ភាគ៥១

958 44 2
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៥១

មន្ទីរពេទ្យ
ក្រោយពីបានទទួលដំណឹងថាអេដវីនមានរបួសភ្លាមទាំងថេយ៉ុងនឹងឡេឡានីក៏មកពីសាលាវិញទាំងថ្ងៃត្រង់តែម្ដង ជំហានញាប់ស្អេករបស់នាងល្អិតក្នុងឯកសណ្ឋានជានិស្សិតដូចគ្នានឹងថេយ៉ុងដែរ ពួកគេឡើងជណ្ដើរយន្តមកជាន់ខាងលើដែលជាបន្ទប់វីអាយភី។
«លោកពូ..» ថេយ៉ុងក៏ឧទានឡើងភ្លាមកាលបើមកដល់បានឃើញលោកពូរបស់គេឈរនៅខាងមុខបន្ទប់សង្គ្រោះនោះ ឡេឡានីនាងក៏សំឡឹងមើលទៅហូស៊ុកដែរតែក៏ប្រែទៅជាក្រញ៉ូវបន្តិចកាលបើបានវត្តមានមនុស្សស្រីដែលនាងទើបតែលះមួយដៃកាលពីព្រឹកមិញមានវត្តមាននៅទីនេះដែរ ចំជាតោងទាមពិតមែន។
«នេះរឿងវាយ៉ាងមិចទៅ? ហើយអេដវីនត្រូវគេលួចវាយឆ្មក់បានយ៉ាងមិច បើគេនៅក្បែរនឹងវិមានសឹងតែគ្រប់ពេលទៅហើយនោះ?» ថេយ៉ុងក៏លើកឡើងនូវចំណុចដែលហូស៊ុកកំពុងតែងឿងឆ្ងល់ដូចគ្នាដែរ ហូស៊ុកក៏ក្រោកឡើងពីកៅអីរួចដើរសម្ដៅទៅកាន់ថេយ៉ុងនឹងឡេឡានីតែគេក៏ឈប់នៅពីមុខឡេឡានីដែលឈរសំឡឹងមើលគេរួចជាស្រេចនោះ។
«សំណាងល្អដែលពួកគេមិនបានឃើញនាងម្នាក់ទៀត» ហូស៊ុកក៏និយាយឡើងនាំឲ្យថេយ៉ុងសំឡឹងមើលទៅលោកពូគេទាំងចម្ងល់ តែចម្ងល់គេក៏បានស្រាយក្រោយពីឃើញអេមម៉ាលីមានរបួសនៅលើដៃ អ៊ីចឹងបានន័យថាជនដៃដល់នោះក៏វាយឆ្មក់មកលើអេមម៉ាលីដែរ។
«ខ្ញុំគិតថាបើសិនជាខ្ញុំនៅទីនោះ បងអេដវីនក៏មិនត្រូវគេវាយឆ្មក់ខ្លាំងថ្នាក់នឹងដែរ បងអេដវីនមិនគួរចួបនឹងរឿងមិនល្អបែបនេះឡើយ គាត់ជាមនុស្សល្អ» ឡេឡានីបង្ហាញការព្រួយបារម្ភទៅកាន់កូនចៅជំនិតរបស់ហូស៊ុកដែលនាងចាត់ទុកដូចជាបងប្រុសដ៏ល្អម្នាក់ គេតែងតែមើលថែនាងបានយ៉ាងល្អជានិច្ច។
«អេដវីននឹងមិនអីទេ..» ហូស៊ុកក៏និយាយហាក់ព្យាយាមលួងលោមឡេឡានីថាកូនចៅគេម្នាក់នេះនឹងមិនអីទាំងដែលគេក៏មិនដឹងពីស្ថានភាពជាក់លាក់ដូចគ្នា ដុកទ័រចូលទៅធ្វើការវះកាត់យូរគួរសមដែរហើយតែនៅមិនទាន់ចេញមកនៅឡើយ។
«មើលទៅមុខនាងដូចជាស្លេកម៉្លេះ? នេះមិនស្រួលខ្លួនមែនទេ?» ហូស៊ុកក៏សម្គាល់ដឹងដល់បបូរមាត់ក្រៀមរបស់ឡេឡានី ស្រីតូចក៏លូកដៃប៉ះបបូរមាត់ខ្លួនឯងរួចនាងក៏ដឹងភ្លាមថាវាស្លេកមកពីនាងមិនបានលាបក្រែមក្រោយពីញ៊ាំអាហារនៅសាលារួច នាងបំណងចង់និយាយប្រាប់ពីហេតុផលទៅហើយតែក៏បែរជាមានវត្តមានរបស់នាងល្អិតអេមម៉ាលីសំឡក់រួចនាងក៏ព្យាយាមចូលមកជិតហូស៊ុករួចអោបដៃគេជាប់ណែន។
«បងស៊ុក..អេមម៉ាលីឈឺដៃណាស់» អេមម៉ាលីតម្អូញក្បែរហូស៊ុកបំណងចង់ឲ្យគេងាកមកចាប់អារម្មណ៍ជាមួយនឹងនាងដូចជាឡេឡានីដែរ ហូស៊ុកក៏ងាកមើលមកនាងបន្តិចរួចក៏ឈប់កាលបើអ្នកដែលគេកាន់ស្មានោះបែរជារកកលចង់ដួល។
«ឡេឡានី? នេះយ៉ាងមិចនឹង?» ហូស៊ុកក្រសោបខ្នងឡេឡានីរួចទាញនាងមកអឹបជាប់នឹងទ្រូង ស្រីតូចដែលឈរធម្មតាមុននោះក៏បែរជាបិទបើកភ្នែកព្រឹមៗហាក់ប្រាប់អ្វីម៉្យាងដល់គេអ៊ីចឹង។
«ខ្ញុំមិនដឹងទេ..នៅសុខៗស្រាប់តែមានអារម្មណ៍ថាវិលមុខណាស់ម្ចាស់ប្រុស» សព្វនាមដែលនាងតែងតែហៅគេក៏បន្លឺឡើងជាថ្មី វាក៏ហាក់បីដូចកម្លាំងរុញច្រានឲ្យហូស៊ុកត្រកងបីនាងឡើងភ្លាមមិនស្ទាក់ស្ទើរ តែវាក៏ជារឿងក្ដៅក្រហល់ក្រហាយដល់អ្នកដែលនៅឈរជាគ្នានៅទីនោះដែរ។ «ម្ចាស់ប្រុស»
«នាងមិនស្រួលអ៊ីចឹង យើងទៅវិមានវិញទៅល្អទេ? ថេយ៍អាចនឹងចាំមើលអេដវីនជំនួសពូបានរឺអត់?»
«គ្មានបញ្ហាស្រាប់ហើយបាទ៎» ថេយ៉ុងក៏ឆ្លើយទាំងមិនស្ទាក់ស្ទើរ គេខានឃើញទិដ្ឋភាពស្និតស្នាលរវាងដៃគូមួយនេះយូរមកហើយ អ៊ីចឹងគេអាចបដិសេធជាមួយសំណើរមួយនេះបានយ៉ាងមិចទៅ?
«ខ្ញុំមិនអីទេ ម្ចាស់ប្រុស»
«ស្ងៀម» ហូស៊ុកពោលតែមួយម៉ាត់រួចក៏ទាញនាងមកអឹបជាប់ទ្រូងលើសដើមរួចញ៉ោចស្នាមញញឹមបន្តិចមុននឹងបីនាងចាកចេញពីទីនោះតែម្ដង។
«បងស៊ុក..បងស៊ុកចាំអេមម៉ាលីផង ហ៊ឹក អេមម៉ាលីក៏មិនស្រួលខ្លួនដែរ» បានឃើញដៃគូគេត្រូវរ៉ូវបីត្រកងគ្នាចេញទៅបាត់ អេមម៉ាលីដែលនៅឈរសំឡឹងមើលគ្រប់សកម្មភាពនោះក៏កើតទុក្ខមិនសុខចិត្តរួចក៏ទន្ទ្រាំជើងទាំងចិត្តខឹង មិនតែប៉ុណ្ណឹងនាងក៏មានបំណងចង់រត់ទៅតាមពួកគេផងដែរតែជាអកុសលថេយ៉ុងក៏ចាប់ទាញដៃនាងជាប់។
«ឈឺរបួសហ្អេស៎?»
«ចាស៎អ្នកប្រុសតូច ហ៊ឹកៗ» អេមម៉ាលីកាលបើបានប្រុសតូចសួរនាំនាងក៏ចេញចារិកមាយាដកខ្ញីដាក់នាយដែរតែវាមិនបានផលដូចជានាងធ្វើដាក់ហូស៊ុកឡើយ ថេយ៉ុងលើកចិញ្ចើមម្ខាងរួចក៏បក់ដៃហៅគ្រូពេទ្យ២នាក់ដែលកំពុងតែឈរជជែកគ្នាក្បែរនោះ។
«មានការអ្វីដែរលោក?»
«ជួយយកនាងទៅមើលរបួសផង បើឈឺពើតផ្សាខ្លាំងជាស្បែកបោះចោលមួយដុំទៅ..»
«នេះ..អត់ទេ! ខ្ញុំចង់ទៅតាមបងស៊ុក» អេមម៉ាលីនៅតែស្រែកនឹងចង់ទៅតាមហូស៊ុកទាំងដែលគ្រូពេទ្យ២នាក់នោះចាប់នាងជាប់ទៅហើយ។
«នាងឈឺរបួសទៅរកពូខ្ញុំក៏ធ្វើអីមិនកើតដែរព្រោះគាត់មិនមែនជាពេទ្យ ឲ្យវាយល់ផងទៅ..អើ! អត់ទោសអ្នកគ្រូពេទ្យជួយយកនាងទៅលាងរបួសនឹងឲ្យថ្នាំងងុយឲ្យផងព្រោះថា..សតិនាងមិនសូវល្អទេ» មួយឃ្លាប្រយោគចុងក្រោយនេះថេយ៉ុងក៏អោនខ្សឹបទៅគ្រូពេទ្យទើបពួកគេងក់ក្បាលយល់ភ្លាមៗ។
«នែឯងនិយាយស្អីមុននេះ? ហ្អាយ៎ លែងទៅ! ខ្ញុំទៅរកបងស៊ុក លែង» អេមម៉ាលីខំប្រឹងស្រែកនឹងប្រឆាំងមិនទៅដូចជាកាន់តែស្របនឹងអ្វីដែលថេយ៉ុងបានប្រាប់ទៅគ្រូពេទ្យមុននេះអ៊ីចឹង។
«ហ្អាយ៎..បងស៊ុកៗៗ ស្រីឆ្កួត» ថេយ៉ុងជេរប្រទិចនាងតែម្នាក់ឯងរួចក៏ងាកមើលទៅបន្ទប់សង្គ្រោះវិញ។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Unde poveștirile trăiesc. Descoperă acum