ភាគ១២៥,១២៦,១២៧

489 19 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១២៥,១២៦,១២៧

«ណាណា..ក្មួយស្រីពូ» ថេយ៉ុងពោលឡើងខណៈដៃមាំទាំក្រសោបក្មួយស្រីដែលព្យាយាមតាមគេនោះជាប់ នាងល្អិតអុីនណាក៏លើកដៃប៉ះចុងច្រមុះស្រួចរបស់លោកពូបន្តិចរួចបែរជាសើចកក្អឹកគួរឲ្យស្រឡាញ់។
«មើលក្មួយផងទៅ យកនាងទៅលេងជាមួយឯងនៅខាងលើសិនក៏បាន ពូគិតថានាងអាចនឹងមិនរករឿងដូចជានៅជាមួយនឹងអ្នកផ្សេងណា៎» ហូស៊ុកពោលឡើងនាំឲ្យថេយ៉ុងត្រូវងាកមើលទៅគេ ក្នុងចិត្តហាក់ស្ទាក់ស្ទើរព្រោះគេមិនសូវចេះមើលក្មេង ម៉្យាងពេលនេះគេក៏មានអារម្មណ៍មិនល្អប៉ុន្មានដែរ។
«អា៎..» ណាណាលូកដៃកាន់ប៉ះករអាវរបស់លោកពូរួចផ្ទប់ក្បាលសម្ងំគេងក្នុងទ្រូងរបស់លោកពូ នាំឲ្យអ្នកដែលកំពុងតែមានអារម្មណ៍មិនល្អឯណោះញញឹមរួចក្រសោបបីក្មួយស្រីឡើងជាប់ដៃ បោះជំហានមួយៗឡើងទៅកាន់ជាន់ខាងលើឯណោះបាត់។
«ម្ចាស់ប្រុសមកពីធ្វើការហត់គួរតែទៅរៀបចំខ្លួននឹងអាលចុះមកញ៊ាំអាហារពេលល្ងាចណា៎ មោះចាំអូនដោះអាវក្រៅឲ្យម្ចាស់ប្រុសណា៎» ឡេឡានីនាងក៏ប្រញាប់ផ្ទេរផ្ទល់កូនឲ្យទៅអេដវីនដែលទើបតែចូលមកដល់រួចក៏នោះរួចនាងប្រញាប់លូកដៃដោះអាវក្រៅឲ្យហូស៊ុក មុននឹងនាងសម្គាល់ឃើញមានស្នាមឆ្នៅមួយនៅលើស្មារបស់នាយ ហាក់ដូចជារំលឹកនាងដល់អ្វីម៉្យាង។
«ម្ចាស់ប្រុសអង្គុយនៅលើសាឡុងសិនទៅ អូនមានរឿងចង់និយាយជាមួយម្ចាស់ប្រុសដែរ» ហូស៊ុកក៏ងក់ក្បាលរួចដឹកដៃនាំខេវីនទៅជាមួយដែរក្មេងតូចក៏ញញឹមនឹងងើបសំឡឹងទៅលោកប៉ាអ្នកម៉ាក់គេ គ្រាន់តែមកដល់សាឡុងភ្លាមគេក៏ប្រញាប់លើកដៃឡើងឲ្យម្ដាយលើកឡើងអង្គុយលើសាឡុងកៀកក្បែរ គ្រាន់តែម្ដាយលើកឡើងភ្លាមគេក៏ប្រញាប់ផ្ដេកក្បាលនៅលើភ្លៅម្ដាយនឹងគេងលេងយ៉ាងស្ដាប់បង្គាប់ ហូស៊ុកក៏ញញឹមរួចលូកដៃប៉ះអង្អែលក្បាលកូនតិចៗថ្នមៗ។
«អូនសង្កេតឃើញស្នាមឆ្នៅនៅលើស្មាបង អុីនណាកូនយើងក៏មានស្នាមឆ្នៅដែរ ស្នាមនៅលើកញ្ចឹងករ» គ្រាន់តែនិយាយដល់ស្នាមឆ្នៅនឹងកន្លែងមានស្នាមភ្លាមហូស៊ុកក៏ហាក់ដូចជានឹកឃើញដល់នរណាម្នាក់ នាយមិនបង្អង់ក៏ប្រញាប់ចុចបើកទូរសព្ទ័រួចបង្ហាញរូបរបស់មនុស្ស២នាក់ដែលម្នាក់ជាស្ត្រីមានវ័យចំណាស់បន្តិច ហើយម្នាក់ទៀតជាទារកតូចដែលនាងមិនដែលឃើញ។
«នឹងហើយ! ស្នាមនៅកន្លែងនេះឯងដែលកូនមាន» ឡេឡានីក៏ប្រញាប់ឆ្លើយទាំងប្រាកដប្រជាភ្លាមក៏ព្រោះថានាងមើលថែងូតទឹកឲ្យកូនអ៊ីចឹងនាងក៏មើលដឹង ទឹកមុខភ្ញាក់របស់ហូស៊ុកក៏ប្រែមកជាញញឹមហាក់ដូចជាមានរឿងល្អអ្វីម៉្យាង។
«ម្ចាស់..ម្ចាស់ប្រុស» ឡេឡានីក៏ភាំងកាលបើហូស៊ុកស្រាប់តែស្ទុះចូលមកអោបនាងភ្លាមៗហាក់បីដូចជារំភើបចិត្តខ្លាំងណាស់អ៊ីចឹង ឡេឡានីនាងក៏រើខ្លួនបន្តិចរួចប្រឈមមុខជាមួយនឹងគេម្ដង។
«អូនដូចជានាំរឿងល្អៗចូលក្នុងជីវិតអ្នកផ្ទះនេះច្រើនណាស់ អូនដឹងទេ? អ្នកដែលបងបង្ហាញអូនមុននោះ អ្នកដែលមានស្នាមឆ្នៅដូចនឹងអុីនណាគឺជាលោកស្រីភរិយាលោកប៉ាហ្គេសស្ពើនឹងឯង ហើយក្មេងតូចនោះជាកូនស្រីបង្កើតរបស់គាត់» គ្រាន់តែលឺហូស៊ុកនិយាយភ្លាមឡេឡានីក៏ចំហមាត់ ដៃតូចស្រឡូនលូកខ្ទប់ទ្រូងខ្លួនឯងព្រោះតែនាងស្លុតខ្លាំង ស្រីតូចក៏ប្ដូរមកជាញ័រនឹងចង់យំមិនមែនយំព្រោះរឿងមិនល្អ តែនាងក៏យំព្រោះតែរំភើបចិត្ត។
«អូន..ហ៊ឹក អូនសប្បាយចិត្តណាស់ម្ចាស់ប្រុស» ឡេឡានីក៏និយាយឡើងទាំងញញឹម ហូស៊ុកក៏ងក់ក្បាលរួចថើបថ្ងាសនាង ខេវីនដែលគេងនៅលើភ្លៅម្ដាយឯណោះក៏ប្រញាប់ក្រោកឡើងរួចឈោងអោបម្ដាយ ឡេឡានីក៏ទាញកូនមករួចថើបគេតិចៗ ជេយ៍គីឯណោះក៏លូកដៃចង់មកតាមលោកប៉ាគេដែរ ៤នាក់ម្ដាយកូនក៏អោបគ្នាទាំងសប្បាយចិត្ត ត្បិតមានរឿងល្អកើតឡើង ចុះចំណែកអ្នកនៅខាងលើឯណោះវិញ?
...
«អា៎..» សំឡេងក្មេងតូចបន្លឺឡើងស្របនឹងរាងកាយនាងត្រូវបានលោកពូផ្ដេកនៅលើពូកទន់ល្មើយរបស់គេឯណោះ ក្មេងតូចដែលមិនសូវជាទម្លាប់តាមអ្នកណាសោះក្រៅពីប៉ាម៉ាក់ ក៏បែរជាមកដេកស្ងៀមឲ្យលោកពូមើលថែ។
«ណាណា ឆ្លាត» ថេយ៉ុងកាលបើផ្លាស់សម្លៀកបំពាក់រួចគេក៏ចេញមកព្រមជាមួយនឹងអាវកីឡារបស់គេឯណោះ អាវកីឡាក្រហមដែលទាក់ភ្នែកឲ្យនាងល្អិតអុីនណាប្រញាប់ប្រញាល់ក្រឡាប់ផ្កាប់ខ្លួនទ្រាលសំឡឹងមើលទៅគេ ថេយ៉ុងក៏ញញឹមរួចចូលមកអង្គុយលើពូកជិតក្មួយ។
«ឲ្យតែពណ៌ក្រហមមើលមិនដាច់ភ្នែកសោះនាងល្អិត ចូលចិត្តតែពណ៌ស្រស់ៗដូចជាម៉ាក់ឯងអ៊ីចឹង» ថេយ៉ុងញញឹមរួចលូកដៃច្បិចថ្ពាល់ក្មួយតិចៗ អុីនណាក៏ងើបមើលមុខគេមុននឹងលើកដៃឡើងនាំនូវរបស់ម៉្យាងពីក្រោមខ្នើយមក របស់ដែលនាំឲ្យទឹកមុខញញឹមគេប្រែប្រួលបន្តិច។
ខ្សែករបេះដូងដែលជារបស់គេទិញជាគូនឹងរូម៉ាតែគេក៏ដោះវាទុកតាំងពីថ្ងៃបែកគ្នា រហូតមកដល់ពេលនេះទើបបានគេឃើញវា។
«ណាណាចង់ឲ្យពូពាក់វាមែនទេ?» មុននឹងទទួលយកវាមកវិញថេយ៉ុងក៏សួរនាំឡើងទៅក្មួយស្រី គ្រាន់តែលឺលោកពូសួរភ្លាមអុីនណាក៏ញញឹមឡើងរួចសើចកក្អឹកតែម្ដង។
តុក!តុក..
(អ្នកប្រុសតូច! លោកម្ចាស់ចាំពិសារបាយ)
គ្រានោះទ្វារបន្ទប់ក៏គោះឡើងប្រាប់ដល់អ្នកនៅក្នុងបន្ទប់ឯណោះ ថេយ៉ុងក៏ងាកមើលទៅទ្វារបន្តិចមុននឹងលូកដៃត្រកងបីក្មួយស្រីឡើង មិនភ្លេចថើបថ្ពាល់នាងតិចៗ។
«តោះទៅក្រោមញ៊ាំបបរណា៎ ហីយ៉ា!បាននៅជាមួយណាណាឃើញណាណាញញឹមពូដូចជាមានអារម្មណ៍ល្អភ្លាមៗតែម្ដង ជុប៎» ថេយ៉ុងក៏ថើបថ្ពាល់ក្មួយមួយខ្សឺតមុននឹតពរនាងចេញទៅភ្លាម ថេយ៉ុងក៏មិនភ្លេចយកខ្សែករនោះដាក់នៅក្នុងហោប៉ៅផងដែរព្រោះគេគ្មានពេលយកវាមកពាក់វិញ។
...
មកដល់ខាងក្រោមក៏មានតុអាហាររៀបចំនៅកន្លែងក្បែរសួនព្រមទាំងមានវត្តមានកូនប្រុស កូនប្រសារព្រមទាំងចៅៗនៅញ៊ាំអាហារជុំគ្នានៅទីនោះដែរ។
«ប្រុសជេយ៍គីហាមាត់ ប៉ាបញ្ចុកបបរ»
«ណូណូ» ជេយ៍គីកាលបើរៀនចេះពាក្យនេះគេក៏និយាយវាមិនឈប់តែម្ដង និយាយដល់ថ្នាក់ថាអ្នកនៅរួមតុជាមួយឯណោះអស់សំណើចមិនស្ទើរឡើយ ខេវីនក៏អង្គុយលើកៅអីខ្ពស់ក្បែរម្ដាយឲ្យម្ដាយបញ្ចុកបបររួចទះដៃបែបសប្បាយចិត្តជាខ្លាំង។
«អូ..អូយ៎ចៅតាមើលស្រមោចខាំត្រង់ណាឲ្យតាមើលតិចទៅមើល..» លោកម្ចាស់ក៏សួរនាំកាលបើគាត់ឃើញមានកូនស្រមោចក្រហមវារនៅលើជើងចៅ គាត់ក៏ប្រញាប់លើកពររួចវាសកន្សែងដែលមានស្រមោចនោះចេញ ក្មេងតូចអុីនណាក៏យំខ្លាំងៗព្រោះតែត្រូវស្រមោចខាំ លោកម្ចាស់ក៏ពរនាងរួចឆែកមើលលើដៃជើងរបស់ចៅក្រែងមានស្នាមកន្ទួល តែគាត់ក៏ឈប់កាលបើបានឃើញស្នាមឆ្នៅមួយនៅលើខ្លួននាង ស្នាមឆ្នៅដែលដូចគ្នាបេះដាក់នឹងស្នាមឆ្នៅរបស់មនុស្ស២នាក់ដែលគាត់មិនអាចបំភ្លេចបាន។
«លោក..លោកប៉ា?» លឺកូនយំឡេឡានីក៏ប្រញាប់ក្រោកចូលទៅខាងក្នុងគិតថាប្រហែលជាកូនឃ្លានបៅទឹកដោះគោ មួយសន្ទុះនាងក៏មកវិញ ឡេឡានីដែលមកពីខាងក្នុងជាមួយទឹកដោះគោឯណោះក៏ភ្ញាក់បន្តិចកាលបើលោកម្ចាស់បានឃើញស្នាមឆ្នៅដែលនាងបានឃើញនោះ ហើយនាងក៏ប្រាកដថាគាត់មានអារម្មណ៍គិតដូចជានាងដែរ។
«ស្នាមឆ្នៅនេះដូចជាស្នាមឆ្នៅរបស់កូនស្រីនឹងភរិយាលោកប៉ាត្រូវទេ?» បានលឺឡេឡានីសួរលោកម្ចាស់ក៏ញញឹមទាំងរលីងរលោងរួចលើកចៅស្រីសំណព្វយកមកពរអោបជាប់នឹងទ្រូងរួចថើបទាំងទឹកភ្នែកហូរ គាត់មានអារម្មណ៍កក់ក្ដៅជាមួយចៅៗទាំងអស់ដូចជានិស្ស័យហើយពេលនេះគាត់ក៏យល់ហើយថាមកពីមូលហេតុអ្វី។
«ស្វាគមន៍មកកាន់ផ្ទះរបស់យើងវិញណា៎ ប៉ាដឹងថាប្រាកដជាកូន..អរគុណឡេឡានីណាស់ដែលនាំឲ្យជីវិតប៉ាហាក់ពេញលេញឡើងវិញ» លោកម្ចាស់នៅតែគិតថាអុីនណាជាកូនស្រីគាត់កាលពីជាតិមុនព្រោះតែចារិកលក្ខណៈជាកូនក្មេងរបស់ពួកគេដូចគ្នា ហើយក៏ស្លូតបូតផងដែរ ពេលនេះគាត់បានឃើញស្នាមឆ្នៅនេះទៀតគាត់កាន់តែប្រាកដចិត្ត។
«លោកប៉ា..» ឡេឡានីក៏ឈរញញឹមរួចចូលមកអោបលោកប៉ាក្មេកទាំងសប្បាយចិត្ត លោកម្ចាស់ក៏កាន់ប៉ះអង្អែលក្បាលនាងរួចមើលទៅហូស៊ុក។
«បានហើយ!ប៉ាខ្លាចថាអ្នកខ្លះអាចនឹងច្រណែនណា៎» លោកម្ចាស់ក៏ប្រញាប់ដកខ្លួននាំឲ្យឡេឡានីអស់សំណើចបន្តិច ស្រីតូចក៏ងក់ក្បាលរួចប្រញាប់ដកខ្លួនចេញរួចមិនភ្លេចងាកមើលទៅហូស៊ុក នាយក៏មើលមកនាងដូចជាលោកម្ចាស់មានប្រសាសន៍ពិតមែន។
«មោះ ថ្ងៃនេះប៉ាសប្បាយចិត្តចង់ជប់លៀង មានអ្នកណាចង់កំដរប៉ាទេ?» លោកម្ចាស់ហ្គេសស្ពើក៏និយាយឡើងនាំឲ្យហូស៊ុកសើច នាយកម្លោះក៏លើកកែវឡើងជាសញ្ញាប្រាប់ថាគេនឹងចូលរួម ខុសប្លែកពីថេយ៉ុងដែលអង្គុយនៅស្ងៀមទាំងមុខសញ្ជឹងគិត លោកម្ចាស់ក៏មើលទៅកូនប្រុសម្នាក់ទៀតរួចសួរទាំងឆ្ងល់។
«ចុះប្រុសតូច?»
«ខ្ញុំមិនចង់ផឹកទេប៉ា សុំទោស» ថេយ៉ុងក៏ពោលឡើងស្របនឹងដំណើរក្រោកនាំខ្លួនចេញពីតុអាហារបន្តិច ហេតុអីក៏រាល់ភាពសប្បាយរីករាយរបស់គេតែងតែមានការចងចាំរបស់នាង? រូម៉ានឹងគេទាក់ទងគ្នាមិនជាយូរតែនាងក៏មានពាសពេញក្នុងខួរក្បាលគេតែម្ដង។
«ប្រុសតូច»
«បណ្ដោយគេចុះប្រុសធំ..ថេយ៍កំពុងតែព្យាយាមតម្រង់ផ្លូវខ្លួនឯងហើយ» លោកម្ចាស់ក៏ពោលឡើងរួចងាកតាមមើលការចាកចេញរបស់កូនប្រុសឯណោះ។
ថេយ៉ុងបោះជំហាននាំខ្លួនទៅកាន់មាត់ស្រះដែលនៅឆ្ងាយពីទីនោះគេទម្លាក់រាងកាយអង្គុយចុះលើស្មៅរួចផ្ដេកក្បាលផឹបទៅលើស្មៅ នាយធ្មិចភ្នែកបន្តិចហាក់ដូចជាព្យាយាមបណ្ដែតអារម្មណ៍ទុក្ខសោកដែលកំពុងតែកើតមាន។
(សង្ឃឹមថាគ្រប់យ៉ាងនឹងល្អប្រសើរ,យើងគួរតែកាត់ចិត្ត)

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)حيث تعيش القصص. اكتشف الآن