ៍ពេញរយៈពេល២០ឆ្នាំ..» ទឹកមុខញញឹមអម្បាញ់មិញក៏បែរជាសាបរលាបពីមុខគាត់ លោកផាទ្រីសៀរ៍ងាកមើលទៅខាងហូស៊ុកតែគាត់ក៏កត់សម្គាល់ថាមានអ្នកដែលអង្គុយញញឹមមើលមកគាត់ ម្នាក់នោះជាកូនប្រុសត្រកូលអាល់ហ្វ្រេដដូនឹងឯង។
«ដោយយោងថាត្រកូលអាល់ហ្វ្រេដដូបានដកពាក្យបណ្ដឹងវិញដូច្នេះលោកគឺមានត្រឹមទោសជាប់គុកមួយជីវិតប៉ុណ្ណោះ បិទសវនាការ» លោកចៅក្រមគោះតុ៣ដងរួចរៀបចំឯកសាររបស់គាត់ ប៉ូលីសមកដល់ក៏ចូលទៅចាប់ក្រៀកលោកផាទ្រីសៀរ៍បំណងយកទៅកាន់ឡានដែលរង់ចាំតែថាគាត់ក៏រើបម្រាស់នឹងចូលហួសទៅកាន់កន្លែងអង្គុយនោះរួចចាប់ក្របួចករអាវថេយ៉ុងជាប់។
«អាចង្រៃយ៎! បើឯងខឹងយើងមិចក៏មិនសម្លាប់យើង? បាញ់យើងមកបាញ់មក..សម្លាញ់យើងដូចជាកាលដែលយើងសម្លាប់ម៉ែឪឯង..» លោកផាទ្រីសៀរ៍ព្យាយាមនិយាយចាក់ឲ្យថេយ៉ុងខឹងនឹងសម្លាប់គាត់តែថាវាមិនបានដើរតាមការគិតរបស់គាត់ឡើយ ថេយ៉ុងក៏សំឡឹងមើលទៅគាត់រួចទល់អណ្ដាតសើចក្នុងនាមជាអ្នកឈ្នះ គេនឹងសប្បាយចិត្តបើសិនជាលោកផាទ្រីសៀរ៍នេះត្រូវរងទុក្ខវេទនានៅក្នុងគុកងងឹតមួយនោះ។
«មកពីឯងវាមិនសាកសមនឹងងាប់ យល់ទេ? អេ៎..» ថេយ៉ុងនិយាយរួចក៏ចាប់ទាញដៃលោកផាទ្រីសៀរ៍ចេញពីករអាវគេបន្តិច ដៃទាញយកក្រវ៉ាត់ករពីករខ្លួនឯងមកនឹងពាក់ឲ្យលោកផាទ្រីសៀរ៍លើអាវអ្នកទោសនោះតែម្ដង។
«ទៅបង្កើតមិត្តថ្មីនៅក្នុងគុកលោកគួរតែស្លៀកពាក់ឲ្យស្អាតបាតបន្តិច ក្រឹប!» ថេយ៉ុងនិយាយមិនទាន់ចប់ផងក៏ត្រូវបានលោកផាទ្រីសៀរ៍យកកាំភ្លើងមកភ្ជុងក្បាលគេ អ្នកដែលនៅក្នុងសាលក៏នាំគ្នារត់ចែកជើងគ្នាព្រោះថាខ្លាចមានបញ្ហាដល់ខ្លួនដែរ។
«ប៉ាឈប់ទៅ..ទទួលកំហុសលុបលាងទោសដែលប៉ាបានធ្វើទាំងប៉ុន្មាននោះទៅ» ហេនរីក៏និយាយទៅកាន់លោកប៉ាគេដែលគ្មានគំនិតភ្ញាក់រលឹកសោះនោះឲ្យឈប់ តែមហិច្ឆតានឹងកំហឹងរបស់លោកផាទ្រីសៀរ៍វាលើសលុបដល់ថ្នាក់ថាកូនប្រុសខំដាស់តឿនថ្នាក់នឹងទៅហើយគាត់នៅមិនយកត្រចៀកស្ដាប់សោះ គាត់ភ្ជុុងទៅថេយ៉ុងបំណងចង់ឲ្យគេខ្លាច។
«ហ៊ឺ..កុំអីលោក..កុំ កុំបាញ់ខ្ញុំ» ថេយ៉ុងក៏បង្ហាញអាការៈខ្លាចញីញ័ររួចចាប់ទាញកាំភ្លើងដែលលោកផាទ្រីសៀរ៍ភ្ជុងសៀតផ្កាគេមកដាក់ចំកណ្ដាលថ្ងាសគេវិញ លោកផាទ្រីសៀរ៍ក៏ភាំងនឹងមើលមុខថេយ៍ ទឹកមុខបែបភ័យញីញ័រអម្បាញ់មិញក៏ប្ដូរមកជាញញឹមលាក់កំនួចវិញ ថេយ៉ុងទាញកាំភ្លើងមកកាន់តែអឹបរួចទម្លាក់ដៃទៅជួយកាន់កៃកាំភ្លើងលោកផាទ្រីសៀរ៍ទៀត។
«បាញ់មក..បាញ់យើងមក តែឯងត្រូវចាំថាឯងគ្មានថ្ងៃបានងាប់ស្រួលនោះឡើយ ក្រឹស» ថេយ៉ុងក៏ជួយកេះកៃកាំភ្លើងនាំឲ្យវាលាន់ក្រឹស តែគ្មានគ្រាប់ចេញមកឡើយ ត្បិតកាំភ្លើងដែលគាត់រើសនោះវាគ្មានគ្រាប់ឡើយ ថេយ៉ុងញញឹមរួចថយខ្លួនចេញឲ្យប៉ូលីសអូសយកលោកផាទ្រីសៀរ៍ចេញទៅ។
«អាចង្រៃយ៎..អាក្មេងថោកទាប» លោកផាទ្រីសៀរ៍ច្រឡោតនឹងជេរប្រទិចផ្ដាសាទៅកាន់ថេយ៉ុងតែនាយមិនបានបង្ហាញភាពផ្លាស់ប្ដូរអ្វីសោះ គេនៅតែញញឹមដដែល ហូស៊ុកក៏ព្រលែងខ្យល់ដង្ហើមធ្ងន់បន្តិច នាយហេនរីក៏ចាកចេញទៅតែត្រូវហូស៊ុកកាន់ស្មាគេជាប់។
«ចូលរួមសោកស្ដាយរឿងម៉ាក់ឯងផង..» ហេនរីក៏ឈប់នឹងងាកមើលមកហូស៊ុកវិញ គេងាកមើលទាំងហូស៊ុក ថេយ៉ុងនឹងលោកម្ចាស់ហ្គេសស្ពើដែលនៅទីនោះ។
«យើងក៏សោកស្ដាយរឿងប៉ាម៉ាក់នឹងប្អូនឯង..» ហេនរីចោលសម្ដីរួចក៏នាំខ្លួនចេញទៅបាត់ លោកម្ចាស់ហ្គេសស្ពើក៏ចូលមកកាន់ស្មាកូនប្រុសទាំង២ជាប់រួចអង្អែលស្រាលៗ។
«ធ្វើបានល្អណាស់ពួកឯង..»
«ខ្ញុំមានចម្ងល់..ហេតុអី..ហេតុអីក៏ថេយ៍មិនប្ដឹង?» ហូសុកក៏និយាយឡើងស្របនឹងភ្នែកងាកមើលទៅក្មួយប្រុសថេយ៉ុងក៏លើកស្មាបន្តិចរួចទាញវែនតាខ្មៅយកមកពាក់។
«ព្រោះថាខ្ញុំមិនចង់ឲ្យដីត្រូវប្រឡាក់ឈាមខ្មៅរបស់មនុស្សថោកទាបដូចជាវា នៅសល់ប៉ុន្មានទុកឲ្យលោកប៉ាពន្យល់ចុះ ខ្ញុំសុំទៅមុនហើយ» ថេយ៉ុងក៏អោនគំនាបលោកប៉ានឹងលោកពូគេបន្តិចរួចចេញទៅបាត់ទាំងសប្បាយចិត្ត គេមិនដឹងទេថាក្នុងសវនាការមុននេះគេមានឥទ្ធិពលកម្រិតណានោះ។
«អាផាទ្រីសៀរ៍វាចូលចិត្តដើរធ្វើបាបគេ សម្លាប់គេអ្នកដែលមិនដឹងអី ឥលូវគួរតែដល់ពេលដែលវាទទួលយកការពិតនឹងតបស្នងវិញហើយ» លោកហ្គេសស្ពើនិយាយរួចញញឹមចុងមាត់មិនខុសពីថេយ៍ នេះគាត់មានរឿងអីលាក់បាំងរឺ?

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now